HPNTV Media 24h

  • Home
  • HPNTV Media 24h

HPNTV Media 24h ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានសង្គម ព័ត៌មានស៊ើបអង្កេត រាយការណ៍ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានពិតគ្រប់ទីកន្លែង

24/06/2024

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន៨រូប ហើយប្ដូរពីអភិបាលខេត្តទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៤រូប។

មហាជនចាំមើលការបកស្រាយពីដំណើរការសំនុំរឿងមួយនេះ និងបំភ្លឺមហាជនទាក់ទងករណីមួយនេះ ។ យោងតាមការបង្ហោះរបស់ក្រសួងយុត្តិធម៌ បានសរស...
24/06/2024

មហាជនចាំមើលការបកស្រាយពីដំណើរការសំនុំរឿងមួយនេះ និងបំភ្លឺមហាជនទាក់ទងករណីមួយនេះ ។ យោងតាមការបង្ហោះរបស់ក្រសួងយុត្តិធម៌ បានសរសេររាបរាប់ដូចនេះថា 👇

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានអំពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ "ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា" ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

24/06/2024

កម្លាំងអាវុធហត្ថបង្ក្រាបសំបុកគ្រឿងញៀនមានល្បែងស៊ីសងទូបាញ់ត្រី កាំបិតសាម៉ូរ៉ៃ ឃាត់មនុស្ស៨នាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ។
(អត្ថបទរូបភាពដោយសាវីន HPN បន្ទាយមានជ័យ)

23/06/2024

អង្គភាពព័ត៌មាន ហង្ស ប៉ុស្តិ៍ ហៅកាត់ (HPN)ផ្សាយផ្ទាល់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីរថយន្តស្ទូចមួយគ្រឿង បើកបរទាក់បង្គោលស្លាកប៉ាណូ កាត់ទទឹងផ្លូវ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ ។
(រាយការណ៍ព័ត៌មានដោយ សាវុន HPN ខេត្តបន្ទាយមានជ័យ )

23/06/2024

រថយន្តឆ្លងផ្លូវបុកជាមួយម៉ូតូ១គ្រឿង របួសធ្ងន់៣នាក់ រថយន្តបើករត់គេចបាត់បន្សល់ផ្លាកលខ សមត្ថកិច្ចកំពុងស្រាវជ្រាវ.!!!..................
បន្ទាយមានជ័យ៖ រថយន្តបើកឆ្លងផ្លូវបុកជាមួយម៉ូតូ១គ្រឿង របួសធ្ងន់៣នាក់ រថយន្តបើករត់គេចបាត់បន្សល់ផ្លាកលខ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣.៤៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលវិទ្យាល័យអូរជ្រៅ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2L-9274 បានចេញពីផ្លូវវិទ្យាល័យអូរជ្រៅ ទិសពីជើង បម្រុងឆ្លងទៅទិសកើត ស្រាប់តែមានម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិៈត្រង់តាមបណ្តោយផ្លូវជាតិល៥ពីកើតទៅលិច បុកគ្នាពេញ បណ្តាលឲ្យភាគីខាងម៉ូតូ ប្រុស១នាក់ ស្រី២នាក់ រងរបួសបាក់ជើងពីរនាក់ របួសធ្ងន់ស្រីម្នាក់។ ចំណែករថយន្តបើករត់គេច បានធ្លាក់កាងមុខ បន្សល់ផ្លាកលេខ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមច្បាប់។

ក្រោយពីកើតហេតុ ក្រុមការងារសង្គ្រោះបឋម របស់លោក នួន នីគីដា បានយកជនរងគ្រោះទាំងបីរនាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អេកប៉ោយប៉ែត (ដីថ្មី) ដើម្បីព្យាបាល។ ចំណែកម៉ូតូ និងកាងស្លាកលេខរថយន្ត ទុកនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ច ស្រាវជ្រាវដើម្បីអនុវត្តច្បាប់ពេលក្រោយ.៕..................
ខ្ញុំបាទ សាវុន ភ្ងាក់ងារអង្គភាពHPHTV ហង្សប៉ុស្តិ៍ញួស៍..!!!

23/06/2024

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន ប៉ះគ្នាជាមួយនិងម៉ូតូ ហើយក៏ មានរថយន្តមួយគ្រឿងទៀតបើកយ៉ាង កាចសាហាវ ប៉ិៈបុក ក្រុមសង្គ្រោះ និងអ្នកយកព័ត៌មានហើយយកថៅកែចិនទៅបាត់ ..!!!.................
ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ៖ រឿងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចិន និងម៉ូតូ មានរថយន្តមួយបើកកាចសាហាវ ប៉ិៈបុក ក្រុមសង្គ្រោះ ហើយយកថៅកែចិនទៅបាត់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០.៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវបត់ចូលបុរីមានជ័យក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ភាគីម៉ូតូបានប្រាប់ថា នៅពេលកើតហេតុខ្លួនបានបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង.AQ-8855 បើកបរពីលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុមានរថយន្តស៊េរីទំនើប ពណ៌ប្រផេះ ម៉ាក GAC GS5 ផ្លាកលេខ ភ្នំពេញ2BW-3610 បើកឆ្លងផ្លូវចេញទិសត្បូងទៅបម្រុងឆ្លងផ្លូវទៅលិច ចេញពីបុរីមានជ័យ ទទឹងផ្លវ ស្រាប់តែបុកជាមួយម៉ូតូដែលកំពុងបើកបរផ្លូវត្រង់បណ្តាលឲ្យភាគីម៉ូតូរងរបួសស្រាល។
ក្រោយពីមហាជនឆ្ងល់ហេតុការណ៍កើតឡើងដោយសារតែរថយន្តបើកបរមិនប្រយ័ត្ន មកទទឹងផ្លូវ ហេតុអ្វីត្រូវភាគីម៉ូតូចេញសងថ្លៃរថយន្តរាប់រយដុល្លារទៅវិញ។ ម្យ៉ាងវិញទៀតនៅពេលដែលកំពុងតែចរចាដោះស្រាយគ្នាស្រាប់មានបុរសម្នាក់ បើករថយន្តអាល់ផាតពណ៌ស ពាក់ផ្លាកលេខ 2C-8168 បើកបរយ៉ាងលឿនរកបុកអ្នកសារព័ត៌មាន និងក្រុមសង្គ្រោះ ខាងក្រុមសង្គ្រោះនាំគ្នាតវ៉ា តែរថយន្តអាល់ផាតយកថៅកែជនជាតិចិនបើកគេចទៅបាត់។
ក្រោយពេលកើតហេតុ គេឃើញភាគីខាងរថយន្ត នាំគ្នាមកច្រើន មកនិយាយដោះស្រាយឲ្យខាងភាគីម៉ូតូសងថ្លៃខូចខាតទៅខាងភាគីរថយន្តដែលបើកកញ្ចក់ និងកំពិតចំហៀងទៅវិញ។ ចំណែកខាងម៉ូតូខូចខាតរួញមួយកំណត់មុខយ៉ាងធ្ងន់ធ្ងរ.៕....................
ខ្ញុំបាទសាវុន ភ្នាក់ងារអង្គភាពសារព័ត៌មាន HPNTV ហង្សប៉ុស្តិ៍ញូស៍.!!!

កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ កសាងសំណុំរឿងបញ្ជូនតាមនិ...
22/06/2024

កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី !!!

បន្ទាយមានជ័យ៖ .នៅវេលាម៉ោង១៧ និង២០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ស៊ុន ទូច ហៅទូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,២.ឈ្មោះ សល់ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចម្តុំដើមស្រល់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អេតវីន ម៉ារីអូ គូរស៊ីងហ្គា(EDWIN GURUSINGA) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្តោះអាសន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះបានទុកម៉ូតូម៉ាកស្កុបពី (SCOOPY) ពណ៌ខ្មៅ គ្មានស្លាកលេខ នៅខាងមុខអគារដែលខ្លួនធ្វើការដូចរាល់ដង ស្រាប់តែនៅវេលាកេីតហេតុសន្តិសុខបានប្រាប់ជនរងគ្រោះថា ម៉ូតូត្រូវបានចោរលួច ហើយក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយទទួលបានពាក្យបណ្តឹង និងទទួល ព័ត៌មានពីសន្តិសុខថា បានប្រទះឃើញជនសង្ស័យម្នាក់និងម៉ូតូ០១គ្រឿងនៅចំណុចម្តុំដើមស្រល់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានចុះទៅទីតាំងភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ទូច រួមទាំងវត្ថុតាង (ម៉ូតូ ចំនួន ០១គ្រឿង) នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី។ និងបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សល់ ចំរើន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្តក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី.។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី .។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ.។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ដម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ម៉ាកស្កុបពី (SCOOPY) ត្រូវបាន ប្រគល់ជូនម្ចាស់ដើមវិញហេីយដែរ.៕......................
ខ្ញុំបាទ សាវុន ភ្នាក់ងារសារព័ត៌មាន អង្គភាពHPNTV ហង្សប៉ុស្តិ៍ញូស៍.!!!

08/11/2023

បទល្មើសនេសាទកំពុងកើនឡើងយ៉ាងពេញបន្ទុកលើផ្ទៃបឹងទន្លេសាប។
ក្នុងវីដេអូនេះ គឺកម្លំាងសមត្ថកិច្ចចុះទៅបង្គ្រាបបានពេលថ្មីៗក្នុងខេត្តពោធិ៍សាត់។

កម្លាំងនគរបាលស្រុកស្វាយជ្រំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា!ស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរស...
06/11/2023

កម្លាំងនគរបាលស្រុកស្វាយជ្រំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា!

ស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឪកាសនោះដែរលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលនៃអធិការនគរបាលស្រុកទាំងអស់ត្រូវអនុវត្តបទបញ្ជាតាមជំនាញរៀងៗខ្លួនឲ្យបានមុឺងម៉ាត់ ។

03/11/2023

មជ្ឈមណ្ឌលកម្សាន្ត បណ្តុះបណ្ដាលប្រជាពលរដ្ឋ ល្បែងភ្នាល់ជល់មាន់តាម ប្រពន្ធ័ Online ដល់មានប្រជាប្រិយភាព កំពុងល្បីកក្រើកនៅក្នុង (ស្រុកកំពង់ត្រាច)...

ខេត្តកំពត៖តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកថា ល្បែងជល់មាន់ Online ចាប់ផ្តើមកំរើករីកដូចផ្សិតវិញហើយ ជាពិសេសស្រុក(កំពង់ត្រាច)...
ល្បែងជល់មាន់តាម Online ជាច្រើនកន្លែង នៅភូមិ ដំណាក់ត្របែក ឃុំ ឫស្សីស្រុក ខាងលិច(ស្រុកកំពង់ត្រាច) ខេត្ដកំពត កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន. សង្ស័យថាលោកអធិការនិងអភិបាលស្រុក មិនបង្ក្រាបហាក់បីដូចជានៅស្ងៀមស្ងាត់។

01/11/2023

ស្ដាប់អនុសាសន៍របស់ឯកឧត្តមខៀវកញ្ញារិទ្ធ ស្ដាប់ហើយស្ដាប់ទៀត។

01/11/2023

អោយតែម៉ាកៗនឹងទៅ មិនដឹងថា មន្ទីរឬក្រសួងធម្មការយល់ឃើញយ៉ាងណានោះទេ?។
យើងគួតែយល់ថា ព្រះបរមសាស្តាចារ្យ ព្រះអង្គមិនអាចមកកាន់ឬសណ្ថិតមនុស្សស្រីនោះទេ ព្រោះព្រះអង្គជាអ្នកបួសលះបង់កិលេសតណ្ហា តែស្ត្រីម្នាក់អះអាងបែបនេះ ខ្ញុំមិនដឹងថា ពុកម៉ែបងប្អូន យល់យ៉ាងណានោះដែរ?។

30/10/2023

ស្វាយរៀង៖នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំលោកនាយផ្នែកយុត្តិធម៌,លោកនាយផ្នែកអន្តោប្រវេសន៍,លោកនា
យរងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ សហការជាមួយលោកនាយ.នាយរងប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែនស្រែបារាំងចំនួន ០៧នាក់ បានបន្តចុះល្បាត ចល័ត លើផ្ទៃទឹក ក្នុងភូមិសាស្ត្រព្រែកនៀល ស្ថិតក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីបង្ការ ទប់ស្កាត់ជនជាតិ វៀតណាម ការលួចឆ្លងដែន និងនេសាទត្រីខុសច្បាប់។

30/10/2023

ខេត្តស្វាយរៀង÷.នៅវេលាម៉ោង ៦:00ត្រូវនិងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣មានករណីរថយន្តបានបុកប៉ូលីសចរាចរណ៍ទីតាំងកើតហេតុដែលស្ថិតនៅភូមិ បាក់រនាស់សង្កាត់ សង្ឃ័រក្រុង ស្វាយរៀង តើជាចេតនារបស់ម្ចាស់រថយន្តឬ យ៉ាងណា ? សូមទស្សនាមើលវិដេអូទាំងអស់គ្នា...។

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបក្រុមក្មេងទំនើង ០៩នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់...
26/10/2023

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបក្រុមក្មេងទំនើង ០៩នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ស្វាយរៀង÷ ដោយ​អនុវត្តន៍តាម​បទ​បញ្ជា​ដ៏ម៉ឺងម៉ាត់ របស់​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នង​ការ​នគរបាល​បាល​ខេត្ត​ ​ក្នុងការចូលរួមទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ/សង្កាត់​មាន​សុវត្ថិភាព នៅយប់ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចេញល្បាត ចល័ត​​នៅក្នុងមូលដ្ឋាន បាន​ប្រទះ​ឃេីញក្មេង​ទំនេីងចំនួន​​ ០២​ក្រុម​ កំពុងធ្វើសកម្មភាពជិះម៉ូតូដេញកាប់​គ្នា​ ក្នុងភូមិសាស្ត្រ​ភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត ភ្លាម​ៗ នោះ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បាន​ឃាត់​ខ្លួនក្រុមក្មេងទំនើងបានចំនួន​ ០៩នាក់​ ប្រុស ព្រមទាំងដក​ហូតវត្ថុតាងរួមមាន ​ម៉ូតូ ០៣គ្រឿង​ និងដាវ​ ០២ដេីម​។ ​

បច្ចុប្បន្ន ក្មេងទំនើងត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បន្តតាមនីតិវិធីច្បាប់។

មជ្ឈមណ្ឌលមាន់ជល់តាមប្រព័ន្ធអនឡាញ កំពុងតែពេញនិយម.សម្រាប់បងប្អូនដែលចូលចិត្តល្បែងស៊ីសងបែបនេះ ហើយក៏ល្បែងដែលគេចាត់ទុកថា ជាប្រ...
23/10/2023

មជ្ឈមណ្ឌលមាន់ជល់តាមប្រព័ន្ធអនឡាញ កំពុងតែពេញនិយម.
សម្រាប់បងប្អូនដែលចូលចិត្តល្បែងស៊ីសងបែបនេះ ហើយក៏ល្បែងដែលគេចាត់ទុកថា ជាប្រភេទល្បែងច្រេះស៊ីដែក លែងយូៗអ្នកលេងគ្រប់គ្នា គង់តែដឹងខ្លួននោះទេ យោងតាមប្រភពរបាយការណ៍បានអោយដឹងថា ទីតាំងល្បែងស៊ីសងខាងលើ គឺស្ថិតនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សូមបញ្ជាក់ថា សកម្មភាពលែងនេះ ត្រូវបានក្រុមការងារសារព័ត៌មានយើងថតបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

សកម្មភាព!ប្រចាំថ្ងៃរបស់កម្លាំងនគរបាលស្រុកស្វាយជ្រំ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស...
23/10/2023

សកម្មភាព!ប្រចាំថ្ងៃរបស់កម្លាំងនគរបាលស្រុកស្វាយជ្រំ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ!

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ៩កេីត ខែ អស្សជ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវវនឹងថ្ងៃទី ២៣​ ខែ តុលា ឆ្នាំ២០២៣ដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ ចុះធ្វើការជាប្រចាំ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្ការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានប្រាប់ថា កម្លាំងប្រចាំបញ្ជានៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍ សិស្សានុសិស្សចូល និងចេញពីសាលារៀន។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ,ផ្សព្វផ្សាយវេទិកាសាធារណៈនៅតាមសាលារៀន និងវេទិកាសាធារណៈនៅសាលាឃុំ ព្រមទាំងបងនគរបាលរដ្ឋបាលចំបក់ធ្វើពលកម្មមុខអាគារប៉ុស្តិ៍ថ្មី ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ។សូមអរគុណ

23/10/2023

អាជ្ញាធរភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានសហការណ៍ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសប្បុរសជន មានសទ្ធារជ្រះថ្លា បានរួមគ្នាទិញដីគ្រួសក្រហមមកជួសជុលផ្លូវលំមួយខ្សែ ដែលស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈដែលផ្លូវលំមួយខ្សែខាងលើនេះរងការខូចខាត់ បន្ទាប់ពីទឹកជំនន់ទឹកភ្លៀង កាលពីខែកន្លងមកនេះ។

ដោយឡែកការចាក់ដីគ្រួសក្រហមជួសជុលផ្លូវលំខាងលើនេះដែរ ប្រជាពលរដ្ឋ និងលោកមេភូមិផ្ទាល់ បានប្រើប្រាស់កម្លាំងកាយដោយដៃផ្ទាល់ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឃុំជាប់ព្រំដែនខាងលើនេះ។

22/10/2023

ក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣នេះ មុននេះ បន្តិច មានករណីអគ្គីភ័យកំពុងតែឆាប់ឆេះផ្ទះ មួយកន្លែងនៅពីក្រោយផ្កាយបីឬនៅពីក្រោយប៉ុស្តិ៍ប៉ូលីសផ្លូវដើមពុទ្រាកំពុងតែឆាប់ឆេះនៅពេលនេះអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ពន្លត់ ករណីអគ្គីភ័យឆាបឆេះនេះ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនេះអាជ្ញាធរនិងសមត្ថកិច្ចបានជួយពន្លត់រលត់អស់ទាំងស្រុងហើយ។ព័ត៌មានបឋម

22/10/2023

លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ សារព័ត៌មានជាអាវុធមុខពីរ។

20/10/2023
19/10/2023

( ផ្សាយផ្ទាល់ ) ប្រជាពលរដ្ឋស្ថិតនៅ ភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ នាំគ្នារជួសជុលផ្លូវឡើងវិញ ក្រោយពីភ្លៀងធ្លាក់ជោកជាំ បណ្ដាលឲ្យបាក់ស្រុត រងការខូចខាតយ៉ាងដំណំ

18/10/2023

ករណីតារាTiktokរូបសង្ហា លួ.ចទូរស័ព្ទ បុរសម្នាក់ចេញមុខអះអាងថាជាការយល់ច្រឡំទេ!

រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ។ សមាសភាពគណ...
18/10/2023

រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ។ សមាសភាពគណៈកម្មាធិការជាតិនេះមានចំនួន៧រូប​ ក្នុងនោះ​ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ ជាប្រធាន​ និង​ លោក​ នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ជាអនុប្រធានទី១ ៕

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួក ១២នាក់ ដែលបានដេញវាយគ្នាក្នុងមូលដ្ឋានក...
18/10/2023

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួក ១២នាក់ ដែលបានដេញវាយគ្នាក្នុងមូលដ្ឋានក្រុងស្វាយរៀង

ស្វាយរៀង÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី ក្នុងពេលដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំពុងចេញល្បាត ចល័ត នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ក៏បានជួបជាមួយក្រុមក្មេងទំនើងមួយក្រុម កំពុងជិះម៉ូតូដេញវាយគ្នា នៅចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយក្នុងដៃប្រដាប់ដោយដែកដងឆ័ត្រធំ​(មាន​ចុង​ស្រួច​) ពេលឃើញសមត្ថកិច្ចយើង ក៏បានផ្តួលម៉ូតូ និងរត់គេចខ្លួនបាត់អស់។

រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង ព្រមទាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួនបាន ០១នាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ក្នុងចំណោមបក្សពួក ១២នាក់ ដើម្បីយកមកសាកសួរព័ត៌មាន។ ក្មេងទំនើងម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពដេញវាយគ្នា ក្នុងមូលដ្ឋានក្រុងស្វាយរៀងប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងបន្តនីតិវិធី និងធ្វើការស្រាវជ្រាវ បង្ក្រាបក្មេងទំនើងដទៃទៀត ។

សកម្មភាពប្រចាំថ្ងៃរបស់កម្លាំងនគរបាលស្រុកស្វាយជ្រំ!លោកវីរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៦ ...
17/10/2023

សកម្មភាពប្រចាំថ្ងៃរបស់កម្លាំងនគរបាលស្រុកស្វាយជ្រំ!

លោកវីរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក រួមមាន: លោកនាយផ្នែកព្រហ្មទណ្ឌ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ សហការជាមួយលោកនាយ.នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង ចំនួន ០៧នាក់ ចល័ត ល្បាត ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនេសាទត្រីខុសច្បាប់នៅក្នុងតំបន់ព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជានេសាទខែ្មរនៅក្នុងតំបន់ព្រែកនៀលផងដែរ ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងប្រចាំបញ្ជានៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍ សិស្សានុសិស្សចូល និងចេញពីសាលារៀន។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលការពារការិយាល័យចុះឈ្មោះបោះឆ្នោត។

ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក។

លោកអធិការនគរបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លោកបានបញ្ជាបន្ថែមថា ខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ៕

លោក មាស រិទ្ធីបានមានមតិយ៉ាងដូច្នេះថា៖ "ក្មួយស្លាប់ក្មួយផុតទុក្ខតែអ្នកមានទុក្ខ​គឺអ្នកនៅរស់.. ពេលខ្លះអ្នកសម្តែងអត់ត្រូវរឿង...
15/10/2023

លោក មាស រិទ្ធីបានមានមតិយ៉ាងដូច្នេះថា៖ "ក្មួយស្លាប់ក្មួយផុតទុក្ខតែអ្នកមានទុក្ខ​គឺអ្នកនៅរស់.. ពេលខ្លះអ្នកសម្តែងអត់ត្រូវរឿងធ្វើឲ្យមហាជនរិះគន់ថែម.​ត្រង់ថាបើល្អូកល្អឺនគ្នាយ៉ាងនេះម្តេចបែកគ្នា..? ខ្ញុំយល់ថាបើបានជាកើតឡើងហើយត្រូវដោះរឿងតាមលំនាំរឿងដែលកើតថ្មីមិនបាច់យករឿងល្អូកល្អឺនកាលពីអតីត:កាលមករំលេចទេព្រោះអនុស្សាវរីចាស់វាមិនស៊ីជាមួយរឿងថ្មីនេះទេ..ហើយរឿងថ្មីគឺរឿងចែកផ្លូវគ្នា,​ មហាជនអ្នកស្តាប់អ្នកតាមដានគេយល់ណាស់..តែត្រូវធ្វីអ្វីឲ្យសមគេជឿផង... កុំព្យាយាមរុញដាក់គ្នាព្រោះរឿងប្តីប្រពន្ធអ្នកដទៃមិនដឹងស៊ីជំរៅទេ.. តែក្មួយខ្ញុំក្រោយពេលស្លាប់បន្សល់ទុកជាប់ខ្លួនមានតែរថ​យន្ត​Luxus1គ្រឿងវ៉ាលីខោអាវមួយដែលមានអាវ៣,​ខោខាវប៊យ៤,​លីអូ៤​ស្រោមជើង៣គូរប៉ុណ្ណោះ..,"៕

. សម្ដែងសម មហាជនគេថាសម សម្ដែងមិនសម មហាជនគេថាមិនសម********************************តើអ្នកកោសល្យវិច័យនោះរៀនចេញពីសាលាណា ហើយធ...
15/10/2023

. សម្ដែងសម មហាជនគេថាសម សម្ដែងមិនសម មហាជនគេថាមិនសម
********************************
តើអ្នកកោសល្យវិច័យនោះរៀនចេញពីសាលាណា ហើយធ្វើកោសល្យវិច័យប្រកបដោយតថភាពដែរឬទេ ? ចូមើលរូបសព និងតឹកតាង !

បើអ្នកកានកុំព្យូទ័រដាក់មាន់ជល់Online ចេញស្ទាយខ្ជូតៗចឹងអ្នកណាមិនទៅចាក់ចប់ហើយ..ភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្...
15/10/2023

បើអ្នកកានកុំព្យូទ័រដាក់មាន់ជល់Online ចេញស្ទាយខ្ជូតៗចឹងអ្នកណាមិនទៅចាក់ចប់ហើយ..ភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម្ចាស់រូបឃើញហើយជួយស៊ែផង

Address

St. 03
Phnom Penh
12000

Telephone

+85511343936

Alerts

Be the first to know and let us send you an email when HPNTV Media 24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share