World News-Media Kh

World News-Media Kh ព៌តមាន ជាតិ និង អន្តរជាតិ ជ៉ំវិញពិភពលោក !

09/01/2024

ប្រមុខ​ការ​ទូត​អាមេរិក​ចូល​អារ៉ាប៊ីសាអូឌីត​មុន​ទៅ​ដល់​អ៊ីស្រាអែល -Kh
ក្នុង​ក្របខ័ណ្ឌ​នៃទស្សនកិច្ច​​ជា​លើក​ទី​បួន​នៅ​តំបន់​ដើមបូព៌ា លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក បាន​ជួប​ពិភាក្សា​ជាមួយ​ព្រះ​រាជ​បុត្រ​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត បេន​សាលមែន នៅ​ថ្ងៃចន្ទទី​៨មករារ​នេះ។ នៅ​ថ្ងៃស្អែក​លោក​ប្រមុខ​ការទូត​អាមេរិក​នឹង​​បន្ត​ដំណើ​រ​ទៅ​កាន់​អ៊ីស្រាអែល និង​តំបន់​ស៊ីហ្សកដានី​ដែន​ដី​ប៉ាឡេស្ទីន​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល។

08/01/2024

បង់ក្លាដែស៖ការបោះឆ្នោតដោយ គ្មាន បក្ស ប្រឆាំង នឹង ទៅពង្រឹង កៅអី នាយករដ្ឋមន្រ្តី របស់ លោកស្រីឆេកហាស៊ីណា
បង់ក្លាដែស រៀបចំការបោះឆ្នោតសភា នៅ ថ្ងៃ អាទិត្យ ទី ៧ មករា នេះ ជាមួយអត្រា អ្នកទៅ បោះឆ្នោត តិចជាងលើកមុនៗ។ នៅក្នុង ការបោះឆ្នោត ដែល គណបក្ស ប្រឆាំង ដ៏ធំជាង របស់ ប្រទេស ប្រកាសធ្វើ ពហិការ មិនចូលរួម គណបក្ស កាន់អំណាច របស់ លោកស្រីនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា សង្ឃឹម ឈ្នះឆ្នោតសាជាថ្មី និង ដឹកនាំបង់ក្លាដែស ៥ឆ្នាំតទៅទៀត។

មានវីដេអូរ ​​​​https://youtu.be/YGG7jYTdXuA

បីថ្ងៃមកនេះ ស្ថានការណ៍​នៅអាស៊ី​កាន់​តែ​តឹងតែងឡើងៗ។ ថ្ងៃអាទិត្យនេះ ​របបក្រុង​ព្យុងយ៉ាង បាន​បន្ត​បាញ់​​កាំភ្លើង​ត្បាល់​ ចំ...
08/01/2024

បីថ្ងៃមកនេះ ស្ថានការណ៍​នៅអាស៊ី​កាន់​តែ​តឹងតែងឡើងៗ។ ថ្ងៃអាទិត្យនេះ ​របបក្រុង​ព្យុងយ៉ាង បាន​បន្ត​បាញ់​​កាំភ្លើង​ត្បាល់​ ចំនួន ៩០ គ្រាប់បន្ថែម​ ទៅក្បែរ​ព្រំដែន​សមុទ្រ​របស់​កូរ៉េ​ខាង​ត្បូង។ អាជ្ញាធរ​មូលដ្ឋាន​ ​​បាន​​ជូន​ដំណឹង ​ទៅឲ្យ​​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​ ដែលរស់នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​រក​ទីសុវត្ថិភាព ឬ​ត្រូវ​សម្ងំ​ក្នុង​ផ្ទះ​​។

មានវីដេអូរ

រឿងអាស្រូវ គៃបន្លំ ប្រាក់ ៖ អ្នក តំណាងរាស្ត្រជប៉ុនម្នាក់ ត្រូវ ចាប់ឃាត់ខ្លួនថ្ងៃអាទិត្យ ទី ៧មករា អ្នក តំណាង....

បីថ្ងៃមកនេះ ស្ថានការណ៍​នៅអាស៊ី​កាន់​តែ​តឹងតែងឡើងៗ។ ថ្ងៃអាទិត្យនេះ ​របបក្រុង​ព្យុងយ៉ាង បាន​បន្ត​បាញ់​​កាំភ្លើង​ត្បាល់​ ចំ...
07/01/2024

បីថ្ងៃមកនេះ ស្ថានការណ៍​នៅអាស៊ី​កាន់​តែ​តឹងតែងឡើងៗ។ ថ្ងៃអាទិត្យនេះ ​របបក្រុង​ព្យុងយ៉ាង បាន​បន្ត​បាញ់​​កាំភ្លើង​ត្បាល់​ ចំនួន ៩០ គ្រាប់បន្ថែម​ ទៅក្បែរ​ព្រំដែន​សមុទ្រ​របស់​កូរ៉េ​ខាង​ត្បូង។ អាជ្ញាធរ​មូលដ្ឋាន​ ​​បាន​​ជូន​ដំណឹង ​ទៅឲ្យ​​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​ ដែលរស់នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​រក​ទីសុវត្ថិភាព ឬ​ត្រូវ​សម្ងំ​ក្នុង​ផ្ទះ​​។

មានវីដេអូរ

⁠​⁠-Kh បីថ្ងៃមកនេះ ស្ថានការណ៍​នៅអាស៊ី​កាន់​តែ​តឹងតែងឡើងៗ។ ថ្ងៃអាទិត្យនេះ ​របបក្រុង​ព្យុងយ៉ាង បាន​បន្....

យន្តហោះប៊ូអ៊ីងរបស់ Alaska airline ត្រូវចុះចត បន្ទាន់ ក្រោយពី ដាច់បាត់បង្អួចក្បែរកៅអី អ្នកដំណើរ  -Kh  ក្រុមហ៊ុន អាកាសចរណ៍...
07/01/2024

យន្តហោះប៊ូអ៊ីងរបស់ Alaska airline ត្រូវចុះចត បន្ទាន់ ក្រោយពី ដាច់បាត់បង្អួចក្បែរកៅអី អ្នកដំណើរ -Kh
ក្រុមហ៊ុន អាកាសចរណ៍ របស់អាមេរិក Alaska airline បាន ប្រកាស បញ្ឈរជើង យន្តហោះប៊ូអ៊ីង របស់ខ្លួន ទាំងអស់ ៦៥គ្រឿង មិន ឲ្យហោះហើរ ចាប់ពីថ្ងៃ សៅរ៍ បន្ទាប់ពី យន្តហោះ របស់ ក្រុមហ៊ុន ប្រភេទប៊ូអ៊ីង៧៣៧-៩ មួយគ្រឿង ត្រូវ បង្ខំចិត្ត បត់ក្បាល ត្រលប់ ទៅ ចុះចត បន្ទាន់ នៅព្រលាន យន្តហោះ ក្នុង រដ្ឋ Oregon កាលពីសុក្រ ដោយសារតែ យន្តហោះ ដាច់បាត់ បង្អួច ក្បែរកៅអីអ្នកដំណើរ។ តាម ក្រុមហ៊ុន អាកាសចរណ៍ Alaska យន្តហោះ បាន ចុះចតដោយសុវត្ថិភាព គ្មានគ្រោះថ្នាក់ ដល់ អ្នកដំណើរ និងបុគ្គលិកធ្វើការ នៅលើយន្តហោះម្នាក់ណាឡើយ។

មានវីដេអូរ​

យន្តហោះប៊ូអ៊ីងរបស់ Alaska airline ត្រូវចុះចត បន្ទាន់ ក្រោយពី ដាច់បាត់បង្អួចក្បែរកៅអី អ្នកដំណើរ -Kh ក្រុមហ៊ុន អាក....

មន្ទីរសុខាភិបាលក្រុងភ្នំពេញស្នើឲ្យឃាត់ខ្លួនក្រុមម៉ូតូនាំមុខរថយន្តសង្គ្រោះ​​⁠ មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ តាមរយៈសេច...
07/01/2024

មន្ទីរសុខាភិបាលក្រុងភ្នំពេញស្នើឲ្យឃាត់ខ្លួនក្រុមម៉ូតូនាំមុខរថយន្តសង្គ្រោះ​​⁠
មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៥មករា បានស្នើឲ្យសមត្ថកិច្ចឃាត់ខ្លួនក្រុមឆ្លៀតឱកាសជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ។ សំណើនេះធ្វើឡើងក្រោយមន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញកត់សម្គាល់ឃើញថា សកម្មភាពនេះ បានបង្កអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ និងបង្កឲ្យមានការភាន់ច្រលំមកលើមន្ទីរសុខាភិបាល។

មានវីដេអួរ 👇

មន្ទីរសុខាភិបាលក្រុងភ្នំពេញស្នើឲ្យឃាត់ខ្លួនក្រុមម៉ូតូនាំមុខរថយន្តសង្គ្រោះ​-Kh មន្ទីរសុខាភិបាលនៃសា.....

លោក នី ណាក់ ត្រូវបានឃុំខ្លួនជាលើកទី២ ក្រោយមានការវាយដំ ៖អ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន...
06/01/2024

លោក នី ណាក់ ត្រូវបានឃុំខ្លួនជាលើកទី២ ក្រោយមានការវាយដំ ៖
អ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥មករា២០២៤។
បើតាមភរិយា លោក នី ណាក់ ការចាប់ឃុំខ្លួនអ្នករិះគន់មិនសំចៃមាត់រូបនេះជាលើកទី២ គឺធ្វើឡើងទៅតាមបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។ ជាបណ្តឹងចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពី លោក នី ណាក់ បានសរសេរសាររិះគន់លើហ្វេសប៊ុក ដោយយោងលើព័ត៌មានស្និទនឹងរដ្ឋាភិបាលដែលចុះផ្សាយថា នៅឆ្នាំ២០២៤ នឹងមានក្រុមហ៊ុនមួយម៉ឺននឹងបើកថ្មីនៅកម្ពុជា។
បុរសដែលធ្លាប់ត្រូវបានគេវាយឲ្យរងរបួសធ្ងន់រូបនេះ បានសរសេរចោទថា ក្រុមហ៊ុនច្រើនយ៉ាងនេះ សង្ស័យរាប់តាំងពីក្រុមហ៊ុនលក់លៀសហាល ក្រុមហ៊ុនដើរសុំទាន និងក្រុមហ៊ុនលក់ថ្នាំញៀន។ល។
សូមរំឭកថា កាលពីថ្ងៃទី១២កញ្ញា២០២៣ លោក នី ណាក់ ត្រូវបានក្រុមជនល្មើស ៣ទៅ៤នាក់ជាបុរសវាយដំរូបលោកនឹងដំបង និងព្យាយាមដោះមួកសុវត្ថិភាព វាយតម្រង់រកក្បាល ខណៈដែលលោកកំពុងធ្វើដំណើរដោយម៉ូតូត្រង់ចំណុចឃ្លាំងដែកមួយកន្លែង នៅម្តុំវត្តព្រែកប្រា។ នេះបើតាមភរិយាជនរងគ្រោះ។
ក្រោយរងរបួសជាទម្ងន់ អ្នកជំនាញផ្នែកកសិកម្មរូបនេះ បានដាក់ក្តីសង្ឃឹម«តែមួយគត់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត »ក្នុងការផ្តល់យុត្តិធម៌សម្រាប់រូបលោក។ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការចាប់ខ្លួនជនល្មើសមកកាត់ទោសនៅឡើយទេ។
សូមបញ្ជាក់ថា លោក នី ណាក់ ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគារមួយឆ្នាំកន្លះម្តងហើយ បន្ទាប់ពីលោកបានប្រកាសពីផែនការទិញម៉ាស់មកពាក់ឲ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ក្រោយចេញពីពន្ធនាគារ លោក នី ណាក់ បានប្រកាសការគាំទ្រ គណបក្សប្រជាជនកម្ពុជា និងបានថតរូបជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅឯគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី។ បើទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកកសិកម្មរូបនេះ នៅតែបន្តសរសេររិះគន់ជាហូរហែពីសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាល តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា IMan-KH៕
អត្តបទ : RFI
មានវីដេអូរ​​ :

លោក នី ណាក់ ត្រូវបានឃុំខ្លួនជាលើកទី២ ក្រោយមានការវាយដំ ៖ -Kh អ្នកជំនាញកសិកម្ម លោក នី ណាក់ ត្រូវបានបញ្ជូនទ....

06/01/2024

កូរ៉េខា ង ជើង បាញ់ កាំភ្លើង ត្បាល់សំដៅ កូរ៉េខាង ត្បូង សេអ៊ូល ធ្វើ សមយុទ្ធ គ្រាប់ ពិត -Kh

ស្ថានភាព នៅ ឧបទ្វីប កូរ៉េ កំពុង ធ្លាក់ ក្នុង ភាព តាន តឹង យោធា យ៉ាង ខ្លាំង មិន ធ្លាប់ មាន ទេ គិត ចាប់ ពី ឆ្នាំ ២០១០មក។ នៅ ថ្ងៃ សុក្រ នេះ កូរ៉េខាង ជើង បាន បាញ់ កាំភ្លើង ត្បាល់ ចំនួន ២០០ គ្រាប់ ទៅក្នុង សមុទ្ទ លឿង ម្តុំ ជិត កោះ របស់ កូរ៉េខាង ត្បូង។ បន្ទាប់ ពី បាន ជម្លៀស ជនស៊ីវិល ជា កិច្ចការពារ សេអ៊ូល បាន តប ត វិញ ដោយ ធ្វើ សមយុទ្ធ នៅ តាម ព្រំដែន ជាប់ កូរ៉េខាង ជើង។ ជា សមយុទ្ធ ដោយ បាញ់ គ្រាប់ ពិតតែម្តង។ នៅ ចំពោះ មុខ ស្ថានការណ៍ បែប នេះ ចិន បាន អំពាវនាវ ឱ្យ គ្រប់ ភាគី អត់ ធ្មត់ កុំ ចាត់ វិធានការ ណា ដែល នាំ ឱ្យ ស្ថានភាព កាន់តែ ដុនដាប ។ ចំណែក អាមេរិក បាន ទម្លាយ សេចក្តី ចោទ ប្រកាន់ ថា កូរ៉េខាង ជើងបាន ផ្គត់ ផ្គង់ អាវុធ មីស៊ីលឱ្យ រុស្ស៊ី បាញ់ អ៊ុយក្រែន។
ភាព តាន តឹង យោធា នៅ ឧបទ្វីប កូរ៉េ មាន សភាព ធ្ងន់ធ្ងរ ខ្លាំង មែន ទែន មិន ដែល ធ្លាប់ ប្រទះ ទេ គិត ចាប់ តាំងពី ឆ្នាំ ២០១០ មក ដែល កាលណោះ ព្យុងយ៉ាងបាន ផ្លោង ១៧០ គ្រាប់ លើ កោះ Yeonpyeong ជា លើក ទី មួយ ស្លាប់ ស៊ីវិល ២ នាក់ ទាហាន ពីរ នាក់។

05/01/2024

តេស្តសារធាតុញៀន៖នគរបាល១០នាក់ទៀត ត្រូវបានបណ្តេញចេញ
មិនទាន់អស់នោះទេ មន្រ្តីនគរបាលជាតិចំនួន១០រូប នឹងត្រូវបណ្ដេញចេញក្នុងសប្ដាហ៍ទី១ខែមករាឆ្នាំ២០២៤នេះ ក្រោយរកឃើញថាមានផ្ទុកសារធាតុញៀន។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី៥មករានេះ។

05/01/2024

ចិន ច្រឡោត នឹងសមយុទ្ធ រវាង អាមេរិក និង ហ្វីលីពីននៅ សមុទ្ទ ចិន ខាង ត្បូង -Kh

ការ ប៉ះទង្គិច គ្នា ក្នុង តំបន់ ដែន ទឹក ជាប់ ជម្លោះមាន ជា បន្ត បន្ទាប់។
ឯ សមយុទ្ធ ក៏ មាន សកម្មភាព កាន់ ច្រើន។ ! នៅ ថ្ងៃព្រហស្បតិ៍ នេះចិន បាន ចាត់ ទុក សមយុទ្ធ របស់ សហរដ្ឋ អាមេរិក និង ហ្វីលីពីន នៅក្នុង សមុទ្ទ ចិន ខាង ត្បូង ថា ជា ទង្វើ បង្ក រឿង។

05/01/2024

ដើមបូព៌ា៖ ស្ថានការណ៍កាន់តែច្របូកច្របល់ ធ្វើឲ្យបារម្ភពីសង្គ្រាមរាលដាលរវាងលីបង់ និងអ៊ីស្រាអែល -Kh

ស្ថានការណ៍ នៅដើមបូព៌ា បានឈានកាន់តែច្របូកច្របល់ និងតានតឹងខ្លាំងណាស់ ប៉ុន្មានថ្ងៃមកនេះ។
បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាយានដ្រូន ទៅទំលាក់គ្រាប់ នៅឯជាយ ទីក្រុងបេរូត ដើម្បី សម្លាប់ មេធំទី ២របស់ក្រុម ហាម៉ាស កាលពីថ្ងៃអង្គារ គឺ មានការព្រួយ បារម្ភជាខ្លាំង ថាក្រុមសង្គ្រាម អាចនឹងឆេះរាលដាល រវាង លីបង់ និងអ៊ីស្រាអែល។
យ៉ាងណាមិញ កាលពីថ្ងៃពុធ មេចលនាហេសបូឡា លីបង់ ហាសាន់ ណាស្រាឡា បាន ថ្លែងសារគំរាមថាមិនញញើត នឹងធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ ប្រសិនបើអ៊ីស្រាអែលប្រកាសសង្គ្រាមជាមួយ ។
នៅក្នុងបរិបទដ៏តានតឹងជ្រួលច្របល់នេះដែរ លោកអង់ តូនី ប្លីងកិន រដ្ឋមន្ត្រី ការបរទេសអាមេរិក បានប្រញេបប្រញាប់ទៅដើមបូព៌ាភ្លាមដែរ នៅថ្ងៃព្រហស្បតិ៍ទី ៤មករានេះ ។

05/01/2024

អ៊ីរ៉ង់ រង ភេរវកម្ម បំផ្ទុះគ្រាប់ បែក ពីរ ផ្ទួន គ្នា ក្នុង បរិបទ តាន តឹង នៅតំបន់ ដើម បូព៌ា -Kh

មាន មនុស្សស្លាប់ យ៉ាង ហោច ណាស់៩៥ នាក់ និង របួស ជាង ១៨០នាក់ នៅក្នុងភេរវកម្ម បំ ផ្ទុះ គ្រាប់ បែកពីរ ផ្ទួនគ្នា ដែល ផ្ទុះ ឡើង ចំពេល អ៊ីរ៉ង់ កំពុង ប្រារព្ធ ខួប មរណភាព របស់ឧត្តមសេនីយ៍ កាសឹមសូឡីម៉ានី -អតីត ប្រមុខ ឆ្មាំ បដិវត្តអ៊ីរ៉ង់។
អ៊ីរ៉ង់ បាន ចោទ អ៊ីស្រាអែល និង សហរដ្ឋ អាមេរិក ថា ជា អ្នក រៀប ចំ ភេរវកម្មនេះ និង បាន ចេញ ក្រិត្យ កាន់ ទុក្ខថ្នាក់ជាតិ នៅ ថ្ងៃព្រហស្បតិ៍ ទី ៤ មករា។
គ្រាប់ បែក កប់ លាក់ ក្នុង ស្បោង ទំនង ជាបាន ផ្ទុះ ដោយ មានការ ចុច បញ្ជា ពី ចម្ងាយ។
គ្រាប់ ទី មួយ បានផ្ទុះ នៅ ប្រមាណ ៧០០ម៉ែត្រ ពីផ្នូរ របស់ មេទ័ព ឆ្មាំ បដិវត្ត អ៊ីរ៉ង់ សូឡីម៉ានី ហើយ ពីរ បី នាទី ក្រោយ ស្នូរ បំ ផ្ទុះទីពីរ បាន លាន់ ឮ ឡើង នៅ ចម្ងាយ ១គីឡូពី គ្នា។
នេះ បើ តាម ការ លម្អិត របស់ ទូរទស្សន៍ ជាតិ អ៊ីរ៉ង់ ដោយ បន្ថែម ថា ហេតុការណ៍នេះ ជាការ វាយប្រហារ ភេរវកម្ម ដែល មាន ចេតនា ធ្វើ ឱ្យ មាន មនុស្ស ស្លាប់ ក្នុង ចំនួន ដ៏ ច្រើន។
ជន រងគ្រោះ ក្នុង ភេរវកម្ម នេះ ច្រើន ជា ពលរដ្ឋ អ៊ីរ៉ង់ដែល មក ចូល រួម ប្រារព្វ ខួប បួន ឆ្នាំ នៃ ការស្លាប់ របស់ លោក ឧត្តមសេនីយ៍ កាសឹម សូឡីម៉ានី អតីត ប្រមុខ ដឹកនាំកង ឆ្មាំ បដិវត្ត អ៊ីរ៉ង់ Qods ទទួល បន្ទុក ប្រតិបត្តិការ ក្រៅ ប្រទេស និង ជា មេដឹកនាំប្រតិបត្តិការ យោធា ប្រចាំ តំបន់ ដើម បូព៌ា។

04/01/2024

មនុស្ស១០នាក់ដែលថៃគ្រោងបញ្ជូនមកកម្ពុជាត្រូវ យូរអិនអេចស៊ីអរ ធានាឲ្យទៅរស់នៅប្រទេសទី៣ -Kh
មនុស្សចំនួន១០នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមាន៣នាក់ត្រូវបានដោះលែងវិញថ្មីៗនេះ ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិប្រចាំប្រទេសថៃធានាពួកគេ និងក្រុមគ្រួសារឲ្យទៅរស់នៅប្រទេសទី៣ហើយ។
នេះបើតាមលោក ស៊្រុន ស៊្រន សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ អ៊ែរអេហ្វអ៊ី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ប៉ុន្តែពួកគេពុំទាន់ដោះលែងឲ្យនៅក្រៅឃុំឡើយ គិតមកទល់ពេលនេះ ទោះបីជាមានការធានាពីអង្គការសិទ្ធិមនុស្សអន្តរជាតិក៏ដោយ។
លោក ស៊្រុន ស៊្រន ដែលរួចផុតពីការប៉ុនប៉ងចាប់ខ្លួនដោយអាជ្ញាធរថៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិ អ៊ែរអេហ្វអ៊ី ថាជនភៀសខ្លួនខ្មែរ១០នាក់ដែលអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមាន៣នាក់ត្រូវបានដោះលែងវិញកាលពីពេលថ្មីៗ ត្រូវបានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃហៅកាត់ថា ស៊ីអិនអេចស៊ីអរធានាពួកគេនិងក្រុមគ្រួសារឲ្យទៅរស់នៅប្រទេសទី៣ហើយ។

04/01/2024

អ.ស.ប. អំពាវនាវឲ្យ អាជ្ញាធរ អាមេរិក ពិចារណា ឡើងវិញ មុននឹង ប្រហារជីវិត អ្នកទោស ដោយ ប្រើ ឧស្ម័ន អាហ្សូត -Kh

នៅថ្ងៃ២៥មករាខាងមុខនេះ តុលាការនៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក មានគម្រោង ប្រហារជីវិតអ្នកទោសម្នាក់ ដោយ ប្រើប្រាស់ឧស្ម័នអាហ្សូត ជាលើកដំបូងបង្អស់។

តែយ៉ាងណា ក្រុមអ្នកជំនាញ នៃអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យអាជ្ញាធរអាមេរិក ពិចារណាឡើងវិញឲ្យច្បាស់ ចំពោះការ ប្រើប្រាស់វិធីនេះ ព្រោះវាអាចធ្វើ ឲ្យ អ្នកទោស លំបាកក្នុងខ្លួនខ្លាំងមុននឹងដាច់ខ្យល់ស្លាប់។

ពោលគឺវាអាចត្រូវគេចាត់ទុកបានថា ជាការធ្វើទារុណកម្ម យ៉ាង
អមនុស្សធម៌។

អ្នករាយការណ៍ ពិសេសនៃអង្គការសហប្រជាជាតិ បានចេញលិខិតប្រកាសមួយ នៅថ្ងៃទី ៣មករា ដោយ បានបរិហារ វិធីប្រហារជីវិតប្រើប្រាស់ឧស្ម័នអាហ្សូត ដែលអាជ្ញាធររដ្ឋអាឡាបាម៉ាគ្រោងនឹងប្រើប្រាស់ ដើម្បីប្រហារជីវិតអ្នកទោស។

លិខិតនេះអះអាងថា វា ជាលើកទីមួយហើយ ដែលមាន គម្រោងប្រហារជីវិតមនុស្សដោយ របៀបនេះ ។

04/01/2024

គ្រោះថ្នាក់យន្តហោះប៉ះគ្នា នៅតូក្យូ៖ អាជ្ញាធរ ជប៉ុនសន្យា បើកការស៊ើបអង្កេតស៊ីជម្រៅ -Kh

រកមូលហេតុ មិនទាន់ មាន ការបញ្ជាក់ពីមូលហេតុច្បាស់ លាស់ណាមួយ ដែល បណ្តាល ឲ្យ មាន គ្រោះថ្នាក់ យន្តហោះ២ប៉ះគ្នា ផ្ទុះឆេះនៅ ឯព្រលានយន្តហោះHaneda ក្រុងតូក្យូទេ។

ថ្ងៃពុធទី ៣មករា អាជ្ញាធរជប៉ុន សន្យាបើកការស៊ើបអង្កេតឲ្យ បានស៊ីជម្រៅបំផុត ដើម្បី រកមូលហេតុ មិនថាវាមានលក្ខណៈជា កំហុសបច្ចេកទេស ឬជាការធ្វេសប្រហែស។

សូមបញ្ជាក់ថា គ្រោះថ្នាក់យន្តហោះ ដែលបានកើតឡើង កាលពីក្បាលព្រលប់ថ្ងៃអង្គារនេះ បានបណ្តាល ឲ្យស្លាប់ មនុស្ស៥នាក់ ស្របពេលដែល ជប៉ុន ទើបតែបាន ជួបគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ ស្លាប់ មនុស្សជាង ៦០នាក់ កាលពីថ្ងៃចន្ទ ។

អាជ្ញាធរជប៉ុន បានឲ្យដឹង នៅថ្ងៃពុធទី ៣មករា ថាមូលហេតុដែលបណ្តាល ឲ្យ មានគ្រោះថ្នាក់យន្តហោះប៉ះគ្នា ផ្ទុះឆេះ កើតឡើងកាលពី ថ្ងៃ អង្គារទី២មករា គឺគេមិនទាន់ដឹងច្បាស់នោះទេ។

ការស៊ើបអង្កេតចំនួន ២ផ្សេងគ្នា ត្រូវបានគេចាប់ផ្តើម បើក ទីមួយធ្វើឡើងដោយនគរបាល ជប៉ុន និងមួយទៀត ធ្វើឡើងដោយ ការិយាល័យ សន្តិសុខ ដឹក ជញ្ជូនជប៉ុន (JTSB)។

03/01/2024

កម្ចាត់ មេកើយ ទីពីរបស់ ហាម៉ាសជា របត់ ថ្មី នៃ សង្គ្រាម ហ្កាហ្សា?

បើ តាម ហាម៉ាស មេកើយលំដាប់ ទីពី របស់ ចលនា ហាម៉ាសប៉ាឡេស្ទីន សាឡេះ អាល់-អារួរី បាន ស្លាប់ នៅ ថ្ងៃទី ២ មករា ក្នុង ជំរំ ហេសបូឡា ក្បែរ ទីក្រុង បេរ៉ូត ប្រទេស លីបង់ ដោយ ការ វាយប្រហារ របស់ អ៊ីស្រាអែល។

នេះជា ការ វាយប្រហារ តាម ផ្លូវអាកាសលើក ទី មួយរបស់ អ៊ីស្រាអែល ទៅលើ តំបន់ ជាយ ក្រុង បេរ៉ូត គិត ចាប់ តាំងពី ឆ្នាំ ២០០៦ មក។

ហេតុការណ៍ នេះ កើតឡើងតែ មួយ ថ្ងៃមុន សុន្ទរកថា របស់ ប្រមុខ ដឹកនាំ ចលនា ហេសបូឡាលីបង់ លោក ហាសាន ណាស្រាឡា។

ហេសបូឡា ធ្លាប់ ព្រមាន បញ្ចេញ ប្រតិកម្មតបត យ៉ាង ខ្លាំងក្លា ក្នុង ករណី អ៊ីស្រាអែលហ៊ាន កម្ចាត់ សាឡេះអាល់អារួរី។

អនុប្រធាន ការិយាល័យ នយោបាយ ហាម៉ាស និង ជា អ្នក ទទួល ខុស ត្រូវ តំបន់ ស៊ីហ្សកដានី ប៉ាឡេស្ទីនសាឡេះ អាល់-អារួរីដែល ជាឥស្សរជន ដ៏ សំខាន់ លំដាប់ ទីពី របស់ ចលនាអ៊ីស្លាម ហាម៉ាសប៉ាឡេស្ទីន បាន ស្លាប់ នៅ ថ្ងៃទី ២ មករា២០២៤ ក្នុង ជំរំ ហេសបូឡា ប្រទេស លីបង់។

03/01/2024

រុស្ស៊ីសំរុក​បាញ់​ប្លោងគ្រាប់សងសឹក​ ក្រោយ​​អ៊ុយក្រែន​បាញ់មីស៊ីលទៅក្រុង Belgorod
ព្រឹកព្រហាម​ថ្ងៃអង្គារទី​២មករា កងទ័ពរុស្ស៊ីបានសំរុក​បាញ់​ប្លោង​មីស៊ីលជាច្រើនគ្រាប់ មកលើទីក្រុងកៀវ និងទីក្រុងខារគីវ។​ ជាការវាយប្រហារយ៉ាងខ្លាំងក្លា ដែល​លោក​ពូទីនប្រធានាធិបតីរុស្ស៊ី​ បានប្រកាសគំរាមកាលពីថ្ងៃចន្ទ ថានឹងសកសឹក បន្ទាប់ពីកងទ័ពអ៊ុយក្រែន បាន​បាញ់​ប្លោងគ្រាប់ទៅលើទីក្រុង​ Belgorod របស់រុស្ស៊ី ស្ថិត​នៅមិនឆ្ងាយប៉ុន្មាន​ពីព្រំដែនអ៊ុយក្រែន​។

03/01/2024

ប្រធានបក្ស​ប្រឆាំង​កូរ៉េខាងត្បូង​ត្រូវ​ខ្មាន់កាំបិត​ចាក់​ឲ្យ​របួស​ត្រង់ ក -Kh

នៅ​កូរ៉េខាងត្បូង ប្រធានបក្សប្រឆាំង លោក លី ចែម្ញុង​ត្រូវ​ខ្មាន់កាំបិតម្នាក់ចាក់​ឲ្យរបួស​នៅត្រង់ក នៅថ្ងៃ​អង្គារ​ទី​២​មករា ក្នុងអំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង ដែលជា​អនាគត​ព្រលាន​យន្តហោះថ្មី​នៅ​ទីក្រុង​ប៊ូសាន ភាគអាគ្នេយ៍ ​ទីក្រុងសេអ៊ូល។

ឃាតករត្រូវ​ប៉ូលិសសង្កត់​ចាប់ខ្លួន​ភ្លាមៗ ប៉ុន្តែ បដិសេធ​មិន​ឆ្លើយប្រាប់មូលហេតុ​ដែលធ្វើ​ឲ្យ​រូបគេ​ចាក់សម្លាប់ប្រធានបក្ស​ប្រឆាំង​កូរ៉េខាងត្បូង។

លោក​លី ចែម្ញុង ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ឃាតករ​រុល​ចូល​ទៅ​ចាក់សម្លាប់​ នៅពេលលោកកំពុង​ឆ្លើយសំនួរ​របស់​អ្នកកាសែត​​ នៅក្នុងពេល​​ធ្វើទស្សនកិច្ច​នៅទីតាំង​ដែលជា​អនាគត​ការដ្ឋានសាងសង់​ព្រលានយន្តហោះ ក្រុង​ប៊ូសាន។

02/01/2024

អ៊ីរ៉ង់បញ្ជូននាវាចម្បាំងទៅក្នុង​សមុទ្រ​ក្រហម នៅបន្ទាប់ពីអាមេរិក​បាញ់ពន្លិចទូករបស់ក្រុមហ៊ូទីយេម៉ែន -Kh

កងទ័ព​អាមេរិក​បាញ់​ពន្លិច​ទូក៣គ្រឿង​របស់​ក្រុមប្រដាប់អាវុធ ហ៊ូទី​យេម៉ែន ដែល​ប៉ុនប៉ង​ចង់​ឡើង​ប្លន់​កប៉ាល់​ដឹកទំនិញ នៅសមុទ្រក្រហម។
អង់គ្លេស​ដែលចូលរួម​ក្នុងសម្ព័ន្ធ​កម្លាំងអន្តរជាតិដឹកនាំ​ដោយ​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃចន្ទថា ត្រៀមខ្លួន ដើម្បី​ចាត់វិធានការ​ផ្ទាល់ដៃ ជាមួយ​ពួកហ៊ូទីយេម៉ែន ដើម្បី​ធានា​ការពារ​សេរីភាព ចរាចរណ៍ នៅ​សមុទ្រក្រហម។

01/01/2024

ឆ្នាំថ្មី ​មេដឹកនាំ​ធំៗ​លើពិភពលោក ប្រកាស​បំពាក់​បំប៉ន​បង្កើន​អាវុធ
យប់​ឆ្លងឆ្នាំ ​! -Kh

ប្រទេស​ជា​ច្រើនបាញ់​កាំជ្រួច​​អបអរ​ឆ្នាំថ្មី តែ​នៅតំបន់ហ្គាហ្សា ក្រុម​ហាម៉ាស​បាន​បាញ់​គ្រាប់​រ៉ូក្កែត​ដាក់លើ​​អ៊ីស្រាអែល គឺ​​ម៉ោង​១២យប់ គ្រាប់ធ្លាក់​​នៅ​ប៉ែក​ខាង​ត្បូង​អ៊ីស្រា​អែល ហើយ​មួយនាទីក្រោយ​មក គ្រាប់ធ្លាក់​នៅ​ក្រុង តែល-អាវីវ​​។ !

01/01/2024

លោកទេព អស្នារិទ្ធ៖អ្នកកាសែត ១៩២នាក់មកពី១០៧អង្គភាពចូលខ្លួនបំភ្លឺរឿងសុំលុយពីកាស៊ីណូ top diamond ! -Kh

អ្នកសារព័ត៌មានចំនួន១៩២រូបមកពី១០៧អង្គភាពបានចូលខ្លួនមកផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន ក្នុងចំណោម ៨២៨រូបដែលក្រសួងបានបង្ហាញឈ្មោះពាក់ព័ន្ធនឹងករណីសុំលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន (top diamond) នៅខេត្តតាកែវ។ !

01/01/2024

រុស្ស៊ី​ចោទអ៊ុយក្រែន​ថា​ប្រព្រឹត្តអំពើ​ភេរវកម្ម​ប្រើគ្រាប់បែក​ចង្កោមសម្លាប់​ជន​ស៊ីវិលរុស្ស៊ី !

នៅ​ថ្ងៃអាទិត្យ​ ទី​៣១ធ្នូ កងទ័ព​រុស្ស៊ី​បើកការវាយប្រហារ​សង​សឹក​ជាខ្លាំងទៅលើ​ទាហាន​អ៊ុយក្រែន ពិសេស​នៅ​​តំបន់​ជាប់​​ព្រំដែន​ ដែល​ត្រូវ​ខូច​ខាត​ជាខ្លាំង ទាំង​​មូលដ្ឋាន​យោធា​និង​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​។
ច្រើន​ជាង​សព្វដង លើកនេះ​​ រុស្ស៊ី​ប្រើ​យន្តហោះ​ដ្រូន​ប្រមាណ​ជិត​៥០ឯណោះ ដែល​ត្រូវ​អ៊ុយក្រែន​បាញ់កម្ទេច​អស់​ជាង​២០។
ការ​សង​សឹក​ខ្លាំងពី​សំណាក់រុស្ស៊ី​នេះ​ គឺ​បន្ទាប់ពីកាលពីថ្ងៃ​សៅរ៍​ ទាហាន​អ៊ុយក្រែន បាន​វាយប្រហារ​នៅក្រុង​បែលហ្គូរូដ ចម្ងាយ​៨០គីឡូម៉ែត្រ ពី​តំបន់​ខារកៀវ ខាងជើងអ៊ុយក្រែន​ ដែល​បាន​សម្លាប់​ជន​ស៊ីវិល​រុស្ស៊ី យ៉ាង​តិចជាង​ ២១ នាក់ ហើយ​ ​របួស រហូ​ត​ដល់​ជាង ១១១ នាក់​។
ការខូច​ខាត​លើក​​នេះ គឺ​ត្រូវរុស្ស៊ី​ចាត់ទុក​ថា​ជាការ​បាត់បង់ពលរដ្ឋ​រុស្ស៊ី​ច្រើនបំផុត​ តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​មក

30/12/2023

២០២៣ ជាឆ្នាំពោរពេញដោយក្តីកង្វល់ និងទុក្ខសោក។ សង្គ្រាម​នៅអ៊ុយក្រែន អូសបន្លាយមិនទាន់ចប់ផង សង្គ្រាមថ្មីមួយទៀត បានឆេះរោលឡើងនៅតំបន់ហ្កាហ្សា។ វិបត្តិនៅហ្កាហ្សាបាននិងកំពុងតែធ្វើឲ្យគេព្រួយបារម្ភ អំពីស្ថិរភាពសន្តិសុខនៃតំបន់ដើមបូព៌ាទាំងមូល។ ២០២៣ ក៏ជាឆ្នាំនៃ​ការឈានចូលអស្ថិរភាព នៅតាមបណ្តាប្រទេសអាហ្វ្រិកជាច្រើន ជាមួយនឹងរដ្ឋប្រហារយោធា ព្រមទាំងសង្គ្រាមស៊ីវីល។ គ្រោះមហន្តរាយ​រញ្ជួយដីនៅតួកគី ស៊ីរី និង​ម៉ារ៉ុកបានផ្តាច់ជីវិតមនុស្សជាច្រើនម៉ឺននាក់​។ ស្របពេលដែល​ឥណ្ឌាទះដៃអបអរសាទរ នឹងជោគជ័យដែលបាន​បញ្ជូនយានទៅចុះចតនៅ​លើព្រះចន្ទ នៅលើផែនដីយើងឯនេះវិញ សីតុណ្ហភាពក្តៅហួតហែង បង្កឲ្យ​មានគ្រោះរាំងស្ងួត និង​ភ្លើងឆេះព្រៃដ៏ធំមហិមា។ តែទោះជាយ៉ាងណា ជោគជ័យនៃCOP28 នៅឌូបៃ បាន​ផ្តល់នូវស្នាមញញឹមមួយគ្រាដែរ ទំរាំឆ្នាំ​២០២៤មកដល់។​

29/12/2023

រុស្ស៊ីបើកការ​​​​វាយប្រហារចម្រុះ​​លើ​ក្រុង​ជា​ច្រើន​របស់​អ៊ុយក្រែន ក្នុង​ពេល​តែ​មួយ -Kh
នៅថ្ងៃ​សុក្រ​ទី ២៩​ធ្នូ​នេះ រុស្ស៊ី​បាន​បើកប្រតិបត្តិការវាយប្រហារ​មួយ​ខ្សែ​ធំ​លើ​​​អ៊ុយក្រែនទាំងមូល រាប់​ទាំង​រដ្ឋធានី​កៀវផង។ សម្រាប់​កៀវ ​រលក​វាយប្រហារ​ថ្មី​នេះស្តែង​ឱ្យ​ឃើញ​ថា​អ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ពីសហគមន៍​អន្តរជាតិ។

29/12/2023

ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់ បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីរាត្រីថ្ងៃទី២៨ខែធ្នូម្សិលមិញ។

29/12/2023

គីមជុងអ៊ុន​ បញ្ជា​ឱ្យ​កូរ៉េខាង​ជើង​ពន្លឿន​លក្ខណៈ​ត្រៀម​ធ្វើ​សង្គ្រាម
ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម​ជុងអ៊ុន​បានប្រកាស​ទៅ​កាន់​សមាជពេញ​អង្គ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ នៅថ្ងៃព្រហស្បតិ៍​ទី​២៨​ធ្នូ​នេះ ឱ្យ​ពន្លឿនការ​ត្រៀម​លក្ខណៈធ្វើ​សង្គ្រាម​ និង​ពន្លឿន​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ព្រោះ​ស្ថានភាព​នយោបាយ​និង​យោធា​កំពុង​តែ​ធ្ងន់ធ្ងរ​ខ្លាំង។ ​បើតាម​សំដី​លោក​គីមជុងអ៊ុន​ដែល​មាន​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​សារព័ត៌មាន​រដ្ឋ ស្ថានភាព​អាក្រក់​នេះ​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត។

28/12/2023

ប៉េកាំងបញ្ជា​​ឱ្យ​ពលរដ្ឋ​ចិន​ចាក​ចេញភ្លាម​ពីតំបន់​ភាគ​ខាងជើង​ភូមា
​ពលរដ្ឋ​ចិន​ដែល​កំពុង​ស្នាក់​នៅក្នុង​ស្រុក​ឡូកី នៃ​តំបន់​ភាគខាង​ជើង​ភូមា ត្រូវ​តែរួសរាន់​​ចាក​ចេញ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​គេច​ពី​អំពើ​ហិង្សា​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ភូមា​និង​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច។ នេះជា​សេចក្តី​ថ្លែងការណ៍​របស់​​ស្ថានទូត​ចិន​ប្រចាំ​ភូមា ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ២៨​ធ្នូ​២០២៣។

28/12/2023

អ្នកទិញបុរីឡេងណាវ៉ាត្រាផ្ទុះការតវ៉ា ខណៈក្រុមហ៊ុនលើកពីវិបត្តិសេដ្ឋកិច្ចសកល
អតិថិជនដែលបានបង់ប្រាក់រំលស់ទិញផ្ទះនៃគម្រោងបុរីឡេងណាវ៉ាត្រា បានចេញមកសរសេររិះគន់ជាថ្មីអំពីភាពយឺតយ៉ាវនៃការសាងសង់ ក្រោយពេលដែលពួកគេខ្លះបានបង់ប្រាក់មករហូតជាង៣ឆ្នាំមកហើយ។ការរិះគន់របស់ភាគីអតិថិជនត្រូវបានភាគីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ចេញមកអះអាងថា ភាពយឺតយ៉ាវនៃការសាងសង់ផ្ទះជូនដល់អតិថិជន គឺបណ្តាលមកពីវិបត្តិនៃសេដ្ឋកិច្ចសកល។

28/12/2023

ប្រមុខការទូត អាមេរិក ទៅម៉ិកស៊ិក ដើម្បី សាកល្ប ង ដោះស្រាយ វិបត្តិ អន្តោប្រវេសន៍
លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេស អាមេរិក ត្រូវ អញ្ជើញ ទៅប្រទេស ម៉ិកស៊ិក នា ថ្ងៃ ពុធ ទី ២៧ ធ្នូ ២០២៣ នេះ ដើម្បី សាកល្បង ស្វែង រក ដំណោះស្រាយ ឱ្យ វិបត្តិ អន្តោប្រវេសន៍ ដ៏ ស្មុគស្មាញ។ រលក អន្តោប្រវេសន៍ កំពុងបោក បក់ ជា ថ្មី នៅ តាម ព្រំ ដែន និង កំពុង ក្លាយ ជា ប្រធានបទ នយោបាយ ដ៏ ក្តៅ គគុក នៅ សហរដ្ឋ អាមេរិក ។

28/12/2023

Address

Street 57 , No. 26c
Phnom Penh
121202

Alerts

Be the first to know and let us send you an email when World News-Media Kh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies