ព័ត៌មានទាន់ហេតុការណ៍ថ្មី

ព័ត៌មានទាន់ហេតុការណ៍ថ្មី បណ្តាញសារព័ត៌មានឈានមុខគេមួយនៅកម្ពុជា

សូមចូលរួមគាំទ្រនិងលើកទឹកចិត្ត កញ្ញា ចន សុទីម៉ា ទាំងអស់គ្នា តំណាងកម្ពុជាចូលរួមប្រកួតដណ្តើមមគុដបវរកញ្ញា MISS UNIVERSE 2023...
16/11/2023

សូមចូលរួមគាំទ្រនិងលើកទឹកចិត្ត កញ្ញា ចន សុទីម៉ា ទាំងអស់គ្នា តំណាងកម្ពុជាចូលរួមប្រកួតដណ្តើមមគុដបវរកញ្ញា MISS UNIVERSE 2023 ដែលមានជិត១០០ប្រទេសចូលរួម

ជនទាំង៤នាក់ ដែលបាញ់បោះនៅលើខ្នងភ្នំគិរីរម្យ ត្រូវបានបញ្ជូនទៅកាន់តុលាការ និងត្រូវបានចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្...
16/11/2023

ជនទាំង៤នាក់ ដែលបាញ់បោះនៅលើខ្នងភ្នំគិរីរម្យ ត្រូវបានបញ្ជូនទៅកាន់តុលាការ និងត្រូវបានចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត»!

ដោយឡែកមេក្លោងឈ្មោះ កង តារាវិឆៃ ដែលជាម្ចាស់ខួបកំណើត កំពុងរត់គេចខ្លួន!

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្...
16/11/2023

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគេនព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

តើខ្ងុំខុសអីដែល🐶
16/11/2023

តើខ្ងុំខុសអីដែល🐶

16/11/2023

ពិតជាស្អាតណាស់ម្ចាស់ថ្លៃមិនសរសើរមិនបានឡើយ!

ចន សុទីម៉ា បង្ហាញរូបសម្រស់ជាមួយភាពជឿជាក់នៅលើឆាកប្រកួតអន្តរជាតិ MISS UNIVERSE 2023 ក្នុងវគ្គប្រកួតបឋម

មេតុងទីន២នាក់ប្ដីប្រពន្ធ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធបោកលុយកូនតុងទីន ជាង២២ម៉ឺនដុល្លារសាលាដំបូងរាជធានី...
16/11/2023

មេតុងទីន២នាក់ប្ដីប្រពន្ធ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធបោកលុយកូនតុងទីន ជាង២២ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសស្ត្រីមេតុងទីន ឈ្មោះ ឡុង វ៉ាន់នី និងប្ដី ឈ្មោះ គីម ខេម រិទ្ធ ដាក់ពន្ធនាគារកំណត់រយៈពេល២ ឆ្នាំ ព្រមទាំងសងជំងឺចិត្តមកដើមបណ្ដឹងវិញ។យោងតាមសាលក្រមចេញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រឿងថ្មីគួរឱ្យអស់សំណើច😁 ដាំបង្គោលរបងថ្ម ទាំងយប់ ចំពាក់កណ្ដាលទ្រូងផ្លូវ  ចុះស្របមាត់សមុទ្រ ក្បែរផែទេសចរណ៍កោះទន្សាយ ស្ថិតនៅ...
16/11/2023

រឿងថ្មីគួរឱ្យអស់សំណើច😁 ដាំបង្គោលរបងថ្ម ទាំងយប់ ចំពាក់កណ្ដាលទ្រូងផ្លូវ ចុះស្របមាត់សមុទ្រ ក្បែរផែទេសចរណ៍កោះទន្សាយ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប មហាជនមានការឆ្ងល់គ្រប់ៗគ្នា តេីនេះជាកំហុសរបស់អ្នកណា???😇😁

បញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការ ពីបទចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់ ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ...
16/11/2023

បញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការ ពីបទចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យ ពីរនាក់ ដែលជាជនជាចិន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ពីបទប្រព្រឹត្តបទល្មើស ចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់៕

ព្រះធម្មវនវាសី សុន ចាន់វីរៈ (ចន្ទមុនី) ឧបត្ថម្ភ អង្ករ ២០តោន និងថវិកា ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុក...
15/11/2023

ព្រះធម្មវនវាសី សុន ចាន់វីរៈ (ចន្ទមុនី) ឧបត្ថម្ភ អង្ករ ២០តោន និងថវិកា ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុការងារមនុស្សធម៌

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួល អង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារ ពី ព្រះធម្មវនវាសី សុន ចាន់វីរៈ (ចន្ទមុនី) ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ ព្រះធម្មវនវាសី ដែលបានចែករំលែកនូវទេយ្យទានជាថវិកា និងអង្ករទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ លោកស្រីកិត្តិបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ ព្រះធម្មវនវាសី សុន ចាន់វីរៈ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកស្រីកិត្តិបណ្ឌិត បានប្រគេនចំពោះ ព្រះធម្មវនវាសី សុន ចាន់វីរៈ នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ដែលជាការប្រោសព្រះរាជទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផងដែរ៕

ព្រោះតែអូនបង្ខំយកលុយបណ្តាការ! ទើបបងសម្លា-ប់ ប្លន់មិត្តភក្តិយកម៉ូតូទៅលក់ ត្រូវកម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវ...
15/11/2023

ព្រោះតែអូនបង្ខំយកលុយបណ្តាការ! ទើបបងសម្លា-ប់ ប្លន់មិត្តភក្តិយកម៉ូតូទៅលក់ ត្រូវកម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវ ឃាត់ខ្លួនបញ្ជូនទៅតុលាការ...

(តាមដានព័ត៍មានប្រចាំថ្ងៃ) https://t.me/breakingnewsnetwork

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយបានការដឹកនាំអង្អុលបង្ហាញពីលោកស្នងការ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងនគរបាលនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសម្លា-ប់ជនរងគ្រោះប្លន់យកម៉ូតូសមត្តកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៧និង ៤០នាទី មានប្រជពលរដ្ឋ បានប្រទះឃើញសាកស-ពដេកថ្កាប់មុខ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាសឿនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ស-ពជនរងគ្រោះឈ្មោះណយ ចាន់ណៃភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ លំនៅភូមិរំលេចសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

តាមការពិនិត្យ របស់នគរបាលការិ.បច្ចេកទេសវិទ្យាសាស្រ្ត ស-ពជនរងគ្រោះមានស្លាកស្នាមអា- កពី-មុ-ខជិតដា-ច់ ស្មា-មចា-ក់គល់-ក១កាំបិ-ត - ឆ្អឹងជំ-នីរធ្វេង៥កាំបិ-ត-កំភួ-នដៃឆ្វេង១កាំបិ-ត-ខ្នងដៃឆ្វេង១
កាំបិ-ត ។
+ភស្តុតាងបន្សល់កន្លែងកើតហេតុ កាំ-បិ-តចុងស្រួ-ចដងជ័រពណ៌ខ្មៅ ស្រាបៀកម្ពុជា៦កំប៉ុង ។
-តាមការបភ្លឺពីម្តាយជនរងគ្រោះ មានបាត់ម៉ូតូHONDA C125ស៊េរីឆ្នាំ២០២៣ពណ៌ខ្មៅ ។
សន្និដ្ឋាន:ជាករណីឃា-តក-ម្មគិតទុកជាមុន (សម្លា-ប់យកម៉ូតូ)ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ។
-ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលក្រុងឧដុង្គម៉ែជ័យដេញតាមបង្រ្កាប
ជនសង្ស័យដល់ភ្នំពេញហើយជនសង្ស័យបាន ជិះរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់ មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ ដោយបានសហការជាមួយនគរបាលស្រុកពញាឮក៏ឃាត់ខ្លួនតែម្តង។
ជនសង្ស៏យមាន ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។
បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា ពិតជាបានចា-ក់និងអា -ក សម្លា-ប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ។
រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស ហើយបានបន្តរកឃើញម៉ូតូ ជនរងគ្រោះដែលជនសង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាមមាស ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញបានសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

15/11/2023

ពិតជាមិនធម្មតាទទួលការសរសើរពីមហាជនទៀតហើយ!

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលតំណែងជាពិធីការិនីសម្រាប់កម្មវិធីបង្ហាញម៉ូតមួយរបស់ប្រទេសថៃប្រជុំដោយវត្តមានបវកញ្ញាMISS GRAND THAI ដោយហ៊ាននិយាយភាសាខ្មែរនៅលើឆាកអន្តរជាតិ

គណនី TIKTOK របស់ Hua Quoc Anh បានបាត់បង់ហើយ ថ្មីៗនេះក្រោយ TikToker ជនជាតិវៀតណាមម្នាក់នេះបានថតវីដេអូនៅអង្គរវត្តខ្មែរ តែបែ...
14/11/2023

គណនី TIKTOK របស់ Hua Quoc Anh បានបាត់បង់ហើយ
ថ្មីៗនេះក្រោយ TikToker ជនជាតិវៀតណាមម្នាក់នេះបានថតវីដេអូនៅអង្គរវត្តខ្មែរ តែបែរជាមានពាក្យ Hello Thailand និងរូបព្រះមហាក្សត្រថៃ ដែលបង្កឲ្យមានការយល់ច្រឡំក្នុងការបង្ហាញបេតិកភ័ណ្ឌកម្ពុជាទៅកាន់ពិភពលោក ហើយក្នុងនោះវិដេអូនេះក៏បានធ្វើឲ្យប្រជាជនខ្មែរមិនអាចទទួលយកបាន និងស្នើសុំឲ្យមានវិធានការចំពោះបុគ្គលម្នាក់នេះ។
បន្ទាប់ពីការមិនពេញចិត្តពីសំណាក់ប្រជាជនខ្មែរ រូបគេក៏បានចេញសុំទោស ហើយមិនបានប៉ុន្មានផង គណនីTIKTOK ដែលមានអ្នក Follow រូបគេជាង 700K នោះក៏បានបាត់បង់ទៅ។

លទ្ធផល​ស្រាវជ្រាវ​បឋម​ !  ត្រឹមស័ក្ក ២ បាញ់នោះបាញ់ ចុះទម្រាំឡើងផ្កាយទៀត មិនដឹងថា បាញ់អ្វីទៀតនោះទេ 😅😂ករណី​បាញ់​បោះ​អនាធិប...
14/11/2023

លទ្ធផល​ស្រាវជ្រាវ​បឋម​ ! ត្រឹមស័ក្ក ២ បាញ់នោះបាញ់ ចុះទម្រាំឡើងផ្កាយទៀត មិនដឹងថា បាញ់អ្វីទៀតនោះទេ 😅😂

ករណី​បាញ់​បោះ​អនាធិបតេយ្យ​ជាង​ ២០០​គ្រាប់​ នៅ​ រមនីយដ្ឋាន​ទេសចរណ៍​ គីរី​រម្យ​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​យប់​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៣​ កេីតហេតុ​នៅផ្ទះ​លំហែ​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ ។

ចំណែក​ម្ចាស់​ខួប​កំណើត​ឈ្មោះ​ កង​ ឆាយ​ ពាក់ស័ក្តិ​២​ មន្ត្រី​នគរបាល​ ជា​អ្នក​បាញ់​ច្រើន​ជាងគេ​ ។

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួនជន​ប្រព្រឹត្ត​បទល្មើស​ដេីម្បី​យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានកំណត់មុខសញ្ញាបានហើយ ក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីបង្កការភ័យខ្លាចដ...
14/11/2023

សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានកំណត់មុខសញ្ញាបានហើយ ក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមការរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើង។

ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថានៅថ្ងៃទី១១.១១.២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង អោយគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

របាយការណ៍បានបន្តថា វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:
-សំបកគ្រាប់កាំភ្លើងខ្លីចម្រុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់៕

12/11/2023

ផ្សាយផ្ទាល់ ប្រកួតប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥ By Lyyon & EVA Premium Ice

🥊១. គូពិសេស ទូច ប្រុសណុច Vs. សុវណ្ណ កុមារ 54Kg
២. គូពិសេស ពុធ្ធ សំបូរ Vs. រឿម វណ្ណះ 61Kg
៣. គូអន្តរជាតិ រិទ្ធី សុផាត Vs. BA BUO (Thailand) 63.5Kg
៤. គូអន្តរជាតិ ធន់ តុបផេង Vs. TUON PE (Thailand) 60Kg
៥. គូអន្តរជាតិ វ៉ាន់ វឿន Vs. RAM BO (Thailand) 57Kg

ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស
ផ្សាយផ្ទាល់លើផេកផ្លូវការ TV5 Cambodia


#គុនខ្មែរប៉ុស្តិ៍លេខ៥

កាន់តែល្អនិងអស្ចារ្យជាងមុនថាតើមានកីឡាករខ្លាំងរូបណាខ្លះ នឹងលេចមុខ បញ្ចេញសមត្ថភាព ជាមួយកីឡាករថៃ ល្ងាចថ្ងៃទី១២ខែវិច្ឆិកានេះ...
12/11/2023

កាន់តែល្អនិងអស្ចារ្យជាងមុនថាតើមានកីឡាករខ្លាំងរូបណាខ្លះ នឹងលេចមុខ បញ្ចេញសមត្ថភាព ជាមួយកីឡាករថៃ ល្ងាចថ្ងៃទី១២ខែវិច្ឆិកានេះ?

ភ្នំពេញ៖ កាន់តែល្អនិងអស្ចារ្យជាងមុន សម្រាប់ការប្រកួត ការប្រកួតគុនខ្មែរអន្តរជាតិប៉ុស្តិ៍លេខ៥ លើកទី៦នាល្.....

យ៉ាងកួរបានទៅជួបសៀវឡុងនីហើយ 😂😂បេសកកម្មបញ្ចប់ដោយជោគជ័យ ករណី បង្រ្កាបចោរឆក់ដៃទោល ហៅយ៉ាងគួរ និងបក្សពួក ក្នុងករណី អំពើលួចមានស...
12/11/2023

យ៉ាងកួរបានទៅជួបសៀវឡុងនីហើយ 😂😂

បេសកកម្មបញ្ចប់ដោយជោគជ័យ ករណី បង្រ្កាបចោរឆក់ដៃទោល ហៅយ៉ាងគួរ និងបក្សពួក ក្នុងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។

នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១ និង ៥០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់នារីជនបរទេសម្នាក់បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើដីទទួលរងការឈឺចុកចាប់ពេញខ្លួន រួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការស្វែងរកជនសង្ស័យ ដែលកំពុងជិះម៉ូតូគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបធ្វើការដេញប្រថាត់ចាប់ប្រភីងរហូតដល់ចំណុចចំការដូងប្រេង ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចរត់ចូលទៅក្នុងចំការដូងប្រេង ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចយើង ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងសមត្ថកិច្ចយើងបានដាក់កម្លាំងមួយចំនួនធ្វើការហ៊ុមព័ទ្ធ និងកម្លាំងមួយចំនួនទៀតធ្វើការរុករកជនសង្ស័យ រហូតដល់វេលាម៉ោង ០៨ និង ៣០នាទីព្រឹក ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងចំការដូងប្រេង ។

ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈាង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ០៥ សង្កាត់លេខ៤ ខណ្ឌស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ។ (ពិការដៃខាងស្តាំ ដាក់ដៃជ័រ)
២-ឈ្មោះ វ៉ាន សាវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ខណ្ឌទួលពង្រ រាជធានីភ្នំពេញ ។

វត្ថុតាំងចាប់យក
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ស គ្មានផ្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព (កែដៃហ្គ៊ែរមកខាងឆ្វេង)
-ទូរស័ព្ទ ០១គ្រឿង ម៉ាក IPHONE ពណ៌ទឹកប្រាក់ ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

ការប្រកួតប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥ By Lyyon & EVA premium ice 👉 ផ្សាយផ្ទាល់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា...
12/11/2023

ការប្រកួតប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥ By Lyyon & EVA premium ice
👉 ផ្សាយផ្ទាល់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស និងមានផ្សាយផ្ទាល់លើផេកផ្លូវការ TV5 Cambodia ផងដែរ


#គុនខ្មែរប៉ុស្តិ៍លេខ៥

សេដ្ឋនីអ្នកស្រី ទ្រី ដាណា បង្ហោះសារព្រឹកថ្ងៃ១២វិច្ឆិកានេះថា “សូមជំរាបជូនបងប្អូនមហាជនទាំងអស់អោយបានជ្រៀបថា នាងខ្ញុំ ទ្រី ដ...
12/11/2023

សេដ្ឋនីអ្នកស្រី ទ្រី ដាណា បង្ហោះសារព្រឹកថ្ងៃ១២វិច្ឆិកានេះថា “សូមជំរាបជូនបងប្អូនមហាជនទាំងអស់អោយបានជ្រៀបថា នាងខ្ញុំ ទ្រី ដាណា និង បង រស់ រាជ្ចចសាល រៀបអាពាហ៍ពិពាហ៍ថ្ងៃទី03,12,2023នេះហើយ ហើយនាងខ្ញុំនឹងធ្វើតាមការសន្យាធ្លាប់ជំរាបប្រាប់បងប្អូនថាខ្ញុំនឹងអនុញ្ញាតឱ្យ fan ចូលរួមកម្មវិធីមង្គលការរបស់ខ្ញុំចំនួន 10តុ ដូច្នេះបងប្អូនដែលស្រឡាញ់រាប់អាននាងខ្ញុំចង់ចូលរួមកម្មវិធីសូមទាក់ទងមកក្រុមការងារផ្ទាល់ ឬមួយក៏នៅហាងពេជ្រផ្ទាល់ ដើម្បីចុះឈ្មោះពីព្រោះអធ្យាស្រ័យទុកជាមុន ដោយសារហ្វេនច្រើន បើសិនជាបងប្អូន fan ណាដែលមិនបានចូលរួមពីព្រោះយើងមានកំណត់ សូមអរគុណ
ចង់ជួបចែផ្ទាល់មកជួយចែនៅហាងពេជ្រមកណាណប់ៗ ”

ក្មេងប្រុសម្នាក់បានបាត់បង់អាយុជីវិត នៅកន្លែងកើតហេតុដោយជួបគ្រោះថ្នាក់ចរាចរណ៍.!!ស្រុកបាទី៖ នៅវេលាម៉ោង ១៦ និង១០ នាទីថ្ងៃទី ...
12/11/2023

ក្មេងប្រុសម្នាក់បានបាត់បង់អាយុជីវិត នៅកន្លែងកើតហេតុដោយជួបគ្រោះថ្នាក់ចរាចរណ៍.!!

ស្រុកបាទី៖ នៅវេលាម៉ោង ១៦ និង១០ នាទីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និងម៉ូតូ និងរថយន្ត ទិសដៅបញ្ច្រាសគ្នាពីជើង ទៅ ត្បូង។

រថយន្តម៉ាកហាយឡែនឌ័រ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AA-4553 បើកមកពីទិសខាងជើងបត់ទៅទិសខាងកើត ដោយអ្នកបើកបរមិនស្គាល់ឈ្មោះ (ព្រោះរត់គេចខ្លួនពីរកន្លែងកើតហេតុបាត់)

បានបុកជាមួយនឹង ..ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1K-3645 បើកមកពីទិសខាង ត្បូងបើកបរដោយ ឈ្មោះ គុណ សុភ័ក្រត្រា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរ សិស្ស (ពាក់មួកសុវត្ថិភាព) បានស្លាប់នៅកន្លែងកើតហេតុ។

រថយន្តមិនស្គាល់ម៉ាក ( បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ )
-មូលហេតុ : ដោយអ្នកបើករថយន្តពីជើងបត់ឆ្វេងមកចំណែកផ្លូវខាងកើតជួនពេលនោះមានម៉ូតូបើកមកពីទិសខាងត្បូងមានល្បឿនលឿនគេចមិនផុតបានប៉ះរថយន្ដដួល ស្របពេលក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បើកស្របទិសគ្នាបានគិនមនុស្សស្លាប់តែម្ដងទៅ។

ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង (រថយន្ត និងម៉ូតូ) បានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវនិងបំពេញបែបបទបន្តតាមនីតិវិធី៕

ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះ...
12/11/2023

ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះខ្មាស់គេផ្អើលហ្វេសប៊ុក (មានវិឌីអូ)

ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងរវាងអ្នកគូសប្លង់ និងអតិថិជនមករកសេវាកម្មសាងសង់ផ្ទះ ប៉ុន្តែចុងក្រោ....

ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះ...
11/11/2023

ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះខ្មាស់គេផ្អើលហ្វេសប៊ុក
……..
ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងរវាងអ្នកគូសប្លង់ និងអតិថិជនមករកសេវាកម្មសាងសង់ផ្ទះ ប៉ុន្តែចុងក្រោយអថិតិជនឈ្មោះ ពេជ្រ មេត្តា មិនយកអ្នកចេញប្លង់គំរូដើម្បីសាងសង់ផ្ទះទេបែរជាឲ្យក្រុមជាងផ្សេងធ្វើដោយយកតាមគំរូប្លង់ទាំងស្រុងមិនឆ្លងយោបល់ ហើយមិនឲ្យលុយថ្លៃសេវាគូសប្លង់ទៀត។

មិនតែប៉ុណ្ណោះទេ ថែមទាំងចេញមកបង្ហោះបរិហារកេរ្តិ៍អ្នកចេញប្លង់គំរូសាងសង់ផ្ទះជាសាធារណៈទៅវិញនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់បកស្រាយយកខ្លួនត្រូវ។

ទ្រាំនឹងការលាបពណ៍មិនបានម្ចាស់គូសប្លង់ឈ្មោះ នៅ ស៊ីនិត ដែលកំពុងមានឈ្មោះបោះសំឡេងល្បីល្បាញដើរសាងសង់ផ្ទះស្ទើរ ២៥ខេត្តក្រុងជាច្រើនឆ្នាំមកហើយ បានចេញបកស្រាយ Live ព្រលះឈ្មោះ ពេជ្រ មេត្តា លើហ្វេសប៊ុកផ្ទាល់ខ្លួន។

លោក នៅ ស៊ីនិត តាមរយៈហ្វេសប៊ុកឈ្មោះ Panha Rith បានលើកឡើងថា ខ្ញុំជាអ្នករកសុីម្នាក់ដែលពឹងផ្អែកលើក្រេឌីតខ្លួនឯង តាមរយៈស្នាដៃសាងសង់ផ្ទះកន្លងមក តាមពិតទៅការផុសបែបនេះវាពុំមែនជាងរឿងល្អទេ វាអាចប៉ះពាល់ដល់មុខរបរខ្ញុំ។ ប៉ុន្តែរឿងនេះវាហួសហេតុពេក គាត់ទាក់ទងមកខ្ញុំរឿងសង់ផ្ទះ ហើយពួកយើងបានជជែកគ្នាដូចមានក្នុងវីឌីអូឆាតខាងក្រោម ចំនុចសំខាន់ចិត្តគាត់ប្រែប្រួលប្តូរម៉ូដពីតំលៃខ្ពស់មកទាប ខ្ញុំគូរប្លង់ចំនួន2ដង ចុងក្រោយគាត់ថាណាត់ជួបខ្ញុំតាំងពីចូលឆ្នាំខែ4 ប៉ុន្តែប្រហែលជាគាត់ចរិកស្រី ដល់ថ្ងៃត្រូវជួបគ្នាហើយគាត់ប្រាប់ថាអត់បានធ្វើវិញ។ ខ្ញុំក៏នៅតែអនុគ្រោះអោយគាត់ទៀត ដោយយោងថាគាត់ជាប្រុសស្អាត។ ប៉ុន្តែឥលូវគាត់ទៅអោយក្រុមជាងផ្សេងធ្វើដោយមិនបានឆ្លងយោបល់ខ្ញុំអ្វីទាំងអស់។

លោកថា មុននឹងខ្ញុំយកមកផុសនេះខ្ញុំក៏បានឆាតទៅគាត់ដែរដើម្បីអោយគាត់តទួលខុសត្រូវលុយថ្លៃប្លង់ ព្រោះខ្ញុំក៏ជួលអោយគេគូរប្លង់អស់លុយដែរ។ ប៉ុន្តែគាត់មិនព្រមទទួលខុសត្រូវ ហើយនិយាយយ៉ាងឡូយថាគាត់មិនបានអោយខ្ញុំគូរប្លង់ទេ។ អត្ថន័យទាំងឡាយគឺមាននៅក្នុងវីឌីអូឆាតហើយ បងប្អូនអាចមើលបានដោយឥតលាក់លៀម។ ចំពោះអតិថិជនខ្ញុំកន្លងមកគាត់ឆាត ខមិន និងខលសួរពត៌ពីខ្ញុំ ខ្ញុំរីករាយនឹងឆ្លើយទោះប៉ុន្មាណដងក៏រីករាយដែរ ហើយពួកគាត់សំរេចចិត្តធ្វើឬអត់ក៏ខ្ញុំរីករាយនឹងផ្តល់ពត៌មានទៅកាន់ពួកគាត់។

ហើយមានអតិថិជនផ្សេងទៀតគាត់បានជួលជាងផ្សេងទៅធ្វើហើយផ្ទះមានបញ្ហា គាត់បានមកប្រឹក្សារយោបល់ជាមួយខ្ញុំ ដោយគាត់សួរច្រើនដងពេកគាត់បានសុំABA ខ្ញុំ ប៉ុន្តែខ្ញុំមិនទទួលលុយពីគាត់ទេដោយសារតែខ្ញុំជួយត្រឹមយោបល់ប៉ុននោះ។ ហើយក៏មានអតិថិជនផ្សេងទៀតគាត់សំរេចថ្ងៃធ្វើច្បាស់លាស់ហើយ ខ្ញុំបានគូរប្លង់ជូនគាត់រួចហើយ ប៉ុន្តែគាត់មានបញ្ហារឿងលុយ គាត់ក៏សូមផ្អាកវិញ និងសូមបង់លុយថ្លៃប្លង់អោយខ្ញុំ។ នេះបង្ហាញពីការទទួលខុសត្រូវរបស់គាត់ ខ្ញុំពិតជាសូមសរសើរ។

លោក នៅ ស៊ីនិត បញ្ជាក់ថា រឿងនេះមិនមែនជារឿងលុយជាធំទេ តែជារឿងទទួលខុសត្រូវ កុំអោយមនុស្សខូចបែបនេះដើរបំផើមគេចោលចឹង៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/share/v/AgX3aawpC6Rd72K1/?mibextid=XDzfc5

តារាចម្រៀង រ៉េប វណ្ណដា ចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ គង់ណៃ ដល់ស្រុកកំណើត ក្រោយទទួលបានដំណឹងលោកតាមិនស្រួលខ្លួន។តារាចម្រ...
11/11/2023

តារាចម្រៀង រ៉េប វណ្ណដា ចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ គង់ណៃ ដល់ស្រុកកំណើត ក្រោយទទួលបានដំណឹងលោកតាមិនស្រួលខ្លួន។

តារាចម្រៀងរូបនេះជូនពរលោកគ្រូឆាប់ជាសះស្បើយ សុខភាពល្អ មានទាំងកំលាំងនិងបញ្ញាជាម្លប់ដល់កូនចៅ ព្រមទាំងផ្ញើរក្តីស្រលាញ់និងក្តីរលឹកដល់លោកយាយដូចគ្នា ពីចៅវណ្ណដា❤️ 🙏🏻🧎🏻‍♂️។

ថៅកែបុរី ម៉ន ដានី ប្រកាសលែងលះគ្នាពីប្ដីប្រពន្ធជាផ្លូវការ ដោយប្រគល់ទ្រព្យសម្បត្តិនិងបំណុល រួមទាំងកូនស្រីឲ្យទៅភាគីខាងប្រពន...
11/11/2023

ថៅកែបុរី ម៉ន ដានី ប្រកាសលែងលះគ្នាពីប្ដីប្រពន្ធជាផ្លូវការ ដោយប្រគល់ទ្រព្យសម្បត្តិនិងបំណុល រួមទាំងកូនស្រីឲ្យទៅភាគីខាងប្រពន្ធទាំងអស់

ស្ងាត់ៗមិនមឹកស្មានថា ថៅកែ បុរី ម៉ន ដានី បានប្រកាសលែងលះគ្នាពីប្ដីប្រពន្ធជាផ្លូវការ ដោយប្រភពខ្លះបានលើកឡើងថា ការលែងលះនេះអាចជាការសម្ដែងដើម្បីគេចវេះពីការទទួលខុសត្រូវជាមួយអតិថិជន និងរាល់បញ្ហាបំណុលដែលកំពុងតែកើតមានប៉ុណ្ណោះ។

ប៉ុន្តែមេធាវីតំណាងអ្នកស្រី ម៉ន ដានី វិញបានដឹងថា ការលែងលះគ្នានេះគឺមិនមែនជាការសម្ដែងឡើយ ដោយភាគីទាំងពីរនឹងបន្តការលែងលះរហូតដល់តុលាការទៀតផង។ តាមរយះលិខិតកិច្ចព្រមព្រៀងលែងលះ ចុះថ្ងៃទី20 ខែកុម្ភះ ឆ្នាំ2023បានបញ្ជាក់ថា ភាគីខាងប្តីឈ្មោះឃុនថាវង្ស ផនផាន បានសុខចិត្តប្រគល់ទ្រព្យសម្បត្តិសព្វបែបយ៉ាង និងការទូទាត់បំណុលទាំងអស់ត្រូវប្រគល់ទៅឲ្យភាគីឈ្មោះ ម៉ន ដានី ជាអ្នកគ្រប់គ្រងនិងដោះស្រាយ។

ចំណែកកូនស្រីម្នាក់ក៏ប្រគល់ឲ្យលោកស្រី ម៉ន ដានី មើលថែដែរ តែក៏ត្រូវទុកឱកាសឲ្យអតីតប្តីបានទៅលេងនិងសួរសុខទុក្ខតាមការណាត់ព្រមព្រៀងគ្នា។

សូមបញ្ជាក់បន្ថែមថា រឿងបញ្ហាលែងគ្នានេះកើតឡើងក្រោយពីម្ចាស់ បុរី ម៉ន ដានី បានប្រកាសបើកដំណើរការសាងសង់នៅគម្រោងទី29 ឡើងវិញចាប់ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2023នេះតទៅ និងរៀបចំដោះស្រាយបញ្ហាឡើងវិញតាមរយៈការសម្របសម្រួលពីខាងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបំណុលជាមួយភាគីពាន់ព័ន្ធទាំងអស់៕

អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង(យីហោ​ Play99 )​យ៉ាងសន្ធោសន្ធៅ​បង្កការភ្ញាក់ផ្អេីលនាយប់ ថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០...
11/11/2023

អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង(យីហោ​ Play99 )​យ៉ាងសន្ធោសន្ធៅ​បង្កការភ្ញាក់ផ្អេីលនាយប់ ថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៣​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ​ ក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋានរួមសហការគ្នាដេីម្បីធ្វេីការបាញ់ពន្លត់ទប់ស្កាត់កុំឱ្យមានការឆេះបន្ថែមទៀត​ ។

ជក់ចិត្តតែម្តង! កីឡាករគុនខ្មែរ៥នាក់ ពិតជាធ្វើបានល្អបំបាក់គូប្រកួតមកពីប្រទេសថៃហើយកក្រើកពេញសង្វៀន (មានវិឌីអូប្រកួតពេញ) htt...
11/11/2023

ជក់ចិត្តតែម្តង! កីឡាករគុនខ្មែរ៥នាក់ ពិតជាធ្វើបានល្អបំបាក់គូប្រកួតមកពីប្រទេសថៃហើយកក្រើកពេញសង្វៀន

(មានវិឌីអូប្រកួតពេញ) http://khmerbestnews.com/archives/2678

    ជាង១០០គីឡូ លោកម្ចាស់ថ្លៃអើយ! ហើយចូលស្រុកខ្មែរតាមណា? កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិ...
11/11/2023

ជាង១០០គីឡូ លោកម្ចាស់ថ្លៃអើយ! ហើយចូលស្រុកខ្មែរតាមណា?

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ ចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារដោយ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់រួមមានឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ, ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ, ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។

ចំពោះវត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក ឃុន ថាវង្ស ផងផាន ដែលគេស្គាល់ថាជាស្វាមីលោកស្រី ម៉ន ដានី ដែលទាំងពីរនាក់ ជាម្ចាស់ក្រុមហ៊...
11/11/2023

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក ឃុន ថាវង្ស ផងផាន ដែលគេស្គាល់ថាជាស្វាមីលោកស្រី ម៉ន ដានី ដែលទាំងពីរនាក់ ជាម្ចាស់ក្រុមហ៊ុនអលនទ្រព្រ KP (ម៉ន ដានី) បានបង្ហោះនូវកិច្ចព្រមព្រៀងលែងលះរវាងគូស្វាមី និងភរិយា លើបណ្តាញសង្គមហ្វេសប៊ុក។

កិច្ចព្រមព្រៀងនោះ បានបង្ហាញថា លោក ឃុន ថាវង្ស ផងផាន ដែលជាស្វាមី និងលោកស្រី ម៉ន ដានី ដែលត្រូវជាភរិយា បានព្រមព្រៀងលែងលះគ្នាចាប់ពីពេលនេះតទៅ។

យ៉ាងណាក៏ដោយ តាមកិច្ចព្រមព្រៀងដែលលោក ឃុនថាវង្ស ផងផាន បានបង្ហោះនោះ ក៏បានបញ្ជាក់ថា ភាគីទាំងពីរ នឹងទ្បើងទៅតុលាការដើម្បីទទួលបានសាលក្រមតាមផ្លូវច្បាប់ ប៉ុន្តែមូលហេតុពិតប្រាកដនៃការលែងលះនោះ គេមិនទាន់បានដឹងនៅទ្បើយទេ ហើយគ្រាន់តែដឹងថា ភាគីខាងស្វាមី បានយល់ព្រមប្រគល់កូន រួមទាំងទ្រព្យសម្បត្តិ និងបំណុលទាំងអស់ឲ្យទៅភាគីខាងប្រពន្ធ ដោះស្រាយ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងលែងលះ ដែលលោក ឃុនថាវង្ស ផងផាន បានបង្ហោះលើបណ្តាញហ្វេសប៊ុក ៖

   ចាស់ឡើងអស់សក់ អត់ខំធ្វើបុណ្យឬរកការងារត្រេឹមត្រូវទេ ទំនេរអត់ការងារធ្វើ ឃើញម៉ូតូប្រឈរចោល កាច់ក បម្រុងលួចយកចេញទៅ មែនអីម្...
11/11/2023

ចាស់ឡើងអស់សក់ អត់ខំធ្វើបុណ្យឬរកការងារត្រេឹមត្រូវទេ ទំនេរអត់ការងារធ្វើ ឃើញម៉ូតូប្រឈរចោល កាច់ក បម្រុងលួចយកចេញទៅ

មែនអីម្ចាស់មកទាន់មួយដៃមួយជើងចេញក្អួត ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១១ វិច្ឆិកា ២០២៣ មុននេះបន្តិច នៅចំណុចផ្សារកំបូល១ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំងក្នុងខណ្ឌច្បារអំពៅរកឃើញជនរងគ្រោះ១៥នាក់យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរប...
11/11/2023

សមត្ថកិច្ចបង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំងក្នុងខណ្ឌច្បារអំពៅរកឃើញជនរងគ្រោះ១៥នាក់

យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖
១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។

២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។

៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់(ស្រី) និងជនសង្ស័យ១នាក់(ស្រី)។

៤-ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។ ព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែលបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីបន្ត៕

📢 ដំណឹងស្វែងរកសាច់ញ្ញាតិ👉អធិការដ្ឋាននគរបាលស្រុកទ្រាំង មានកិត្តិយស សូមគោរព ជម្រាបជូន បងប្អូន អ្នកលេងបណ្ដាញសង្គម Facebook ...
11/11/2023

📢 ដំណឹងស្វែងរកសាច់ញ្ញាតិ
👉អធិការដ្ឋាននគរបាលស្រុកទ្រាំង មានកិត្តិយស សូមគោរព ជម្រាបជូន បងប្អូន អ្នកលេងបណ្ដាញសង្គម Facebook សារធារណៈជន មេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានស្រ្ដីម្នាក់បានជិះម៉ូតូ វង្វេង មកដល់ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្ត តាកែវ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុក ក៏បានធ្វើការសាកសួរ ព័ត៌មានពីគាត់ តែគាត់នៅតែមិនដឹង ថាខ្លួនគាត់មកពីណាទៅណាទេ ( មានសតិមិនសូវល្អ ) អាស្រ័យដូចបានគោរពជម្រាបជូនខាង លើ បើបងប្អូន មហាជន ស្គាល់ពីអត្តសញ្ញាណ ឬក្រុមគ្រួសារសាច់ញាតិគាត់ អាចទំនាក់ទំនង មកទទួលគាត់នៅអធិការដ្ឋាន នគរបាលស្រុកទ្រាំង ខេត្តតាកែវ ៕

ទើបប្រឡងថ្នាក់ទី១២ចប់ យុវជនម្នាក់ខ្ចីម៉ូតូបងជិះដើលេង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត ជ្រុលបុក...
11/11/2023

ទើបប្រឡងថ្នាក់ទី១២ចប់ យុវជនម្នាក់ខ្ចីម៉ូតូបងជិះដើលេង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត ជ្រុលបុកបង្កាន់ដៃស្ពាន៧មករា ដួលបោក្បាលស-្លាប់​ កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣​ ។

(ព័ត៌មានលម្អិត) ការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣​ម៉ឺន​ដុល្លារ​!ភ្នំពេញ៖ នាយឧ...
10/11/2023

(ព័ត៌មានលម្អិត) ការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣​ម៉ឺន​ដុល្លារ​!

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានលើកឡើងថាៈ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្ខពួក​៤​នាក់​ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​។

ប៉ុន្តែ​ពាក់ព័ន្ធ​ បទៈ ល្មើស​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។

តាម​ដំណេីររឿង នៅ​ពាក់​កណ្ដាល ខែ​ តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នេីសុំ​គោលការណ៍​ពីលោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។
ដើម្បីចុះបង្ក្រាប​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។
លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ ។

បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។

ដើម្បីអនុញ្ញាត​អោយ​ពួកគេត្រលប់​ទៅវិញ​ ដោយលោក​ប្រធានមន្ទីរ បាន​ឯក​ភាព​តាមការ​ស្នេីសុំ​ តែ​មិនបាន​អោយ​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិននោះឡើយ។

តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ​ចំនួន​៣​ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​។

ជនជាតិ​ចិនទាំងនោះ បន្ទាប់​ពី​ប្រគល់​លុយអោយទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ​ ដេីម្បី​ទាមទារ​រកយុត្តិធម៌​។

ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​៤​នាក់​ មិនពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ តែ​ពាក់ព័ន្ធ​បទល្មើស​”កំហែង​យ​ក​”៕

09/11/2023

តាមស្ទើរតែមិនចង់ទាន់!

សុខៗស្រាប់តែលេចមុខនារីវ័យក្មេងស្រស់ស្អាតម្នាក់ ជាអតីតគូស្នេហ៍របស់អនាគតស្វាមីសេដ្ឋនីលោកជំទាវ ទ្រី ដាណា កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍

យុវតីម្នាក់មិនដឹងជាមានវិបត្តិអ្វីបានជាសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន👉ចុចមើលវីដេអូ https://t.me/breakingnewsnetwork
09/11/2023

យុវតីម្នាក់មិនដឹងជាមានវិបត្តិអ្វីបានជាសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន

👉ចុចមើលវីដេអូ https://t.me/breakingnewsnetwork

សមត្ថកិច្ចស្វែងរកម្ចាស់សត្វគោដែលបង្កឲ្យមានគ្រោះថ្នាក់បណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់ស្លាប់ឃើញហើយ(មានវិឌីអូ) https://t.me/bre...
09/11/2023

សមត្ថកិច្ចស្វែងរកម្ចាស់សត្វគោដែលបង្កឲ្យមានគ្រោះថ្នាក់បណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់ស្លាប់ឃើញហើយ

(មានវិឌីអូ) https://t.me/breakingnewsnetwork

ស្រុកព្រៃនប់៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ ថាភាគីម្ចាស់សត្វគោបាន យល់ព្រមបង់ប្រាក់សំណងជូនទៅគ្រួសារជនរងគ្រោះ តាមការព្រមព្រៀងគ្នារវាងម្ចាស់សត្វគោនិងតំណាងគ្រួសារជនរងគ្រោះ។

សមត្ថកិច្ចអះអាងថាសំណុំរឿងនេះមិនទាន់បិទបញ្ចប់ត្រឹមការបង់ប្រាក់សំណងនោះទេសមត្ថកិច្ចនិងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តបន្តតាមនីតិវិធី។

សូមបញ្ជាក់ថាជនរងគ្រោះបើកបរម៉ូតូបុកគោ កំពុងដើរលើផ្លូវ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ប្រុស-ស្រី ស្ថិតនៅផ្លូវជាតិលេខ៤ ឃុំសំរុង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Address

Phnom Penh
Phnom Penh
1200

Alerts

Be the first to know and let us send you an email when ព័ត៌មានទាន់ហេតុការណ៍ថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Phnom Penh

Show All

You may also like