ដោយហេតុថាជនបង្ករ មិនព្រមចេញមុខដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរាត្រីថ្ងៃទី ១០ កញ្ញា ២០២៣ រំលងអធ្រាត្រ ទៅលើកូនប្រុសបង្កើតរបស់ខ្ញុំ និងនិងកូនប្រសារស្រី ខ្ញុំបាទបានសម្រេចចិត្តដាក់ពាក្យបណ្ដឹង នឹងបានការយកចិត្តទុកដាក់ពី លោកអធិការខណ្ឌដូនពេញ ឯកឧត្តម ទៀង ច័ន្ទសារ បានបញ្ជាឲ្យកំលាំង និងជំនាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនៅតាមគោលដៅមុននឹងក្រោយគ្រោះថ្នាក់ ដើម្បីប្រាកដថារថយន្តដែលបង្កនោះ ជាប្រភេទរថយន្តដូចដែលសាក្សី និងកូនប្រសារខ្ញុំបានកត់ចំណាំ ។ ក្នុងបណ្ដឹងនោះគឺខ្ញុំបាទស្នើសុំអនុញ្ញាតឱ្យជំនាញបច្ចេកទេស សហការជាមួយ អាជ្ញាធរ ឬក្រសួងដែលពាក់ព័ន្ធ ដើម្បីឆែកស្លាកលេខ និងរកឈ្មោះម្ចាស់រថយន្ត ឲ្យចេញមកសហការដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ។
ទន្ទឹមនិងនោះដែរខ្ញុំបាទសូមថ្លែងអំណ
កាលពីរាត្រីថ្ងៃទី 10 កញ្ញាឆ្នាំ 2023 វេលាម៉ោង 23:48 នាទី កូនខ្ញុំបាទឈ្មោះ លាន សូរ្យនុច និងភរិយា តន្ត្រីករនិងជាអ្នកចម្រៀង ចេញពីប្រគុំតន្ត្រីនៅភោជនីយដ្ឋានមួយ បានជិះម៉ូតូម៉ាក (HONDA PCX ពណ៌ស, ពាក់ស្លាកលេខ: ភ្នំពេញ 1FF-7447) តាមបណ្ដោយផ្លូវលេខ១៤៨ ពីត្បូងទៅជើង (ផ្សារកណ្ដាលទៅផ្សារចាស់) ។ មកដល់ចំណុចផ្លូវបែកជាបួនកែងនឹងផ្លូវលេខ ១៣ (ម្ដុំលក់បន្លែផ្សារកណ្ដាល) ក៏ស្រាប់តែមានរថយន្តម៉ាក ford 023 មួយគ្រឿងបើកយ៉ាងលឿន ទិសដៅចេញពី កើតទៅលិច (ពីមាត់ទន្លេមកផ្សារកណ្ដាល) មកបុកចំម៉ូតូដែលកំពុងជិះនៅជិតកន្លែងលក់ទឹកក្រឡុកពេលយប់នោះ ធ្វើឱ្យម៉ូតូខ្ទាតទៅដល់ម្ខាងផ្លូវមួយទៀតគឺកែងផ្លូវលេខ ១៣ ម្ដុំលក់និងបញ្ចាំទូរសព្ទ ។ ពេលនោះកូនប្រុសរបស់ខ្ញុំត្រូវសន្លប់ដេកមួយកន្លែង រីឯប្រពន្ធរបស់គេត្រូវជើងយ៉ាងទម្ងន់ ។ បន្ទាប់មករថយន្តនោះក៏ថយក្រោយ ហើយបើករត់តម្រង់ទិសដៅទៅក្រ
Live record ⏺️
ជីវិតក្មេងវត្ត@យិនសារិន
Live record ⏺️
ព៉្យាណូបាក់ខ្ទង់@មរតកដើម
Live record ⏺️
ម្លប់ពោធិ៍បាក់ខែង@មរតកដើម
ខ្លាចហើយចិត្តស្រី@កែវសារ៉ាត់
សំណើចតន្ត្រីស្រុកស្រែ
សំណើចតន្ត្រីស្រុកស្រែ
សម្រស់នាងចែវទូកដរ (មរតកដើម)
ស្នេហ៍វ័យកុមារ (កែវ សារ៉ាត់)