TOLA BTN

TOLA BTN Help like follow page��

នគរបាល និងតុលាការមិន Prank ទេ …..យល់ នៅ? »តុលាការសម្រេចឃុំខ្លួនលោក ដែន សូនី ដាក់ពន្ធធនាគារPJជាបណ្តោះអាសន្នហើយ ក្រោយធ្លាយ...
06/04/2024

នគរបាល និងតុលាការមិន Prank ទេ …..យល់ នៅ? »

តុលាការសម្រេចឃុំខ្លួនលោក ដែន សូនី ដាក់ពន្ធធនាគារPJជាបណ្តោះអាសន្នហើយ ក្រោយធ្លាយវីដេអូប្រើហិង្សាលើស្រ្តីម្នាក់!

06/04/2024

បែកធ្លាយល្បែងស៊ីសងប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )ផូ ជីង(កម្ពុជា ក្រុមហ៊ុន វិនិយោគសុទ្ធតែជនជាតិចិនមកចូលលេងយ៉ាងអាណាធិបតេយ្យ

បែកធ្លាយល្បែងស៊ីសងប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )ផូ ជីង(កម្ពុជា ក្រុមហ៊ុន វិនិយោគសុទ...
06/04/2024

បែកធ្លាយល្បែងស៊ីសងប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន )ផូ ជីង(កម្ពុជា ក្រុមហ៊ុន វិនិយោគសុទ្ធតែជនជាតិចិនមកចូលលេងយ៉ាងអាណាធិបតេយ្យបែរជាសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យរក្សាភាពស្ងៀមស្ងាត់។

ភ្នំពេញ:ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទលមានហ្គេម មុីងស្លុតម៉ាសុីន នឹងបៀរការ៉ាតគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង សុទ្ធតែជនជាតិចិន មកលេងលេងទាំងយប់ទាំងថ្ងៃ មួយកន្លែងនៅតាមបណ្ដោយផ្លូវ 113 ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌពោធិសែនជ័យ មិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួននៅក្នុងភូមិសាស្ត្រភូមិព្រែកទារសង្កាត់ចោមចៅ ៣។

ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវីរៈសេនីយ៍ទោ ម៉មវុធីអធិការខណ្ឌពោធិ៍សែនជ័យ និង លោកអភិបាលនៃគណៈអភិបាល ខណ្ឌសូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

អាប្រែតមួយនេះ កំពុងតែដើបោកប្រជាពលរដ្ឋ រឿងលុយកម្ចីឯកជន
03/04/2024

អាប្រែតមួយនេះ កំពុងតែដើបោកប្រជាពលរដ្ឋ រឿងលុយកម្ចីឯកជន

ពាក្យថាបណ្ឌិត ហើយ ពាក្យថា  ឧកញ្ញា សុំខ្លាចហើយមួយរយះនេះ!!!!! លោកឧកញ៉ាបណ្ឌិត គួចម៉េងលី ក៏មានឈ្មោះក្នុងបញ្ជីរក្រុមប្រឹក្សាភ...
25/03/2024

ពាក្យថាបណ្ឌិត ហើយ ពាក្យថា ឧកញ្ញា សុំខ្លាចហើយមួយរយះនេះ!!!!! លោកឧកញ៉ាបណ្ឌិត គួចម៉េងលី ក៏មានឈ្មោះក្នុងបញ្ជីរក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CIC ដែលកំពុងត្រូវបានគេស្ស័យថា បោកប្រាស់គេ ដែរ គ្រូជោគជ័យចេញបង្កើតក្រុមហ៊ុន សមូហនាម ដើម្បីគេចចេញពីការទទួលខុសត្រូវបណ្តោះអាសន្នទៀត ។
ក្បាច់គ្រូជោគជ័យថ្មី ពិតជាពូកែច្នៃបោកប្រាស់ ប្រជាពលរដ្ឋមែន

BTN រងចាំការបំភ្លឺ 093717017 ពី លោក ឧកញ្ញា នឹង បណ្ឌិត
គ្រប់ទ្វេភាគី ទាំងសងខាង

កាត់ត ឬ រូបភាពពិត ម្ចាស់រូបអាច បញ្ជាក់ បំភ្លឺបន្ទិចបានទេ
16/03/2024

កាត់ត ឬ រូបភាពពិត ម្ចាស់រូបអាច បញ្ជាក់ បំភ្លឺបន្ទិចបានទេ

ស្រេចហើយ!!!!ការចាប់ឃាត់រថយន្តដឹកជ្រូកក្លាសេ ១១០ក្បាល ខូចគុណភាព និងគ្មានឯកសារបែបបទនាំចូលខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ១០រោច ...
05/03/2024

ស្រេចហើយ!!!!

ការចាប់ឃាត់រថយន្តដឹកជ្រូកក្លាសេ ១១០ក្បាល ខូចគុណភាព និងគ្មានឯកសារបែបបទនាំចូល

ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តីនៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។

ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពី​មន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន ៕

គោរព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ
01/03/2024

គោរព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ

អាងអីលោក ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គរំលោភយក ខេត្តកំពង់ចាម ៖ បុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើ...
24/02/2024

អាងអីលោក ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គរំលោភយក

ខេត្តកំពង់ចាម ៖ បុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិនៅស្រុកស្រីសន្ធរ, អាជ្ញាធរខត្តកំពង់ចាម ​ចាត់វិធានការជាបន្ទាន់ និងទុកពេល៧០ថ្ងៃឲ្យកាយថ្មចេញវិញ !

បុរសដ៏ល្បីល្បាញក្នុងបណ្ដាញសង្គមហ្វេសប៊ុកនិងតិកតុក​ ឈ្មោះ​ ប៉ាហ្វីដូរ​ បេីករថយន្ត​ ទ្បាំបូគីនី​ ខ្វះការប្រុងប្រយ័ត្ន ស្លា...
23/02/2024

បុរសដ៏ល្បីល្បាញក្នុងបណ្ដាញសង្គមហ្វេសប៊ុកនិងតិកតុក​ ឈ្មោះ​ ប៉ាហ្វីដូរ​ បេីករថយន្ត​ ទ្បាំបូគីនី​ ខ្វះការប្រុងប្រយ័ត្ន ស្លាកលេខ​ កម្ពុជា F​ . K .​ 999​ពណ៌លឿង តម្លៃរាប់លានដុល្លារបុ..ក.ម៉ូតូទ្រីមសង់បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​ នៅលេីផ្លូវសហព័ន្ធរុស្សុីក្បែរផ្សារពោធិចិនតុង​ ហេីយបេីករថយន្យរត់ទៅដល់ប្រទ្បាយលូរក្បែរផ្លូវសេះស​ ក៏ហៅរថយន្តស៊េរីទំនេីប១គ្រឿងទៀតម៉ាក​ BMW​ មករំដោះខ្លួ..នចេញទៅតែត្រូវប្រជាពលរដ្ឋដេ...ញតាមឃាត់បាន​ នៅវេលាម៉ោង០១.០០នាទីយប់រំលងអាធ្រាត​ឈានចូលថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និ...
21/02/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ ដែលសម្តេចបានលើកឡើងនាឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

បងជាអ្នកការសែត មិនមែនជាមេធាវីទេ ស្រលាញ់បានៗ បើមិនស្រលាញ់អត់ទៅ អត់ខ្វល់ទេ❤️❤️❤️❤️❤️❤️❤️✔️✔️
10/02/2024

បងជាអ្នកការសែត មិនមែនជាមេធាវីទេ ស្រលាញ់បានៗ បើមិនស្រលាញ់អត់ទៅ អត់ខ្វល់ទេ❤️❤️❤️❤️❤️❤️❤️✔️✔️

ល្បែងស្នេហា រវាងមេធាវី នឹង នារីលក់អនទ្បាញនៅវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត...
09/02/2024

ល្បែងស្នេហា រវាងមេធាវី នឹង នារីលក់អនទ្បាញ

នៅវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-បុរសជា ឃាតករ ឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី
-នារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុ
ខរបលក់អនឡាញបុរសជាសង្សាបានបាញ់.សម្លា.! ប់សង្សាររបស់ខ្លួនហើយ ក៏បា.!ញ់.ក្បា.លខ្លួនឯង បណ្តាលឲ្យស្លា! .ប់ភ្លាមៗ ដោយប្រើកាំ.ភ្លើ.ងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

07/02/2024

រន្ធត់ណាស់! មនុស្ស៥នាក់បានស្លាប់ និងរងរបួសធ្ងន់ ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើផ្លូវល្បឿនលឿន !

រីករាយ​ថ្ងៃ​ខួបកំណើត​ ឯកឧត្តម  មុឹង ពន្លកជាទីគោរពដ៏ខ្ពង់ខ្ពស់​ 🙏​ សូមគោរព​ជូនពរ​ឯកឧត្តម មានសុខភាពល្អ​ បរិបូណ៌​ កម្លាំង​ព...
06/02/2024

រីករាយ​ថ្ងៃ​ខួបកំណើត​ ឯកឧត្តម មុឹង ពន្លកជាទីគោរពដ៏ខ្ពង់ខ្ពស់​ 🙏​
សូមគោរព​ជូនពរ​ឯកឧត្តម មានសុខភាពល្អ​ បរិបូណ៌​ កម្លាំង​ពលំ​មាំមួន​ ប្រាជ្ញា​ឈ្លាសវៃ​ សុភមង្គល​ និង​ ការងារ​ជោគជ័យ​គ្រប់​ភារកិច្ច​ 🙏

ដោយក្តីគោរព ពីខ្ញុំ ចាងហ្វាង BTN

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន CRN News ...
06/02/2024

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន CRN News live24h បានបង្ហោះវីដេអូ មន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងនិយាយទូរស័ព្ទពេលកំពុងបើកបរ ដោយភ្ចាប់ជាមួយខ្លឹមសារថា៖ ចាប់ពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្តិភាពហេីយ និយាយទូរស័ព្ទ ធ្វេីព្រងេីយមិនខ្មាស់ប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមេីលមន្ត្រីក្រោមឱវាទផងកុំអោយប្រជាពលរដ្ឋរិះគន់ទៅលេីមន្ត្រីជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ។

បន្ទាប់ពីទទួលបានព័ត៌មានរួច នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស័្មគ្រចិត្តទទួលកំហុស និងបង់ប្រាក់ផាកពិន័យនៅតាមច្បាប់ ចំនួនពីរអំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ។
-យោង : អនុក្រឹត្យ លេខ ០៣៩ អនក្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ជំពូកទី៣ អំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ មាត្រា៦ ថ្មី ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ចំពោះអំពើល្មើស ដូចខាងក្រោម៖
-ចំណុចទី ១ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។
-ចំណុចទី ២ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំពោះអ្នកបើកបរប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
-សរុបទឹកប្រាក់ពិន័យចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប!

អធិការខណ្ឌពោធិ៍សែនជ័យ ៖ ព្រឹកនេះអញ្ចើញលោកនាយប៉ុស្តិ៍ទាំង ០៧ មកហូបគុយទាវ ដើម្បីពន្យល់នឹងណែនាំបន្ថែមក្នុងការទទួលខុសត្រូវ ត...
31/01/2024

អធិការខណ្ឌពោធិ៍សែនជ័យ ៖ ព្រឹកនេះអញ្ចើញលោកនាយប៉ុស្តិ៍ទាំង ០៧ មកហូបគុយទាវ ដើម្បីពន្យល់នឹងណែនាំបន្ថែមក្នុងការទទួលខុសត្រូវ តួនាទី ពិសេសយកចិត្តទុកដាក់ រាល់ពាក្សបណ្តឹង ទាំងតាម ទូរស័ព្វ នឹងនៅប៉ុស្តិ៍របស់ខ្លួន ។

សូមជំរាបពុកម៉ែបងប្អូន ដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បើសិនជាមាន លោកនាយប៉ុស្តិ៍រូបណា មានការយឹតយ៉ាវក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ សូមទាក់ទងមកខ្ញុំបាទភ្លាម ។

🧑‍✈️ ខាងក្រោមគឺជាលេខ លោកអធិការ និងលេខនាយប៉ុស្តិ៍ទាំង០៧ ដែលជាលេខកាន់ជាប់២៤ ម៉ោង

🧑‍✈️👉 012932666 អធិការ ម៉ន វុធី 🚔
🧑‍✈️👉017380830 នាយប៉ុស្តិ៍ កាកាប ១
🧑‍✈️👉078390990 នាយប៉ុស្តិ កាកាប ២
🧑‍✈️👉0963799666 នាយប៉ុស្តិ៍សំរោងក្រោម
🧑‍✈️👉077369933. នាយប៉ុស្តិ៍ ត្រពាំងក្រសាំង
🧑‍✈️👉012924925. នាយប៉ុស្តិ៍ ចោមចៅទី ១
🧑‍✈️👉089287555. នាយប៉ុស្តិ៍ ចោមចៅទី២
🧑‍✈️👉012826093. នាយប៉ុស្តិ៍ ចោមចៅទី ៣

លទ្ធផលបាញ់កុក បុគ្គលដែរពាក់អាវ  "អ.ហ" នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះ...
30/01/2024

លទ្ធផលបាញ់កុក បុគ្គលដែរពាក់អាវ "អ.ហ"

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ "អ.ហ" ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។

ខ្ញូំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

សូមគោរពជូនជ្រាបជាព័ត៌មាន។

ចាប់ខ្លួននគរបាលម្នាក់ និងប្រជាការពារ ២ នាក់ ក្រោយជម្រិតទារលុយពីក្រុមយុវជនកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធ...
30/01/2024

ចាប់ខ្លួននគរបាលម្នាក់ និងប្រជាការពារ ២ នាក់ ក្រោយជម្រិតទារលុយពីក្រុមយុវជន
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរង គ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។ ការឃាត់ ខ្លួនគឺ ក្រោយករណីយុវជន០៥នាក់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យចំនួន០៣៖
១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។
២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុសជនជាតិ ខ្មែរ។
៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួល ដេីម្បីទទួលព័ត៌មានពាក់ព័ន្ធយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿ...
29/01/2024

សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួល

ដេីម្បីទទួលព័ត៌មានពាក់ព័ន្ធយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, ក្រសួងយុត្តិធម៌សូមជូននូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖

https://t.me/mojcampaignnews

សម្រាប់បងប្អូនដែលមានបំណងចង់ដាក់ពាក្យបណ្តឹងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សូមមេត្តាធ្វើការទាក់ទងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងតាមរយៈតេឡេក្រាម ឬទូរស័ព្ទលេខ 099 444 181 ដើម្បីភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ
https://www.pheakdey.com/kh/announcement/17

លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្រវឹងមធ្យម (0,25 - 0,39)👉ម៉ូត...
25/01/2024

លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់
ស្រវឹងមធ្យម (0,25 - 0,39)
👉ម៉ូតូ = ២៥ម៉ឺន
👉រថយន្តធុនស្រាល = ៤០ម៉ឺន
👉រថយន្តធុនធ្ងន់ = ៨០ម៉ឺន

ស្រវឹងខ្លាំង (0,40 ឡើង)
👉ម៉ូតូ = ១លាន
👉រថយន្តធុនស្រាល = ២លាន
👉រថយន្តធុនធ្ងន់ = ៤លាន
*ករណីមិនរាងចាល បញ្ជូនទៅតុលាការ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន ទៅ ៤លានរៀល

23/01/2024

មើលវីឌីអូរ បុគ្គលម្នាក់នេះ ខ្លាំងខាងអួតជល់មាន់

ខ្ញុំបាទ មិនទាន់ចូលវត្ត កាន់សមាទានសីលទេ➡️➡️➡️
ខ្ញុំបាទជាអ្នកជល់មាន់ អស់លោកអ្នកសារព័ត៌មាន អញ្ជើញថតមកចុះ ខ្ញុំមិនខ្លាចទេ អញ្ជើញថត ( ខណ្ឌឫស្សីកែវ)

សង្ឃឹមថា អធិការខណ្ឌឫស្សីកែវមេត្តាមានវិធានលើបុគ្គលម្នាក់នេះខ្លាចដើរបង្កើតល្បែងជល់មាន់(ភូមិ-ឃុំ សុវត្តិភាព ទាន)

មន្រ្តីនគរបាល ៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ(ភ្នំពេញ)៖  លោកអភិសន្ដិបណ...
23/01/2024

មន្រ្តីនគរបាល ៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីសម្រេចរបស់ អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមករានេះ។
មន្ត្រីនគរបាលទាំង៤រូបនេះរួមមាន៖
ទី១៖ លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន
ទី២៖ លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន
ទី៣៖ លោកពលបាលត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន
និងទី៤៖ លោកពលបាលត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន៕

15/01/2024
ក្រសួងមហាផ្ទៃសម្រេច ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន...
13/01/2024

ក្រសួងមហាផ្ទៃសម្រេច ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុ...
12/01/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប លោក ខេង យ័ន ដោយសារប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

មួយរូបទៀតហើយ! ក្រសួងមហាផ្ទៃសម្រេចបណ្តេញលោកវរសេនីយ៍ត្រី ឈុន ស៊ីណា ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិភ្នំពេញ ៖ សម្រេចអនុវត្តវ...
11/01/2024

មួយរូបទៀតហើយ! ក្រសួងមហាផ្ទៃសម្រេចបណ្តេញលោកវរសេនីយ៍ត្រី ឈុន ស៊ីណា ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ សម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ ៧២២២២ នាយរងការិយាល័យ គ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ៕

ត្រូវតែដក បើល្មើសវិន័យកងកម្លាំង ខ្លាចស្អុយមួយ ស្អុយទាំងអស់! រដ្ឋមន្ដ្រីមហាផ្ទៃដកហូតតំណែងវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នង...
07/01/2024

ត្រូវតែដក បើល្មើសវិន័យកងកម្លាំង ខ្លាចស្អុយមួយ ស្អុយទាំងអស់!

រដ្ឋមន្ដ្រីមហាផ្ទៃដកហូតតំណែងវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្ដព្រះសីហនុ និងបន្ថយឋានរស័ក្ដិពីស័ក្តិ៤កន្លះមកនៅស័ក្តិ៤ ហើយផ្ទេរទាំងបង្ខំឱ្យមកបម្រើការងារជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ព្រះរាជក្រឹត្យ បន្ថយនិងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី
06/01/2024

ព្រះរាជក្រឹត្យ បន្ថយនិងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន ០៤រូប ឱ្យមកនៅថ្នាក់ពលបាលត្រី

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដុះក្អែល មន្រ្តីល្មើសវិន័យកងកម្លាំងនគរបាលជាតិ ម្តងមួយៗ  ចំពោះវរសេ...
06/01/2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដុះក្អែល មន្រ្តីល្មើសវិន័យកងកម្លាំងនគរបាលជាតិ ម្តងមួយៗ ចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន ក្រោមរូបភាពដកហូតមុខ តំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។

Address

115
Phnom Penh
12003

Alerts

Be the first to know and let us send you an email when TOLA BTN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TOLA BTN:

Videos

Share


Other News & Media Websites in Phnom Penh

Show All

You may also like