18/02/2024
「我们的结局」
_ចុងបញ្ចប់របស់យើង_
បើនិយាយពីតំបន់គ្រោះថ្នាក់ធំៗនៅលើពិភពលោក ប្រាកដណាស់គ្រប់គ្នានឹងនឹកឃើញដល់ តំបន់ត្រីកោណមាស ដែលជាពិភពអបាយមុខ ល្បែងស៊ីសង ការជួញដូរមនុស្សរួមទាំងទំនិញគ្រប់រូបភាព និងជាតំបន់ផលិតអាភៀនដ៏ធំមួយនៅប៉ែកអាស៊ីអាគ្នេយ៍ដែលមានអាយុកាលរាប់សតវត្សមកហើយ ។
អំពើខុសច្បាប់ ការបោកប្រាស់តាមប្រព័ន្ធអនឡាញ ជាឋានសួគ៌លើដីរបស់ប្រជុំក្រុមបងតូចបងធំ ចរន្តលុយធ្វើដំណើរឆ្លងកាត់នៅទីនេះសុទ្ធសឹងជាលុយកង្វក់ដែលបានមកពីអំពើខុសច្បាប់ពីបណ្ដារអ្នកជំនួញសង្គមងងឹតនិងរដ្ឋាភិបាលដែលទទួលការសូកប៉ាន់ពីសំណាក់ឈ្មួញទុច្ចរិតគ្រប់ទីកន្លែង ហើយលុយខ្មៅទាំងនោះ ក៏ត្រូវបាននាំយកមកលាងសម្អាតនៅទីនេះក្នុងរូបភាពផ្សេងៗ តាមរយៈការលែងល្បែងក្នុងកាស៊ីណូ ឬ ការទិញសេវាកម្មបម្រើផ្លូវភេទ រួមទាំងការទិញអាភៀននិងនាំយកទៅចែកចាយនាបណ្ដាប្រទេសនានាទូទាំងសកលលោក ។
តំបន់ត្រីកោណមាស គឺជាតំបន់ភ្នំដ៏ធំមួយ ដែលមានផ្ទៃដីប្រមាណ 200,000 គីឡូម៉ែត្រក្រឡា វាស្ថិតនៅតំបន់ភ្នំត្រង់ចំនុចប្រសព្វរវាង ភាគឦសានប្រទេសមីយ៉ាន់ម៉ា ភាគពាយ័ព្យប្រទេសថៃ និងភាគខាងជើងប្រទេសឡាវ ដែលផ្តោតលើចំណុចប្រសព្វនៃទន្លេ Ruak និងទន្លេមេគង្គ តំបន់ត្រីកោណមាស ជាតំបន់ដាំដុះនិងផលិតអាភៀនដ៏ធំមួយក្នុងចំនោមតំបន់ផលិតអាភៀនទាំង២នៅអាស៊ីអាគ្នេយ៍ ។
ឈ្មោះ "ត្រីកោណមាស" ត្រូវបានបង្កើតឡើងដោយ Marshall Green ដែលជាមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ 1971 នៅក្នុងសន្និសិទសារព័ត៌មានស្តីពីពាណិជ្ជកម្មអាភៀន។
សព្វថ្ងៃនេះ ចំណុចប្រសព្វមាត់ទន្លេរបស់ប្រទេសថៃ ឈ្មោះសុបរាក់ បានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ ដែលមានសារមន្ទីរអាភៀន សាលអាភៀន និងឧទ្យានត្រីកោណមាស ហើយគ្មានការដាំដុះអាភៀនទេ។
ត្រីកោណមាសគឺជាតំបន់ផលិតអាភៀនដ៏ធំបំផុតមួយរបស់ពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ 1950 ។ ភាគច្រើននៃហេរ៉ូអ៊ីនរបស់ពិភពលោកបានមកពីត្រីកោណមាស រហូតដល់ដើមសតវត្សទី 21 នៅពេលដែលផលិតកម្មអាភៀននៅអាហ្វហ្គានីស្ថានកើនឡើង។
ប្រទេសមីយ៉ាន់ម៉ាគឺជាប្រភពអាភៀនធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថានរហូតដល់ឆ្នាំ 2022 ដោយបានផលិតអាភៀនប្រហែល 25% នៃពិភពលោក ដែលបង្កើតបានជាផ្នែកនៃត្រីកោណមាស។ ខណៈពេលដែលការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីឆ្នាំ 2015 មក ផ្ទៃដីដាំដុះបានកើនឡើង 33% សរុប 40,100 ហិចតា (99,000 ហិចតា) រួមជាមួយនឹងការកើនឡើង 88% នៃសក្តានុពលទិន្នផលដល់ 790 តោន (វែង 780 តោន និង 870 តោនខ្លី) នៅក្នុង 2022 យោងតាមទិន្នន័យចុងក្រោយពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) Myanmar O***m Survey 2022។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មក៏បានព្រមានផងដែរថា ការផលិតអាភៀនក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងកើនឡើងម្តងទៀត ប្រសិនបើវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយ COVID-19 និងរដ្ឋប្រហារឆ្នាំ 2021 របស់ប្រទេសមីយ៉ាន់ម៉ានៅតែបន្ត ដោយមានផលវិបាកសុខភាពសាធារណៈ និងសន្តិសុខយ៉ាងសំខាន់សម្រាប់មនុស្សជាច្រើននៅអាស៊ី។
ក្នុងឆ្នាំ 2023 ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីការប៉ាន់ប្រមាណថា 1,080 តោន (ប្រវែង 1,060 តោន; 1,190 តោនខ្លី) ត្រូវបានផលិត នេះបើយោងតាមរបាយការណ៍របស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ខណៈដែលការបង្ក្រាបដោយ ពួកតាលីបង់បានកាត់បន្ថយផលិតកម្មអាភៀនប្រមាណ 95% មកនៅត្រឹម 330 តោន (320 តោន ខ្លី 360 តោន) នៅអាហ្វហ្គានីស្ថានសម្រាប់ឆ្នាំដដែល។
តំបន់ត្រីកោណមាសត្រូវបានបង្កើតឡើងដោយ ម៉ាហ្វៀដ៏មានឥទ្ធិពលមកពីចិនដីគោក ហើយក៏ជាទីក្រុងអបាយមុខដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រទេសទាំងបីដែលមានចំណុចប្រសព្វរួមគ្នាតែមួយនៃតំបន់នេះ ។
ក្នុងកំឡុងទសវត្ស1950 តំបន់ត្រីកោណមាស មានឈ្មោះល្បីរន្ទឺពាសពេញសកលលោកដែលគ្រប់គ្នាស្គាល់ថាជាតំបន់គ្រោះថ្នាក់និងពោរពេញទៅដោយអំពើខុសច្បាប់ ហើយតំបន់នេះបានបំផ្លាញមុខមាត់របស់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ព្រោះគ្មានប្រទេសណាមួយអាចបង្ក្រាបនិងលុបបំបាត់តំបន់ដ៏មានឥទ្ធិពលនេះបានឡើយ ។
រហូតមកទល់ពេលនេះតំបន់ត្រីកោណមាសក៏ក្លាយជាមូលដ្ឋានបោកប្រាស់តាមប្រព័ន្ធអនឡាញដែលមានមនុស្សគ្រប់ជាតិសាសន៍បានធ្វើដំណើរមកប្រកបការងារដោយតាមរយៈបណ្ដាញ ក្រុមហ៊ុនកាស៊ីណូអនឡាញផ្សេងៗដែលបោះទីតាំងនៅគ្រប់បណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី ។
ក្រោមរបាំងព្រៃភ្នំដែលហ៊ំព័ទ្ធនៅជុំវិញ តំបន់ត្រីកោណមាស គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ជឿនលឿនមិនខុសពីតំបន់អភិវឌ្ឍន៍នានាក្នុងបណ្ដាប្រទេសទូទៅ ទីតាំងភូមិសាស្ត្រកណ្ដាលព្រៃភ្នំនិងទន្លេដែលហូរឆ្លងកាត់ បានពោរពេញទៅដោយអគារខ្ពស់ៗ កាស៊ីណូ Kapok Star សណ្ឋាគារផ្កាយប្រាំលំដាប់ពិភពលោក រួមទាំងមានផ្សារទំនើបដែលដាក់តាំងលក់នៅផលិតផលប្រេនណេមដូចនិងក្រុងធំៗ រួមទាំងសេវាកម្មបម្រើផ្លូវភេទយ៉ាងបើកចំហ ។
ហើយនិមិត្តរូបនៃតំបន់ដ៏មានឥទ្ធិពលមួយនេះ គឺ កាស៊ីណូ Kapok Star មានទំហំលាតសន្ធឹងប្រមាណ 10,000 ហិកតានៅលើច្រាំងទន្លេមេគង្គ ។
រថយន្តអាល់ហ្វាពណ៌ខ្មៅបោះពួយនៅលើដងផ្លូវមានទិសដៅឆ្ពោះសម្ដៅទៅកាន់ Kapok Star Hotel ដែលនរណាៗក៏ស្គាល់ថាជាសណ្ឋាគារផ្កាយប្រាំបីនិមិត្តរូបនៃតំបន់ត្រីកោណមាស ក្នុងឡានទំនើបមានមនុស្សប្រមាណប្រាំបីនាក់បូករួមទាំងសូហ្វ័រឡានជនជាតិមីយ៉ាន់ម៉ា សម្លេងភ្លេងបន្លឺឡើងរងំកំដរពេលវេលាខណៈមនុស្សគ្រប់គ្នាដែលមានវត្តមានគឺជ្រើសរើសភាពស្ងប់ស្ងាត់ដោយផ្ដោតអារម្មណ៍ទៅមើលទេសភាពនៅខាងក្រៅកញ្ចក់ ជុំវិញដងផ្លូវមានដាំលំអទៅដោយដើមល្មើរតុបតែងស្រោបទៅដោយក្រដាសពណ៌មាសរំលេចទេសភាពឲ្យកាន់តែមហស្ចារ្យត្រជាក់ភ្នែក។
នៅក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់ខ្យល់ត្រជាក់បក់ផាត់ប៉ះកាត់រាងកាយរបស់ខ្ញុំរាងរាល់ប្រាំវិនាទីម្ដងរហូតធ្វើឲ្យខ្ញុំមានអារម្មណ៍ថារងារព្រោះមិនទាន់ទម្លាប់ភ្លាមៗជាមួយការផ្លាស់ប្ដូរអាកាសធាតុ ។
ខ្ញុំក្ដាប់ក្រដាសCVនៅដៃឆ្វេងជាប់ ឯដៃស្ដាំក្រសោបវ៉ាលីដែលជាសម្បត្តិតែមួយគត់របស់ខ្ញុំក្នុងការធ្វើដំណើរមកកាន់ទីក្រុងលាក់ខ្លួនក្នុងតំបន់ភ្នំនៃទឹកដីមួយនេះ ខ្ញុំសម្លឹងមើលអគាររាងខ្ពស់សន្លឹមឈរបង្អួតខ្លួននៅមាត់ច្រាំងទន្លេមេគង្គ ដោយមានកម្ពស់ប្រមាណ២០ជាន់ ចែកជា៣ជាន់ធំៗ ជាន់ទីមួយមានរាងជាការេ និងមានដោនស្ទែរ៍លោយមកខាងមុខរាងជាកាំផ្ចិតរង្វង់ ឯជាន់ទី២ជាអគារច្រើនជាន់ចែកចេញជា៥ផ្នែករចនាបទដូចត្របកផ្កាឈូក ចំណែកជាន់ទី៣ជាតំបូលនៃតួអគារទាំងមូលតុបតែងដោយកំពូលចំនួន១៥ រឹតតែបន្ថែមសោភ័ណ្ឌភាពឲ្យអគារមួយនេះកាន់តែលេចធ្លោបន្ថែមមួយកម្រិតទៀត ។
ក្រលេកមើលទៅតួអគារវិញគឺលាបទៅដោយពណ៌សនិងស្រោបពេញដោយកញ្ចក់ពណ៌មាសបង្ហាញពីអំណាច សក្ដានុពល បូករួមទាំងភាពទាក់ទាញនៃស្ថាបតយ្យកម្មប្រៀបបានទៅនិងស្ថានសួគន៌លើដីនៃពិភពអបាយមុខ ដែលមនុស្សទូទាំងសកលលោកស្គាល់ថាជានិមិត្តរូបនៃ តំបន់ត្រីកោណមាស ។
"អស្ចារ្យ…"