FKTV News24h

FKTV News24h Breaking News, Social Media , Reporter and News creator, TV Live
រាយការណ៍ព័ត?

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថ...
23/01/2024

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេ.....

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមបួងសួងដល់វត្ថុស័ក្តិស...
23/01/2024

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមបួងសួងដ...

ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រ...
23/01/2024

ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ យកលេខរៀង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពល ជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមកចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ដែលមានជីវភាពក្រីក្រខ្វះខាតដី សម្រាប់សង់លំនៅឋានត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកដីសង់លំនៅឋានជូនពួកគាត់ដែលអាចជួយធ្វើឱ្យស្ថានភាពនៃការរស់នៅ របស់ពួកគាត់បានប្រសើរឡើង។ ឯកឧត្តម​ ហាក់ សុខមករា អភិបាលរងខេត្ត​បានឱ្យដឹងទៀតថា៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធប្រើប្រាស់ផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់។ ឯកឧត្តម បានបញ្ជាក់ថា៖ ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងការបែងចែកដី សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតដីសាងសង់លំនៅឋាន ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ គិតគូរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការជួយឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរថែមមួយកម្រិត។ ឯកឧត្តមបន្ថែមទៀតថា៖ បន្ទាប់ពីការចាប់ឆ្នោតនេះ ប្រជាពលរដ្ឋអាចចាប់ផ្តើមចូលតាំងទីលំនៅលើនៅលើដីនេះបានតែម្តង ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង៧២គ្រួសារ ដែលទទួលបានដីលំនៅឋាននាពេលនេះ ត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួនរស់នៅឲ្យបានសមរម្យ៕

ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស....

23/01/2024

(ផ្សាយផ្ទាល់)23/1/2024គណៈពេលនេះមានករណីឆេះរថយន្ត

កោះកុង÷ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្ដ...
23/01/2024

កោះកុង÷ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្ដេចគតិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងក្រុមនិស្សិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតប្រធានសមាគម (អ.ម.ត) និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន ជាអង្ករចំនួនជាង ៥០០ បាវ តូច មកធ្វើការចែកទៀនជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកប្រកបរបររត់ម៉ូតូឌុប នឹងអ្នករត់រីម៉ក ចំនួន ជាង ៥០០ នាក់ នៅទីស្នាក់ការក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត ខេត្តកោះកុង។ ក្លែងក្នុងពិធីចែកទៀនជាអង្ករ លោក ហាក់ ឡេង ប្រធានសមាគមន៍គ្រប់គ្រងសិស្ស- និស្សិតខេត្តកោះកុង បានលើកឡើងថា ថ្ងៃនេះជាថ្ងៃចម្រើនព្រះជន្ម លោកជំទាវពេជ្រ ចន្ទមុន្នី ដែលមានព្រះជន្ម ៤៣ ឈានចូល ៤៤ ឆ្នាំ ក្រុមការងារក៏បានរៀបចំកម្មវិធីចែកទៀនជាអង្ករ ជូនដល់បងប្អូនដែលមានការខ្វះខាត និងអ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នករត់រម៉ក ដើម្បីឲ្យគាត់បានទទួលទាន។ លោកបានបញ្ជាក់ថា ក្រៅពីផ្ដល់អាហាររូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ នឹងធ្វើការចែកទានជាអង្ករ ក្រុមការងារយើងបានធ្វើកម្មវិធីចុះសួរសុខទុក្ខជនចាស់ជរាងាយរងគ្រោះ និងចុះតាមបណ្ដាស្រុកធ្វើការចែកមួកសុវត្ថិភាព ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ បន្ថែមជាងនេះក្រុមការងារក៏បានធ្វើការចែកអំណោយសម្រាប់សិក្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មធ្យមសិក្សា។...

កោះកុង÷ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីត....

(ប៉ៃលិន)ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋា...
22/01/2024

(ប៉ៃលិន)ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមអ៊ីឈាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់ក្រុមប្រឹក្សាក្រុង-ស្រុកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និង សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព៕

(ប៉ៃលិន)ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ...

បន្ទាយមានជ័យ៖ឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅពេលដែលកម្លាំងនគរបាលចេញល្បាតចាប់បាននៅម៉ោង១យប់រំលងអាត...
22/01/2024

បន្ទាយមានជ័យ៖ឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅពេលដែលកម្លាំងនគរបាលចេញល្បាតចាប់បាននៅម៉ោង១យប់រំលងអាត្រាធចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ ជាការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅពេលយប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឃាត់យុវជន១ក្រុមចំនួន៥នាក់ដែលជិះម៉ូតូ សង្ស័យធ្វើការឆែកឆេររកឃើញកាំបិតចំនួន៤ដើម។ លោកបានបញ្ជាក់ថា៖ យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ សូត្រ លីថូ ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ូ ប៊ុនហេងភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ហន លីហួយ ភេទប្រុសអាយុ១៦ឆ្នាំ ៥.ឈ្មោះ សុង អ៊ុយ ភេទប្រុសអាយុ១៦ឆ្នាំក្រុមក្មេងទំនើងរស់នៅភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី ប្រឹម សុផល បានបញ្ជាក់ថា៖ ក្រោយឃាត់ក្មេងទំនើងដើមយប់ដាក់កាំបិតតាមយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល បានសារភាពថាខ្លួនបានដាក់កាំបិតតាមខ្លួនគឺការពារខ្លួនខ្លាចក្មេងទំនើងដ៏ទៃទៀតកាប់ ព្រោះពួកគេអោយតែឃើញគូកនដែលធ្លាប់ដេញកាប់ គឺត្រូវដេញកាប់មុនមិនឲ្យកាប់ទាន់ព្រោះកន្លងមកធ្លាប់ធ្វើសកម្មភាពកាប់ទៅលើពួកក្មេងទំនើងដែលធ្លាប់ដេញកាប់ពួកគេ។ ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត៕(សៅនៅ)

បន្ទាយមានជ័យ៖ឃាត់ខ្លួនក្មេងទំនើង៥នាក់និងដាវកាំបិតសាំម៉ូរ៉ៃចំនួន៤ដើមនៅពេលដែលកម្លាំងនគរបាលចេញល្បាតចាប់...

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងក...
22/01/2024

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារការគ្រប់គ្រងជនបរទេស និងការងារអន្តោរប្រវេសសន្ត ដើម្បីពង្រឹងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ កិច្ចប្រជុំមានការចូលរួមពីលោកស្នងការរង ស្តីទីទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលជំនួយដឹកនាំការិយាល័យជំនាញទាំងពីរ លោកនាយ -នាយរងការិយាល័យជំនាញ លោកអធិការងនិងលោកនាយផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង១៤ខណ្ឌ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ណែនាំ ដល់លោកលោកស្រីមន្រ្តីជំនាញអន្តោប្រវេសន៍ទាំងអស់ត្រូវចុះធ្វើការងារនេះដោយសហការឱ្យបានល្អជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការចុះធ្វើបច្ចុប្បន្នភាពចំពោះជនបរទេសនិងអន្តោរប្រវេសសន្តឱ្យបានច្បាស់លាស់ម៉ឺងម៉ាត់អនុវត្តតាមជំនាញនិងច្បាប់។ ការចុះទៅធ្វើការងារគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ។ ឯកឧត្តមស្នងការ បានមានប្រសាសន៍ទៀតថា៖ កិច្ចការងារគ្រប់គ្រងជនបរទេសជាការងារចាំបាច់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានល្អដោយទាមទារមន្រ្តីជំនាញបំពេញការងារត្រូវមានការទទួលខុសត្រូវខ្ពស់។ ការចុះទៅធ្វើបច្ចុប្បន្នភាពនេះក៏ត្រូវក្តាប់ឱ្យបានអំពីសភាពការណ៍និងបញ្ហាប្រឈមថាតើម្ចាស់ទីតាំង សហគ្រាស រោងចក្រ សណ្ឋាគារ ខុនដូ ម្ចាស់បុរី ផ្ទះជួល បានសហការល្អរឺមិនចូលរួមសហការ និងការរស់នៅរបស់ជនបរទេសរាយប៉ាយ ស្នាក់នៅមិនរៀបរយទៅតាមារកំណត់របស់ក្រុមហ៊ុន ហើយធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើក្នុងការពិនិត្យដោះស្រាយ។ ណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំង១០៥ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញអន្តោរប្រវេសន៍ឱ្យមានចំណេះដឹងច្បាស់លាស់លើកការអនុវត្តនីតិវិធី៕

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា....

នារសៀលថ្ងៃទី​ ២១​ ខែមករា​ ឆ្នាំ២០២៤​ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បាន...
22/01/2024

នារសៀលថ្ងៃទី​ ២១​ ខែមករា​ ឆ្នាំ២០២៤​ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ​ការផ្សព្វផ្សាយលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣​ និងទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៤​ ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំកម្មវិធី​ ថ្នាក់ដឹកនាំ​ផ្នែក​ និងក្រុម នៃកម្មវិធី​ផងដែរ​។ #កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់

នារសៀលថ្ងៃទី​ ២១​ ខែមករា​ ឆ្នាំ២០២៤​ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រ....

កំពង់ស្ពឺ៖ លោកចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី នៅថ្ងៃទី២០ខែមករាឆ្ន...
22/01/2024

កំពង់ស្ពឺ៖ លោកចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤។ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។ ត្រូវបានដាក់ឲ្យស្ថិតក្រោមកាពិនិត្យ ពីបទ ទ្វេពន្ឋភាព ប្រព្រឹត្ត នៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។ សូមរំលឹកថា លោក ឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទ ប្រុសអាយុ៥២ឆ្នាំមានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។ បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ហើយសព្វថ្ងៃលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕

កំពង់ស្ពឺ៖ លោកចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ន.....

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ព...
22/01/2024

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ និងអ្នកពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមផ្លូវមហាវិថីម៉ៅសេទុងគោលបំណងមកម្តុំបឹងសាឡាង លុះដល់ស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក ក៏បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត។ ទើបសមត្ថកិច្ចនៅគោលដៅនោះធ្វើការឃាត់រថយន្តគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាមបើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ចម្នាក់គេចពីរថយន្តហើយប៉ះទៅនិងវិទ្យុទាក់ទង(ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាលឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។ ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្តបណ្តាលឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងសុំគោលការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្...

ភ្នំពេញ ៖ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នំ...
22/01/2024

ភ្នំពេញ ៖ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នំា២០២៤នេះ ។ បើបរិភោគទៅពិតជាខូចសុខភាពណាស់ មន្ត្រី ក.ប.ប. រកឃើញបង្គាមានចាក់សារធាតុចាហួយចំនួន១៦០គីឡូក្រាម ហើយត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល ។ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញបានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅបានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ករណីនេះដែរ មានចំនួន១ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម។ យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យនៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយចំនួន៤កេស ស្មើនឹង១៦០ គីឡូក្រាម ។ សូមបញ្ជាក់ផងដែរថា បង្គាទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ ៕

ភ្នំពេញ ៖ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្ហោះនាថ្ង....

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហ...
22/01/2024

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជា....

បន្ទាយមានជ័យ៖ ពីរកន្លែងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាន២៥ថង់តូចធំ និងឃាត់បានមនុស្សចំនួន១៣នាក់នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២០ ...
21/01/2024

បន្ទាយមានជ័យ៖ ពីរកន្លែងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាន២៥ថង់តូចធំ និងឃាត់បានមនុស្សចំនួន១៣នាក់នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាឈានដល់ចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនមនុស្ស១៣នាក់ ស្រី២នាក់។ លោកបានបញ្ជាក់ថា៖ បង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភា សង្កាត់.ក្រុងប៉ោយប៉ែតដកហូតរត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា២ថង់ធំនិងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ និងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់ក្នុងនោះស្រីម្នាក់និងទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំនិង២១ថង់តូចនិងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឃាត់ខ្លួនប្រើប្រាស់ចំនួន៨នាក់។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ ក្រោយឃាត់ជនសង្ស័យប្រុស.ស្រី១៣នាក់និងគ្រឿងញៀន២៥ថង់ ដែលមាន៤ថង់ធំ និង២១ថង់តូច ត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរតាមចម្លើយសារភាពមាន២នាក់ជាអ្នកជួញដូរ និងចែកចាយគ្រឿងញៀន និង១១នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀនក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕(សៅនៅ)

បន្ទាយមានជ័យ៖ ពីរកន្លែងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាន២៥ថង់តូចធំ និងឃាត់បានមនុស្សចំនួន១៣នាក់នៅក្រុងប៉ោយ...

21/01/2024

ផ្សាយផ្ទាល់​ : កម្មវិធីប្រដាល់​ KRUD KUN KHMER ចេញពី​ ក្រុងក្រចេះ​ ខេត្តក្រចេះ​ ថ្ងៃទី​២១ ខែមករា​ ឆ្នាំ​២០២៤
- សមាសភាពគូប្រកួត​
1- ឃឹម ឌីម៉ី 🇰🇭- 🇰🇭 រិទ្ធី សុឃឿន
2- សុវណ្ណ ភក្ត្រា 🇰🇭- 🇫🇷 Alexkeo
ខ្សែក្រវាត់​ 54kg
3- រក្សា អូប៉ 🇰🇭- 🇰🇭 ធន់ សាក់ស៊ីន
4- ពេជ្រ សុឃីម 🇰🇭- 🇰🇭 គឿប សុវណ្ណឃីម
ខ្សែក្រវាត់​ 57
5- អ៊ួច ធារិទ្ធ 🇰🇭- 🇹🇭 មីឈោគ
6- ធន់ ផានិត Vs ខាឡាខិក
គូមិត្តភាព
7- ឃីម បូរ៉ា 🇰🇭- 🇹🇭 ណាគី​
8- ធន់ រិទ្ធី 🇰🇭- 🇮🇷 ហ្គូលី ហ្សាដាច់

20/01/2024

ករណីគ្រោះថ្នាក់ចរាចរណ៍

ពិ-ត-ជា-សា-ហា-វណា-ស់! បុរសម្នាក់បើករថយន្ត Fordមួយគ្រឿងបុ-ក-រះម៉ូតូនិងរថយន្តជាច្រើន គ្រឿងបណ្តាលឲ្យមានមនុស្ស-ស្លា-ប់-និង-រ...
20/01/2024

ពិ-ត-ជា-សា-ហា-វណា-ស់! បុរសម្នាក់បើករថយន្ត Fordមួយគ្រឿងបុ-ក-រះម៉ូតូនិងរថយន្តជាច្រើន គ្រឿងបណ្តាលឲ្យមានមនុស្ស-ស្លា-ប់-និង-រ-បួ-សជាច្រើននាក់ នៅស្ពានអាកាស ឬស្សីកែវ

យ៉ាងហោចណាស់មានមនុស្ស4នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង 3 នាក់ទៀតបានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បន្ទាប់ពីមានរថយន្តម៉ាក Ford មួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុករះម៉ូតូនិងរថយន្តជា គ្រឿង។ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង 19 យប់ថ្ងៃទី 20 ខែមករា ឆ្នាំ 2024 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ចំណុចស្ពានអាកាសឬស្សីកែវស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ដំណងបឋម

ចូលរួមតេឡេក្រាមចុច👉👉https://t.me/+9Y8NUFPAXndhNmVl

(កណ្ដាល)៖ យុវតី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនមកធ្វើការសួរនាំ និងចាត់តាមនីតិវិធ...
20/01/2024

(កណ្ដាល)៖ យុវតី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនមកធ្វើការសួរនាំ និងចាត់តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីដូចគ្នា នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយវីដេអូនៃការធ្វើសកម្មភាពត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម។ នេះបើតាមការឲ្យដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទៅអធិការនគរបាលស្រុកកៀនស្វាយ។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ស្រាវជ្រាវឃាត់ខ្លួននារីចំនួន៣នាក់ ដើម្បីធ្វើការសួរនាំ។ ក្រោយបញ្ចប់ការសួរនាំ យុវតី២នាក់ ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់ ខណៈម្នាក់ទៀត ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្ដាយមកធានាត្រឡប់ទៅផ្ទះវិញ ដោយសារតែមិនទាន់គ្រប់អាយុ ពោលទើបតែអាយុ១៣ឆ្នាំ។ ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានធ្វើការច្រានចោលព័ត៌មានដែលចោទប្រកាន់ខុសពីការពិត នៅតាមបណ្ដាញសង្គមថា សមត្ថកិច្ចអនុវត្តច្បាប់មិនត្រឹមត្រូវ ដោយដោះលែងជនបង្ក ខណៈយុវតីដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ គឺជាអនីតិជន ហើយមានការធ្វើកិច្ចសន្យាអប់រំធានាត្រឹមត្រូវ៕

(កណ្ដាល)៖ យុវតី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនមកធ្វើការសួរនាំ ន...

19/01/2024

ផ្សាយផ្ទាល់ ខណ្ឌកំបូល រាជធានីភ្នំពេញ Ganzberg Kun Khmer Kung Fu (ថ្ងៃទី 19 ខែមករា ឆ្នាំ2024)
🥊 វគ្គជម្រុះជុំដំបូងពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរទម្ងន់ ៦៩Kg
- លូជឺ (LU O JIE) 🇨🇳 Vs 🇵🇭 បាឈូស ជូវ៉ាន់នា(BACUS JUVANIE)
- រឿង សោភ័ណ្ឌ (ROEUNG SOPHORN) 🇰🇭 Vs 🇷🇺 សូតាវ៉ូវ អាប៊ឺត (SOTAVOV ALBERT)
🥊 គូមិត្តភាពអន្តរជាតិ
🥊 អេ យ៉ានុត(EH YANOUT) 🇰🇭 Vs 🇨🇳 គួង ហ្វី(KUANG FEI) (Kickboxing Rules)
🥊 ម៉ឺន មេឃា(MEUN MEKKHEA) 🇰🇭 Vs 🇨🇳 ចាំង ជីងតៅ(ZHANG JINGTAO ) (Kickboxing Rules)
🥊 ពេជ្រ សម្បត្តិ(PICH SAMBATH) 🇰🇭 Vs 🇨🇳 យ៉ាង ហូវ(YANG HUO) (Kickboxing Rules)
🥊 ផល សោភ័ណ្ឌ (PHAL SOPHON) 🇰🇭 Vs 🇨🇳 ឡឺ ឡុងខ្វាន់(LIU LONGQUAN) (Kun Khmer Rules)
🥊 វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរទម្ងន់ ៦៩Kg
អ្នកឈ្នះគូទី១ Vs អ្នកឈ្នះគូទី២
🥊 ធឿន ធារ៉ា (THOEUN TEARA) 🇰🇭 Vs 🇨🇳 ឆៅ ចូវ(JIAO ZHOU) (Kun Khmer Rules)
👉ទីតាំងនៅក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ ន...
19/01/2024

ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំ ១ខ្សែ នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិការផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត និងចុះកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងកែសម្រួលស្ថានភាពផ្លូវ នៅចំណុចផ្លូវបំបែកជា៤ មុខវត្តសន្តិមារាម ហៅវត្តវត្តអូរច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុលផ្លូវ ១ខ្សែរនេះ រួមទាំងការ ដាក់ស្លាកសញ្ញាចរាចរណ៍ នៅលើដងផ្លូវ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។...

ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ .....

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជ...
19/01/2024

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ ក.....

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំ...
19/01/2024

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបចំនួន ២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅ។ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ១៥គ្រឿង, ដបជក់៣, បារីអេឡិចត្រូនិច៦, ដែកកេះ៨, ខ្សៀជក់៩, ដាវ២, អំពូលភ្លើងវិល ចំនួន២, កាំបិត១, កន្រៃ្ត៣ និងថង់ច្រកមួយចំនួន៕

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនជនស.....

នេះជាការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III នាព្រឹក...
19/01/2024

នេះជាការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សង្កត់ធ្ងន់លើការងារផ្ដល់ដីសម្រាប់បង្កបង្កើនផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភ័ណភាពស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #កអក​ ​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ

នេះជាការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រ.....

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម "ប្រើញញួរ វា. ..;យ ក្បា ..;ល សម្លា ..;ប់" ប្រពន្ធ ហើយលេបថ្ន...
19/01/2024

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម "ប្រើញញួរ វា. ..;យ ក្បា ..;ល សម្លា ..;ប់" ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យជាប្តីឈ្មោះសួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លា ..;ប់ ខ្លួនមិនបានសម្រេច៕

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម "ប្រើញញួរ វា. ..;យ ក្បា ..;ល សម្លា ..;ប់" ប្រពន្ធ ហើយលេប....

ខេត្តរតនគិរី៖​ ដីព្រៃសហគមន៍មួយកន្លែបច្ចុប្បន្នការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព្រំប្រទល់ស្រុកតាវែងត...
19/01/2024

ខេត្តរតនគិរី៖​ ដីព្រៃសហគមន៍មួយកន្លែបច្ចុប្បន្នការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព្រំប្រទល់ស្រុកតាវែងត្រូវបានគេប្រទះឃើញមានគំនរជម្រៀកឈើយ៉ាងច្រើននៅទីនោះដែលក្រុមឈ្មួញចូលកាប់អារច្រៀកសំរាប់ដឹកដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម។ ការប្រទះឃើញនោះគឺក្រុមអ្នកកាសែតបានចូលទៅដល់ក្នុងព្រៃសហគមន៍នោះនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤ត្រង់ចំណុចអូរឡាប៉រស្ថិតក្នុងភូមិមុយស្រុកអណ្តូងមាសខេត្តរតនគិរី។ ក្រុមអ្នកកាសែតបានប្រទះឃើញឈើដែលគល់ឈើមានកាត់ធំៗនៅជាប់និងដីដែលគេកា់តផ្តាច់និងមួយចំនួនបានអារច្រៀករួចនោះរាយប៉ាយយ៉ាងអាណាធិបតេយ្យពាសពេញព្រៃសហគមន៍នោះ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យថា​ ជាដីព្រៃសហគមន៍ធ្លាប់អាស្រ័យផលរណ្តៅជ័រនិងប្រកបចម្ការវិលជុំកន្លងមកតាមតំបន់នោះបច្ចុប្បន្នត្រូវបានការពារដោយខាងបរិស្ថាន។ ប្រជាពលរដ្ឋបង្ហើបបន្តថា​ ស្នាក់ការបរិស្ថាននៅទីនោះគ្រប់គ្រងដោយលោក មុំ​ ពិសិដ្ឋហើយបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទឃ្លាំមើលតាមព្រៃនិងហាមបងប្អូនប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនិងដាំដុះដណាំងផ្សេងទៀតដូចជាស្វាយចន្ទីដាំដំឡូងមីជាដើមផងមិនអនុញ្ញាតឲ្យចូលធ្វើបន្តទៀតទេដោយបានដាក់ដីព្រៃនោះក្នុងដែនបរិស្ថានទៅហើយ។ ពួកគាត់បន្តថា​ តែផ្ទយទៅវិញបែរជាលោក មុំពិសិដ្ឋប្រធានស្នាក់កាបរិស្ថាននោះមានការឃុបឃិតជាមួយនិងក្រុមឈ្មួញនិងបេីកដៃឲ្យយកម៉ាសុីន រណាយន្តជាច្រើនគ្រឿងចូលទៅកាប់អារច្រៀកឈើដើមធំៗពាសពេញព្រៃដែលក្នុងដែនខ្លួនគ្រប់គ្រងមិនកោតញញើតបទបញ្ជាថ្នាក់លើឡើយ។ ប្រភពបង្ហើបបន្តទៀតថា​ ជាថ្នូរនិងការអនុញ្ញាតឱ្យក្រុមឈ្មួយកម៉ាសុីនរណាយន្តចូលទៅអាច្រៀកឈើពាសពេញព្រៃដើម្បីយកទៅលក់នៅប្រទេសវៀតណាមនោះគឺតម្រូវឲ្យបង់ប្រាក់៨០ ម៉ឺនរៀលក្នុងមួយគ្រឿង។ ដីព្រៃសហគមន៍ដែគ្រប់គ្រងដោយបរិស្ថាននោះរាប់រយហិកតាឯណ្ណោះនៅចំណុចអូរឡាប៉រស្រុកអណ្ដូងមាសជាប់ព្រំប្រទល់នឹងស្រុកតាវែងនោះនិងប្រាកដជានិងរងនៅការវិនាសហិនហោចស្ថិតដោយសារការគ្រប់គ្រងដោយលោក មុំពិសិដ្ឋជាប្រធានស្នាក់កាបរិស្ថានមិនខានឡើយ។ ក្នុងពេលបច្ចុប្បន្នក្រុមឈ្មួញដែលចូលកាត់អារច្រៀកឈើយកទៅលក់ឲ្យឈ្មួញវៀតណាមនោះឆ្លងកាត់តាមច្រករបៀង ដីព្រៃការពាដោយខាងបរិស្ថាននោះឯងដែលជាច្រកអំណោយផលក្នុងការឃុបឃិតគ្នាប្រព្រឹត្តទុច្ចរិតបទល្មើសព្រៃឈើនោះជាតំបន់ដាច់ស្រយាលលាក់បាំងបានយ៉ាងស្ងៀមស្ងាត់។ ទាក់ទិននិងការចោទប្រកាន់ថាបានឃុបឃិតនិងក្រុមឈ្មួញអនុញ្ញាតឲ្យយករណាយន្តចូលកាប់ឈើលក់ឲ្យវៀតណាមយកលុយ៨០មុឺនរៀលក្នុងម៉ាសុីនមួយគ្រឿងនោះមិនអាចសុំការបំភ្លឺពីលោកមុំ ពិសិដ្ឋប្រធានស្នាក់កាបរិស្ថាននោះបានទេទូរស័ព្ទចូលទទួលហើយប្រាប់ថាជាប់រវល់៕ដោយ៖ ម៉ី ឌីន

ខេត្តរតនគិរី៖​ ដីព្រៃសហគមន៍មួយកន្លែបច្ចុប្បន្នការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព.....

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកយតប្រជែង និងបង្រ្កាបការក្...
18/01/2024

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកយតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដើម្បីធានាបាននូវសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ។ល។ មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកយតប្រជែ.....

18/01/2024

រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឡានឡើងគំនឈើអ្នកស្រុក នៅអូរស្មាច់

Address

Phnom Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when FKTV News24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FKTV News24h:

Videos

Share

FK NEWS

ព័ត៌មានសង្គម ពិត និងឯករាជ្យ

Nearby media companies


Other Phnom Penh media companies

Show All