TV SOTHY Live24h

TV SOTHY Live24h សារព័ត៌មានបំរើសង្គម

13/01/2025

😭.ក្មួយញឹតភាន់ បានមកដល់ផ្ទះហើយ...

13/01/2025

😭 .ព្រោះតែ ភ្លើងប្រច័ណ្ឌធ្វើអោយ ក្មេ,,,ងប្រុសស្រី ២នាក់បងប្អូនត្រូវ កំព្រារ

ខេត្តក្រចេះ÷ បុរសជាប្ដីម្នាក់ខឹងប្រពន្ធរបស់ខ្លួនព្រោះតែប្រច័ណ្ឌគ្មានសមហេតុផល បានលើកដៃសម្លា,,,ប់ប្រពន្ធរបស់ខ្លួនគួរឲ្យស,,ង្វេ,,,ក។ ហេតុការណ៍អំពើឃា,,,តក,,ម្ម (ប្តីអា,,,ករប្រពន្ធនិងកូ,,,នកាំបិត)កើតឡើងនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បន្ទាប់ ពីធ្វើសកម្មភាពព្រៃផ្សៃនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់នគេចខ្លួន។ ក្រោមបញ្ជាពីលោកអធិការនគរបាលស្រុក ឆ្លូងក៏ដូចជាស្នងការនគរបាលខេត្តក្រចេះបានឲ្យកម្លាំងជាច្រើននាក់ ចេញប្រតិបត្តិការតាមរុករកឃា,,,,តករជាប្ដី ទីបំផុតដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនជនជាឃា,,,តករសម្រេចជីវិតគិតខ្លីចងកធ្វើអត្តឃាត។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លា,,,ប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ (ប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ (ប្តី) ។
តាមការបំភ្លឺពីឈ្មោះ ប៉ុល ណាង ភេទ ស្រី អាយុ ៧២ ឆ្នាំ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ (ម្តាយជនរងគ្រោះ) បានឲ្យដឹងថា កូនស្រីរបស់ខ្លួន (ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរយះពេល ២ឆ្នាំ រស់នៅជាមួយគ្នា នៅភូមិឃុំកើតហេតុ ខាងលើ។ លុះថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៥ កូនប្រសារ របស់ខ្លួនទៅធ្វើសំណង់ នៅឃុំ ត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់ខ្លួនបានមកលេងខ្លួន រហូតដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០នាទី ខ្លួនទៅជញ្ជាត់ត្រីនៅចំហៀងផ្ទះមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ។
ស្ត្រីជាម្ដាយបានឲ្យដឹងថា លុះដល់វេលាម៉ោង ១១ ព្រឹក ខ្លួនបានឮសំលេងចៅៗស្រែកយំ ខ្លួនក៏រត់មកមើលស្រាប់តែឃើញចៅស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ ខ្លួនបើកបន្ទប់មើលឃើញកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ រួចខ្លួន និងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រី ដាក់លើគ្រែមុខផ្ទះ ហើយពេលនោះខ្លួនបានឃើញកូន ប្រសារ របស់ខ្លួនមិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះពាក់អាវពណ៌ផ្ទៃមេឃ ដៃខ្លីប្រលាក់ដោយឈាម ជិះចេញទៅបាត់ ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូចេញបានចម្ងាយ ប្រហែល ៤០០ម៉ែត្រពីផ្ទះកើតហេតុ បានដោះអាវចេញ រួចជិះចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចងក សម្លាប់ខ្លួន ។
គួរបញ្ជាក់ថា ក្រោយអំពើឃាតកម្មនេះកើតឡើងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌខេត្តរួមទាំងស្រុកសហការគ្នាតាមរុក រកបុរសឃាតករជាប្ដីដោយបានស្វែងរកគ្រប់ច្រកល្ហកតែមិនឃើញទាល់តែសោះ ទីបំផុតឃាតករដែលជាប្ដីបានរត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិតតាមក្រោយ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ និងប្រមូលព័ត៌មានជំវិញកន្លែងកើតសមត្ថកិច្ចសន្ឋិដ្ឋានថាករណី ឃាតកម្មខាងលើ និងធ្វើអត្ដឃាត ចងក សម្លាប់ខ្លួនមកពីការប្រច័ណ្ឌប្រពន្ធតែមិនបានសំដៅទៅលើបុគ្គលណាម្នាក់ឲ្យបានច្បាស់លាស់នោះទេ។ កម្លាំងជំនាញបច្ចេកទេសស្រុកឆ្លូង និងកម្លាំងជំនាញបច្ចេកទេសខេត្ត ប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ពេទ្យមណ្ឌលសុខភាពកំពង់ដំរី និងលោកមេភូមិច្រកដំបង បានពិនិត្យសាកសពឈ្មោះ ទេន ម៉ានីន ពិតជាស្លាប់ដោយអំពើឃាតកម្ម និងសពឈ្មោះ ខ្នា និត ពិតជាស្លាប់ដោយធ្វើអត្ដឃាត(ចងក) ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕

13/01/2025

ថ្ងៃទី 13 ខែមករាឆ្នាំ 2025 វេលាម៉ោង 1:00 23 នាទី។
នៅភូមិព្រែកគុយឃុំគគីរស្រុករមាសហែកខេត្តស្វាយរៀងតាមច្រកក្រវ៉ាត់ព្រំដែន
បារីហេរ៉ូនិងយេតនិងបារីផ្សេងទៀតចេញតាមទូកទៅវៀតណាមឆ្លងកាត់ទឹកស្ទឹងដោយប្រើទូកឆ្លងកាត់
ប្រជាពលរដ្ឋនៅម្ដុំនោះបានប្រាប់មកខាងសារព័ត៌មានថាបារីនេះចេញជារៀងរាល់ថ្ងៃ។ដោយជនជាតិវៀតណាមមកយកនៅទឹកដីកម្ពុជាដឹកទៅប្រទេសវៀតណាមតាមទូក

13/01/2025

ថ្ងៃទី 13 ខែមករាឆ្នាំ 2025 វេលាម៉ោង 1.15 នាទី
នៅផ្លូវក្រវ៉ាត់ព្រំដែនស្ថិតនៅភូមិព្រែកគុយឃុំគគីស្រុករមាសហែកខេត្តស្វាយរៀង
ប្រជាពលរដ្ឋនៅម្ដុំនោះបានប្រាប់មកសារព័ត៌មានយើងខ្ញុំថាឃើញមានឈ្មួញគោជាច្រើនបានដឹកគោទាំងរម៉កទាំងឡានឥតល្ហែ។មកឆ្លងកាត់ច្រកមួយនេះ
(បញ្ជាក់)គឺដឹកឆ្លងស្ទឹងទៅប្រទេសវៀតណាមដោយខាងវៀតណាមចាំទទួលដឹកឡើងរម៉កបន្ត។
ប្រភពពីប្រជាពលរដ្ឋដដែលបានឲ្យដឹងថាករណីដឹកគោឆ្លងស្ទឹងនេះជារៀងរាល់ថ្ងៃឥតល្ហែ។ដោយពុំឃើញមន្ត្រីមូលដ្ឋានឬនគរបាលច្រកព្រំដែនណាអើពើនោះទេ។ហើយពួកគាត់ជាប្រជាពលរដ្ឋនោះក៏មិនដឹងថាពួកឈ្មួញនោះដឹកគោឆ្លងទន្លេនោះយកទៅធ្វើអីដែរទៅលក់ក៏មិនដឹងដឹកយកទៅប្រវាស់ក៏មិនដឹង។ក៏ប៉ុន្តែឃើញដឹកទាំងរម៉កទាំរម៉កទាំងឡានទាំងឡានជារៀងរាល់ថ្ងៃ

13/01/2025

បុណ្យផ្កាប្រាក់សាមគ្គី វត្តកែវមណីរាម
ស្ថិតនៅភូមិព្រះអង្គកែវឃុំជ្រុងប្រពែលសុខរំដួលខេត្តស្វាយរៀងថ្ងៃអាទិត្យ 14 កើតខែបុស្សឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី 22 ខែមករាឆ្នាំ 2024។
ខ្ញុំព្រះករុណាអាត្មាភាពព្រះសង្ឃនិងលោកគ្រូអាចារ្យគណៈកម្មការឯកឧត្តមលោកជំទាវលោកឧកញ៉ាអ្នកឧកញ៉ាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តកែវមុនីរ៉ាមនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ បានមូលមតិគ្នាជាឯកច្ឆានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យ។កសាងសមិទុធផលនានាក្នុងវត្តកែវមុន្នីរ៉ា
អាស្រ័យដូចនេះបានចម្រើនពរនិងប្រគេនខាងលើយើងខ្ញុំទាំងអស់គ្នាសូមនិមន្តយាងនិងគោរពអញ្ជើញ។សម្ដេចទ្រង់ឯកឧត្តមលោកឧកញ៉ាលោកជំទាវលោកលោកស្រាយអ្នកមានកញ្ញាឧបាសជិតឆ្ងាយ។និងអនុមោទនា ចាប់យកផល្លានិស្សាតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនព្រះអង្គនិងរៀងៗខ្លួនកុំបីអាក់ខានឡើយ។

12/01/2025

😭.សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃា,,,តករបា,,,ញ់សម្លា,,,ប់អតីតតំណាងរាស្ត្របក្សប្រឆាំង ទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី...

👉Join Bayon Radio

10/01/2025

អាសូរណាស់ ករណីក្មេងលង់ស្លាប់ នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ (ព័ត៌មានបឋម)។

10/01/2025

គ្រោះថ្នាក់ចរាចរណ៍មើលមិនឃើញករណីបុករះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាពេលបើកបរលើដងវិថី

10/01/2025

😭.ករណីចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ បា,,,ក់ជើង យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ នៅម្តុំស្តុបអូរ២ ក្រុងព្រះសីហនុ....

09/01/2025

រន្ធត់ណាស់ យុវជនម្នាក់ ជិះម៉ូតូបុករឺម៉ក នៅលើស្ពានអាកាសចោមចៅ បណ្តាលឱ្យធ្លាយពោះវៀនចេញក្រៅ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ (បឋម)

07/01/2025

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអាកង់អាគុយត្រង់ចំណុចផ្លូវជាតិលេខ 1ភូមិស្វាតសង្កាត់ស្វាយចេកក្រុងស្វាយរៀង

07/01/2025

ករណីក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់
លង់ទឹកស្រះនៅភូមិត្មាតពងសង្កាត់បឹងធំខណ្ឌកំបូលរាជធានីភ្នំពេញ
ថ្ងៃទី 7 ខែ 1 ឆ្នាំ 2025

06/01/2025

ប្រជាពលរដ្ឋ.នៅភូមិ.អូរបែកក្អម.សង្កាត់អូបបែកក្អម.ខណ្ឌសែនសុខ.រាជធានីភ្នំពេញ។ស្នើសុំដល់បងប្អូនអ្នកសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយពីទីតាំងតារាងបាល់ទះមានផ្លាកយីហោឈ្មោះតារាងបាល់ទះនិងស្នុកឃ័រ 86.ដែលតែងតែបង្កភាពរអសន្តិសុខ ញ៉េរញ៉ៃឡូឡានិងរកស៊ីដាក់បទល្មើសល្បែងស៊ីសងឆ្នោតឡូតូ។ដែលធ្វើឲ្យពលរដ្ឋតែងតែភ័យខ្លាចជារៀងរាល់ថ្ងៃ។ថ្ងៃអាទិត្យទី 5 ខែមករាឆ្នាំ 2025 ភូមិអូបែកក្អម.
សង្កាត់អូប៊បែកក្អម.ខណ្ឌសែនសុខ.រាជធានីភ្នំពេញ។

05/01/2025

ក្រុងបាវិត ផ្លូវកំពង់ស្ពាន វៀតណាម ដឹកទំនិញ ចេញចូល ស្រួលដល់ហើយ

05/01/2025

ក្រុងបាវិតLive អាជ្ញាធរដែនដីដេកលក់អស់ហើយ។

04/01/2025

អាជ្ញាធរ ក្រុងបាវិត ដេកលក់អស់ហើយ

04/01/2025

ជិះទៅតាមព្រំដែនទាញបារ៉ាសបិទឡានបើឡានគេចូលមកបិទទាំងស្លាកលេខគាត់អត់ទៅត្រួតពិនិត្យមើលធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងក្នុងនាមខ្ញុំប្រជាពលរដ្ឋម្នាក់គ្រាន់តែឆ្ងល់ហេតុអី្វសមត្ថកិច្ចគាត់និយាយមកអញ្ចឹង

04/01/2025

ក្រុងបាវិត Live

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when TV SOTHY Live24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category