Technology News - ព័ត៌មានបច្ចេកវិទ្យា

Technology News - ព័ត៌មានបច្ចេកវិទ្យា Technology-news.org is trying the best to cover news on technology for the benefit of its audiences.

បន្ទះឈីប ដែលប្រើនៅក្នុងគ្រឿងអេឡិចត្រូនិច រហូតដល់ ទូរសព្ទ័ កុំព្យូទ័រ និងអាវុធយុទ្ធភន្ត័ ជាង៩០% ផលិតនៅអាស៊ី។ ពិភពលោកនឹងជួ...
08/08/2022

បន្ទះឈីប ដែលប្រើនៅក្នុងគ្រឿងអេឡិចត្រូនិច រហូតដល់ ទូរសព្ទ័ កុំព្យូទ័រ និងអាវុធយុទ្ធភន្ត័ ជាង៩០% ផលិតនៅអាស៊ី។ ពិភពលោកនឹងជួបវិបត្តិ ប្រសិនបើ មានការកាត់បន្ថយការនាំចេញបន្ទះឈីបពីកោះតៃវ៉ាន់។

Admin ទាញយកហេតុផលពីរ ក្នុងនោះ ១./ ចិនអាចកាត់បន្ថយការនាំចូលបន្ទះឈីបពីតៃវ៉ាន់ ក្រោមហេតុផលទណ្ឌកម្មសេដ្ឋកិច្ច ដោយសារចិនជាប្រទេសផលិត ប្រើប្រាស់ និងនាំចេញគ្រឿងអេឡិចធំជាងគេក្នុងពិភពលោក។ និង ២./ សហរដ្ឋអាមេរិក ដែលជាម្ចាស់បច្ចេកវិទ្យាឈីប តាមរយៈការផលិតនៅតៃវ៉ាន់ អាចកាត់បន្ថយការនាំចេញទៅកាន់ចិន ដើម្បីទប់ស្កាត់ការធ្វើទំនើបកម្មអាវុធរបស់ប្រទេសចិន។

13/07/2022

It's the end of an era..

18/06/2020
"យើង​ធំ​ធាត់​ឡើង​ជាមួយ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ ប៉ុន្តែ​ពេល​នេះ​ ក្រុម​ហ៊ុន​លែង​ជា​របស់​យើង​ទៀត​ហើយ"នេះ​គឺ​ជា​សម្តី​ក្រុម​...
04/06/2020

"យើង​ធំ​ធាត់​ឡើង​ជាមួយ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ ប៉ុន្តែ​ពេល​នេះ​ ក្រុម​ហ៊ុន​លែង​ជា​របស់​យើង​ទៀត​ហើយ"

នេះ​គឺ​ជា​សម្តី​ក្រុម​បុគ្គលិក​ចាស់​វស្សា​នៅ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ដែល​បាន​បង្កើត​បទ​ដ្ឋាន​សហគមន៍​ (community standard) ដោយ​ចាប់​ផ្តើម​ពី​ការ​សរសេរកូដ រហូត​ដល់​ចេញ​ជា​លទ្ធផល​ដូច​សព្វ​ថ្ងៃ។

Community Standards គឺ​ជា​ច្បាប់​ដែល​កំណត់​ទៅ​លេី​ផុស​ក្នុង​ហ្វេសបុក​។ ច្បាប់​នេះ​ពិនិត្យ​ថាតើ​ ផុស​នីមួយៗ​មាន​ការ​រំលោភ​បំពាន​ ខុស​ច្បាប់​ ហិង្សា​ រេីស​អេីង។ ​ល។

ក្រុម​នេះ​បាន​ចោទ​ប្រកាន់​ប្រ​ធាន​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក លោក​ម៉ាក ថា បាន​ប្រើ​ប្រាស់​ស្តង់​ដាពីរ​ទាក់​ទង​នឹង​ការ​កំណត់​លក្ខខណ្ឌ​ទៅ​លើ​ផុស​របស់​លោក​ប្រ​ធាន​ធិបតី​ដូ​ណាល់​ត្រាំ។

លោក​ម៉ាក​ទំនង​យល់​ឃើញ​ថា នេះ​ជា​សេរីភាព​ពេញលេញ​ក្នុង​ការ​បច្ចេញ​មតិ​ ដូច្នេះ​ មិន​ជា​អ្វី​ទេ​ ប៉ុន្តែ​ក្រុម​នេះ​អះ​អាង​ថា សម្តីរបស់​លោក​ត្រាំមាន​ផល​ប៉ះ​ពាល់។

កាល​ពីថ្ងៃ​សុក្រ​លោក​ត្រាំ​បាន​និយាយ​ទៅ​កាន់​បាតុករ​ថា នៅ​ពេល​ដែល​មាន​ការ​លួច​ឥវ៉ាន់ ពេល​នោះ​ការ​បាញ់​ប្រហារ​នឹង​ចាប់​ផ្តើម​។

សូម​បញ្ជាក់​ផង​ដែរ​ថា បណ្តាញ​សង្គម​ដ៏​ធំ​មួយ​ទៀត​គឺ Twitter បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗថា ពាក្យ​ពេចន៍​លោក​ត្រាំដុត​ឲ្យ​មាន​អំពើហិង្សា​ ដែល​ខុស​នឹង​ច្បាប់​របស់​ធ្វឺតធ័រ។ បន្ទាប់មក​ ធ្វឺតធ័​រ​ថាលើក​ឡើង​ថា ពាក្យពេចន៍​នោះ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ឡើយ ក្រោយ​ពី​​មាន​​ប្រតិកម្ម​ពី​​រដ្ឋា​ភិបាល​អាមេរិក ។

ព័ត៌​មាន​សំខាន់ៗផ្សេងទៀត http://technology-news.org

25/05/2020

ក្រុមហ៊ុន​ SpaceX ធ្លាប់​ជោគជ័យ​ផង​ និង​បរាជ័យ​ផង​ក្នុង​ការ​បង្ហោះ​យាន្ត​ទៅកាន់ស្ថាននីយ៍អវវកាស​អន្តរជាតិ​។ កន្លង​មក​ត្រឹម​តែ​ជា​ការសាកល្បងដែលគ្មានមនុស្សបេីក​ តែ​ពេលនេះ​ មាន​អវកាស​យាន្ត​និក​ពីរនាក់​ធ្វើ​ដំណើរ​ទៅ​។

NASA ប្រាប់​ឱ្យ​ដឹង​ថា​ ហានិភ័យ​នៅ​តែ​មាន​ ប៉ុន្តែ​អវកាសយានិក​វិញ​និយាយថា​​ ពួកគេ​គេ​គឺ​ មាន​ទំនុក​ចិត្ត​ និង​ក្តី​សុខ​។ ​ ប្រភពៈ​ Business Insider

23/05/2020

បន្ទាប់ពី​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ អង្គការ​អវកាស​របស់​សហរដ្ឋអាមេរិក​ NASA បានយល់ព្រមអោយ​ក្រុមហ៊ុន​ SpaceX របស់​លោក​ Elon Mask​ បង្ហោះយាន្តអវកាស​ ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ នៅថ្ងៃទី​ 27​ ខែ​ឧសភា​ ខាង​មុខ​នេះ។ ប្រភព​៖​ សារព័ត៌មាន​ The Verge

23/05/2020

ក្រុមហ៊ុន​ហ្វេស​ប៊ុក​ អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ចម្ងាយ ប៉ុន្តែ​​ប្រាក់​ខែ​តិច​ ឬ​ច្រើន​ អាស្រ័យ​តាម​ទី​កន្លែង​ដែល​អ្នក​ធ្វើ​ការ​រស់​នៅ​ (cost of living)។

ប្រភពៈ MSN News

14/05/2020

ក្រុមហ៊ុន Huawei បាន​តម្លើង​ប្រពន្ធ័ 5G នៅភ្នំ​អេវីរ៉េសហើយ (Mount Everest).

កាលពីថ្ងៃសុក្រ ហ្វេសប៊ុក និង ហ្វេសប៊ុកផ្ញើសារ (Facebook & Messenger) បានដាក់រូប Emoji អោបបេះដូង (លើហ្វេសប៊ុក) និង រូបបេះ...
02/05/2020

កាលពីថ្ងៃសុក្រ ហ្វេសប៊ុក និង ហ្វេសប៊ុកផ្ញើសារ (Facebook & Messenger) បានដាក់រូប Emoji អោបបេះដូង (លើហ្វេសប៊ុក) និង រូបបេះដូងមានស្រមោលជុំវិញតិចៗ (លើ messenger) ដើម្បីធ្វើការ comment ទៅលើផុស ឬខ្លឹមសារណាមួយដែលបានផ្សព្វផ្សាយ។

តើរូប អោបបេះដូង ឬ បេះដូងស្រមោលនេះ ខុសពីរូបបេះដូងដែលបានប្រើប្រាស់កន្លងមកត្រង់ចំណុចណាខ្លះ?

១./ រូបបេះដូង (ជាភាសាអង់គ្លេសហៅថា "Care") ដែលបានប្រើកន្លងមក គឺសម្រាប់បង្ហាញការគាំទ្រ ឬ សេខក្តីស្រលាញ់ តែមួយប៉ុណ្ណោះ ។
២./ រូបអោបបេះដូង ឬបេះដូងស្រមោល បង្ហាញពីការគាំទ្រ សេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ទាក់ទងនឹងការជួយគ្នា និងការសាមគ្គីគ្នាទៅវិញទៅមក។
៣./ ក្រុមហ៊ុនហ្វេសប៊ុកបានរចនាជាពិសេសផងដែរ ក្នុងការផ្វព្វផ្សាយសេចក្តីស្រលាញ់ និងការជួយគ្នាទៅវិញទៅមកក្នុងកំឡុងពេលមានវិបត្តិដែលកើតឡើយដោយសារជម្ងឺ #កូវីដ១៩ ដូច្នេះ រូបនេះមានន័យលើសពីការគាំទ្រ ឬស្រលាញ់ខ្លឹមសារនៃការផុស។

ព័ត៌មានសំខាន់សំខាន់ផ្សេងទៀត ទាក់ទងនឹងបច្ចេកវិទ្យា៖ http://www.technology-news.org

27/03/2020
28/02/2020
ចិន​ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​ប្រើប្រាស់​ និង កម្លាំង​ពលកម្ម​ច្រើន ហើយ​ក៏​ជា​មជ្ឈមណ្ឌល​ចែក​ចាយ​ផលិតផល​ដ៏​ធំ​មួយ​នៃ​សកលល...
10/02/2020

ចិន​ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​ប្រើប្រាស់​ និង កម្លាំង​ពលកម្ម​ច្រើន ហើយ​ក៏​ជា​មជ្ឈមណ្ឌល​ចែក​ចាយ​ផលិតផល​ដ៏​ធំ​មួយ​នៃ​សកលលោក។ តាម​របាយកាណ៍​នា​ពេល​កន្លង​ទៅ គ្រឿង​អេ​ឡិច​ត្រូ​និក​ (ក្នុង​នោះ​មាន​បរិក្ខារបច្ចេកវិទ្យាផងដែរ) លើស​ពី 90% នៃ​ពិភពលោក​ ផលិត​នៅ​ប្រ​ទេស​ចិន។ ជាការពិត ​វិបត្តិ​ដែល​កើត​ឡើយ​ដោយ​សារ​ជម្ងឺ​ឆ្លង​ បង្ករ​ផល​ប៉ះ​ពាល់ដល់​ក្រុមហ៊ុន​ដែល​កំពុង​ផលិត និង​តំណាង​ក្រុមហ៊ុន​ដែលមានវត្តមាន នៅ​ប្រ​ទេស​ចិន។

Mobile World Congress រារាំងភ្ញៀវទេសចរមួយចំនួនមកពីប្រទេសចិន Mobile World Congress 2020 (MWC) ឬហៅថា សមាជទូរស័ព្ទចល័តពិភពលោកប្រចាំឆ្នាំ២០២០ .....

តើព័ត៌មានអ្វីខ្លះ ដែលក្រុមហ៊ុនទូរស័ព្ទចល័ត​​អាចប្រមូលបានពីអ្នកប្រើប្រាស់? http://technology-news.org/1387/
09/02/2020

តើព័ត៌មានអ្វីខ្លះ ដែលក្រុមហ៊ុនទូរស័ព្ទចល័ត​​អាចប្រមូលបានពីអ្នកប្រើប្រាស់? http://technology-news.org/1387/

គូស្នេហ៍១គូដែលធ្វើដំណើរពីទីក្រុង Wuhan ទៅអូស្ត្រាលី ដើម្បីធ្វើការដេញថ្លៃត្រូវបានរកឃើញថា មានមេរោគកូរ៉ូណា។ អ.....

គេហទំព័រស្តីពីបច្ចុប្បន្នភាពនៃជម្ងឺផ្លូវដង្ហើម  https://gisanddata.maps.arcgis.com/apps/opsdashboard/index.html #/bda759...
09/02/2020

គេហទំព័រស្តីពីបច្ចុប្បន្នភាពនៃជម្ងឺផ្លូវដង្ហើម
https://gisanddata.maps.arcgis.com/apps/opsdashboard/index.html #/bda7594740fd40299423467b48e9ecf6

គេហទំព័រនេះមានប្រភពទិន្ន័យមកពី៖
១./ អង្គការសុខភាពពិភពលោក
២./ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺឆ្លង (USA)
៣./ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺឆ្លង (EU)
៤./ គណៈកម្មាធិការសុខភាពជាតិ (China)
៥./ សមាគមគ្រូពេទ្យ អ្នកមើលថែអ្នកជម្ងឺ ឱសថ និងបរិក្ខាពេទ្យ (China)

ជម្ងឺឆ្លង  ៖ ក្រុមហ៊ុនHuawei ផ្អាកធ្វើសន្និសីទ។ ក្រុមហ៊ុន Nitendo ពន្យាការផលិតhttp://technology-news.org/1384/
08/02/2020

ជម្ងឺឆ្លង ៖ ក្រុមហ៊ុនHuawei ផ្អាកធ្វើសន្និសីទ។ ក្រុមហ៊ុន Nitendo ពន្យាការផលិត
http://technology-news.org/1384/

ក្រុមហ៊ុន​Huawei បាន​ផ្អាក​ការ​ប្រជុំ​របស់ខ្លួន​ដែល​តំបូង​គ្រោង​ធ្វើ​ថ្ងៃ​ទី11-12 ខែកុម្ភៈ នៅ​ទី​ក្រុង​ស៊ិន​ឆ....

ធ្លាប់តែឃើញក្នុងភាពយន្តវិទ្យាស្ត្រ (science fictions) ប៉ុន្តែពេលនេះ​ហ្វេសប៊ុក​បានកំពុង​ធ្វើតេស្តគម្រោង ខួរក្បាលកុំព្យូទ័...
06/02/2020

ធ្លាប់តែឃើញក្នុងភាពយន្តវិទ្យាស្ត្រ (science fictions) ប៉ុន្តែពេលនេះ​ហ្វេសប៊ុក​បានកំពុង​ធ្វើតេស្តគម្រោង ខួរក្បាលកុំព្យូទ័រ ដែលហៅថា "Brain-computer interface"។ ជាមួយគម្រោងនេះ អ្នកប្រើប្រាស់អាច​ប្រើខួរក្បាលបញ្ជាកម្មវិធីនៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ។ កម្មវិធីដែលមាននៅលើឧបករណ៍ទាំងនោះ រង់ចាំការបញ្ជាពីខួរក្បាល ពោលគីមិនប្រើ​ដៃចុច និងសម្លេងបញ្ជាឡើយ។

Hardware ភាគច្រើនរបស់ក្រុមហ៊ុនហ្វេសប៊ុកពឹងផ្អែកហ្គូហ្គោល និងប្រព័ន្ធប្រតិបត្តិការ​ Android ដែលត្រូវបានប្រើយ៉ាងទូ.....

Address

10m Phnom Penh Thmey Sensok
Phnom Penh
85523

Alerts

Be the first to know and let us send you an email when Technology News - ព័ត៌មានបច្ចេកវិទ្យា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Technology News - ព័ត៌មានបច្ចេកវិទ្យា:

Videos

Share