គម្រោង៖ ភូមិខ្ញុំ
គម្រោង៖ ភូមិខ្ញុំ ច្នៃសំរាមសរីរាង្គក្លាយជាជីធម្មជាតិ
ភ្នំពេញ ៖ សំរាមមិនតិចជាងប្រាំតោនទេក្នុងមួយថ្ងៃត្រូវបានកែច្នៃចេញជាជីធម្មជាតិ។ នៅក្នុងវីដេអូនេះ យើងនឹងមកស្គាល់សហគ្រិនខ្មែរមួយរូបដែលបានប្រឡូកក្នុងវិស័យកសិកម្មជិត១០ឆ្នាំមកហើយ។
លោក គីម នីដូ ដែលអ្នកខ្លះក៏បានស្គាល់លោកមកហើយដែរ លោកជាស្ថាបនិកនៃសិប្បកម្ម ឬ ក្រុមហ៊ុន Twin Agri Tech ដែលមាន អាសយដ្ឋាននៅ ផ្ទះលេខ ១៣១ ផ្លូវ ០៦ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និង បានបង្កើតឡើងក្នុងឆ្នាំ២០១៣ មកម្លេះ។ សព្វថ្ងៃស្ថាប័ននេះផលិតជីធម្មជាតិធំៗមានដូចជា ជីកំប៉ុស ជីជន្លេន និង ដីដាំ ដែលសុទ្ធសឹងតែច្នៃចេញពីកាកសំណល់រលួយ ឬ ហៅបានថា កាកសំណល់សរីរាង្គនៅតាមផ្ទះ តាមទីផ្សារនានា។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ រោងចក្រផលិតជីធម្មជាតិ
ក្នុងឆ្នាំ ២០១១ លោកបានសាកល្បងច្នៃជី ដោយដើរប្រមូល សំរាមដោយផ្ទាល់ ជាមួយភរិយា បងប្អូន ច្នៃ រវៃ កិន ដោយដៃសុទ្ធសាធ។ បីឆ្នាំក្រោយ លោក បានពង្រីកអាជីវកម្មនេះ ដោយថែមកម្លាំងពលកម្មពីមួយថ្ងៃទៅមួយថ្ងៃ សមាជិកមិនតិចជាង ៥០០នាក់នោះទេបើគិតមកដល់បច្ចុប្បន្ននេះ។ ដោយមានតម្រូវការកាន់តែច្រើន យន់ សុផាត បានជជែកជាមួយអាជីវករ ឈ្មួញ និងអ្នកក្នុងសហគមន៍ ឲ្យគិតគូ ប្រមូលកាកសំណល់ ទុកលក់ឲ្យរោងចក្ររបស់លោក។ ក្នុងឆ្នាំដ៏ដែល អាជីវកម្មរបស់លោក យន់ សុផាតបានបើកជារោងចក្រផ្លូវការ ដែលមាន ឈ្មោះថា ហ៊ុយ យន់អេហ្រ្គីខលឈ័រ ដែលមានទីតាំងនៅ ភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។
បច្ចុប្បន្ន កន្លែងរបស់លោកបានប្រែក្លាយជាកន្លែងផលិតជីធម្មជាតិដ៏ធំមួយក្នុងស្រុក អាច ផលិតជីចេញជិត១០០តោនក្នុងមួយថ្ងៃ។ សហគ្រិន រូបនេះនៅតែមានគោលដៅ ពង្រឹង និង
គម្រោង៖ ភូមិខ្ញុំ ថាមពលសឡាក្នុងវិស័យកសិកម្ម
ឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន បងស្រីខៀវ ធិតា បានបង្កើត ក្រុមហ៊ុន សូឡាថាមពលបៃតង កម្ពុជា នេះឡើង។ បច្ចុប្បន្ន SOGE មានគម្រោងធំៗក្នុងដៃ ជាពិសេស គឺគម្រោង ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើស្រែប្រាំងនិង វស្សារបស់ពួកគាត់។ គម្រោងរបស់សូឡាថាមពលបៃតងកម្ពុជា មាននៅ ស្រុកកន្ធាយខេត្តកំពង់ចាម និង ស្រុកកណ្តៀង ខេត្តពោធិសាត់។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ ច្នៃសំរាមទៅជារបស់មានតម្លៃក្នុងន័យជួយសហគមន៍
ក្នុងឆ្នាំ ២០២០ ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា បានបំផុសគំនិតនេះឡើងក្នុងកម្មវិធីប្រកួតប្រជែង ដ៏ធំមួយ ទូទាំងពិភពលោក សម្រាប់សិស្សផ្នែកទេសចរណ៍ និង បដិសណ្ឋារកិច្ច ដែលនាងបាន ដាក់ឈ្មោះគម្រោងរបស់នាងថា Ladies Circle ។ ក្រោយពីបានជ័យលាភីចំណាត់ថ្នាក់ទី៣ គម្រោង Ladies Circle ក៏បានបន្ត ដែលស្ថានិករូបនេះបានព្យាយាមធ្វើឲ្យគំនិតនេះក្លាយ ទៅជាការអនុវត្តន៍។
ទោះជាមិនបានប្រាក់កម្រៃសម្រាប់ខ្លួនឯង តែពួកគេសប្បាយចិត្តនូវអ្វីដែលពួកគេបានធ្វើ ក្តីសង្ឃឹមរបស់ពួកគេ គឺចង់ឲ្យប្រជាជនក្នុងសហគមន៍មានការងារធ្វើ ក៏ដូចជាចង់ ឲ្យប្រជាជន កម្ពុជាចាប់ផ្តើម និង បន្តស្រលាញ់ ថែរក្សារបរិស្ថានដូចគ្នា។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
Topic: The WDE Policy Dialogue៖ វគ្គទី ២០ “ស្រ្តី និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៤.០”
គម្រោង៖ ភូមិខ្ញុំ ផ្ទះស្បៃនិងបន្លែសុវត្ថិភាព
ការតស៊ូបានជាង ១០ឆ្នាំ ទើបក្នុងឆ្នាំ ២០១២ លោកបានចូលរួមជាមួយគម្រោង ASPIRE របស់ ក្រសួងកសិកម្ម ក្នុងគម្រោងបានបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មបែបទំនើបជាពិសេស គឺផ្តោតទៅលើបន្លែសុវត្ថិភាព លោកព្យាយាមអនុវត្តន៍តាមគម្រោងណែនាំ មិនមានចន្លោះ។ បច្ចេកទេសផ្ទះស្បៃដើម្បីបន្លែមានសុវត្ថិភាព បានធ្វើឳ្យចម្ការរបស់លោក មានភាពរីកចម្រើនច្រើន។ ថ្មីៗកន្លងទៅនេះ លោកបានចូលរួមចែករំលែកបទពិសោធន៍ បច្ចេកទេស ទៅកាន់ ក្រុមកសិករក្នុងសហគមន៍ និង បានផ្តល់ឳកាសការងារ ដល់សមាជិកមិនតិចជាង ១០នាក់ទេ ក្នុងសហគមន៍របស់លោក។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
#20_Hattha Neary_4K.mp4
គម្រោង៖ ភូមិខ្ញុំ ហត្ថានារី
ហត្ថានារី កើតឡើងក្នុងឆ្នាំ ២០១៩ និង បានចាប់ផ្តើមពីគម្រោងសង្គមតូចមួយដែល ភាព សុថន ជាអ្នកដឹកនាំ។ពួកគេបានធ្វើការជាមួយកសិករខ្នាតតូចដែលដាំដំណាំលក្ខណៈគ្រួសារ ក៏ដូចជាផ្តល់ឳកាសការងារឳ្យប្រជាជនក្នុងសហគមន៍។
ហត្ថានារី ចាប់ផ្តើមមានសមាជិក និង ធ្វើការពេញលេញក្នុងឆ្នាំ ២០២០។ ក្នុងរយៈពេល កន្លងមក ហត្ថានារី បានធ្វើការជាមួយកសិករក្នុងសហគមន៍មួយនៃខេត្ត សៀមរាប ក៏មានការ សហការជាមួយដៃគូរនានា ដូចជានៅបាត់ដំបង និង ទីក្រុងភ្នំពេញជាដើម។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
WDE Policy Dialogue Eps 19: " Promoting Gender Inclusive Digital Ecosystems"
គម្រោង៖ ភូមិខ្ញុំ ភូមិសិប្បកម្មសង្ឃឹម
ការតស៊ូ និង ប្រឹងប្រែង បានធ្វើឳ្យ ណម ប៊ុនណាក់ អាចចុះបញ្ចីពាណិជ្ជកម្ម ភូមិសិប្បកម្ម សង្ឃឹម បានជាអាជីវកម្ម អាចនាំផលិតផលដែលកែច្នៃបានចេញទៅទីផ្សារបរទេសពី៨០ ទៅ ៩០ ភាគរយនៃទំនិញទាំងអស់។
សហគ្រិនរូបនេះសង្ឃឹមថា ភូមិសិប្បកម្មសង្ឃឹមនឹងអាចផ្តល់ឳកាសច្រើនជាងនេះ ដល់បង ប្អូនដែលមានពិការភាព អាចរកចំណូល និង ចិញ្ចឹមខ្លួនឯងរស់បានស្រួល។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ កែច្នៃគ្រាប់ស្វាយចន្ទីឳ្យមានតម្លៃក្នុងទីផ្សារបរទេស
ក្នុងឆ្នាំ ២០១៥ គម្រោងក៏បានចប់ទៅក៏ប៉ុន្តែ សហគ្រិនរូបនេះ មិនបញ្ឈប់សកម្មភាពសហគមន៍នោះទេ ដោយសារគាត់មានបំណងចង់អោយវិស័យស្វាយចន្ទីនេះរីកចម្រើន និងអាចជួយជីវភាពស្រ្តី និង កសិករក្នុងសហគមន៍របស់គាត់ ដូចនេះគាត់ក៏ចាប់ផ្តើមធ្វើទីផ្សារ និង លក់ដោយខ្លួនឯង។ ក្រោកពីព្រឹកម៉ោង៥ រហូតដល់ម៉ោង ៨ព្រឹក គាត់អាចបកគ្រាប់ស្វាយចន្ទីបានខ្ទង់២គីឡូ ដែលគិតជាសាច់ប្រាក់គឺជាង ១០ ម៉ឺន ធ្វើអោយគាត់គិតថា នេះជាឪកាសសម្រាប់គាត់ និង សហគមន៍គាត់ អាចមានជីវភាពប្រសើរឡើង។
បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន/ខែ។
“ទោះមានឧបសក្គក៏កុំបោះបង់ លះបង់មុនដើម្បីទទួលបានជោគជ័យពេលក្រោយ”
ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ ជ័យសំបូរ:
https://www.facebook.com/Chey.Sambo092218233
Madam Laihout’s Cashew Nut https://www.facebook.com/Madam-Laihouts-Cashew-nut-105428167782259
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
សង្ក្រានឆ្នាំថ្មី
សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឲ្យលោកអ្នក រកស៊ីទទួលទានមានបាន ជោគជ័យ និងសុភមង្គល កើតមានគ្រប់ៗគ្នា។ ជាពិសេសធ្វើដំណើរទៅស្រុកកំណើត និងដំណើរកំសាន្តតាមទីកន្លែងនានា សូមជូនពរឲ្យប្រកបដោយសេចក្តីសុខ និង សុវត្ថិភាព ទាំងទៅ ទាំងមក គ្រប់ពេលវេលា។
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ រក្សាសិល្បៈការរ៉ូខ្មែរធ្វើដោយដៃ និង បង្កើន ការងារក្នុងស្រុក
ម្ចាស់សិប្បកម្មនេះបានបន្តដំណើរពីគ្មានក្រុមការងារ រហូតដល់មានច្រើនជាង ៥០អ្នក ដែល ជារឿងល្អមួយសម្រាប់លោក ព្រោះភាពជោគជ័យមួយចំពោះលោក គឺអាចជួយកាត់បន្ថយ ការចំណាកស្រុក និង ជួយអោយប្រជាជនក្នុងតំបន់មានការងារធ្វើ ទទួលបានកម្រៃសមរម្យ។ បច្ចុប្បន្ននេះ ដំណើរការអាជីវកម្មនេះ មានការប្រសើរច្រើនឡើង អោយឥដ្ឋការ៉ូខ្មែរត្រូវបានគេ ទិញយកទៅប្រើនៅតាម សណ្ឋាគា ភោជនីយដ្ឋាន និង ប៊ូទិកមួយចំនួនដែលធ្វើអោយមាន ភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ក្រៅស្រុក និង បង្កើតឳ្យមានការនាំចេញខ្លះៗមុនពេល កូវីដ-១៩។
Khmer Tile Siem Reap: https://www.facebook.com/Khmer-floor-in-Siem-Reap-1529828083999999/
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ គ្រឿងយន្តកសិកម្ម ដំណាំស្រូវ
ដោយមើលឃើញពីបញ្ហារបស់កសិករជាច្រើន ម្ចាស់សិប្បកម្មនេះ ដែលធ្លាប់ជាអ្នកធ្វើស្រែចម្ការដែរនោះ គាត់បានមើលឃើញថា ដោយសារកម្លាំងមនុស្សក្នុងការមកចូលរួមធ្វើស្រែត្រូវ បានថយទៅៗ ព្រោះតែការធ្វើចំណាកស្រុកទៅថៃ។ កត្តានេះ ទើបធ្វើអោយលោក ទីវ នឿន រិះគិតរកមធ្យោបាយ ធ្វើយ៉ាងណារកអ្វីមកជំនួសកម្លាំងពលកម្មអោយខានតែបាន។ ដោយខ្លួនលោក ជាអតីតនិស្សិតផ្នែកគ្រឿងយន្ត កសិកម្មស្រាប់ផងទើបធ្វើអោយការ ជំរុញទឹកចិត្ត និង ភាពជឿជាក់កាន់តែខ្ពស់។
តស់! តាមដានវីដេអូនេះទាំងអស់គ្នា ហើយជួយបញ្ចេញមតិម្នាក់មួយ ក្នុងការលើកទឹកចិត្ត ក៏ដូចជាការគាំទ្របងប្រុសទាំងអស់គ្នា។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ ប្រយោជន៍នៃកាកសំណល់ ពីឡជីវឧស្ម័ន
ដោយសារតែលោកស្រី ឆើត មុំ មានសមាជិកក្នុងផ្ទះរហូតដល់ ប្រាំបួននាក់ ទើបធ្វើអោយគាត់ ត្រូវប្រឹង បង្កើតប្រភពចំណូល និង ព្យាយាមកាត់បន្ថយចំណាយ ហើយរស់នៅដោយភាពឆ្លាតវៃ លោកស្រី បានជ្រើសរើសការប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីយកភ្លើងដាំបាយ និង ស្ល ដោយ គ្រាន់តែប្រមូល លាមក គោ ក្របី ជ្រូក មាន់ទា ក៏ដូចជាកាកសំណល់សរីរាង្គដែលអាចរលួយ ដាក់ចូលទៅក្នុងឡជាការស្រេច។
វាអាចចំណេញទាំងគ្រួសារ ក្នុងការកាត់បន្ថយចំណាយ ថែមទាំងបង្កើនចំណូល បានទៀត។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ អាហារសុវត្ថិភាព បង្កើតនូវសុខមាលភាពសង្គម
ដោយមើលឃើញពីតម្រូវការ ក៏ដូចជាមានកង្វល់ទៅលើសុវត្ថិភាពលើចំណីអាហារ សហគ្រិន លីម ប៉ុន្នី បានពង្រឹង ជាសំខាន់ទៅលើសុវត្ថិភាពនៃសង្វាក់ផលិតកម្ម ចាប់តាំងពីការចឹញ្ចឹម ការប្រមូលផល ការកែច្នៃ រហូតដល់ផលិតផលសម្រេច។
សិប្បកម្មត្រី ធឿន ស្រីនី
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ ស៊ូកប្បាស
សិប្បកម្ម ស៊ូកប្បាស បានបង្កើតឡើងក្នុងដើមឆ្នាំ២០២១ ក្រោយពីបានផ្តូរឈ្មោះពី កីតម្បាញកម្ពុជា ដែលមានតាំងពីឆ្នាំ២០១៧មក ក្នុងគោលបំណង គាំទ្រ និង បង្កើតវត្ថុធាតុដើមក្នុងស្រុក ផ្តល់ការងារ ដល់ប្រជាជនតំប្បាញក្នុងសហគមន៍ ក៏ដូចជា ថែរក្សារ ទំនៀមទំលាប់រវៃ និង តម្បាញរបស់អ្នកស្រុក ព្រៃកប្បាសមិនអោយបាត់បង់។ សហគ្រិន ឃុយ ចាន់ស៊ូ មានបំណង ពង្រីក និង ពង្រឹងសហគមន៍តម្បាញ អោយមានចលនា ការងារក្នុងស្រុក ហើយវាចំណេញទាំងថវិការ កាត់បន្ថយ ការប៉ះពាល់ដល់បរិស្ថាន និង ជួយគាំទ្រផលិតផលក្នុងស្រុកផងដែរ។
ស៊ូកប្បាស Facebook: https://www.facebook.com/soukabastakeo
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
អបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១២ ។
#WomenTechMedia
#HappyInternationalWomenDay
គម្រោង៖ ភូមិខ្ញុំ ផលិតអាហាររុក្ខជាតិដើម្បីសុខភាព និង គាំទ្រកសិករ
«អ្វីគ្រប់យ៉ាង គឺមានបញ្ហាទាំងអស់។ ដើម្បីឱ្យការងារមួយអាចសម្រេចគោលដៅ ត្រូវហ៊ានបំបែកថ្ម មិនត្រូវបោះបង់ ហើយឆ្ពោះសំដៅទៅកាន់គោលដៅដែលយើងចង់ធ្វើ។ » នេះជាការលើកឡើងរបស់អ្នកស្រី ខន សុខចាន់ ម្ចាស់សិប្បកម្ម Golden Egg- ពងមាស
ទីតាំង៖ “សិប្បកម្ម Golden Egg-ពងមាស” ផ្ទះលេខ 21D ផ្លូវបេតុង សង្កាត់បឹងសាឡាង
ខ័ណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ 077 603 338 / 096 469 6868 / 0976603457
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ គុណតម្លៃនៃកាកសំណល់ និង សម្រាមផ្ទះបាយ
តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍ជាច្រើនឆ្នាំ លោក ហេង ប៊ុនអ៊ី មានក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថា លោកអាចធ្វើឱ្យប្រជាជន យល់ពីគុណតម្លៃនៃ កាកសំណល់ក្នុងផ្ទះបាយ ហើយរៀនបែងចែកកាក សំណល់ទៅជាប្រយោជន៍ សំរាប់ ការប្រើប្រាស់លើវិស័យកសិកម្មផ្ទាល់ខ្លួន ឬកែប្រែវាសំណល់នេះ ឱ្យក្លាយជាប្រភពចំណូល សម្រាប់ទ្រទង់ជីវភាពក្រុមគ្រួសារថែមទៀតផង។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ ច្នៃចំណីមាន់ពីកាកសំណល់ និង ធម្មជាតិ
អតីតជានិស្សិតកសិកម្មផ្នែក ក្សេត្រសាស្រ្ត ក៏ដូចជាមានឪពុកជាកសិករជោគជ័យម្នាក់នាសម័យសង្គម បានធ្វើឲ្យ លោក អ៊ុំ ផ មានក្តីសុបិន្តដូចជាឪពុករបស់គាត់។ ស្ថិតនៅក្នុងស្រុក ឈូ ខេត្ត កំពត លោក អ៊ុំ ផ បានចាប់ផ្តើម ដាំដំណាំ ប្រើជីធម្មជាតិ និង ផលិត ចំណីសត្វមាន់ ពីកាកសំណល់ និង ធម្មជាតិជុំវិញខ្លួន។ ក្តីសង្ឃឹមរបស់លោក គឺ ចង់ឲ្យវិស័យកសិកម្ម ក្លាយជាវិស័យនាំមុខគេ ដូចពីមុន ព្រោះថា វិស័យកសិកម្មសម្រាប់ លោក គីជួយបរិស្ថាន ជួយជិវិតគ្រួសារ ពេលមានវិបត្តិឫ បញ្ហាសង្គមជាក់ស្តែងដូចកំឡុងពេល ជម្ងឺរាតត្បាត កូវិដ ១៩ ដូចច្នេះឯង។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
The WDE Policy Dialogue: Episode 18 "ASEAN Entrepreneurship Ecosystem and Start up Landscape: Opportunities for Women"
គម្រោង៖ ភូមិខ្ញុំ សម្រាមកាកអំពៅប្រែទៅជាចានជំនួសប្លាស្ទិច
ក្នុងរយៈពេល២ឆ្នាំនេះ លោក តាំង សុជាតិ ស្ថាបនិកក្រុមហ៊ុនក្រដាស MG Asia Pacific បានសិក្សាស្រាវជ្រាវពីមធ្យោបាយ ដើម្បីផលិតចាន ដែលធ្វើពីសំណល់កាកអំពៅ ដើម្បីប្រើប្រាស់ជំនួសចានផ្លាស្ទិក ខណៈពេលដែលមនុស្សភាគច្រើនឃើញកាកអំពៅជាសំរាមឥតប្រយោជន៍។លោកបានប្រមូលផ្តុំជាងម៉ាស៊ីនទៅតាមបច្ចេកទេសរៀងៗខ្លួន ដើម្បីបង្កើតម៉ាស៊ីន សម្រាប់ ដំណាក់កាលនីមួយៗក្នុងការផលិត។ ការព្យាយាមអនុវត្ត និងការមិនចុះចាញ់ពីឧបសគ្គនៅគ្រប់ជំហាន បានធ្វើឱ្យ ដំណើរការផលិតចានក្រដាសនេះវិវឌ្ឍទៅមុខបន្តិចម្តងៗ។ ព្យាយាមគង់បានសម្រេច! បន្ទាប់ពីព្យាយាមអស់រយៈ ពេលពីរឆ្នាំ លោក សុជាតិ បានលក់ចានកាកអំពៅ ដែលជាសមទ្ធិផលរបស់គាត់ទៅតាមទីផ្សារទំនើបមួយចំនួន ក្នុងក្រុងភ្នំពេញ នាចុងខែ កក្កដា ឆ្នាំ ២០២១ ។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
Wishing you wonderful things ahead. May the year of the Rabbit bring you joy, good health, and prosperity.
#HappyLunarNewYear
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ
គម្រោង៖ ភូមិខ្ញុំ
ការចិញ្ចឹមសត្វជន្លេននេះ អាចផ្តល់ប្រយោជន៍ច្រើនដល់កសិករ ព្រោះសត្វជន្លេនអាចជួយបំលែងកាកសំណល់ ផ្ទះបាយ លាមកសត្វនានា ទៅជាជីជន្លេន។ លើសពីនេះទៀត សារធាតុក្នុងខ្លួនជន្លេន អាចជួយឱ្យដីមានជីជាតិល្អ ហើយអាចមន៍ជន្លេនក៏អាចប្រើប្រាស់សម្រាប់ដាក់ស្រែ និងចម្ការដំណាំផ្សេងៗ។ ក្រៅពីនេះ ប្រជាកសិករ អាចលក់ អាចមន៍ជន្លេនដើម្បីបង្កើនប្រាក់ចំណូលផងដែរ ដោយសារតែវាមានតម្រូវការទីផ្សារខ្ពស់។ ដូច្នេះហើយនៅឆ្នាំ២០២០ កញ្ញា សុខ សុធារតន៍ មានលទ្ធភាពបង្កើតអាជីវកម្មតូចមួយ ជាមួយសហគមន៍កសិករប្រាំបីគ្រួសារ ដោយឱ្យឈ្មោះថា “ជន្លេន”។ តាំងពីពេលនោះមក ពួកគាត់បានផលិតជីអាចម៍ជន្លេន និងពូជសត្វជន្លេន ដើម្បីផ្គត់ផ្គង់ទៅគ្រួសារដែល ចាប់អារម្មណ៍ចង់ចិញ្ចឹម ទីផ្សារក្នុងស្រុក អ្នកដាំបន្លែធម្មជាតិជាដើម។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ ក្រោមប្រធានបទ សាប៊ូធម្មជាតិ បុរាណឃែរ
ជួបជាមួយ សហគ្រិន ញឹម សូរីដា ដែលជា ស្ថាបនិកសាប៊ូធម្មជាតិ បុរាណឃែរនឺងមកធ្វើការចែករំលែក នូវគំនិតផ្តួចផ្តើមអាជីវកម្មនេះ វាគឺជាបទពិសោធន៍មួយសម្រាប់ឱ្យប្រជាជនកម្ពុជាចាប់ផ្តើមគិត និងផ្តល់តម្លៃទៅលើធនធានដែលខ្លួនមាន ហើយរិះរកវិធីរចនាកែខៃ ជាជាងនាំវត្ថុធាតុដើមចេញទៅក្រៅប្រទេសហើយ យកផលិតផលសម្រេចចូលមក ដោយសារតែការបង្កើតផលិតផលក្នុងស្រុកចូលរួមណែកយ៉ាងធំក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនក្នុងតំបន់ដាច់ស្រយាល និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរត្រឡប់មកបង្កើតស្នាដៃដោយខ្លួនឯង។
#ភូមិខ្ញុំ
#WomenTechMedia
#WoomentumCambodia
គម្រោង៖ ភូមិខ្ញុំ
ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារ ដែលផ្តិតយក និង ឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋ និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងធនធាននៅជុំវិញខ្លួន ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ ហើយតាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន។
#ភូមិខ្ញុំ
#WomenTechMedia
#W
[The WDE Policy Dialogue]
[The WDE Policy Dialogue]
វគ្គទី ១៧ ស្ដីពី៖ "ស្រ្តីនិងបដិវត្តន៍ឧស្សាហកម្ម៤.០"
កិច្ចសន្ទនាគោលនយោបាយក្នុងវគ្គនេះមានវាគ្មិនកិត្តិយសមួយរូបចូលរួម គឺ បណ្ឌិត ព្រហ្ម សុភា, អ្នកឯកទេសផ្នែកបញ្ញាសិប្បនិមិត្ត។
វាគ្មិននៅក្នុងវគ្គនេះនឹងឆ្លើយសំណួរ និងផ្តល់ដំណោះស្រាយទាក់ទងនឹង «ស្រ្តីនិងបដិវត្តន៍ឧស្សាហកម្ម៤.០» ឬ “Women and Industrial Revolution 4.0”។
The WDE Policy Dialogue: Episode 17 "Women and Industrial Revolution 4.0"
The session is joined by a prominent guest speaker, Dr. Prum Sophea, expert in Artificial Intelligence (AI).
Our guest speaker will help answering the questions and providing solutions concerning Women and Industrial Revolution 4.0.
----------
For more information, please follow us on:
Facebook: https://www.facebook.com/wdigitalentrepreneurs.org/
Telegram Channel: https://t.me/wdechannel
LinkedIn: https://bit.ly/3mhq8rt
Youtube: https://bit.ly/3GpUf85
អបអរសាទរទិវាជ័យជំនះ០៧មករា ១៩៧៩-២០២៣
សមិទ្ធផលក្នុងរយៈពេល ៤៤ ឆ្នាំ!
យើងទាំងអស់គ្នាតែងតែចង់រស់នៅដោយមានក្តីសុខ សុភមង្គល សេរីភាព សន្តិភាព ជាមួយមនុស្សដែលយើងស្រលាញ់ ក្រុមគ្រួសារ ក៏ដូចជា អ្នកជុំវិញខ្លួន។ គ្មានការនិរាសព្រាត់ប្រាស់ គ្មានក្តីឈឺចាប់ គ្មានការស្រេកឃ្លាន គ្មានការកាប់សម្លាប់។ គ្មានអ្នកណាចង់វិលត្រឡប់ ឬសូម្បីតែរំលឹកពីពេលវេលាដ៏សែនសោកសង្រេង គ្មានពន្លឺ និងជាសុបិន្តដ៏អាក្រក់ខ្មៅងងឹត មានតែទឹកភ្នែក។ លោកយាយ លោកតា ពុកម៉ែបងប្អូនដែលបានឆ្លងកាត់វេលានោះ អាចញញឹមបានសារជាថ្មីដោយសារក្តីសង្ឈឹមតិចតួចមួយ... យើងក៏មានថ្ងៃនេះ។ អរគុណនូវការលះបង់ និង ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ។ អបអរសាទរនូវសមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា (១៩៧៩-២០២៣)។
អរគុណសន្តិភាព និង អបអរសាទរទិវាជ