ព្រឹត្តិបត្រសកល News

ព្រឹត្តិបត្រសកល News យេីងខ្ញុំហ្នឹងខិតខំផុសរូបភាពនិងវីដេអូ​ព័ត៌មាន​ សង្គម​ សេដ្ឋកិច្ច​ ចំណេះដឹង​ ។ ល។ សូមFollowផេក🙏

12/12/2025

សកម្មភាពក្រុមការងារ យប់ថ្ងៃ១២ខែធ្នូ ឆ្នាំ២០២៥

សូមចូលរួមតាមសុធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចជួយបាន ចំពោះការពាំនាំនូវជំនួយ ជួយដល់ជនភៀសសឹក គ្រប់កន្លែង
,,~ចាប់ផ្ដើមទទួល 12/12/25 ចាប់ពី ម៉ោង 8 ព្រឹក - 6 ល្ងាច
បងប្អូនរួមជាតិ🇰🇭 មានបំណងបរិច្ចាគ តាមកម្លាំងសទ្ធា
ទីតាំង ផ្សារសាមគ្គី ហ៊ុយគាំង ព្រឹក 10 ដល់ ម៉ោង 6 ល្ងាច
https://maps.app.goo.gl/2gxzuym1ekZHyfNDA

ដើម្បីជួយដល់ជនភៀសសឹក ដើម្បីជួយជាស្បៀង ឬ អាហារ ចាំបាច់ ផ្សេងៗ ដល់ជនភៀសសឹក ឬ បងៗ កងទ័ព ជួរមុខ
🙏បងប្អូនជនជាតិ មានបំណងបរិច្ចាគ សូមទំនាក់ទំនង
Tell: 098555247 / 012852641
https://t.me/HuN_Master
សូមអរគុណ🙏
Group Telegram
https://t.me/+AhuFfDU1WAU1ZGI9
Chanel Telegram
https://t.me/WalkForCambodiaCharity

12/12/2025

វីដេអូនេះ ខ្ញុំសូមឆ្លើយតបទៅលោក ផាន់ណា ដែលចង់ឱ្យលោកសមរង្ស៊ីមកធ្វើជាថ្នាក់ដឹកនាំគណៈកម្មការជម្លោះព្រំដែនកម្ពុជាសៀម

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សិស្សានុសិស្សកើតចេញពីរជនភៀសសឹកក្រសួងអប់រំ អំពាវនាវ ដល់សប្បុរសជន ជួយឧបត្ថម្ភ ដល់គ្រូបង្រៀន និង សិស្សភៀសសឹក នៅខេត្តជាប់ព្រ...
12/12/2025

សិស្សានុសិស្សកើតចេញពីរជនភៀសសឹកក្រសួងអប់រំ អំពាវនាវ ដល់សប្បុរសជន ជួយឧបត្ថម្ភ ដល់គ្រូបង្រៀន និង សិស្សភៀសសឹក នៅខេត្តជាប់ព្រំដែនដើម្បីអោយសិស្សមានលទ្ឋភាពសិក្សា ទោះជាព្រំដែនមានសង្គ្រាមក៌ដោយ

បច្ចុប្បន្ន យោធាសៀមនៅតែបន្ត វាយប្រហារ ទម្លាក់គ្រាប់បែក និងបាញ់ប្លោង ដើម្បីឈ្លានពានកម្ពុជា ដែលបណ្តាលឲ្យសាលារៀន ៩០៩កន្លែង ត្រូវបង្ខំចិត្ត បិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស២២ម៉ឺននាក់ និងគ្រូបង្រៀនជិត៨ម៉ឺននាក់ ព្រោះតែផលប៉ះពាល់នេះ ទើបក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចធ្វើសេចក្តីអំពាវនាវឲ្យសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ដែលបានជម្លៀសខ្លួនទៅស្នាក់នៅ តំបន់ភៀសសឹក ដូចជា ថវិកា សម្ភារសិក្សា សៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ក្រសួងអប់រំ សូមថ្លែងអំណរគុណ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំលើស្មារតី និងទឹកចិត្ត សប្បុរសធម៌ដែលជាវប្បធម៌នៃការចែករំលែកដល់ប្រជាជាតិខ្មែរ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដោយប្រគល់ជូន តាមរយៈ នាយកដ្ឋានរដ្ឋបាល ដែលមានទីតាំងស្ថិតនៅទីស្តីការក្រសួងនៅលើមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃធ្វើការ និងតាម QR Code ក៏បាន៕

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ការប្រយុទ្ធនៅថ្ងៃនេះខ្លាំងស៊ីដូចស៊ីសាច់ហុតឈាមការ​ប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃកាន់តែក្ដៅខ្លាំងឡើង ដោយយោធាសៀម​បាន​ប្រើ​អ...
12/12/2025

ការប្រយុទ្ធនៅថ្ងៃនេះខ្លាំងស៊ីដូចស៊ីសាច់ហុតឈាម

ការ​ប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃកាន់តែក្ដៅខ្លាំងឡើង ដោយយោធាសៀម​បាន​ប្រើ​អាវុធ​ចម្រុះធុនធ្ងន់គ្រប់ប្រភេទ ដើម្បី​បំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាទៅលើបូរណភាពទឹកដីរបស់កម្ពុជា។

មិន​តែប៉ុណ្ណោះយោធាសៀមបានប្រើផ្សែងពុល​បាញ់ស្រោចទៅលើសមរភូមិប្រយុទ្ធទៀតផង។ យោធា​សៀម​ប្រើអាវុធធុនធ្ងន់ និងយន្តហោះចម្បាំងគ្រប់ប្រភេទ​ទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិល និង​ផ្ទះ​សំបែងភូមិឋានប្រជាពលរដ្ឋយ៉ាងសហាវ មិនតែប៉ុណ្ណោះយោធាសៀម​បានចោទប្រកាន់ដោយ​ការ​សង្ស័យថា​កម្ពុជាអាចនឹងប្រើអាវុធធុនធ្ងន់​តបតវិញ ដូចជា​ប្រភេទ​​​កាំជ្រួចរ៉ុក្លែតផ្លោង​​ PHL-03​ជាដើម។

ប៉ុន្តែក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥នេះ ​បាន​​ទាត់ចោលការ​ចោទ​​ប្រកាន់ខាងលើថាជាការ​ប្រឌិត​​ព័ត៌មានក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា​ ពី​ភាគីសៀមគឺ​ក្នុង​គោល​​ដៅ​បង្វែរ​ការ​ចាប់​អារម្មណ៍​អំពីការរំលោភបំពានច្បាប់អន្តរជាតិ ដើម្បីយកលេសប្រើប្រាស់​អាវុធ​​កាន់​តែ​សាហាវ​វាយ​ប្រហារ​ឈ្លានពាន​មកលើទឹកដីរបស់កម្ពុជាប៉ុណ្ណោះ តែទោះជាវាយខ្លាំងយ៉ាងណាក្តីថៃមិនអាចគ្រប់គ្រងដីដែលពួកវាចង់ឈ្លានពានបានទេ ព្រោះវីរៈកងទ័ពកម្ពុជាមានបទពិសោធសង្រ្គាម៕

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

12/12/2025

នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ និងបានប្រើប្រាដ់រថយន្តជួយដឹកសំភារៈទៅឃ្លាំងស្តុករបស់ Eatmoreផងដែរ។

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

12/12/2025

សិទ្ធិការពារខ្លួនរបស់កម្ពុជា

12/12/2025

មេសិទ្ធិមនុស្សកម្ពុជាប្ដឹងមេទាហានសៀម២រូបទៅ UN ពីបទឧក្រិដ្ឋកម្មសង្គ្រាម

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

អង្គការ UNESCO កំពុង​​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ ​ដោយសារ​កង​ទ័ព​សៀមបាញ់​​បំផ្លាញ...
12/12/2025

អង្គការ UNESCO កំពុង​​តាម​ដាន​យ៉ាង​ល្អិតល្អន់ ​ទៅ​លើ​ការ​ខូច​ខាត​ប្រាសាទបុរាណ​របស់​ខ្មែរ ​ដោយសារ​កង​ទ័ព​សៀមបាញ់​​បំផ្លាញ​

មជ្ឈមណ្ឌល​បេតិកភណ្ឌពិភព​លោក ​របស់អង្គការ UNESCO បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ​ជា​មួយ​និង​បច្ចេកទេស និង​វិធានការ​នានា ​ដើម្បី​ជួយ​ដល់​ប្រាសាទ​ខ្មែរ​មួយ​ចំនួន ​ដែល​រងការ​ខូចខាតធ្ងន់​ធ្ងរ ​​ដោយ​សារ​តែ​ទាហាន​សៀមបាញ់​បំផ្លាញ​ ក្នុង​ពេល​កំពុង​វាយប្រហារមកលើកម្ពុជាទាំងកម្រោល។​

លោក​ Lazare Aloundou Assomo ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេ​ស្កូ (UNESCO)​ បាន​ថ្លែង​តាម​ប្រព័ន្ធ ​Video ​ពី​ប្រទេស​បារាំង​ មក​កាន់​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣២​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ និង​សំបូរ​ព្រៃ​គុក ​ដែល​ហៅ​កាត់​ថា ​អាយ​ស៊ីស៊ី-អង្គរ/សំបូរ​ព្រៃ​គុក ​​នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ២០២៥​ថា ប្រទេសកម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​សម្បត្តិ​បេតិក​ភណ្ឌ​យ៉ាងសម្បូរ​បែប។

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក ដោយសៀមបន្តបាញ់ផ្លោងចូលដីកម្ពុជា(ព្រំដែន)៖ គ...
12/12/2025

BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក ដោយសៀមបន្តបាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

មេសិទ្ធិមនុស្សកម្ពុជាប្ដឹងមេទាហានសៀម២រូបទៅ UN ពីបទឧក្រិដ្ឋកម្មសង្គ្រាមMC៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ១១ ខែ...
12/12/2025

មេសិទ្ធិមនុស្សកម្ពុជាប្ដឹងមេទាហានសៀម២រូបទៅ UN ពីបទឧក្រិដ្ឋកម្មសង្គ្រាម

MC៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ១១ ខែធ្នូ ម្សិលមិញបានបញ្ជាក់ថានឹងដាក់ញត្តិបន្ទាន់មួយបន្ថែមទៀតប្តឹងមេយោធាថៃពីរូបគឺ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀតឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់ និងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យពួកគេទទួលខុសត្រូវចំពោះមុខច្បាប់ ពីបទឧក្រិដ្ឋកម្មសង្គ្រាមដ៍សាហាវយ៉ង់ឃ្នងរបស់ពួកមកលើកម្ពុជា។ ការសម្រេចដាក់ពាក្យប្តឹងនេះ បន្ទាប់ពីមេទាហានសៀមទាំងពីររូបខាងលើបានបញ្ជាឱ្យបាញ់ប្រហារជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់កម្ពុជា និង បានវាយប្រហារយ៉ាងឃោឃៅទៅលើទីតាំងជនស៊ីវិល ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀ បទឈប់បាញ់ និងសេចក្តីថ្លែងការរួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងថ្កោលទោសមេយោធាសៀមទាំងពីររូបខាងលើ ព្រមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ឱ្យទទួលខុសត្រូវទាំងស្រុងចំពោះផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងដោយការឈ្លានពានរបស់ប្រទេសថៃ៕

==========================
🔗ចុចLinkខាងក្រោមដើម្បីទទួលបានដំណឹងថ្មីៗ

🌍 Facebook https://www.facebook.com/globlebulletin2?mibextid=LQQJ4d

🌍 Tiktok https://www.tiktok.com/?_t=8nW8EEunspU&_r=1

🌍 Youtube1: https://youtube.com/?si=6YdAiwOnw8siQKmr

🌍 Youtube2: https://www.youtube.com/channel/UC4I1jyJE_Tkg7bRtn7Flvmw

🌍 Telegram https://t.me/globleBulletin

#ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

លោក Raoul Marc Jennar អ្នកជំនាញខាងប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយកម្ពុជា បានលាតត្រដាងប្រវត្តិសាស្ត្ររវាងប្រទេសថៃ និ...
12/12/2025

លោក Raoul Marc Jennar អ្នកជំនាញខាងប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយកម្ពុជា បានលាតត្រដាងប្រវត្តិសាស្ត្ររវាងប្រទេសថៃ និងប្រទេសកម្ពុជា។

លោក Raoul Marc Jennar បានលើកឡើងអំពី ការបកស្រាយររបស់អាជ្ញាធរថៃ និងការផ្សព្វផ្សាព័ត៌មាន ដោយសារព័ត៌មានអន្តរជាតិមួយចំនួន ដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន មានមូលដ្ឋាននៅទីក្រុងបាងកក ដែលបានបង្ហាញពីរូបភាពប្រទេសថៃ ថាជាប្រទេសស្រលាញ់សន្តិភាព គោរពច្បាប់ និងទំនាក់ទំនងអន្តរជាតិ។ ក៏ប៉ុន្តែជាក់ស្តែងគឺខុសពីការពិតទាំងស្រុង ដោយចាប់ពីសតវត្សរ៍ទី១២ ប្រទេសថៃ (សៀម) បានវាយប្រហារ និងឈ្លានពានទឹកដីខ្មែរជារឿយៗ រហូតដល់មានការដាក់អាណានិគមដោយបារាំងទើបសៀមបញ្ឈប់ការឈ្លានពាន​ និងបានកំណត់ដោយអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤​ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

​នៅ​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​វិញ​នៅ​ឆ្នាំ​១៩៥៣ ប្រទេសថៃបានបដិសេធមិនទទួលស្គាល់អព្យាក្រឹតភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាឡើយ ដោយប្រទេសថៃបានញុះញង់ឱ្យកើតមានអំពើភេរវកម្មរបស់កងជីវពលខ្មែរមួយក្រុមដែលចង់ផ្តួលរំលំសម្តេច នរោត្តម សីហនុ, ចាប់ផ្តើមដាក់មីនប្រឆាំងមនុស្សតាមបណ្តោយព្រំដែនក្នុងឆ្នាំ១៩៦៤ និងផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋប្រហារនៅឆ្នាំ១៩៧០ និងនៅឆ្នាំ១៩៧៥ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់របបប្រល័យពូជសាសន៍របស់ ប៉ុល ពត។

ក្រោយមក នៅពេលដែល ប៉ុល ពត ត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩ ប្រទេសថៃបានបណ្តេញជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឱ្យចូលទៅក្នុងចម្ការមីន ដែលនេះជាការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិយ៉ាងពិតប្រាកដ។

ប្រទេសថៃបានរំលោភបំពានកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​តាមរយៈការគាំទ្រ​ពួក​ខ្មែរ​ក្រហម​, ការចាប់​ខ្លួនកង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ, រំកិល​បង្គោល​ព្រំដែន​ និងកេងប្រវ័ញ្ចធនធានធម្មជាតិ (ឈើ ត្បូង) នៃតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង ប៉ុល ពត។

ក្រោយមក កងទ័ពថៃបានបើកការវាយប្រហារជាច្រើនលើកនៅតំបន់ប្រាសាទព្រះវិហារតាំងពីឆ្នាំ២០០៨ មក ដោយបានសម្លាប់ជនស៊ីវិលកម្ពុជាជាច្រើននាក់ និងប្រើប្រាស់គ្រាប់បែកចង្កោម​ ដែលត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ ធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលខ្លួនបានឈ្នះសំណុំរឿងរបស់ខ្លួនម្តងទៀតក្នុងឆ្នាំ២០១៣។

ទាំង​នេះ​គឺ​ជា​ការ​ពិត​ជា​ប្រវត្តិ​សា​ស្រ្ត​!

ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះមក កងទ័ពថៃបានវាយប្រហារប្រទេសកម្ពុជា ជារឿយៗ ដោយរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត ប៉ុន្តែហាក់គ្មានប្រទេសមហាអំណាចណាអើពើលើសកម្មភាពឈ្លានពាននេះទាល់តែសោះ ទោះបីជាពួកគេបានដឹងថាប្រទេសថៃបានរំលោភបំពានក៏ដោយ។

ប្រភព៖​ CAMBODGEMAG
https://www.cambodgemag.com/post/conflit-frontalier-le-vrai-visage-de-la-tha%C3%AFlande-par-raoul-marc-jennar

🌐 PHNOM PENH 21
🌐 Instagram
🌐 YouTube
🌐 Tiktok
😱 X(Twitter)
🙈 Threads

12/12/2025

«តើសាលានឹងបើកវិញនៅពេលណា?» ជាអ្វីដែល

ក្មួយប្រុស សំ សាន អាយុ១១ឆ្នាំ បានសួរ អំឡុងពេលដែលយូនីសេហ្វ បានទៅដល់ទីតាំងភៀសសឹករបស់គាត់ ដើម្បីប្រគល់សម្ភារៈជំនួយសំ ខាន់ៗ។ គាត់សង្ឃឹមថាគាត់នឹងឆាប់បានត្រលប់ទៅផ្ទះ និងសាលារៀន និងឆាប់បានត្រលប់ទៅផ្ទះ និងសាលារៀ វិញ។ ក្នុងស្ថានភាពមានវិបត្តិ ផលប៉ះពាល់លើកុមារមានច្រើនលើស លុប។ សូមអំពាវនាវឲ្យមានសន្តិភាព និងការការពារដើម្បីកុមារគ្រប់រូប។

យូនីសេហ្វកំពុងតែដឹកជញ្ជូនសម្ភារៈសិក្សាបន្ថែមទៀត ដើម្បីឲ្យកុមារ ដូច សំ សាន អាចបន្តការសិក្សាបានទោះកំពុងស្នាក់នៅជំរំ បណ្តោះអាសន្ន។

យូនីសេហ្វក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមគាំទ្រ មូលនិធិជំនួយបន្ទាន់របស់យូនីសេហ្វ ដើម្បីឲ្យយើងអាចផ្តល់នូវការ គាំទ្រចាំបាច់ និងទាន់ពេលវេលា ទៅកាន់កុមារដែលរងផលប៉ះពាល់ គ្រប់រូប។
សូមចូលរួមក្នុង Channel តេលេក្រាមរបស់ យុទ្ធនាការ ដើរដើម្បីកម្ពុជា មូលនិធិ និង Charity សូមតភ្ជាប់ Link 🔗 ខាងក្រោម
https://t.me/WalkForCambodiaCharity

Address

6A
Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when ព្រឹត្តិបត្រសកល News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category