1more

1more 4U

01/09/2024

ក្រុង​មូស្គូ ព្រមាន​ផ្ទុះ​សង្គ្រាម​លោក​ទី​៣ ខណៈ​លោក ហ្សេឡេនស្គី ត្រៀម​បង្ហាញ​ផែនការ​បញ្ចប់​សង្គ្រាម

⏰ ផ្សាយថ្ងៃទី០១ ខែ០៩ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/09/01/22/48/77259/

🔽

ជា​ថ្មី​ម្ដង​ទៀត #ទីក្រុងមូស្គូ កាលពី​ថ្ងៃទី​២៧ ខែ​សីហា បាន​ព្រមាន​ #សហរដ្ឋអាមេរិក ​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន គឺ​ពិភពលោក​អាច​ទៅ​រក​ #សង្គ្រាមលោកទី៣ ប្រសិនបើ​លោក​ខាងលិច​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​ #អ៊ុយក្រែន វាយប្រហារ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ទឹកដី​ #រុស្ស៊ី។

ការ​ព្រមាន​របស់​ទីក្រុង​មូស្គូ បន្ទាប់ពី​អ៊ុយក្រែន បាន​ធ្វើការ​វាយប្រហារ​ដ៏​ធំ​មួយ ហើយ​កំពុង​វាយ​រុល​ខ្លាំង​ក្នុង​ដែនដី​តំបន់ ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន ក្រុង​មូស្គូ ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​ពី​បរទេស​ដ៏​ធំ​បំផុត​ទៅ​លើ​ទឹកដី​របស់​ខ្លួន ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។ ប្រធានាធិបតី​រុស្ស៊ី #វ៉្លាឌីមៀពូទីន ថ្លែង​ថា​ក្រុង​មូស្គូ នឹង​ឆ្លើយតប​ដ៏​ខ្លាំង​មួយ​ចំពោះ​អ៊ុយក្រែន និង​ពួក​លោក​ខាងលិច។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក បាន​ចោទប្រកាន់​លោក​ខាងលិច​ថា កំពុងតែ​លេង​ជាមួយ​នឹង​ភ្លើង ព្រោះ​តែ​ពួក​លោក​ខាងលិច​បើក​សិទ្ធិ​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​ផ្គត់ផ្គង់​វាយប្រហារ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី។

លោក Lavrov ព្រមាន​ថា សង្គ្រាម​លោក​លើក​ទី​បី ប្រសិនបើ​កើតឡើង នឹង​មិន​ត្រឹមតែ​ប៉ះពាល់​តែ​ទ្វីប​អឺរ៉ុប​នោះ​ទេ តែ​វា​នឹង​រីក​រាលដាល​ទៅ​ទូទាំង​ពិភពលោក ដែល​លោក​ថា​ក្រុង​មូស្គូ កំពុង​ពិចារណា​ឡើងវិញ​នូវ​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​មាន​ការ​គំរាមកំហែង និង​បង្ក​អស្ថិរភាព​ប្រទេស​រុស្ស៊ី។

ចាប់តាំងពី​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​សង្គ្រាម​មក​ដល់​ពេលនេះ លោក ពូទីន និង​ទីក្រុង​មូស្គូ តែងតែ​រំលឹក​ពី​ការ​ព្រមាន​អំពី​ការ​ទៅ​រក​សង្គ្រាម​លោក​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​នឹង​ការ​បង្ក​សង្គ្រាម​ប្រល័យ​លោក គឺ​សង្គ្រាម​នុយក្លេអ៊ែរ។

លោក Lavrov បន្ថែម​ការ​ព្រមាន​ថា រុស្ស៊ី​មិន​ចង់​មាន​ជម្លោះ​ជាមួយ​អាមេរិក និង​សម្ព័ន្ធ​យោធា​ណាតូ​ទេ តែ​កុំ​ប្រលែង​នឹង​ភ្លើង​ឱ្យ​សោះ វា​គ្រោះថ្នាក់​ណាស់ ហើយ​ថា​សង្គ្រាម​នុយក្លេអ៊ែរ ក៏​រុស្ស៊ី អាច​មាន​សមត្ថភាព​វាយប្រហារ​លើ​សត្រូវ​ដែរ។ ប្រមុខ​ការទូត​រុស្ស៊ី ដែល​កាន់​មុខតំណែង​នេះ​ជាង ២០​ឆ្នាំ​បាន​បញ្ជាក់​ដូចនេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​មូស្គូ។

តែ​យ៉ាងណា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​អះអាង​ថា ការ​វាយប្រហារ​នៅ​តំបន់ Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី បាន​បង្ហាញ​ថា​ការ​គំរាមកំហែង​របស់​រុស្ស៊ី គឺ​គ្រាន់តែ​ជា​ទង្វើ​ក្លែងក្លាយ​ប៉ុណ្ណោះ។

មេដឹកនាំ​អ៊ុយក្រែន រូប​នេះ​បន្ត​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​ចេញ​មុខ​ជួយ​អ៊ុយក្រែន ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង ដើម្បី​អាច​ការពារ​ខ្លួន និង​មាន​សមត្ថភាព​វាយ​រុញ​ទ័ព​រុស្ស៊ី។

លោក Zelenskyy បាន​ទទូច​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​បើក​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​នូវ​ការ​វាយប្រហារ​លើ​ទឹកដី​ប្រទេស​រុស្ស៊ី ដោយ​ប្រើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា​មីស៊ីល ATACMS និង​មីស៊ីល Storm Shadow ដែល​ជា​ជំនួយ​របស់​អាមេរិក អង់គ្លេស និង​បារាំង។

កាសែត The New York Times បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស បាន​ផ្ដល់​ព័ត៌មាន​សម្ងាត់ និង​រូបភាព​ផ្កាយរណប​អំពី​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី ដល់​អ៊ុយក្រែន។

តែ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ឡុងដ៍ បាន​បដិសេធ​ថា​ពួកគេ​មិន​បាន​ផ្ដល់​អនុសាសន៍ ឬ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​អ៊ុយក្រែន ពី​ការ​រៀបចំ​ក្បួន​ទ័ព​វាយប្រហារ​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី នោះ​ទេ។

ទោះបីជា​សហរដ្ឋ​អាមេរិក បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នៅ​តំបន់ Kursk ក៏ដោយ ក៏​មន្ត្រី​ជាន់ខ្ពស់​របស់​រុស្ស៊ី បាន​អះអាង​ថា​សហរដ្ឋ​អាមេរិក​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ​មែន។

ប្រធាន​អង្គភាព​ចារកម្ម​នៃ​ប្រទេស​រុស្ស៊ី Sergei Naryshkin និយាយ​ថា ការ​អះអាង​របស់​លោក​ខាងលិច​មិន​អាច​ជា​ការពិត​នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​និយាយ​ថា សង្គ្រាម​ជាមួយ​រុស្ស៊ី នឹង​បិទ​បញ្ចប់​ទៅ​ដោយ​ការ​ចរចា ហើយ​ផែនការ​មួយ​នឹង​ត្រូវ​បង្ហាញ​ទៅ​កាន់​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​កញ្ញា នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Zelenskyy និយាយ​ថា ប្រតិបត្តិការ​វាយលុក​ចូល​ទឹកដី​រុស្ស៊ី មាន​រយៈពេល ៣​សប្តាហ៍​កន្លង​មក នៅ​តំបន់ Kursk គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដែល​ត្រូវ​បង្ហាញ​ទៅ​សម្ព័ន្ធមិត្ត។

ជាមួយ​គ្នា​នេះ លោក Jens Stoltenberg អគ្គលេខាធិការ​ណាតូ ប្រកាស​ពី​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ណាតូ-អ៊ុយក្រែន នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា នេះ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​សម្ព័ន្ធ​យោធា​ណាតូ អ្នកស្រី Farah Dakhlallah។

អ្នកស្រី Farah Dakhlallah បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កម្រិត​ឯកអគ្គរដ្ឋទូត ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក Rustem Umerov ត្រូវ​បាន​ធ្វើ​បទបង្ហាញ​ជូន​សម្ព័ន្ធមិត្ត​តាមរយៈ​វីដេអូ​អំពី​ស្ថានភាព​សមរភូមិ​ជួរមុខ។

តាម​អ្នក​នាំពាក្យ​ណាតូ កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​រលក​នៃ​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​របស់​រុស្ស៊ី លើ​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន ដែល​ក្រុង​មូស្គូ វាយប្រហារ​ដោយ​មីស៊ីល​ជាង ១០០​គ្រាប់ និង​ដ្រូន​ជាង ១០០​គ្រឿង។

អ្នកស្រី Dakhlallah បាន​បញ្ជាក់​ថា សម្ព័ន្ធមិត្ត​ណាតូ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ច្រើន​ដល់​ការ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ហើយ​នៅតែ​ប្ដេជ្ញា​ពង្រឹង​ការ​ការពារ​ដល់​អ៊ុយក្រែន រហូត​រុស្ស៊ី បញ្ចប់​សង្គ្រាម៕

08/11/2023

ចាប់ជន្លេនលក់

23/02/2023

😁😁😁

Address

ភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
Phnom Penh
060102

Website

Alerts

Be the first to know and let us send you an email when 1more posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 1more:

Videos

Share

Category