ខេមបូចា ព័ត៌មាន

ខេមបូចា ព័ត៌មាន នេះជាវេទិកាព័ត៌មានរបស់សមាគម«ខេមបូចា» ដើម្បីរួមចំណែកដល់ការពង្រឹងសិទ្ធិទទួលបានព័ត៌មានឯករាជ្យនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន្ទាប់ពីការ...
13/01/2025

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន្ទាប់ពីការពីការចុះសុខទុក្ខអ្នកទោស។ គណៈកម្មាធិការក៏បានឱ្យដឹងដែរថា សកម្មជនខ្មែរ-អាមេរិកាំង សេង ធារី ដែលជាប់ពន្ធនាគារ​រយៈពេលប្រាំមួយឆ្នាំ និងចាត់ទុកថាជាអ្នកទោសនយោបាយដោយក្រុមសិទ្ធិមនុស្សនោះ មានសុខភាពល្អ។ អតីតមេធាវីរបស់នាងមិនយល់ស្របទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៃអារម្មណ៍របស់នាង ខណៈដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបាន​លើកឡើងអំពីភាពចង្អៀតណែន និងស្ថានភាពមិនល្អនៅតែបន្តកើតមាននៅក្នុងពន្ធនាគារ​។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន...

នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិ...
10/01/2025

នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ជាមួយគ្នានេះដែល អាជ្ញាធរថៃបានទទួលដីកាពីតុលាការឧក្រិដ្ឋកម្មថៃ ដើម្បីចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលជាប់សង្ស័យថាជាអ្នកប្រាប់តម្រុយដល់ខ្មាន់កាំភ្លើង​។

នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក .....

កម្មករបរទេសជិត៦០នាក់ ដែលបានធ្វើការបះបោរប្រឆាំងនឹងនិយោជកចិនដែលមិនស្គាល់អត្តសញ្ញាណរបស់ពួកគេស្ថិតនៅ អូរស្មាច់រីសត​ ដ៏ល្បីល្...
10/01/2025

កម្មករបរទេសជិត៦០នាក់ ដែលបានធ្វើការបះបោរប្រឆាំងនឹងនិយោជកចិនដែលមិនស្គាល់អត្តសញ្ញាណរបស់ពួកគេស្ថិតនៅ អូរស្មាច់រីសត​ ដ៏ល្បីល្បាញគ្រប់គ្រងដោយ L.Y.P. Group ដែលគន្លងមកធ្លាប់បានទទួលរងដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងជាប់ពាក់ព័ន្ធនឹងការឆបោក និងការជួញដូរពលកម្ម ហើយជនបរទេសទាំងនោះកំពុងរង់ចាំការបណ្តេញចេញ ខណៈដែលអាជ្ញាធរបង្ហាញសញ្ញាតិចតួចនៃការអនុវត្តតាមនីតិវិធីដែលរំពឹងទុកនៅក្នុងករណីដែលចាត់ទុកថាជាឧស្សាហកម្មឆបោកដោយខុសច្បាប់នៅកម្ពុជា។

កម្មករបរទេសជិត៦០នាក់ ដែលបានធ្វើការបះបោរប្រឆាំងនឹងនិយោជកចិនដែលមិនស្គាល់អត្តសញ្ញាណរបស់ពួកគេស្ថិតនៅ អូរស....

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ពីបទដឹក...
09/01/2025

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ពីបទដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល​ និង​អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ដែលប្រព្រឹត្តស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ស្ថិតនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ....

អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃអង...
08/01/2025

អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ។ អាជ្ញាធរ​ថៃ​បាន​ស្គាល់​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អតីត​ទាហាន​ជើងទឹក។

អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងត្រូវបានបាញ់សម្លាប់នៅទីក្រុ....

បុរសម្នាក់ និងស្ត្រីម្នាក់ បើកម៉ូតូសណ្ដោងរឺម៉កដឹកបន្លែ ដើម្បីយកទៅលក់នៅផ្សារមួយ នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣ ខែមករា ...
08/01/2025

បុរសម្នាក់ និងស្ត្រីម្នាក់ បើកម៉ូតូសណ្ដោងរឺម៉កដឹកបន្លែ ដើម្បីយកទៅលក់នៅផ្សារមួយ នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធាន​គណបក្...
08/01/2025

ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​មោទនភាព​ចំពោះ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ការ​អភិវឌ្ឍ ជាពិសេស​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ។ លោកថ្លែង​ថា ដំបូង​ឡើយ លោក​យល់​ចិត្ត​សាធារណជន​ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទេរ​អំណាច។

ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែ.....

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើសគ្រឿង​ញៀន​៧គីឡូក្...
07/01/2025

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើសគ្រឿង​ញៀន​៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកធ្លាយព័ត៌មានក្នុងពេលស៊ើបអង្កេត។ ពួកគេត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំង​អំពើពុករលួយ (ACU) ដើម្បីចាត់ការបន្ត។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​ដើម្បីទទួលពិន័យទៅតាមនីតិវិធី។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើ...

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ្នាំ២០២៩ ដែល​ជា​...
06/01/2025

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ្នាំ២០២៩ ដែល​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះនាំមកនូវបញ្ហាប្រឈម រួមទាំងការដកអត្ថប្រយោជន៍សំខាន់ៗ ដូចជាការអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការផ្តល់​ហិរញ្ញប្បទានសម្បទាន។ ដូច្នេះ​អ្នក​ជំនាញ​បាន​ស្នើ​ឱ្យកម្ពុជា​ធ្វើ​កំណែទម្រង់​ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព។

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ.....

អ្នកនេសាទកំពុងជួសសំណាញ់សម្រាប់ចាប់ត្រី នៅលើផ្ទៃទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង...
04/01/2025

អ្នកនេសាទកំពុងជួសសំណាញ់សម្រាប់ចាប់ត្រី នៅលើផ្ទៃទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

04/01/2025

ទិដ្ឋភាពនៃអ្នកនេសាទម្នាក់កំពុងអុំទូកដោះត្រីម៉ងនៅពេលល្ងាចក្នុងស្ទឹងស្វាយដូនកែវ ស្ថិតនៅភូមិស្វាយដូនកែវ.....

បក់ ណែប ជាមួយនិង​ស្វាមី​រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ភូមិ​ល្វា ខេត្តសៀមរាប។ ការធ្វើ និងលក់នំអន្សមត្នោត គឺជា...
03/01/2025

បក់ ណែប ជាមួយនិង​ស្វាមី​រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ភូមិ​ល្វា ខេត្តសៀមរាប។ ការធ្វើ និងលក់នំអន្សមត្នោត គឺជាអ្វីដែលធ្វើឱ្យអ្នកស្រីសកម្មជារៀងរាល់ថ្ងៃ មុនពេលថ្ងៃទី២០​ មកដល់។

បក់ ណែប ជាមួយនិង​ស្វាមី​រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​ផ្ទះ​តូច​មួយ​នៅ​ភូមិ​ល្វា ខេត្តសៀមរាប។ ការធ្វើ និងលក់....

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ការគ្រប់គ្រងសំរាមសំ​ណល់រឹងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី...
03/01/2025

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ការគ្រប់គ្រងសំរាមសំ​ណល់រឹងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រៀបធៀបបញ្ហាប្រឈមរវាងអ្នករស់នៅក្នុងទីតាំងលំនៅឋានក្រីក្រ និងតំបន់លំនៅឋានទូទៅ។

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ការគ្រប់គ្រងសំរាមសំ​ណល់រឹងក្នុងរាជធានីភ....

01/01/2025

អាណាព្យាបាល​កាន់តែ​ច្រើនឡើង​ៗ​ បាន​ជំរុញ​កូន​របស់​ខ្លួន​ឱ្យ​រៀន​ហែល​ទឹក ក្នុង​នោះ​ អាណា​ព្យាបាល​មួយ​ចំនួន​យល់​ឃើញ​ថា ចំណេះ​ជំនាញ​ហែល​ទឹក ​​ប្រៀប​បាន​នឹង​​អង្គរក្ស​ការពារ​អាយុជីវិត​កូន​របស់​ពួក​គាត់យ៉ាង​ដូច្នោះ ។

អ្នកគ្រប់គ្រង​ក្លឹប​ហែល​ទឹកឈ្មោះ vGetFit នៅ​រាជធានី​ភ្នំពេញ លោក សំ សុពេជ្រ បាន​ឱ្យ​ដឹង​ថា គ្រាន់តែ​ចាប់ផ្ដើម​ដំណើរ​ការ​រយៈ​ពេល​ ១៦​ខែ​ ដំបូង ក្លឹប​របស់​លោកដែល​មានប្រាំ​សាខា ​ទទួលបាន​​សិស្ស​ចំនួន​ជាង ៤​ពាន់​នាក់ ។

លោក សំ សុពេជ្រ បញ្ជាក់​ថា ​ការ​ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ ក៏​ព្រោះ​តែ​លោក​មើល​ឃើញនូវ​​គន្លឹះ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិតមនុស្ស​ផង​ដែរ ដែល​ចក្ខុវិស័យ​នៃ​ក្លឹប​​ហែល​ទឹក​ vGetFit របស់​លោក កំណត់​បាន​ជា​​យុទ្ធនាការមួយ​ គឺ​​ “គ្មាន​កុមារ​លង់​ទឹក​នៅ​កម្ពុជា” ៖ “……………” ។

ក្រៅ​ពី​ការ​ឱ្យ​តម្លៃ​ផ្នែក​កីឡា គូ​ស្វាមី​ភរិយា​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ លោក​ សេង ប៊ុនថារ៉ូ និង​ អ្នកស្រី លីលី មុនីពេជ្រ ដែល​បាន​ដាក់​​កូនឱ្យ​​រៀន​ហែល​ទឹក​នៅ​ក្លឹប​ vGetFit ស្ថិត​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី២ ខណ្ឌ​មាន​ជ័យ ចង់​ឱ្យ​កី​ឡា​មួយ​នេះត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​ពិសេស​ ​នៃ​​គោល​នយោបាយ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ។

លោកស្រី វណ្ណ លីយ៉ា រស់នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​បាន​យក​កូន​មក​រៀន​ហែល​ទឹក​នៅ​ក្លឹប vGetFit ដែរ រំពឹង​ថា លោកស្រី​នឹង​មាន​ភាព​កក់ក្ដៅ នៅ​ពេល​ដែល​កូន​របស់​លោកស្រី​​ចេះ​ហែល​ទឹក ។

មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់​ថា យូនីសេហ្វ (UNICEF) បាន​បញ្ចេញ​ឈុត​អប់រំ​​មួយ ​ដោយ​បង្ហាញថា កុមារ ១០​នាក់​ នៅ​ទូទាំង​ពិភពលោក បាន​លង់​ទឹក​ស្លាប់ ​នៅ​រៀងរាល់​​ម៉ោង ។

យុវជន​មួយ​ក្រុម​រស់នៅ​ក្រុង​ព្រះសីហនុ ដែល​​បាន​ចូល​​កម្សាន្ត​នៅ​ក្លឹបហាត់ប្រាណ និង​អាងហែលទឹកភូមិគ្រឹះចោមចៅ ​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​លង់​ទឹកស្លាប់​នៅ​តំបន់​ឆ្នេរ​ កើត​ឡើងមិន​សូវ​ខានឡើយ ហើយ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កីឡា​ហែល​ទឹកនេះ​ឱ្យ​បាន​ខ្លាំង ​​ ។

ម្ដាយរបស់​សិស្ស​​តែ​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកចម្លង​​សិស្ស​ ១៥​នាក់ ​នៅ​ស្រុក​ប្រាសាទ​សម្បូរ ខេត្តកំពង់ធំ កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ លោកស្រី ភី ចែម មាន​វិប្បដិសារៈ ដោយសារ​តែ​​​ការ​អាក់ខាន​មិន​បាន​ជួយ​ឱ្យ​កូន​ពៅ ​ដែល​ជា​កូនស្រី​តែ​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​បួន​នាក់​របស់​លោកស្រី គឺ កុមារី អ៊ីន សុភក្ដិ ចេះ​ហែល​ទឹក ។

អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា មាន​ប្រសាសន៍​ថា កម្មវិធី​អប់រំ​កាយ​ និង​កីឡា ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​​​កម្មវិធី​សិក្សា ។

ទោះបី​ជា​ពិភពលោក​​​គ្រប​ដណ្ដប់​ដោយ​ទឹក​ច្រើន​ជាង​ដី ​គឺ​ជលសារ​លាត​សន្ធឹង​​​រហូត​ដល់​ទៅ​ជាង​ ៧០​ភាគរយ រីឯ​ដី​មាន​មិន​ដល់​ ៣០​ភាគរយ​ផង​នោះ​ ក៏​មនុស្ស​មួយ​ចំនួន​ហាក់​មិន​បារម្ភ​អំពី​ហានិភ័យ​ ឬ​រក​វិធី​អ្វី​ដើម្បី​បង្ការ​ឡើយ ដោយ​បណ្ដោយ​ឱ្យ​ខ្លួន​​ស្ថិត​នៅ​ជា​អ្នក​មិន​ចេះ​ហែល​ទឹក​ តាំង​ពីបឋមវ័យ មជ្ឈិមវ័យ ហើយ​ខ្លះ​រហូត​ដល់​បច្ឆិមវ័យផង​ក៏​មាន ៕

29/12/2024

គ្រឿង​ស្រវឹង​ និង​ការ​ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅតែជាក្តីកង្វល់អំពី​ផល​ប៉ះពាល់​​​​ចំពោះ​សង្គម​ជាតិ និង​​សុខុមាលភាពរបស់​ប្រជាពរដ្ឋ​កម្ពុជា ។

ទាក់ទិន​នឹង​កង្វល់​នេះ កាលពីថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត អម​ដោយ​រដ្ឋមន្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា ព្រម​ទាំង​ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត បាន​ជួប​តំណាងក្រុមហ៊ុនស្រាបៀរ ​ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។ ជំនួបនេះដើម្បី​ពិភាក្សា​អំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឱ្យសមស្រប ក្នុង​បំណង​កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី សណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព ។

ទិន្នន័យនៃ​ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បង្ហាញអំពីទំនាក់ទំនងយ៉ាងសំខាន់ រវាងការប្រើប្រាស់គ្រឿងស្រវឹង និងការកើតឡើងនូវ​អំពើហិង្សា​ដៃគូក្នុងគ្រួសារ ។​​ ទិន្នន័យ​ក៏​បាន​បញ្ជាក់ដែរ​ថា៖ «ប្រហែល ៤៩,៥ ភាគរយ នៃស្ត្រីដែលមានអាយុពី១៥ ទៅ ៤៩ឆ្នាំ តែងតែទទួល​រង​នូវ​អំពើហិង្សា នៅពេលដែលដៃគូរបស់ខ្លួន​ផឹក​ស្រវឹង» ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន​កើតឡើងចំនួន ១.៥៣៤ករណី បណ្តាលឱ្យ​មនុស្សស្លាប់ចំនួន ៧៩៣នាក់ និងរបួសចំនួន ២.១១៦នាក់ ក្នុងនោះរបួសធ្ងន់ ១.២៣៤នាក់ ។ អគ្គស្នងការរងនៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ លោក ចេវ ហាក់ មាន​ប្រសាស៍​ថា ៣ ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឹ​កើត​ឡើត​ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

28/12/2024

កម្ពុជារៀបចំតុបតែងពិធី«សាទរកម្ពុជា»ចូលឆ្នាំសកល នៅមុខព្រះបរមរាជវាំង ដើម្បីចូលរួមរីករាយបុណ្យឆ្លងឆ្នាំសកល...

ប្រធានគណបក្សកម្លាំងជាតិ (NPP) លោក ស៊ុន ចន្ធី​ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជា​ប្រាក់​បួន​លានរៀល (ប...
27/12/2024

ប្រធានគណបក្សកម្លាំងជាតិ (NPP) លោក ស៊ុន ចន្ធី​ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជា​ប្រាក់​បួន​លានរៀល (ប្រមាណ ១ ០០០ ដុល្លារ) និងដកសិទ្ធិន​យោបាយ​របស់គាត់​ក្នុងការឈរ​ឈ្មោះ​បោះឆ្នោត ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីថ្ងៃព្រហស្បតិ៍ ​ដោយសាលាដំបូងរាជធានី​ភ្នំពេញ។

ប្រធានគណបក្សកម្លាំងជាតិ (NPP) លោក ស៊ុន ចន្ធី​ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជា​ប្រាក់​....

27/12/2024

ក្រុមមេធាវីបានបញ្ចេញប្រតិកម្ម ចំពោះសំណើសុំបំបែកសំណុំរឿងកូនក្ដីរបស់ខ្លួនជាសកម្មជនតវ៉ាប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណា (CLV) ចំនួន ៣៧នាក់ ដែលកំពុងតែជាប់ឃុំក្រោមបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។ ក្នុងចំណោមជនជាប់ចោទទាំង ៣៧នាក់នោះក៏មានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ផងដែរ គឺ លោក ស៊្រុន ស៊្រន និងក្រុមការងារបីនាក់ទៀត ។

ប្រតិកម្មរបស់ក្រុមមេធាវីគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការករណីសកម្មជនទាំងនោះ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែបែរជាប្ដូរនីតិវិធី ដោយព្រះរាជអាជ្ញាស្នើសុំបំបែកសំណុំរឿងឱ្យទៅជា ៥សំណុំរឿងដាច់ដោយឡែកពីគ្នាទៅវិញ ។

ក្រុមមេធាវីអះអាងថា ការណ៍នេះធ្វើឱ្យបាត់សិទ្ធិ និងប៉ះពាល់ដល់ផលប្រយោជន៍កូនក្ដីរបស់ខ្លួន ។

ចំណែកក្រុមអ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រួសារសកម្មជន ដែលបានតាមឃ្លាំមើលរឿងក្ដីនេះយ៉ាងយកចិត្តទុកដាក់ ហាក់អន្ទះសាចង់ដឹងអំពីនីតិវិធីរបស់តុលាការ ថាតើនឹងទៅជាយ៉ាងណាទៀត បន្ទាប់ពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ត្រូវបាននរាករណ៍ទៅហើយនោះ ៕

Address

#19, Street 388, Sangkat Tuol Svay Prey I, Khan Boeng Keng Kang
Phnom Penh
855

Alerts

Be the first to know and let us send you an email when ខេមបូចា ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share