SongEy

SongEy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SongEy, Social Media Agency, #32 Street 372, Phnom Penh.

ប្រើពេលមួយឆ្នាំ ផ្លាស់ប្តូរខ្លួនឯង1-  នឹកឃើញអ្វីមួយ កត់ទុកភ្លាមកុំឱ្យភ្លេច2-  Block អ្វីគ្រប់យ៉ាងដែលធ្វើឱ្យប៉ះពាល់ដល់អារ...
17/01/2025

ប្រើពេលមួយឆ្នាំ ផ្លាស់ប្តូរខ្លួនឯង
1- នឹកឃើញអ្វីមួយ កត់ទុកភ្លាមកុំឱ្យភ្លេច
2- Block អ្វីគ្រប់យ៉ាងដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នក
3- ឃើញអ្វីមួយកុំទាន់អាលប្រតិកម្មភ្លាម ទុកពេលឱ្យខ្លួនពិចារណាបន្តិច
4- យកតែចំណុចល្អរបស់គេមកប្រើបានហើយ ចំណុចអាក្រក់យកធ្វើជាមេរៀន
5- យកចិត្តទុកដាក់តែទៅលើការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះ
6- ចង់ធ្វើអ្វីមួយកុំស្ទាក់ស្ទើរ
7- យកចិត្តទុកដាក់ធ្វើរឿងមួយឱ្យជោគជ័យ
8- មួយថ្ងៃចំណាយពេល 30នាទី អានសៀវភៅ ឬ ស្តាប់សៀវភៅសំឡេង
9- ពេលគ្មានលុយ កុំមានស្នេហា កុំចិញ្ចឹមសត្វ
10- បើប្រឹងអស់ហើយ ទៅមុខមិនរួច ប្តូរកន្លែងនៅ ប្តូរកន្លែងធ្វើការ។
WERead🎧📚
ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

16/01/2025
កុំព្យាយាមស្វែងរកក្តីសុខខ្លួនឯងនៅក្នុងខ្លួនអ្នកដទៃអ្នកណាក៏មិនអាចផ្តល់ក្តីសុខឱ្យអ្នកបានដែរ បើមានមែន វាគ្រាន់តែបណ្ដោះអាសន្...
16/01/2025

កុំព្យាយាមស្វែងរកក្តីសុខខ្លួនឯងនៅក្នុងខ្លួនអ្នកដទៃ
អ្នកណាក៏មិនអាចផ្តល់ក្តីសុខឱ្យអ្នកបានដែរ បើមានមែន វាគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ
អាហារពេលព្រឹក អាហារពេលល្ងាច អាចញ៉ាំម្នាក់ឯងបាន
ចង់បានផ្កា ក៏អាចទិញឱ្យខ្លួនឯងបានដែរ
ដើរលេងម្នាក់ឯងក៏ជាក្តីសុខម៉្យាង

កុំសួរថា ស្នេហាជាអ្វី
ព្រោះវាមើលមិនឃើញ ប៉ះមិនបាន ហើយអាចរលាយគ្រប់ពេល
អ្វីដែលយើងអាចធ្វើបាន
គឺធ្វើខ្លួនឯងឱ្យល្អ
ទោះបីជាមាន ឬគ្មានគេក៏ដោយ
អ្នកនៅតែមានសមត្ថភាពផ្តល់សុភមង្គលឱ្យខ្លួនឯង
WERead🎧📚
ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

15/01/2025
15/01/2025

ពួកអ្នកដែលចង់ផ្សព្វផ្សាយល្បែងអនឡាញសូមទៅកន្លែងផ្សេងកុំមក Pageខ្ញុំ
បើអាចឈប់ទៅធ្វើបាបគេច្រើនណាស់

ឆ្នាំ 2025 មួយសប្តាហ៍ម្តង ត្រូវធ្វើរឿងទាំង 8 យ៉ាងនេះ ✍🏽1. ហាត់ប្រាណមួយសប្តាហ៍ 3 ដង មួយដង 15-30នាទី អាចជ្រើសរើសវិធីហាត់ប្...
15/01/2025

ឆ្នាំ 2025 មួយសប្តាហ៍ម្តង ត្រូវធ្វើរឿងទាំង 8 យ៉ាងនេះ ✍🏽
1. ហាត់ប្រាណមួយសប្តាហ៍ 3 ដង មួយដង 15-30នាទី អាចជ្រើសរើសវិធីហាត់ប្រាណដែលខ្លួនចូលចិត្តដូចជា រត់ ជិះកង់ លេងកីឡា ហាត់យូហ្កាជាដើម
2. សរសេរនូវរឿងដែលត្រូវធ្វើនៅក្នុងសប្តាហ៍នេះដាក់នៅលើក្រដាស ឬ Calendar ទូរស័ព្ទ ជៀសរៀងកុំឱ្យភ្លេច
3. ផ្សារភ្ជាប់ជាមួយធម្មជាតិ រកកន្លែងស្ងត់ស្ងាត់ មានដើមឈើ មានខ្យល់អាកាសបរិសុទ្ធ ដើម្បីសម្រាកលំហែកាយ សម្រួលអារម្មណ៍
4. រៀនជំនាញថ្មីមួយតាមអ៊ីនធឺណេត អានសៀវភៅ ឬអត្ថបទអ្វីមួយដែលពាក់ព័ន្ធនឹងការងាររបស់យើង
5. រៀបចំបន្ទប់ ដូរកម្រាលពូក បោសសម្អាតបន្ទប់ បោកខោអាវ ស្រោចដើមឈើ
6. ធ្វើរឿងដែលខ្លួនចូលចិត្ត មិនថាលេងហ្គេម ស្ទូចត្រី ឬជិះកង់ដើរលេងនោះទេ ធ្វើអ្វីក៏បានដែរ ឱ្យតែអ្នកពេញចិត្ត
7. ទាក់ទងទៅអ្នកផ្ទះ តេទូរស័ព្ទទៅលេងអ្នកផ្ទះ ឬជួបជុំអាហារពេលល្ងាចជាមួយគ្នាម្តង
8. រៀនបូកសរុបការងារ រឿងអ្វីខ្លះដែលខ្លួនបានសម្រេច អ្វីខ្លះដែលមិនទាន់បានធ្វើ អ្វីដែលធ្វើបានល្អ ត្រូវបន្តធ្វើ អ្វីដែលធ្វើមិនទាន់បានល្អ ត្រូវខំប្រឹងបន្ថែម ។
WERead🎧📚
ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

ចាកចេញឱ្យឆ្ងាយពីមនុស្សអវិជ្ជមានគេប្រៀបដូចជាព្រាយជញ្ជក់ឈាមដែលទាញយកថាមពលពីអ្នករាល់ថ្ងៃ  ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅល...
14/01/2025

ចាកចេញឱ្យឆ្ងាយពីមនុស្សអវិជ្ជមានគេប្រៀបដូចជាព្រាយជញ្ជក់ឈាមដែលទាញយកថាមពលពីអ្នករាល់ថ្ងៃ

ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

ឆ្នាំ 2025 ហ៊ានចាយពេលមួយខែកែប្រែខ្លួនឯងទេ?1-  សុខភាព៖ ឧស្សាហ៍ហាត់ប្រាណ ញ៉ាំអាហារដែលមានជីវជាតិ គេងឱ្យគ្រប់គ្រាន់ ទម្លាប់រ...
13/01/2025

ឆ្នាំ 2025 ហ៊ានចាយពេលមួយខែកែប្រែខ្លួនឯងទេ?
1- សុខភាព៖ ឧស្សាហ៍ហាត់ប្រាណ ញ៉ាំអាហារដែលមានជីវជាតិ គេងឱ្យគ្រប់គ្រាន់ ទម្លាប់រស់នៅឱ្យល្អ
2- ផ្លូវចិត្ត៖ រៀនសម្មាធិ រៀនគ្រប់គ្រងអារម្មណ៍ និងសម្រាកផ្លូវចិត្តឱ្យល្អ
3- ការងារ៖ ស្រាវជ្រាវចំណេះជំនាញថ្មីនៅក្នុងវិស័យរបស់ខ្លួន រៀនពីបច្ចេកទេស រៀនពីទីផ្សារ រៀនពីការគ្រប់គ្រង
4- ចំណេះដឹង៖ អភិវឌ្ឍចំណេះរបស់ខ្លួនជានិច្ចតាមរយៈការអានសៀវភៅ សិក្ខាសាលា ឬរៀនអនឡាញ
5- ទំនាក់ទំនង៖ រៀននិយាយស្តី រៀនទំនាក់ទំនងជាមួយមនុស្សថ្មី ចូលរួមកម្មវិធីធុរកិច្ចនានា
6- ពេលវេលា៖ រៀនគ្រប់គ្រងពេលវេលា និងចេះប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព
7- ភាសា៖ ចាប់ផ្តើមរៀនភាសាថ្មី ឬអនុវត្តការនិយាយ និងសរសេរភាសាអង់គ្លេស ចិនជាដើម
8- រូបរាងខាងក្រៅ៖ កុំបណ្តោយខ្លួនឱ្យធាត់លើសទម្ងន់ ចេះរក្សារាង ថែរក្សាស្បែករបស់ខ្លួនឱ្យស្រស់ថ្លា
——————-
ចេះឆ្លៀតពេល និងប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យមានប្រសិទ្ធភាព ធ្វើដំណើរស្ទះតាមផ្លូវ កំពុងហាត់ប្រាណ ឬធ្វើម្ហូប អាចចូលស្តាប់សៀវភៅនៅលើ WERead

ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

សូមអរគុណសម្រាប់ 25K followers🙏
12/01/2025

សូមអរគុណសម្រាប់ 25K followers🙏

ចាប់ផ្តើមទទួលអាំងប៉ាវពីពេលនេះតទៅ🥰
12/01/2025

ចាប់ផ្តើមទទួលអាំងប៉ាវពីពេលនេះតទៅ🥰

មានអារម្មណ៍ថាខ្លួនឯងគ្មានថាមពល គួរធ្វើយ៉ាងម៉េច? 1-  គេងឱ្យបានច្រើន៖ គេងជាវិធីបង្កើតថាមពលដ៏ល្អបំផុត តែកុំគេងច្រើនពេក2-  ញ...
12/01/2025

មានអារម្មណ៍ថាខ្លួនឯងគ្មានថាមពល គួរធ្វើយ៉ាងម៉េច?
1- គេងឱ្យបានច្រើន៖ គេងជាវិធីបង្កើតថាមពលដ៏ល្អបំផុត តែកុំគេងច្រើនពេក
2- ញ៉ាំឱ្យល្អ៖ មិនចាំបាច់ញ៉ាំរបស់ថ្លៃទេ តែត្រូវតែញ៉ាំឱ្យបានល្អ ញ៉ាំឱ្យបានឆ្អែត
3- ហាលថ្ងៃ៖ ហាលថ្ងៃធ្វើឱ្យខ្លួនប្រាណទទួលបានថាមពលពីព្រះអាទិត្យ យកល្អហាលថ្ងៃមុនម៉ោង 9 ព្រឹក
4- ចាកចេញពីមនុស្សអវិជ្ជមាន៖ គេតែងតែរអ៊ូ ឧស្សាហ៍ចាប់កំហុសអ្នក និងអាត្មានិយម ចាកចេញពីមនុស្សបែបនេះ
5- នៅជិតមនុស្សវិជ្ជមាន៖ នៅក្បែរ ឬតាមដានមនុស្សដែលមានថាមពលវិជ្ជមាន គេនឹងផ្តល់ថាមពលឱ្យអ្នកតាមរយៈពាក្យសម្តី និងអំពើរបស់គេ

ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

ប្រយ័ត្នខ្លួន ត្រៀមខ្លួន🌱
11/01/2025

ប្រយ័ត្នខ្លួន ត្រៀមខ្លួន🌱

បោះបង់ពេលខ្លះយើងត្រូវចេះបោះបង់ការដែលហ៊ានបោះបង់ ទាមទារឱ្យមានសមត្ថភាព និងភាពក្លាហានបោះបង់ទំនាក់ទំនងដែលមិនល្អបោះបង់ទម្លាប់ដ...
11/01/2025

បោះបង់
ពេលខ្លះយើងត្រូវចេះបោះបង់
ការដែលហ៊ានបោះបង់ ទាមទារឱ្យមានសមត្ថភាព និងភាពក្លាហាន
បោះបង់ទំនាក់ទំនងដែលមិនល្អ
បោះបង់ទម្លាប់ដែលបំផ្លាញខ្លួនឯង
បោះបង់នូវអ្វីដែលព្យាយាមដើម្បីវា តែមិនទទួលបានផល
បោះបង់នូវអ្វីដែលធ្វើឱ្យអ្នកឈឺចាប់
បោះបង់ ជាពាក្យកំសាក មិនទទួលខុសត្រូវ

តែបើគិតឱ្យជ្រៅទៅ
បោះបង់មានន័យថា ចាប់ផ្តើមម្តងទៀត
ក្រោយពេលបោះបង់ អ្នកនឹងទទួលបានរបស់ថ្មីជាច្រើន
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងទេ
តែការសម្រេចចិត្តត្រូវមួយ អាចធ្វើឱ្យអ្នកមានក្តីសុខពេញមួយជីវិត

ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

វិធីហ្វឹកហាត់ចិត្តខ្លួនឯងឱ្យខ្លាំង1-  រឿងអ្វីក៏ដោយ មើលទៅលើលទ្ធផល តែកុំសួរពីមូលហេតុ៖ រឿងវាបានកន្លងហួសទៅហើយ ស្តីបន្ទោសក៏អត...
10/01/2025

វិធីហ្វឹកហាត់ចិត្តខ្លួនឯងឱ្យខ្លាំង
1- រឿងអ្វីក៏ដោយ មើលទៅលើលទ្ធផល តែកុំសួរពីមូលហេតុ៖ រឿងវាបានកន្លងហួសទៅហើយ ស្តីបន្ទោសក៏អត់ប្រយោជន៍ដែរ បើគេចង់និយាយគេនឹងនិយាយ មិនចាំបាច់អ្នកសួរនាំនោះទេ
2- គោរពការសម្រេចចិត្តរបស់អ្នកដទៃ៖ មនុស្សម្នាក់ៗសុទ្ធតែមានហេតុផល និងការសម្រេចចិត្តរៀងៗខ្លួន មិនមានខុស ឬត្រូវនោះទេ
3- អនុញ្ញាតឱ្យអ្វីគ្រប់យ៉ាងកើតឡើង៖ អ្វីគ្រប់យ៉ាងមិនមែនមកពីយើងទាំងអស់ទេ រឿងខ្លះយើងមិនអាចគ្រប់គ្រងបានឡើយ កុំបង្ខំ កុំបន្ទោស កុំគេចវេស
4- Block អ្វីគ្រប់យ៉ាងដែលធ្វើឱ្យប៉ះពាល់អារម្មណ៍៖ រស់ក្នុងសង្គម តែកុំរស់ក្នុងបណ្តាញសង្គម កុំអនុញ្ញាតឱ្យអ្នកណាម្នាក់បំផ្លាញក្តីសុខរបស់អ្នកឱ្យសោះ
5- កុំមានប្រតិកម្មលឿនពេក៖ រឿងខ្លះមិនអាក្រក់ដូចយើងគិតទេ ជួបរឿងអ្វីក៏ដោយ ត្រូវទុកពេលវេលាឱ្យវាបន្តិច

ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

09/01/2025

សេីច​បាប😅

ទម្លាប់ 10 យ៉ាងដែលយើងគួរធ្វើរាល់ថ្ងៃពេញមួយជីវិត1-  គេងពីព្រលប់ក្រោកពីព្រលឹម៖ គេងឱ្យបានយ៉ាងតិច 7 ម៉ោង នៅពេលដែលគេងឆ្អែតអ្ន...
09/01/2025

ទម្លាប់ 10 យ៉ាងដែលយើងគួរធ្វើរាល់ថ្ងៃពេញមួយជីវិត
1- គេងពីព្រលប់ក្រោកពីព្រលឹម៖ គេងឱ្យបានយ៉ាងតិច 7 ម៉ោង នៅពេលដែលគេងឆ្អែតអ្នកនឹងមានថាមពលធ្វើការនៅថ្ងៃបន្ទាប់
2- ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព៖ ញ៉ាំសាច់ បន្លែផ្លែឈើឱ្យបានច្រើន វីតាមីន ប្រូតេអ៊ីនដែលបន្ថែមថាមពលដល់រាងកាយ
3- ទម្លាប់ហាត់ប្រាណ៖ មិនថាដើរ រត់ ឬហាត់ប្រាណនោះទេ មួយថ្ងៃចំនាយពេលយ៉ាងតិច 15-30 នាទី ធ្វើឱ្យរាងកាយរឹងម៉ាំ អារម្មណ៍ស្រស់ថ្លា
4- រៀនយ៉ាងតិច 30 នាទី/ថ្ងៃ៖ បញ្ចូលចំណេះដឹងថ្មីៗក្នុងខ្លួន ធ្វើឱ្យខ្លួនរីកចំរើនរាល់ថ្ងៃ
5- ពិនិត្យសុខភាពឱ្យទៀងទាត់៖ 6 ខែពិនិត្យសុខភាពម្តង ដើម្បីតាមដានស្ថានភាពសុខភាពរបស់ខ្លួន
6- គ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឱ្យល្អ៖ បន្ថែមប្រភពចំណូល និងកាត់បន្ថយចំណាយ និងមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន
7- រៀនគ្រប់គ្រងពេលវេលាខ្លួនឯង៖ ចេះបែងចែកពេលវេលា និងធ្វើការងារឱ្យមានប្រសិទ្ធិភាព
8- រៀនសម្រាកឱ្យត្រឹមត្រូវ៖ ពេលថ្ងៃទម្លាប់គេង 20 នាទី មួយសប្តាហ៍ម្តង រកកន្លែងស្ងាត់នៅតែម្នាក់ឯង ពីរខែម្តងដើរលេងរំសាយអារម្មណ៍ ទើបបែកគំនិតថ្មី
9- ចិត្តដាច់៖ រៀនបោះបង់ចោលនូវរបស់ដែលខ្លួនមិនត្រូវការ រៀនចំបន្ទប់ រៀបចំកន្លែងគេងឱ្យស្អាតបាត
10- កាត់បន្ថយពេលវេលាជាមួយបណ្តាញសង្គម៖ កំណត់ពេលវេលាត្រឹម 2 ម៉ោងក្នុងមួយថ្ងៃបានហើយ។

អភិវឌ្ឍខ្លួនរាល់ថ្ងៃ ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ WERead
👉https://www.weread.asia/ #/login?code=iVgbXn
អត្ថបទចំណេះដឹងល្អៗ
👉 https://t.me/articles_kh

កុំភ្លេច😂
08/01/2025

កុំភ្លេច😂

Address

#32 Street 372
Phnom Penh
12351

Telephone

+85578660707

Website

https://www.behance.net/sabay_design, https://linktr.ee/songey

Alerts

Be the first to know and let us send you an email when SongEy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SongEy:

Videos

Share