Im feel so blessed to have you as my Mum. Thank you for always believing me and doing so much for me.
ហេតុអ្វីយើងត្រូវរង់ចាំគេ???
មេឃធ្លាក់ខ្យល់អីក្តៅចង់ស្លាប់…..
សម្មភាពហាត់សម បូកបញ្ចូលជាមួយការសម្តែងរបាំប្រពៃណី ខ្លែងឯក នឹង បុកល្ខ័ក្ខ
របាំខ្លែងឯក
របាំខ្លែងឯក ជារបាំប្រពៃណី ស្នាដៃតម្លើងថ្មី ដែលបានចូលរួមក្រកួតនៅក្នុងកម្មវិធីមហោស្រពយុវជនទូទាំងប្រទេស អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០
ដោយមានការបង្ហាត់បង្ហាញដោយ អ្នកគ្រូ ឈឹម ណាលីន លោកគ្រូ ម៉េង ណារ័ត្ន
បទភ្លេងដោយ លោកគ្រូ សយ តុលា។
របាំនេះត្រូវបានយកមកបង្ហាញម្តងទៀត ក្នុងកម្មវិធីសង្រ្កាន្ត រាជបណ្ឌិតសភា។ សម្តែងដោយ អតីតនិស្សិតសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ខុសត្រូវយ៉ាងណាសូមអធ្យាស្រ័យទុកជាមុន 🙏
របាំបុកល័ក្ខ
គឺជា របាំប្រពៃណី ដែលជាទូទៅតែងតែឃើញគេសម្តែងក្នុងឱកាសពិធីធ្វើធ្មេញកូនប្រុសស្រី នឹងពិធីរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ តែបុកល័ក្ខក្នុងពិធីមង្គលការគេប្រើតែត្បាល់មួយទេដោយមានអ្នកបុកចំនួន៨នាក់(នារីព្រហ្មចារីយ៍៤នាក់ នឹងក្មេងប្រុសវ័យជំទង់៤នាក់)។ ក្រោយមកមហាវិទ្យាល័យនាថសាស្ត្រ ផ្នែករបាំប្រពៃណីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចងក្រងតម្លើងស្នាដៃនេះឡើង ដោយមានត្បាល់ចំនួន៣(ត្បាល់2ខាងមុខរាំមនុស្ស៦នាក់, ត្បាល់កណ្តាលរាំមនុស្ស៤នាក់)។
យើងខ្ញុំទាំងអស់គ្នាសូមអធ្យាស្រ័យជាមុនបើមានកំហុសដោយអចេតនា 😘🥰
របាំក្បាច់បុរាណចំប៉ាមាសទេស
គឺជាស្នាព្រះហស្តនៃ សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ។
របាំនេះរស់ឡើងវិញដោយស្នាដៃតម្លើងម្តងទៀតរបស់ លោកយាយទេវនាដនិមិ្មតឯម ធាយ សម្តែងដោយអ្នកគ្រូ សំ សត្យា ថ្វាយទតដោយផ្ទាល់ដោយសម្តេច នរោត្តម វជ្ជរ៉ា ។ ហើយត្រូវបានយកមកសម្តែងជាថ្មីម្តងទៀតក្នុងកម្មពិធី ព្រឹត្តិការណ៍ ពិព័រណ៍ ទេពកោសល្យ នឹងស្នាដៃនិស្សិត លើកទី៧ និងបង្ហាត់បង្ហាញដោយ សាស្រ្តាចារ្យ សំ សត្យា។