06/12/2024
ដោយមានក្តីអាណិតអាសូរចិត្តសប្បុរសធម៌ពី ឧកញ៉ា សែម សុភី បានឧបត្ថម្ភថវិការ ចំនួន ២០០ដុល្លារ តាមយះលោក សាន់ បូរិទ្ធ នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមើលឃើញក្មួយប្រុស និងក្មួយស្រីទាំងពីរកំពុងជួបការលំបាក ដែលត្រូវឪពុកម្តាយទុកចោលនៅផ្ទះជួលជាច្រើនថ្ងៃ ស្ថិតនៅភូំមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ក្រោយពីឃើញមានបង្ហោះតាមបណ្តាញសង្គម ថាមានក្មេងៗប្រុសស្រី២នាក់ បាននឹងកំពុងជួបការលំបាកដោយម្តាយបានទៅចោលរយៈពេល១ខែហើយ ចំណែកពុកក៏បានទៅចោលរយៈពេល១០ថ្ងៃ មិនឃើញត្រឡប់មកវិញ ធ្វើឲ្យក្មួយទាំងពីរមានការលំបាកជាខ្លាំង ដោយក្តីអាណិតអាសូជាខ្លាំង ដូចនេះ បានជាឧកញ៉ា សែម សុភី បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលជីវភាពក្មួយៗ។