22/06/2023
#ពាក្យថាអត់ធ្មត់មិនមែនទ្រាំតែ១មុខទេ
មិនដែលគិតសុីជម្រៅប៉ុន្មានទេ ហើយចេះតែជឿជាក់លើខ្លួនឯងដឹងថាខ្លួនឯង ធ្វើអ្វីក៏ច្រើនតែចេះអត់ធ្មត់គ្រប់ស្ថានភាព ហើយយល់ថាការអត់ធ្មត់ទេ ទើបអាចជួយយើងបាននៅពេលជួបរឿងលំបាកៗក៏ដោយ។
ថ្ងៃនេះខ្ញុំបានយកQuteរបស់លោកគ្រូ Khim Sok Heng មកអានហើយអានទៀតលោកគ្រូលើកឡើងថា «ពាក្យថាអត់ធ្មត់ មិនមែនទ្រាំតែ១មុខទេ តែត្រូវចេះទ្រំាដោយឥរិយាបទវិជ្ជមាន » ហើយចាប់ផ្ដើមយកឆ្លុះមើលខ្លួនឯង ទើបខ្ញុំកាន់តែច្បាស់១កម្រិតទៀត កន្លងមកខ្ញុំចេះអត់ធ្មត់ហើយ តែមិនទាន់មានឥរិយាវិជ្ជមានរហូតទេ អត់ធ្មត់ទ្រាំដោយការយល់ឃើញត្រូវវាជាកម្លាំងចិត្តយ៉ាងដែលជួយរុញឲ្យខ្ញុំធ្វើអ្វីមួយដោយសប្បាយចិត្ត លទ្ធផលក៏ទទួលបានល្អទៅតាមគិតវិជ្ជមានរបស់ខ្លួនឯងដែរ។