ស្នេហា & គ្រួសារ

ស្នេហា & គ្រួសារ ស្ងប់ស្ងាត់ជាមិត្ត សច្ចៈជាបងប្អូន ខន្តីជាភរិយា កតញ្ញូជាពុក សុចរិតជាម្ដាយ ស្នេហា & គ្រួសារ✍️
(2)

18/02/2025

វិធីកាត់ចិត្តពីមនុស្សម្នាក់..
ជាការពិតទៅ ការដែលយើងបានជួបមនុស្សម្នាក់ សុទ្ធតែជានិស្ស័យ ទោះជានិស្ស័យល្អខ្លះ ឬមិនល្អខ្លះ តែសុទ្ធតែជាកម្មពៀរ ដែលធ្លាប់ជួបគ្នាពីមុនមក ទើបមកជួបគ្នាក្នុងពេលនេះទៀត។ ប៉ុន្តែការជួបលើកនេះគ្រាន់តែជាការជួបមួយ ដែលមិនស្ថិតស្ថេរ និងមិនបានយូរឡើយ តែចិត្តស្រឡាញ់នៅតែជាប់ជំពាក់នឹងមនុស្សម្នាក់នោះរហូត។ ដេកគិត ដើរគិត កាន់តែព្យាយាមបំភ្លេច កាន់តែចងចាំ កាន់តែព្យាយាមកាត់ចិត្តពីគេ ចិត្តកាន់តែមានគេ។

ខ្ញុំចង់ឱ្យអ្នកបានដឹងថា មិនមានវិធីកាត់ចិត្តពីមនុស្សម្នាក់ទេ ក៏មិនមានវិធីបំភ្លេចការចងចាំ និងអនុស្សាវរីយ៍បានឡើយ បើយើងមិនអាចកាត់ចិត្តបាន មិនអាចបំភ្លេចបាន ហេតុអ្វីយើងមិនរៀនចងចាំវិញ? ទន្ទេញពាក្យថា មិនទៀង មិនមែនជារបស់អញ គ្រប់គ្នាដែលចូលមក គង់នឹងមានថ្ងៃមួយ គេនឹងចាកចេញ ព្រោះមានតែការប្រែប្រួលប៉ុណ្ណោះ ដែលទៀងទាត់។ កុំព្យាយាមដាក់សញ្ញាសួរឱ្យខ្លួនឯងច្រើនពេក មានរឿងខ្លះវាកើតឡើងមានហេតុផលរបស់វា ហើយវាបាត់បង់ទៅវិញក៏តាមពេលវេលា និងសុពលភាពរបស់វា។

នៅតែដដែល បើមិនអាចបំភ្លេចគេបាន រៀនចងចាំគេវិញ ចងចាំទុកចិត្ត ហើយរស់ជាខ្លួនឯងធម្មតាវិញ។
នៅតែដដែល បើមិនអាចកាត់ចិត្តពីគេបាន រៀនទុកគេនៅក្នុងចិត្តវិញ ហើយរស់ជាខ្លួនឯងដូចធម្មតា។
គេមក គេចាកចេញ មាន ឬមិនមាន ជីវិតរបស់យើងនៅតែទៅមុខជានិច្ច៕
រាត្រីសួស្ដីពីចម្ងាយ!💕
ស្នេហា & គ្រួសារ ✍

18/02/2025

បើអ្នកមានពាក្យក្នុងចិត្តមួយឃ្លាចង់ឱ្យមនុស្សម្នាក់ដឹង តើអ្នកនឹងនិយាយអ្វី?⬇️

18/02/2025

បើមានដូចជាអត់ សុខចិត្តអត់
អ្នកខ្លះមានសង្សារ ដូចអត់សង្សារ អ៊ីចឹងមានធ្វើអី?

17/02/2025

ហេតុអ្វីមិនចាកចេញ? ទាំងដឹងថា គេមិនបានស្រឡាញ់អ្នកពិតប្រាកដ..❤️‍🩹

17/02/2025

អ្នកខ្លះ private ព្រោះមិនចង់បង្ហាញ
អ្នកខ្លះ private ព្រោះបានច្រើននាក់
ឯអ្នកខ្លះវិញ private ព្រោះស្រឡាញ់គេម្នាក់ឯង។ 😎
ស្នេហា & គ្រួសារ ✍🏻

17/02/2025

គ្មានអ្វីឈឺចាប់ជាងត្រូវបានមនុស្ស ដែលយើងធ្លាប់ស្រឡាញ់ ធ្លាប់ស្មោះត្រង់ តែបែរជានិយាយអាក្រក់ពីយើងប្រាប់អ្នកដទៃ។😊ចងចាំ!

ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ 🤍🖤🫶🏻
16/02/2025

ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ 🤍🖤🫶🏻

15/02/2025

«រាត្រីកាល ស្នេហា និងគ្រួសារ» ត្រឡប់មកវិញ

15/02/2025

ស្នេហាតែនាំមកនូវ៖
1 ភាពផ្អែមល្ហែម
2 សប្បាយរីករាយ
3 រំភើបញាប់ញ័រ
4 អនុស្សាវរីយ៍ល្អៗ
5 ទឹកភ្នែកដូចទឹកភ្លៀង
6 ការឈឺចាប់រុាំរ៉ៃ
7 ការដេកនឹកគេ
8 ការព្យាយាមកាត់ចិត្ត
9 ស្នាមរបួស
10 សតិអារម្មណ៍។
អ្នកកំពុងស្ថិតក្នុងចំណុចមួយណា?
ស្នេហា & គ្រួសារ ✍

15/02/2025

មួយរយៈនេះស្ថានភាពផ្លូវចិត្តខ្លួនឯងយ៉ាងណាដែរ?

រវាងការរវល់​ និងមិនសំខាន់ គឺមិនដូចគ្នាឡើយ មនុស្សរវល់យ៉ាងក៏គង់មានពេលតិចតួច ឆ្លៀត ឬសូម្បីតែសរសេរសារជូនពរក្នុងថ្ងៃនេះ តែបើអ...
14/02/2025

រវាងការរវល់​ និងមិនសំខាន់ គឺមិនដូចគ្នាឡើយ មនុស្សរវល់យ៉ាងក៏គង់មានពេលតិចតួច ឆ្លៀត ឬសូម្បីតែសរសេរសារជូនពរក្នុងថ្ងៃនេះ តែបើអ្នកមិនសំខាន់ហើយ គេមិនធ្វើអ្វីសោះ ក៏គេថា រវល់ដែរ។ ឈប់ល្ងង់ទៅក្មេងតូច!😒
#ទឹកយិនស៊ិនជំនួយសុខភាពម៉ាក់អ៊ីអ៊ី E E Black 9

14/02/2025

មានអ្នកទិញផ្កាឱ្យនៅ ⁉️

13/02/2025

ជ្រើសរើសមនុស្សត្រូវ ជីវិតអ្នកនឹងស្រស់បំព្រង តែបើជ្រើសរើសខុសវិញ ផ្លូវចិត្តអ្នកធ្លាក់ដល់សូន្យ។❤️‍🩹

12/02/2025

ក្នុងក្ដីស្រឡាញ់ បើខ្វះភាពស្មោះត្រង់ហើយ ទំនុកចិត្តដែលធ្លាប់មាននឹងបាត់បង់ ហើយបើបន្តសាងកំហុសដដែលៗទៀត គ្មាននរណាចិត្តធម៌អាចទ្រាំ អាចស្រឡាញ់ទៀតឡើយ បើអ្នកលែងដូចមុន ខ្ញុំក៏ប្រែប្រួលតាមហ្នឹង។❤️‍🩹

ពីមុនខ្ញុំគិតច្រើនណាស់ ខ្លាចគេមិនស្រឡាញ់ ខំធ្វើរឿងជាច្រើនដើម្បីគេ ស្មោះត្រង់នឹងគេ ខ្លាចបាត់បង់គេ ឥឡូវខ្ញុំឈប់ហើយ ស្រឡាញ់...
12/02/2025

ពីមុនខ្ញុំគិតច្រើនណាស់ ខ្លាចគេមិនស្រឡាញ់ ខំធ្វើរឿងជាច្រើនដើម្បីគេ ស្មោះត្រង់នឹងគេ ខ្លាចបាត់បង់គេ ឥឡូវខ្ញុំឈប់ហើយ ស្រឡាញ់បាន ស្រឡាញ់ ស្រឡាញ់មិនបាន ព្យាយាមស្រឡាញ់គេទៀត។ 🙂

អនុមោទនា «បុណ្យមាឃបូជា»ពួកយើងបានរៀងចំផ្កា ស្បៃរឿង ចំនួន ៧,០០០ ថូ បូជាចំពោះគុណព្រះរតនត្រ័យ ក្នុងថ្ងៃបុណ្យមាឃបូជានេះ💛🙏🏻សូម...
12/02/2025

អនុមោទនា «បុណ្យមាឃបូជា»

ពួកយើងបានរៀងចំផ្កា ស្បៃរឿង ចំនួន ៧,០០០ ថូ បូជាចំពោះគុណព្រះរតនត្រ័យ ក្នុងថ្ងៃបុណ្យមាឃបូជានេះ💛🙏🏻
សូមជ្រះថ្លាអនុមោទនា និងបានចំណែកបុណ្យគ្រប់គ្នា🙏🏻

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី✍🏻

រៀបចំដឹកនាំដោយបងស្រី Phiranya Kao និងសទ្ធាជ្រះញាតិមិតជិតឆ្ងាយទាំងអស់🙏🏻

11/02/2025

សារព្រមាន
តិចទៀតខ្ញុំផុសរូបអ្នកដែលខ្ញុំស្រឡាញ់ ហើយអត់ស្រឡាញ់ខ្ញុំវិញ ការអត់ធ្មត់មានដែនកំណត់!

11/02/2025

ខ្ញុំសង្ឃឹមថា គេនឹងមើលថែអ្នកបានល្អជាងខ្ញុំ
គេស្រឡាញ់អ្នក ដូចខ្ញុំស្រឡាញ់អ្នក
គេស្មោះត្រង់ចំពោះអ្នក ដូចខ្ញុំពុំធ្លាប់ក្បត់អ្នក❤

Address

Phnom Penh
827368

Telephone

+855885717338

Website

Alerts

Be the first to know and let us send you an email when ស្នេហា & គ្រួសារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ស្នេហា & គ្រួសារ:

Videos

Share

រឿងរ៉ាវស្នេហា និងគ្រួសារមិនស្រួលដូចរឿងនិទាននោះឡើយ...!

Love & Family