RUPP Chemistry Alumni

RUPP Chemistry Alumni Chemistry Family with Biggest Heart

នេះជាការពន្យល់បន្ថែមសម្រាប់កាលវិភាគឆ្នាំទី2 ដោយឃើញមានប្អូនៗមិនសូវយល់កាលវិភាគនេះ ដោយក្នុងឆមាសទី1 ប្អូនៗត្រូវរៀនមុខវិជ្ជាគ...
08/12/2023

នេះជាការពន្យល់បន្ថែមសម្រាប់កាលវិភាគឆ្នាំទី2 ដោយឃើញមានប្អូនៗមិនសូវយល់កាលវិភាគនេះ

ដោយក្នុងឆមាសទី1 ប្អូនៗត្រូវរៀនមុខវិជ្ជាគោលជាទ្រឹស្ដីចំនួន 5មុខ នឹងអង់គ្លេសទូទៅ 1មុខ ហើយប្អូនត្រូវមានថ្នាក់ពិសោធន៍ចំនួន3ថ្នាក់
Analytical Lab (ពិសោធន៍គីមីវិភាគ)
Organic Lab (ពិសោធន៍គីមីសិរីរាង្គ)
Inorganic Lab (ពិសោធន៍គីមីរ៉ែ)
ក្រុមពិសោធន៍ត្រូវបានបែកចែងជាពីរក្រុមធំៗ ដូចេ្នះគឺយើងមកតាមម៉ោងពិសោធន៍តាមក្រុម មិនមែនមកទាំង4ម៉ោងទេ
ឧទាហរណ៍ យើងនៅក្រុមទី1ធំ នោះយើងត្រូវពិសោធន៍ម៉ោង 7-9 ហើយម៉ោង9-11 គឺយើងទំនេរធម្មតា
ទីតាំងបន្ទប់ពិសោធន៍គឺនៅជាន់ទី5 អគារ A

#ដេប៉ាតឺម៉ង់គីមី

កាលវិភាគសម្រាប់ឆ្នាំទី2 ទាំងពីរវេន (វេនថ្ងៃ និងវេនយប់) #ដេប៉ាតឺម៉ង់គីមី
06/12/2023

កាលវិភាគសម្រាប់ឆ្នាំទី2 ទាំងពីរវេន (វេនថ្ងៃ និងវេនយប់)

#ដេប៉ាតឺម៉ង់គីមី

ប្អូនៗទី12 ដែលមានចំណាប់អារម្មណ៍ទៅលើជំនាញគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងក្រោមនេះជាពត៌មាន ទាក់ទងនឹងដេប៉ាតឺម៉ង់គីមីន...
06/12/2023

ប្អូនៗទី12 ដែលមានចំណាប់អារម្មណ៍ទៅលើជំនាញគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងក្រោមនេះជាពត៌មាន ទាក់ទងនឹងដេប៉ាតឺម៉ង់គីមី

នៅក្នុងដេប៉ាតឺម៉ង់គីមីមានជំនាញចំនួនពីរ គីមីទូទៅ( General Chemistry) និងគីមីជីវៈ(Biochemistry) ហើយនិស្សិតនឹងត្រូវជ្រើសរើសជំនាញនៅចុងឆ្នាំទី2

ខាងក្រោមនេះជាមុខវិជ្ជាដែលទើបតែបានកែសម្រួលបន្ថែមសម្រាប់កម្មវិធីសិក្សាថ្មីរបស់ ដេប៉ាតឺម៉ង់ ហើយត្រូវបានឆ្លងកាត់ការវាយតម្លៃដោយសាស្រ្តាចារ្យពីក្រៅប្រទេស ក៏ដូចជាទទួលបានការពិភាក្សាជាមួយសាកលវិទ្យាល័យដៃគូពីខាងប្រទេសកូរ៉េខាងត្បូង និងស៊ុយអ៊ែត ហើយកម្មវិធីសិក្សាថ្មីនេះគឺ បានចាប់ផ្ដើមអនុវត្តពីឆ្នាំសិក្សា 2022-2023។

ដោយនៅក្នុងកម្មវិធីសិក្សាខាងលើបានបន្ថែមនូវមុខវិជ្ជាមួយចំនួនជាប្រភេទមុខវិជ្ជាបែបជា គីមីអនុវត្តន៍ ( Applied Chemistry) ដែលអាចជួយឲ្យប្អូនៗយល់ដឹងថា តើជំនាញគីមីអាចត្រូវបានយកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃនៅកន្លែងណាបានខ្លះ នៅក្នុងនោះផងដែល យើងមានថ្នាក់ពិសោធន៍គ្រប់ឆ្នាំសិក្សាដើម្បីជួយពង្រឹងទៅលើសមត្ថភាពក្នុងការងារពិសោធន៍ ក៏ដូចជាការពិសោធន៍ផ្សារភ្ជាប់ជាមួយទ្រឹស្ដីមេរៀនផងដែរ

#ដេប៉ាតឺម៉ង់គីមី

05/12/2023

សម្រាប់ប្អូនចង់បន្តថ្នាក់បរិញ្ញាបត្រទៅលើជំនាញគីមី អាចស្វែងយល់អំពីពត៌មានខ្លះៗរបស់ដេប៉ាតឺម៉ង់បាន

តើគីមីវិទ្យាជាអ្វី? ហេតុអ្វីយើងគួររៀនគីមីវិទ្យា?

***បរិញ្ញាបត្រផ្នែកគីមី និងឱកាសការងារមួយចំនួនដែលអ្នកអាចអនុវត្ត​និងទទួលបានក្រោយបញ្ចប់ការសិក្សា***

- គីមីវិទ្យា គឺ​ជា​មុខវិជ្ជា​សិក្សា​មួយដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​មិន​គួរ​ឱ្យ​ជឿ។ ដោយសារតែវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោករបស់យើង គីមីវិទ្យាដើរតួនាទីក្នុងជីវិតរបស់មនុស្សគ្រប់រូប ហើយប៉ះពាល់ស្ទើរតែគ្រប់ទិដ្ឋភាពនៃអត្ថិភាពរបស់យើងតាមមធ្យោបាយណាមួយ។ គីមីវិទ្យាគឺចាំបាច់សម្រាប់ការបំពេញតម្រូវការជាមូលដ្ឋានរបស់យើងនៃអាហារ សម្លៀកបំពាក់ ទីជម្រក សុខភាព ថាមពល និងខ្យល់ស្អាត ទឹក និងដី។ បច្ចេកវិទ្យាគីមីបង្កើនគុណភាពជីវិតរបស់យើងតាមវិធីជាច្រើនដោយផ្តល់នូវដំណោះស្រាយថ្មីចំពោះបញ្ហាសុខភាព សម្ភារៈ និងការប្រើប្រាស់ថាមពល។ ដូច្នេះហើយ ការសិក្សាគីមីវិទ្យាមានប្រយោជន៍ក្នុងការរៀបចំយើងសម្រាប់ពិភពពិត។

- គីមីវិទ្យា​ត្រូវ​បាន​គេ​ហៅ​ជា​ញឹក​ញាប់​ថា​ជា​វិទ្យាសាស្ត្រ​កណ្តាល ព្រោះ​វា​រួម​បញ្ចូល​គ្នា​ជាមួយ​រូបវិទ្យា និង​គណិតវិទ្យា ជីវវិទ្យា និង​វេជ្ជសាស្ត្រ និង​ផែនដី និង​វិទ្យាសាស្ត្រ​បរិស្ថាន។ ចំណេះដឹងអំពីធម្មជាតិនៃសារធាតុគីមី និងដំណើរការគីមី ដូច្នេះផ្តល់ការយល់ដឹងអំពីបាតុភូតរូបវន្ត និងជីវសាស្ត្រផ្សេងៗ។ ការ​ដឹង​អំពី​គីមីវិទ្យា​គឺ​មាន​ប្រយោជន៍​ព្រោះ​វា​ផ្តល់​នូវ​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​ការ​យល់​ដឹង​អំពី​ចក្រវាល​ដែល​យើង​រស់​នៅ។​ សម្រាប់​អ្វី​ដែល​ល្អ​ឬ​អាក្រក់​ជាង​នេះ​ អ្វីៗ​គឺ​ជា​សារធាតុ​គីមី​!

***បរិញ្ញាបត្រគីមី ​គឺជា​ជំនាញមួយដែល​អាច​បើក​ទ្វារ​ និងនាំអ្នកទៅកាន់​​អាជីព​ និងឱកាសការងារជាច្រើន។ នេះគឺជាឱកាសការងារ និងអាជីពមួយចំនួនដែលអ្នកអាចអនុវត្ត​និងទទួលបានក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រគីមី៖

+ ការបង្រៀន៖ និស្សិតបញ្ចប់ការសិក្សា​ បរិញ្ញាបត្រគីមី ជាច្រើនជ្រើសរើសបង្រៀននៅកម្រិតវិទ្យាល័យ ឬមហាវិទ្យាល័យ។

+ ការស្រាវជ្រាវ៖ និស្សិតបញ្ចប់ការសិក្សា បរិញ្ញាបត្រគីមី ជាច្រើនបន្តអាជីពជាអ្នកស្រាវជ្រាវក្នុងការកំណត់ផ្សេងៗគ្នា។ នេះអាចរួមបញ្ចូលការងារនៅក្នុងស្ថាប័នសិក្សា អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញ។

+ ឱសថ៖ គីមីវិទ្យាគឺជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មឱសថ ជាមួយនឹងតួនាទីជាច្រើនរួមមានការរកឃើញឱសថ ការអភិវឌ្ឍន៍ដំណើរការ ការគ្រប់គ្រងគុណភាព និងកិច្ចការបទប្បញ្ញត្តិ។

+ ជីវគីមី៖ និស្សិតបញ្ចប់ការសិក្សា បរិញ្ញាបត្រគីមី ជាច្រើនបានផ្លាស់ប្តូរទៅអ្នកគីមីជីវៈ ដោយធ្វើការក្នុងវិស័យដូចជា វិស្វកម្មហ្សែន ឬហ្សែនម៉ូលេគុល។

+​ វិទ្យាសាស្ត្រកោសល្យវិច្ច័យ៖ នៅក្នុងភ្នាក់ងារអនុវត្តច្បាប់ និងអង្គការស៊ើបអង្កេត អ្នកវិទ្យាសាស្ត្រកោសល្យវិច្ច័យប្រើប្រាស់គីមីសាស្ត្រដើម្បីវិភាគភស្តុតាងកន្លែងកើតហេតុឧក្រិដ្ឋកម្ម។

+ ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ៖ អ្នកគីមីជាច្រើន ដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មនេះ ដោយជួយបង្កើតរសជាតិថ្មី កែលម្អរសជាតិដែលមានស្រាប់ និងធានាស្ថិរភាព និងសុវត្ថិភាពផលិតផល។

+ ឧស្សាហកម្មគីមីឥន្ធនៈ៖ ជាមួយនឹងចំណេះដឹងរបស់អ្នកនៅក្នុងគីមីវិទ្យា អ្នកអាចរៀនផ្តោតលើការកែច្នៃប្រេង និងឧស្ម័នធម្មជាតិ។

+ គីមីបរិស្ថាន៖ និស្សិតបញ្ចប់ការសិក្សាអាចជួយតាមដាន និងគ្រប់គ្រងប្រភេទផ្សេងៗនៃការបំពុលបរិស្ថាន។

+ ឧស្សាហកម្មគ្រឿងសំអាង៖ ការវិភាគសមាសធាតុគីមីនៃគ្រឿងសម្អាង និងធ្វើឱ្យពួកគេប្រសើរឡើង គឺជាឱកាសអាជីពមួយផ្សេងទៀត។

+ អ្នកគីមីវិភាគនៅក្នុងមន្ទីរពិសោធន៍៖ អ្នកគីមីវិភាគប្រើជំនាញរបស់ពួកគេដើម្បីសាកល្បង និងបង្កើតនីតិវិធីថ្មី។

+ អាចបន្តការសិក្សាក្រៅ​ឬក្នុងប្រទេស៖ ក្រោយបញ្ចប់​ថ្នាក់បរិញ្ញាបត្រគីមី អ្នកអាចបន្តការសិក្សាបន្ថែម​នៅ អនុបណ្ឌិត ឬបណ្ឌិត។

** អាជីពខ្លះអាចត្រូវការការអប់រំសិក្សាបន្ថែម ឬការបណ្តុះបណ្តាលលើសពី បរិញ្ញាបត្រគីមីសម្រាប់មុខតំណែងកម្រិតខ្ពស់។

.CHHEANGLita
#ដេប៉ាតឺម៉ង់គីមី

ធីមខាងនេះ សៅរ៍-អាទិត្យណាត់គ្នាមកសាលាលេងបាល់ដើម្បីបង្កើតមិត្តភាពជួបគ្នាម៉ោង4 នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  #ក្រុមបាល់ទាត...
03/12/2023

ធីមខាងនេះ សៅរ៍-អាទិត្យណាត់គ្នាមកសាលាលេងបាល់ដើម្បីបង្កើតមិត្តភាព
ជួបគ្នាម៉ោង4 នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#ក្រុមបាល់ទាត់គ្រួសារគីមី

លទ្ធផលអាហារូបករណ៍​ ១០០%​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ ដេប៉ាតឺម៉ង់គីមី---អបអរសាទរប្អូនៗ និងសូមធ្វើតាមការណែនាំដូច...
02/12/2023

លទ្ធផលអាហារូបករណ៍​ ១០០%​ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ ដេប៉ាតឺម៉ង់គីមី
---
អបអរសាទរប្អូនៗ និងសូមធ្វើតាមការណែនាំដូចជា៖ បង្ហាញខ្លួន បំពេញសំណុំបែបបទ សុំចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមការកំណត់នេះត្រូវចាត់ទុកថាបោះបង់អាហារូបករណ៍របស់ខ្លួន។ សាកលវិទ្យាល័យនឹងធ្វើការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួស។

ពត៌មានសម្រាប់សិស្សទើបប្រលងបាក់ឌុបចប់ ចង់មកស្វែងការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចឆាតសួរពត៌មានសម្រាប់អ្នកដែលមានចំ...
14/11/2023

ពត៌មានសម្រាប់សិស្សទើបប្រលងបាក់ឌុបចប់ ចង់មកស្វែងការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អាចឆាតសួរពត៌មានសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសជំនាញគីមីនៅទីនេះបាន

#ដេប៉ាតឺម៉ង់គីមី

ការប្រកួតមិត្តភាពនៅល្ងាចថ្ងៃសៅរ៍នេះ          ក្រុមបាល់ទាត់គ្រួសារគីមី  Vs  Panha FCវេលាម៉ោង 4:00 ល្ងាចតារាង:សកលវិទ្យាល័យ...
04/11/2023

ការប្រកួតមិត្តភាពនៅល្ងាចថ្ងៃសៅរ៍នេះ
ក្រុមបាល់ទាត់គ្រួសារគីមី Vs Panha FC
វេលាម៉ោង 4:00 ល្ងាច
តារាង:សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

សេចក្តីប្រកាសជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី  ថ្នាក់បង់ថ្លៃ  ជំនាន់ទី១០ (សៅរ៍-អាទិត្យ) នៅសាក...
31/10/2023

សេចក្តីប្រកាសជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី ថ្នាក់បង់ថ្លៃ ជំនាន់ទី១០ (សៅរ៍-អាទិត្យ) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤។
សូមទាញយកពាក្យស្នើសុំតាមតំណនេះ https://drive.google.com/.../1tbj_SzG52HpAR-FceEIZR...

This is how we could make a connection between seniors and juniors... #ក្រុមបាល់ទាត់គ្រួសារគីមី
30/10/2023

This is how we could make a connection between seniors and juniors...

#ក្រុមបាល់ទាត់គ្រួសារគីមី

😂😍ថ្ងៃជោគថ្ងៃជ័យ សម្ភោធឯកសណ្ឋានថ្មី  ជាមួយ Logo ថ្មីល្ងាចនេះ🤣ក្រុមបាល់ទាត់គ្រួសារគីមី  Vs  Panha FC វេលាម៉ោង 4:00PMតារាង...
29/10/2023

😂😍ថ្ងៃជោគថ្ងៃជ័យ សម្ភោធឯកសណ្ឋានថ្មី ជាមួយ Logo ថ្មី
ល្ងាចនេះ🤣

ក្រុមបាល់ទាត់គ្រួសារគីមី Vs Panha FC

វេលាម៉ោង 4:00PM
តារាង: សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#ក្រុមបាល់ទាត់គ្រួសារគីមី

ពួកយើងត្រលប់មកវិញជាមួយការប្រកួតមិត្តភាព នៅថ្ងៃអាទិត្យខាងមុខនេះ                    Dearest FT  vs  Chemistryវេលាម៉ោង 2:00...
05/10/2023

ពួកយើងត្រលប់មកវិញជាមួយការប្រកួតមិត្តភាព នៅថ្ងៃអាទិត្យខាងមុខនេះ
Dearest FT vs Chemistry
វេលាម៉ោង 2:00-4:00 PM
តារាងបាល់ទាត់សកលវិទ្យាល័យភូមិន្ទភ្នំពេញ


.DearestFT

01/10/2023

គួរសរសេររបាយការណ៍បញ្ចប់(សារណា) ឬគួរតែប្រលងចេញ??

ចម្លើយ÷ ជម្រើសមួយណាក៏ដោយគឺសុទ្ធតែល្អសម្រាប់យើង ប៉ុន្ដែអ្នកក៏អាចសួរខ្លួនឯងវិញថា មករៀននៅទីនេះ 4ឆ្នាំគឺគ្រាន់តែដើម្បីធ្វើជាមួយរូបភាពដដែលៗ ឬក៏ចង់សាកល្បងជាមួយរូបភាពថ្មី



30/09/2023

អ្នកមិនទាន់ទាំងបានសាកល្បងជាមួយវាផង អ្នកបែថាអ្នកមិនមានសមត្ថភាពធ្វើវា...
If You Don't Try it....., You Will Never Know it....

Just Congrate to all New Thesis Candidates...

03/09/2023

ពេលខ្លះតែងគិតថាខ្លួនឯងថាមិនមានភាពរឹងមាំ !!!!

ប៉ុន្ដែសាកគិតម្ដងទៀតអ្នកអាចឈានដល់ដំណាក់កាលនេះដោយខ្លួនឯង អ្នកអាចគ្រប់គ្រងខ្លួនឯង អ្នកអាចមានលទ្ធភាពជួយខ្លួនឯងបាន ដោយមិនធ្វើឲ្យអ្នកផ្ទះបារម្មណ៍ពីអ្នកតទៀត

នោះពិតណាស់អ្នកពិតជាមានភាពរឹងមាំរួចរាល់ហើយ....


02/09/2023

ជីវិតនៅសកលវិទ្យាល័យ ពេលខ្លះអ្នកមានអារម្មណ៍ថាហត់ ពេលខ្លះអ្នកមានអារម្មណ៍ថាចង់់បោះបង់ ប៉ុន្ដែចូលកុំភ្លេចថាអ្នកមកទីនេះគឺដើម្បីខ្លួនឯង មិនមែនដើម្បីអ្នកដទៃ នឹងដើម្បីអ្នកដែលខំប្រឹងបញ្ជូនអ្នកមកដល់ទីនេះទោះបីពិបាកប៉ុណ្ណា....

ដូច្នេះទោះបីលំបាកប៉ុណ្ណា យ៉ាងហោចណាស់ក៏ត្រូវទៅដល់គោលដៅមួយដែលយើងបានកំណត់ទុកមុនអ្នកសម្រេចចិត្តមកទីនេះ


29/08/2023

សម្រាប់បងប្អូននិស្សិតនៃដេប៉ាតឺម៉ង់គីមី ខាងក្រោមជា Link Telegram សម្រាប់និស្សិតអាចចែករំលែកពត៌មានទៅវិញ ទៅមករវាងសិស្សច្បង និង សិស្សប្អូន

https://t.me/+UDJuGS04CPHcRQPt

Tips for downloading Research Paper
25/08/2023

Tips for downloading Research Paper

25/08/2023

Revisited

14/07/2023

ជូនពរដល់បេក្ខភាពសារណាទាំងអស់ ជោគជ័យក្នុងការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រសម្រាប់ថ្ងៃស្អែក


09/07/2023

ស្អែកជាថ្ងៃសម្រាប់ជោគវាសនាដែលបានចំណាយពេលវេលាចំនួន 4ឆ្នាំក្នុងនាមជានិស្សិត សូមជូនពរដល់និស្សិតឆ្នាំទី4នៃដេប៉ាតឺម៉ង់គីមីជោគជ័យក្នុងការប្រលងចេញថ្នាក់ជាតិនៅថ្ងៃស្អែកនេះ..

បើអ្នកណាស្គាល់ជួយប្រាប់គាត់ផងរើសបាននៅជាន់ទី5អគារA
26/03/2023

បើអ្នកណាស្គាល់ជួយប្រាប់គាត់ផង
រើសបាននៅជាន់ទី5អគារA

ពួកយើងនឹងមានគម្រោងនៅក្នុងការតេស្ដដើម្បីស្វែងរកកីឡាករតំណាងដេប៉ាតឺម៉ង់បន្ថែម នៅចុងសប្ដាហ៍នេះដូច្នេះសម្រាប់និស្សិតគីមីគ្រប់...
13/03/2023

ពួកយើងនឹងមានគម្រោងនៅក្នុងការតេស្ដដើម្បីស្វែងរកកីឡាករតំណាងដេប៉ាតឺម៉ង់បន្ថែម នៅចុងសប្ដាហ៍នេះ
ដូច្នេះសម្រាប់និស្សិតគីមីគ្រប់ឆ្នាំ ជាពិសេសឆ្នាំទី1 ដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងឆាតមក Page ផ្ទាល់ដើម្បីទទួលបានពត៌មានបន្ថែម ឬចូលទៅកាន់Link Telegramខាងក្រោម

https://t.me/+FhPKGivtXJFkMmQ1

បញ្ជាក់បានតែសម្រាប់និស្សិតនៃដេប៉ាតឺម៉ង់គីមីប៉ុណ្ណោះ

សម្រាប់បងប្អូននិស្សិតនៃដេប៉ាតឺម៉ង់គីមី ខាងក្រោមជា Link Telegram សម្រាប់និស្សិតអាចចែករំលែកពត៌មានផ្សេងៗ នឹងឱកាសការងារសម្រា...
13/03/2023

សម្រាប់បងប្អូននិស្សិតនៃដេប៉ាតឺម៉ង់គីមី ខាងក្រោមជា Link Telegram សម្រាប់និស្សិតអាចចែករំលែកពត៌មានផ្សេងៗ នឹងឱកាសការងារសម្រាប់ដេប៉ាតឺម៉ង់គីមី

12/03/2023

សម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងដេប៉ាតឺម៉ង់គីមីពីឆ្នាំទី1 ដល់ឆ្នាំទី4 សម្រាប់ឆ្នាំសិក្សាថ្មីដែលចូលចិត្តលេងបាល់ទាត់ ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាកីឡាករតំណាងដេប៉ាតឺម៉ង់គីមី
អាច comment ឬឆាតមកPage ផ្ទាល់ ដើម្បីមកតេស្ដសមត្ថភាពនៅល្ងាចនេះ
នៅថ្ងៃអាទិត្យនេះយើងមានការប្រកួតមិត្តភាពនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញវេលាម៉ោង4ល្ងាច

#ក្រុមបាល់ទាត់គ្រួសារគីមី

ដំណើរកំសាន្តជួបជុំគ្រួសារបាល់ទាត់ដេប៉ាតឺម៉ង់គីមី សង្ឃឹមថាពួកយើងនឹងមានឱកាសបែបនេះម្ដងទៀត...😊 #ក្រុមបាល់ទាត់គ្រួសារគីមី
11/03/2023

ដំណើរកំសាន្តជួបជុំគ្រួសារបាល់ទាត់ដេប៉ាតឺម៉ង់គីមី

សង្ឃឹមថាពួកយើងនឹងមានឱកាសបែបនេះម្ដងទៀត...😊

#ក្រុមបាល់ទាត់គ្រួសារគីមី

10/03/2023

ពួកយើងបាននាំពានរង្វាន់ជើងឯកសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ2021-2022 មកដល់ឆ្នេរខ្សាច់ស តាបារាំង ខេត្តព្រះសីហនុ
សម្រាប់ដំណើរកំសាន្តជួបជុំគ្រួសារគីមី

ជាចុងក្រោយពួកយើងសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ សិស្សច្បង សិស្សប្អូនគ្រប់ជំនាន់ដែលបានលះបង់ទាំងថវិកា ក៏ដូចជាពេលវេលាចូលរួមក្នុងការគាំទ្រដល់ក្រុមបាល់ទាត់ដេប៉ាតឺម៉ង់គីមីយើង


#ក្រុមបាល់ទាត់គ្រួសារគីមី

This is called " ក្រពើពិឃាត🐊".  ក្រពើមួយនេះបានធ្វើឲ្យកីឡាករយើងម្នាក់ៗខ្លាចរអា ក្រពើនេះបានចេញខាំនៅឆ្នេរតាបាំងតាំងពីម៉ោង11...
10/03/2023

This is called " ក្រពើពិឃាត🐊".
ក្រពើមួយនេះបានធ្វើឲ្យកីឡាករយើងម្នាក់ៗខ្លាចរអា ក្រពើនេះបានចេញខាំនៅឆ្នេរតាបាំងតាំងពីម៉ោង11ដល់ម៉ោង3យប់ មិនបានដេកបានពួន កីឡាករខ្លះសន្លប់ដល់ថ្នាក់សែនទម្លាក់ទឹកក៏មិនទាន់ស្វាងដែរ

#ក្រុមបាល់ទាត់គ្រួសារគីមី

សូមគោរពអរគុណ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ដែលបានផ្ដល់ឱកាសឲ្យក្រុមកីឡាករបាល់ទាត់ ដេប៉ាតឺម៉ង់គីមី បានថតរូបជាមួយពានរង្វាន់...
19/02/2023

សូមគោរពអរគុណ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ដែលបានផ្ដល់ឱកាសឲ្យក្រុមកីឡាករបាល់ទាត់ ដេប៉ាតឺម៉ង់គីមី បានថតរូបជាមួយពានរង្វាន់ជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#ក្រុុមបាល់ទាត់គ្រួសារគីមី

ទីបំផុត ពួកយើងធ្វើបានហើយ ពួកយើងក្លាយជាជើងឯកពានរង្វាន់បាល់ទាត់សកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ 2021-2022ចប់ការប្រកួតដេប៉ាត...
16/02/2023

ទីបំផុត ពួកយើងធ្វើបានហើយ ពួកយើងក្លាយជាជើងឯកពានរង្វាន់បាល់ទាត់សកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ 2021-2022

ចប់ការប្រកួត
ដេប៉ាតឺម៉ង់ គីមី 1-0 ដេប៉ាតឺម៉ង់ ពត៌មានវិទ្យា

#ក្រុមបាល់ទាត់គ្រួសារគីមី

2 Days to go......... #ក្រុមបាល់ទាត់គ្រួសារគីមី
14/02/2023

2 Days to go.........

#ក្រុមបាល់ទាត់គ្រួសារគីមី

កុំភេ្លចថ្ងៃព្រហស្បតិ៍ ទី១៦ខាងមុខនេះ ចូលរួមគាំទ្រដេប៉ាតឺម៉ងយើង ឲ្យបានច្រើនៗ ដើម្បីធ្វើជាកម្លាំងចិត្តដល់កីឡាកររបស់យើង One...
12/02/2023

កុំភេ្លចថ្ងៃព្រហស្បតិ៍ ទី១៦ខាងមុខនេះ ចូលរួមគាំទ្រដេប៉ាតឺម៉ងយើង ឲ្យបានច្រើនៗ ដើម្បីធ្វើជាកម្លាំងចិត្តដល់កីឡាកររបស់យើង

One Team, One Family, One Heart❤️

#ក្រុមបាល់ទាត់គ្រួសារគីមី

រង់ចាំបីខែ ទីបំផុតគេបើកឲ្យលេងវិញហើយ😃ការប្រកួតសន្សំពិន្ទុវគ្គ 4ក្រុុមចុងក្រោយ (ជុំទី3) ដេប៉ាតឺម៉ង់ ពត៌មានវិិទ្យា  Vs  ដេប...
07/02/2023

រង់ចាំបីខែ ទីបំផុតគេបើកឲ្យលេងវិញហើយ😃

ការប្រកួតសន្សំពិន្ទុវគ្គ 4ក្រុុមចុងក្រោយ (ជុំទី3)

ដេប៉ាតឺម៉ង់ ពត៌មានវិិទ្យា Vs ដេប៉ាតឺម៉ង់ គីមី

កាលបរិច្ឆេទប្រកួត: ថ្ងៃព្រហស្បតិ៍ ទី16 ខែ កុម្ភៈ វេលាម៉ោង 9-11ព្រឹក

សង្ឃឹមថាពួកយើង នឹងធ្វើបានល្អនៅប្រកួតចុងក្រោយនេះ❤️ ស៊ូៗ ប្អូនៗ!!

បើករណីឈ្នះឬស្មើ ពួកយើងនឹងក្លាយជាជើងឯក សម្រាប់ពានរង្វាន់មួយនេះ❤️

កុំភ្លេចចូុលរួមគាំទ្រឲ្យបានច្រើន បងប្អូនគីមីយើង

#ក្រុមបាល់ទាត់គ្រួសារគីមី

All Legends are coming back the field  🤣 កន្លះឆ្នាំបានជុំគ្នាម្ដង👏⚽ជួបគ្នាម៉ោង 4 ល្ងាចនេះនៅ  តារាងសាកលវិទ្យាល័យភូមិន្ទភ្...
04/02/2023

All Legends are coming back the field 🤣 កន្លះឆ្នាំបានជុំគ្នាម្ដង👏⚽
ជួបគ្នាម៉ោង 4 ល្ងាចនេះនៅ តារាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


#ក្រុមបាល់ទាត់គ្រួសារគីមី

30/01/2023

ចាំបាត់ ចាំបាត់ៗ 3ខែហើយស្ងាត់ឲ្យជ្រាប🥱 កីឡាករចាំលេងឡើងមួយៗ ដុះក្បាលពោះចង់ដូចធុងសាំងហើយ

#ក្រុមបាល់ទាត់គ្រួសារគីមី

19/01/2023

សម្រាប់ឆ្នាំទី3 ឆមាសទី2

19/01/2023

សម្រាប់ឆ្នាំទី3 ឆមាសទី2!
You should know this tip.

សម្រាប់ឆ្នាំទី3 ឆមាសទី2! You should know this tip.
19/01/2023

សម្រាប់ឆ្នាំទី3 ឆមាសទី2!
You should know this tip.

Address

Russia Boulevard
Phnom Penh
12151

Telephone

+85586353663

Website

Alerts

Be the first to know and let us send you an email when RUPP Chemistry Alumni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RUPP Chemistry Alumni:

Videos

Share