[English Below]
អំពីយើង៖
ស្វាគមន៍មកកាន់ទំព័រ Facebook ផ្លូវការរបស់ SunWalk ដែលជាព្រឹត្តិការណ៍មួយ ដែលលើកកម្ពស់ការដើររួមគ្នាដើម្បីសុខភាពពីថ្ងៃរះដល់ថ្ងៃលិច និងការចូលរួមសកម្មភាពសប្បាយៗជាមួយមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។ ចូលរួមរីករាយជាមួយយើង ដើម្បីស្រូបយកពន្លឺធម្មជាតិពីព្រះអាទិត្យ ហើយបង្កើតការចងចាំដែលមិនអាចបំភ្លេចបានជាមួយគ្នា។
ពិពណ៌នា៖
ត្រៀមខ្លួន រីករាយជាមួយការដើរកម្សាន្តជុំគ្នាជាមួយមនុស្សជាទីស្រឡ
ាញ់! SunWalk គឺជាព្រឹត្តិការណ៍មួយដែលរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណ ការរឹតចំណងមិត្តភាព ការបង្កើតទំនាក់ទំនង និងការបង្កើតបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ។ មិនថាអ្នកជាអ្នកដើរធម្មតា ឬទើបតែចាប់ផ្តើមហាត់ប្រាណក៏ដោយ SunWalk នឹងចាប់ផ្ដើមជាមួយអ្នក! ដើរលើផ្លូវដ៏ស្រស់ស្អាតជាមួយគ្នា អមដោយការចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើន ដើម្បីអបអរសាទរដល់ភាពអស្ចារ្យនៃយើងទាំងអស់គ្នា!
គោលបំណង៖
• ការដើរ៖ ដំណើរឆ្ពោះតាមបណ្ដោយផ្លូវដ៏ស្រស់ស្រាយ អមដោយដើមឈើតូចធំ និងធម្មជាតិនៃភូមិដើមប្រង់។ ជ្រើសរើសចម្ងាយផ្សេងៗ ឱ្យសមស្របនឹងកម្រិតកាយសម្បទារបស់អ្នក។
• សកម្មភាពសប្បាយៗ៖ ចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើន ដែលរៀបចំឡើងដើម្បីធ្វើឱ្យការដើរកាន់តែរីករាយ។
• សុខុមាលភាព៖ ស្វែងយល់ពីគន្លឹះ និងដំបូន្មាន ដែលនាំមកនូវសុខភាពល្អ។ យើងនឹងផ្តល់ការណែនាំ និងជំរុញអ្នកឱ្យសម្រេចបាននូវគោលដៅសុខភាពរបស់អ្នក។
• ទំនាក់ទំនង៖ ផ្សាភ្ជាប់ជាមួយបុគ្គលដែលមានគំនិតដូចគ្នា ចែករំលែកចំណង់ចំណូលចិត្តនៃការធ្វើលំហាត់ប្រាណ និងរីករាយជាមួយពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់។ ចែករំលែករូបថត និងបទពិសោធ ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងដើម្បីក្លាយជាផ្នែកនៃចលនានេះ ដើម្បីសុខុមាលភាពកាន់តែប្រសើរ ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងដ៏មានន័យ និងអនាគតដ៏ភ្លឺស្វាងដូចជាពន្លឺនៃព្រះអាទិត្យ។ តោះ ដើររួមគ្នាពីថ្ងៃរះដល់ថ្ងៃលិចជាមួយយើង!
បេសកកម្ម៖
បេសកកម្មរបស់យើងគឺជំរុញឱ្យអ្នកទាំងអស់គ្នា ទទួលយកបរិបទនៃការរស់នៅដែលមានសភាពសកម្មជាងមុន និងលើកទឹកចិត្តអ្នកចូលរួមឱ្យបានជួបជុំជាមួយក្រុមគ្រួសារ មិត្តភកិ្ត មនុស្សជាទីស្រឡាញ់ និងបង្ហាញពីអត្ថប្រយោជន៍នៃការដើរ ដើម្បីបង្កើនសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
កម្មវិធី SunWalk មានបំណងបង្កើតសុទិដ្ឋិនិយមក្នុងសហគមន៍ និងបង្ហាញពីអត្ថប្រយោជន៍ពីការធ្វើលំហាត់ប្រាណ ស្របពេលដែលបង្កើតទំនាក់ទំនង និងបង្កើនភាពរីករាយក្នុងជីវិតរបស់បុគ្គលម្នាក់ៗ និងសហគមន៍យើងទាំងមូល។
About:
Welcome to the official page of SunWalk, a dynamic event dedicated to raising awareness for walking, promoting fun activities, fostering health, and bringing friends and families together. Join us in celebrating the joy of movement, embracing the sunshine, and building lasting memories. Get ready to put on your walking shoes, gather your loved ones, and step into a world of wellness and enjoyment. SunWalk is a one-of-a-kind event designed to encourage physical activity, foster connections, and create an unforgettable experience for people of all ages. Whether you're a regular walker or just starting your fitness journey, SunWalk offers something for everyone. Lace up your sneakers and join our friendly community as we embark on scenic walking routes, engage in fun activities along the way, and celebrate the magic of being active together. Highlights:
• Walk Routes: Explore beautiful trails and paths that showcase the natural beauty of our surroundings. Choose from different distances suitable for various fitness levels.
• Fun Activities: Along the walk routes, discover exciting activities designed to make each step of your journey a joyful one.
• Health & Wellness: Discover tips, advice, and resources to maintain a healthy and active lifestyle beyond the event. We'll provide guidance and inspiration to help you reach your wellness goals.
• Community Connections: Connect with like-minded individuals who share your passion for walking, wellness, and enjoying quality time with loved ones. Share stories, photos, and experiences to inspire and motivate each other. Join us for SunWalk and be part of an incredible movement towards better health, more meaningful connections, and a brighter, sun-filled future. Let's walk together and embrace the sunshine! Mission:
Our mission is to inspire people to embrace an active lifestyle, encourage the gathering of friends and families, and promote the positive impact of walking on physical and mental well-being. Through SunWalk, we aim to create a supportive community that celebrates the joy and benefits of movement while fostering connections and making a difference in the lives of individuals and communities.