NOKOR SAKOR

NOKOR SAKOR នគរសាគរ​ | NOKOR SAKOR
​វប្បធម៌​រលត់​ ជាតិ​រ

04/09/2021
Cambodia Children Daily Life at Countryside
06/01/2021

Cambodia Children Daily Life at Countryside

01/01/2021

ស្នាមញញឹមដ៏ស្រស់ស្អាតសម្រាប់ស្វាគមន៍ឆ្នាំថ្មី!!!

សូមជូនពរប្រជាជនខែ្មរទាំងអស់ សូមជួបតែសេចកី្តសុខ សុវតិ្ថភាព សុភមង្គល កើតមានដល់គ្រប់ក្រុមគ្រួសារ។

សូមឆ្នាំថ្មីនាំនៅសិរីសួស្តីដល់ប្រទេសកម្ពុជា។

ប្រវត្តិទីក្រុងភ្នំពេញ ( HISTORY OF PHNOM PENH )************************************************រាជធានីភ្នំពេញត្រូវបានបង...
29/12/2020

ប្រវត្តិទីក្រុងភ្នំពេញ ( HISTORY OF PHNOM PENH )
************************************************
រាជធានីភ្នំពេញត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងសតវត្សទី២១ នៃពុទ្ធសករាជ
សតវត្សទី១៥នៃ គ.ស. ។ ក្នុងរជ្ជកាលព្រះ បរមរាជា (ព្រះបាទពញាយ៉ាត) នៅពេលដែលព្រះអង្គបានបោះបង់ចោលរាជវាំងអង្គរនិងបានផ្លាស់ប្តូររាជវាំងជាថ្មីនៅទួលបាសានក្នុងខេត្តស្រីសឈរ បច្ចុប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គង្គនៅទួលបាសាន បាន១ឆ្នាំ ព្រះអង្គបានផ្លាស់ប្តូរ និងកសាងទីក្រុងថ្មីនៅឯទន្លេមុខបួន ដែលត្រូវបានគេហៅថា«ទីក្រុងភ្នំពេញក្នុងឆ្នាំ ១៤៣៤ គ.ស. ។

ក្នុងដំណើរនៃការបង្កើតព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញនោះមាន២ដំណាក់កាល ៖
- ទី ១: ក្នុងសតវត្សរ៍ទី ១៥ រជ្ជកាលព្រះបាទពញាយ៉ាត, ( ពុំទាន់មាននិរន្តរភាព )
- ទី ២: ក្នុងសតវត្សរ៍ទី ១៩ រជ្ជកាលព្រះបាទ ព្រះនរោត្តមប្រកប ( មាននិរន្តរភាព )

HISTORY OF PHNOM PENH ( ប្រវត្តិទីក្រុងភ្នំពេញ )
*****************************
Phnom Penh City was first established in 21st century Buddhist Era, 15tfi century A.D., in the reign of Preah Borom Reachea (King Ponhea Yat) who was Preah Srey Soryapor, when his majesty abandoned the Angkor palace and moved to set up a new palace in Tuol Basan in Srey Sar Chhor province, presently called Srey Santhor district, kampong Cham province.

For one year of residence there, his majesty moved to build up a new city at the four-front river, which is called" Phnom Penh in 1434 A.D.
There were two stages in the establishment process of the palace in Phnom Penh city:
- 1st: in 15 th century, reign of Preah bat Ponhea Yat, unsustainable;
- 2nd: in 19 th century, reign of Preah Bat : Norodom, sustainable,..........................................................

29/10/2020
សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្...
29/10/2020

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ខួប ១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមរាជ្យសម្បត្តិ​។

 #អាថ៌កំបាំងប្រាសាទនាគព័ន្ធ១. #និយមន័យ   នាគព័ន្ធ   ( បា. នាគ + ពន្ធ ) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្...
10/10/2020

#អាថ៌កំបាំងប្រាសាទនាគព័ន្ធ
១. #និយមន័យ
នាគព័ន្ធ ( បា. នាគ + ពន្ធ ) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្ម នៅ​មហានគរ​ ( នគរ​ធំ = អង្គរ​ធំ ) ក្នុង​ខែត្រ​សៀមរាប មាន​លទ្ធិ​ពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិ​មហាយាន ) ជា​ព័ស្ដុតាង ដោយ​មាន​រូប អវលោកិតេស្វរៈ និម្មិត​ខ្លួន​​ជាសេះ​វលាហក ស្រង់​មនុស្ស​ដែល​លង់​ទឹក​ក្នុង​មហាសាគរ ( ភពវដ្ត​សំសារ ) ឲ្យ​​រួច​រស់​​មាន​ជីវិត : ប្រាសាទនាគព័ន្ធ ។ ឈ្មោះ​បទ​ភ្លេង​បុរាណ​របស់​ខ្មែរ​មួយ​មេ : ​ភ្លេង​នាគព័ន្ធ ។
#តាមបាលី_ សំស្ក្រឹត
ប្រាសាទនាគព័ន្ធ =“តីថ៌” គឺកន្លែងរំដោះ លាងជម្រះនូវអំពើ បាបទាំងឡាយ។
២ #អ្នកកសាង
ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ យើងដឹងហើយថានៅរជ្ជព្រះបាទជ័យវម្ម៌ទី៧ មានការរីកចម្រើនខ្លាំងរីកដុះដាលចាត់ទុកថាជាយុគមាស។ ក្នុងនោះយើងឃើញថាផ្នែកអក្សរសាសស្ត្រមានសន្ទុះយ៉ាងខ្លាំង ព្រមទាំងការបង្កើតមន្ទីរទេព្យឲ្យរស់រានមានជីវិតឡើងជាលើកដំបូងផងដែរ។
៣ #វេជ្ជសាស្ត្រសម័យបុរាណ
បុព្វបុរសសម័យដើមលោកបានសិក្សាគម្ពីរជាច្រើន ហើយយករបស់ក្នុងគម្ពីរនោះមកបង្កើតឲ្យលេចចេញជារូបរាងឡើង។ ក្នុងការព្យាបាលមនុស្សយើងត្រូវដឹងពីរូបផ្គុំបង្កើតរូបរាង្គមនុស្សជាមុនសិន។ រូបមនុស្ស សត្វក្នុងលោកផ្សំទើងដោយធាតុ៤សំខាន់គឺ ធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់។ ធាតុទាំងបួននេះមិនអាចខ្វះមួយណាបានឡើយ បើអ្នកណាមនុស្សនោះប្រាកដជាមិនប្រក្រតីបង្កើតឲ្យឈឺរឺស្លាប់បាន។ ក្នុងការព្យាបាលជំងឺយើងមាន៖
–ប្រភេទថ្នាំ: មានឬសឈឺ ស្មៅ ដើមរុក្ខជាតិជាដើម។
–ប្រភេទមន្ដអាគម : ការព្យាបាលដោយប្រើមន្ដអាគម ស្តោះ ផ្លុំ ទឹកមន្ដ....
–ប្រភេទពិធីកម្ម: សូត្រមន្តយោងព្រះគ្រោះ ...
នៅក្នុងប្រាសាទដូនតាយើងបង្គប់នូវបច្ចេសទេសព្យាបាលជំងឺយ៉ាងអាថ៌កំបាំងបំផុត។ មានការបកស្រាយខុសៗគ្នាទៅតាមការយល់ឃើញរបស់ទស្សនៈអ្នកប្រាជ្ញរៀងៗខ្លួន ។ ក្នុងការព្យាបាលជំងឺនោះដូនតាយើងបានផ្សាភ្ជាប់ទៅនឹងលក្ខណៈអាទិទេពនិយម ព្រមទាំងក្បាលទេពទាំងបួនសម្រាប់ព្យាបាលមមុស្ស។
៤ #ក្បាលទេពទាំងបួន
–ក្បាលមនុស្ស :ខាងកើត ធាតុដី
–ក្បាលសេះ :ខាងលិច ធាតុខ្យល់
–ក្បាលសិង្ហ :ខាងត្បូង ធាតុភ្លើង
–ក្បាលដំរី :ខាងជើង ធាតុទឹក
៥ #របៀបព្យាបាល
ការព្យាបាលនេះមិនពិបាកទេ គ្រាន់តែស្គាល់ឆ្នាំ ស្គាល់ធាតុនៃអ្នកជំងឺនោះបានហើយ។ ឧទាហរណ៍:ឆ្នាំឆ្លូវ ធាតុដី ត្រូវយកទៅព្យាបាលនៅទិសខាងកើត គឺឲ្យផឹក ងូតទឹកដែលហូរចេញពីក្បាលមនុស្ស។
៦. #រឿងនិទានទាក់ទងនឹងក្បាលសេះ
មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។
៧. #ខ្លឹមសារសង្ខេប
–ឈ្មោះ: ប្រាសាទនាគព័ន្ធ
–អ្នកកសាង: ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
–កាលបរិច្ឆេទកសាង: សតវត្សទី១២ ឆ្នាំ១១៩១
–ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
–ស្ថាបត្យកម្ម: រចនាបថបាយ័ន
–ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប
(អត្ថបទសង្ខេបខ្លីពេកអ្នកខ្លះអានមិនយល់ មិនដឹងសាច់រឿង)
កែសម្រួលដោយសិក្ខាលុយ វីឡា

ឯកសារយោង
–វចនានុក្រមជួន ណាត
–wikipedia

17/09/2020
អបអរសាទរ ការបញ្ចូលតំបន់​ 🇰🇭 «ប្រាសាទសំបូរព្រៃគុក​» 🇰🇭ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២០ ន...
08/07/2020

អបអរសាទរ ការបញ្ចូលតំបន់​ 🇰🇭 «ប្រាសាទសំបូរព្រៃគុក​» 🇰🇭
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២០ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ដោយក្នុងនោះចំពោះទីតាំង ភូមិសាស្រ្តប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណ ចេញពីកំពែងក្រុង។

Congratulation on the 3rd Anniversary of «Sambor Prei K*k Temple» that inscribed on the lists of UNESCO's World Heritage Site.

The "Sambor Prei K*k Temple" UNESCO World Heritage Site was incorporated by UNESCO as a World Heritage on Friday, July 8, 2017, Krakow, Poland.

*kCambodia

07/07/2020
🇰🇭 ប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក​ 🇰🇭០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២០អបអរសាទរ ខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទ...
07/07/2020

🇰🇭 ប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក​ 🇰🇭
០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២០

អបអរសាទរ ខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ​ ជាសម្បត្តិនៃមនុស្សជាតិ។

ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។

នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

«​វប្បធម៌​រលត់​ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»

🇰🇭 ប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក​ 🇰🇭
០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២០

អបអរសាទរ ខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ​ ជាសម្បត្តិនៃមនុស្សជាតិ។

ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។

នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

«​វប្បធម៌​រលត់​ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»

Super Khmer Artist by RanonPhal.
23/05/2020

Super Khmer Artist by RanonPhal.

អនុស្សាវរីមិនអានបំភ្លេចបាន!Unforgettable Cambodia
08/05/2020

អនុស្សាវរីមិនអានបំភ្លេចបាន!
Unforgettable Cambodia

27/04/2020

សូមអញ្ជើញរីករាយទស្សនាចម្រៀងចាប៉ីដងវែង ដោយព្រឹទ្ធាចារ្យវោហាកោសល្យ គង់ ណៃ ក្រោមប្រធានបទ «វិធីការពារពីមេរោគ Covid-19» ដូចតទៅ!

We would like to present to you the Chapei singing by Master KONG Nai. He will sing about the meassures which can protect ourselves from Covid-19.

#នៅផ្ទះឈ្នះកូវីដ១៩




🌈 Subscribe for more 🌈
https://youtu.be/W9Ktl8xHK3c
Credit: Cambodian Living Arts

14/04/2020

បទចម្រៀង We Are Unity រួមជាមួយនឹងយុវជនអាស៊ានទាំង 10 ប្រទេស ដើម្បីលើកកម្ពស់មិត្តភាពបណ្ដាប្រទេសអាស៊ាននៅក្នុងដំណាក់កាលដែលពួកយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងស្មារតីអាស៊ានតែមួយ អាស៊ានរួមសុខរួមទុក្ខ និងភាពសាមគ្គីភាពជាអាស៊ានតែមួយ។







🔴CREDITS:
Project Initiator: Desmond Boey
Music Producer: Sam Intharaphithak
Song Composer: Sam Intharaphithak
Directed & Edited: Chan La Cà
Designer: Haidee Ingking

🔴SINGERS
🎤Htet Yamone Aung - Myanmar
🎤Diana Ang - Brunei Darussalam
🎤 Becky Yee Sook Hui - Malaysia
🎤 Hoàng Minh Tuấn - Vietnam
🎤 Minh Quân Bùi - Vietnam
🎤 Devianti Faridz - Indonesia
🎤 Leni Ingking - The Philippines
🎤 Art Thomya - Thailand
🎤 Kannika Inth - Laos
🎤 Nadya Zaheer - Singapore
🎤 Sai Bt - Cambodia

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរHappy Khmer New Year 2020សូមទេវតាឆ្នាំថ្មី ប្រសិទិ្ឋពរជ័យ សិរីសួស្តី សុភមង្គល សុខភាពល្អ ...
14/04/2020

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
Happy Khmer New Year 2020

សូមទេវតាឆ្នាំថ្មី ប្រសិទិ្ឋពរជ័យ សិរីសួស្តី សុភមង្គល សុខភាពល្អ សំណាងល្អ និង​ ជៀសផុត​ពីគ្រោះចង្រៃទាំងឡាយ ជា​ពិសេស​ COVID-19 ទាំងអស់គ្នា។

សូម​​ថែរក្សា​សុខភាព​ខ្លួន​ដោយ​ប្រកាន់​ខ្ជាប់នូវ​អនាម័យ​ផ្ទាល់​ខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

#នៅផ្ទះឈ្នះកូវីដ១៩





🌈 Subscribe for more 🌈
https://youtu.be/W9Ktl8xHK3c

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when NOKOR SAKOR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

នគរសាគរ​ | NOKOR SAKOR

«​វប្បធម៌​រលត់​ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»

When the culture extinguishes, the Nation will disappear. When the culture is magnificent, the Nation is prosperous.

🇰🇭🇰🇭🇰🇭 ទ្រឹស្តី​នយោបាយ​របស់ ​​ព្រះបាទ​ជ័យ​វរ្ម័នទី៧ 🇰🇭🇰🇭🇰🇭

១-ការ​គោរព​ច្បាប់ ជា​បញ្ញត្តិ​ធំ​បង្អស់​សម្រាប់​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ