Kou Piseth

Kou Piseth Digital Creator | Video | Photos | Graphics

Yudai Ogawa ជុំវិញការសម្រេចចិត្តជាមួយគ្រួសារ លះបង់សញ្ចាតិជប៉ុនចូលសញ្ជាតិខ្មែរ 🇰🇭🇯🇵🗣 «ខ្ញុំបានពិភាក្សាជាមួយឪពុកម្ដាយខ្ញុំ...
14/10/2023

Yudai Ogawa ជុំវិញការសម្រេចចិត្តជាមួយគ្រួសារ លះបង់សញ្ចាតិជប៉ុនចូលសញ្ជាតិខ្មែរ 🇰🇭🇯🇵

🗣 «ខ្ញុំបានពិភាក្សាជាមួយឪពុកម្ដាយខ្ញុំ ពួកគាត់ថាធ្វើវាចុះ។ ហើយមានរឿងមួយឪពុករបស់ខ្ញុំបានមកកម្ពុជា ១០ ទៅ ១៥ឆ្នាំកន្លងមកហើយ នៅខេត្តសៀមរាបគាត់បានបង្ហាត់ក្មេងៗនេះគឺជាចំណែកមួយនៃរឿងនេះ ហើយឪពុករបស់ខ្ញុំគាត់ស្រលាញ់កម្ពុជា ហើយគាត់រីករាយចំពោះការសម្រេចចិត្តរបស់ខ្ញុំ។» ❤️🥰🇰🇭
អត្ថបទសរសេរ : Football Cambo Talk
🗞 : Peak Sports & 📷 : CPL
#ទាំងអស់គ្នាដើម្បីកម្ពុជា

13/10/2023

FRESH New WATCH VIDEO: និស្សិតខ្មែរដែលចុះធ្វើកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ថ្លែងបង្ហាញពីស្ថានភាពរស់នៅ និងការជម្លៀសខ្លួនចេញពីតំបន់ក្រហម ទៅកាន់កន្លែងសុវត្ថិភាព និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានតាមដាន និងយកចិត្តទុកដាក់លើរូបគាត់

ការញាំគ្រឿងស្រវឹងពេលជុំគ្រួសារមិនខុសទេ តែសូមកុំផុសfacebook ដែលមានដបស្រា  #ចូលរួមការផ្សាយស្រាដោយប្រយោល #ភ្ជុំបិណ្ឌ
13/10/2023

ការញាំគ្រឿងស្រវឹងពេលជុំគ្រួសារមិនខុសទេ តែសូមកុំផុសfacebook ដែលមានដបស្រា
#ចូលរួមការផ្សាយស្រាដោយប្រយោល

#ភ្ជុំបិណ្ឌ

ស្វាមីស្រីអូនសម្រស់ធម្មជាតិ ទទួលមរណភាពhttp://fna.asia/b1e4dfeប្រភពពីfresh New
11/10/2023

ស្វាមីស្រីអូនសម្រស់ធម្មជាតិ ទទួលមរណភាព

http://fna.asia/b1e4dfe

ប្រភពពីfresh New

ថ្ងៃនេះខ្ញុំសូមយកខ្លឹមសារទាំងស្រុងនៃអត្ថបទមួយដែលពាក្យជាច្រើនមនុស្សជាច្រើនចង់និយាយ សុំលើកយកសារមន្ត្រីម្នាក់ ដែលខ្ញុំគិតថា...
27/09/2023

ថ្ងៃនេះខ្ញុំសូមយកខ្លឹមសារទាំងស្រុងនៃអត្ថបទមួយដែលពាក្យជាច្រើនមនុស្សជាច្រើនចង់និយាយ

សុំលើកយកសារមន្ត្រីម្នាក់ ដែលខ្ញុំគិតថា ឡូសុិច !

KK

តើហួសហេតុដែរទេ?! ។ ដីកូនខ្ញុំនៅ សៀមរាប ក្បាល ១១ គុណ ២០ ។ វាធ្វើផ្ទះ ៤ គុណ ១២ ។ សល់ដីដាំដំណាំខាង ៗ ផ្ទះខ្លះ ។ ពេលចូលទៅបង់ពន្ធ គេឲ្យបង់ពន្ធដី ទុកចោលមិនប្រើប្រាស់ ។ ពេលសួរថា ខ្ញុំរស់នៅហ្នឹងតើ! ។ មន្ត្រី សុរិយោដី ឆ្លើយថា ផ្ទះតូច មិនពេញដី Sic?! ។ វិលវល់ហើយរបៀបនេះ ។ បូកចុះបូកឡើង ជាង ៤ លាន ៥ សែនរៀល Sic. ។ គង់ វិបុល កំពុងជួយសម្តេច បវរធិបតី ឬក៏ទម្លាក់ប្រជាប្រិយភាព?! ។ ខ្ញុំលើកករណីផ្ទះកូនប្រុសខ្ញុំនេះ គឺចង់រំលេចឲ្យឃើញបញ្ហាបែបនេះមានរាប់លានករណី ៕

បង្កើតទំលាប់ល្អសម្រាប់ខ្លួនឯង1- មើលថែសុខភាពអោយបានល្អប្រសើរ2- មើលថែប្រាក់ចំណូលរបស់អ្នកអោយល្អប្រសើរ3- រៀនជំនួញថ្មីមួយ (ភាស...
19/08/2023

បង្កើតទំលាប់ល្អសម្រាប់ខ្លួនឯង
1- មើលថែសុខភាពអោយបានល្អប្រសើរ
2- មើលថែប្រាក់ចំណូលរបស់អ្នកអោយល្អប្រសើរ
3- រៀនជំនួញថ្មីមួយ (ភាសាបរទេស)
4- អានសៀវភៅ សមាធិ ដើម្បីអប់រំដួងវិញ្ញាណរបស់អ្នកអោយល្អ
5- ត្រូវបង្កើតទំលាប់ទាំង4នេះ

#គំនិតអប់រំ ,
Photo By :Teamtrek

អត្ថន័យ & អត្ថប្រយោជន៍ EBA & GSPចម្លើយខ្លីៗ៖ EBA & GSP គឺលុយជិត 1B/ឆ្នាំ (1 Billion Dollars = 1,000 លានដុល្លារ)មកទល់នឹងម...
17/08/2023

អត្ថន័យ & អត្ថប្រយោជន៍ EBA & GSP
ចម្លើយខ្លីៗ៖ EBA & GSP គឺលុយជិត 1B/ឆ្នាំ
(1 Billion Dollars = 1,000 លានដុល្លារ)
មកទល់នឹងម៉ោងនេះ ពលរដ្ឋខ្មែរយើងភាគច្រើន នៅតែមិនយល់ មិនដឹងថាស្អីទៅហៅថា EBA និង GSP នៅឡើយ??
មូលហេតុ ប្រហែលជាពុំសូវបានទទួលព័ត៌មាន និង គេមិនផ្សព្វផ្សាយឱ្យបានដឹងទូលំទូលាយផងថា ជាស្អីផងក៏មិនដឹង!
1- EBA (Everything But Arms)ត្រូវបានសភានៃសហគមន៍អឺរ៉ុប ២៨ ប្រទេស នៅទីក្រុង ប្រ៊ុចសែល EU Congress @ Bruxelles Belgium សម្រេចផ្តល់មកកម្ពុជា គិតជាទឹកប្រាក់ 676 លានដុល្លា ជារៀងរាល់ឆ្នាំ។ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺ EU (European Union) ជួយចេញឱ្យកម្ពុជា មានលទ្ធភាពនាំទំនិញសព្វសារពើពីកម្ពុជា (វៀរលែងតែអាវុធ) ទៅដាក់លក់ក្នុងទីផ្សារ EU ដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ ប៉ុន្តែ វាក៏មានលក្ខខណ្ឌរបស់វាដែរ គឺ ស្តារ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និង ផ្សេងៗទៀត ។ល។
2- GSP (Generalized System of Preferences )ផ្តល់ឱ្យដោយ USA គិតជាទឹកប្រាក់ប្រមាណ 300 លានដុល្លាប្រចាំឆ្នាំ ហើយ ទឹកប្រាក់ដ៏សម្បើមនេះ សហរដ្ឋអាម៉េរិក ជួយកម្ពុជា ក្នុងការនាំទំនិញពីកម្ពុជា ទៅដាក់លក់ក្នុងទីផ្សារសហរដ្ឋអាម៉េរិកដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ វាមានលក្ខខណ្ឌ ស្រដៀងគ្នានឹងករណី EBA ខាងលើដែរ។
សរុប គិតជាសាច់លុយ ប្រមាណជិត ពាន់លានដុល្លា ក្នុង ១ឆ្នាំ ដែល EU និង USA ជួយកម្ពុជា យើង។ លុយនេះ គេឱ្យយើងទទេៗ ជារៀងរាល់ឆ្នាំ ។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Kou Piseth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share