ស្រ្តី និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ស្រ្តី និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
នាសម័យឌីជីថលនេះ ស្រ្តីត្រូវបានគេយកទុកដាក់យ៉ាងខ្លាំងដោយពួកគាត់បានដើរតួយ៉ាងសំខាន់ក្នុងការវិវត្តរបស់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ នាឆ្នាំ២០២០ដោយសារតែជំងឺកូវិដ-១៩ មិនថាស្រ្តីក្នុងប្រទេសកូរ៉េខាងត្បូងឬប្រទេសកម្ពុជាទេ ពួកគាត់សុទ្ធតែទទួលឥទ្ធិពលជាខ្លាំងដូចជាការបាត់បង់ការងារផ្សេងៗ។ លើសពីនេះ ស្រ្តីប្រឈមមុខក្នុងការបង់បាត់ឱកាសការងារនាពេលដែលគាត់មានគ្រួសារឬកូន។ ប៉ុន្តែស្រ្តីនូវតែមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសម័យឌីជីថលរបស់យើងដែរ ពីព្រោះស្រ្តីមានគំនិតជាអ្នកដឹកនាំ ហើយមានភាពរឹងមាំមិនថាក្នុងផ្នែកណានោះទេ ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានផ្តល់ឱកាសឱ្យស្រ្តីអាចរកចំណូលបន្ថែមទៀតជូនគ្រួសារតាមរយៈការលក់ផលិតផលនាំចូល ផលិតផលក្នុងស្រុក ឬផលិតផល
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាការដាក់លក់ប្រព័ន្ធពាណិជ្ជកម្មរបស់យើងទៅលើប្រព័ន្ធឌីជីថលតាមរយៈឱបករណ៍ទំនើបផ្សេងៗដូចជាទូរស័ព្ទដៃជាដើម។ ជាទូទៅ យើងមានវិធីសាស្រ្តជាច្រើនក្នុងការបញ្ជូនលុយដូចជា ធនាគារអនឡាញ ឬតាម Credit និងការទិញតាមរយៈការឱ្យលុយផ្ទាល់ក៏យើងអាចហៅថា ជាពាណិជ្ជកម្មអេឡិចត្រូនិកដែរ មិនចាំបាច់តែបញ្ជូនលុយតាមប្រព័ន្ធឌីជីថលទេ។ មួយផ្នែកនៃប្រព័ន្ធនេះគឺ ការដឹកជញ្ជូន។ ការទិញអនឡាញមិនអាចធ្វើទៅបានទេ ប្រសិនបើមិនមានការដឹកជញ្ជូនទេ។ លើសពីនេះ ការទិញលក់មានច្រើនប្រភេទទៀត។ ម្ចាស់អាជីវកម្មអាចបង្កើតជាគេហទំព័រឬកម្មវិធីណាមួយដើម្បីដាក់លក់ផ្ទាល់ទៅឱ្យអ្នកទិញ។ ក្រុមហ៊ុនខ្លះវិញអាចចែកចាយផលិតផលដល់អ្នកចែកចាយបន្តដើម្បីលក់ មិនទាក់ទងអ្នកទិញផ្ទាល់ទេ។ ចុងក្រោយ អ្នកជំនាញមួយចំនួនបានបង
ការផ្តាច់ខ្លួនសង្គមក្នុងសង្គមអភិវឌ្ឍន៍
ការផ្តាច់ខ្លួនសង្គមក្នុងសង្គមអភិវឌ្ឍន៍
កាលណាយើងនិយាយពីការផ្តាច់ខ្លួនពីសង្គម យើងតែងនិយាយពីក្មេងដែលធ្វើអ្វីៗដោយខ្លួនឯងមិនចង់មានទំនាក់ទំនងជាមួយមិត្តភក្តិឬអ្នកដទៃ។ វាអាចកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ នោះគឺបញ្ហាគ្រួសារ។ មិនថាគ្រួសារមានឬក្រ ប្រសិនបើគ្រួសារមានការជ្រោះគ្នាជាមួយគ្នា កូននឹងមានការផ្តាច់ពីឪពុកម្តាយ សង្គម និងអ្នកជុំវិញខ្លួន។ ក្មេងមួយចំនួនវិញគឺត្រូវបានគេទុកចោល។ គាត់អាចជាសិស្សមួយដែលមិនមានចំណាប់ថ្នាក់ល្អធ្វើឱ្យគ្រូ និងសិស្សមិនបានយកចិត្តទុកដាក់ជាមួយគាត់។ ការផ្តាច់ខ្លួចពីសង្គមក្នុងកម្រិតខ្ពស់នឹងបណ្តាលឱ្យមានបញ្ហាប្រឈមជាច្រើន។ បញ្ហាទី ១ គឺការធ្វើអត្តឃាត។ បញ្ហាទី ២ គឺការនាំឱ្យគាត់ប្រើប្រាស់គ្រឿងញៀនដើម្បីកាត់បន្ថយភាពឯកការរបស់គាត់។ បញ្ហាទី ៣ គឺជំងឺផ្លូវចិត្តមួយចំនួននឹងអាច
ភាពឯកាក្នុងសង្គមអភិវឌ្ឍន៍
ភាពឯកាក្នុងសង្គមអភិវឌ្ឍន៍
ភាពឯកកាកើតឡើងដោយសារកត្តាជាច្រើន។ កត្តាទី ១ គឺវាអាចកើតឡើងដោយសារខ្លួនឯងដូចជា ការគេញខ្លួនពីសង្គម ចូលចិត្តធ្វើអ្វីម្នាក់ឯងហើយនេះក៏បូករួមនឹងកត្តាសុខភាពផងដែរ។ កាលណាមានជំងឺ វានឹងធ្វើបុគ្គលមិនបានជួបនឹងអ្នកខាងក្រៅ និងមិនបានទាក់ទងនឹងសង្គម។ មួយវិញទៀត គាត់ក៏អាចកើតមាននូវជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ជំងឺថប់អារម្មណ៍ធ្វើឱ្យគាត់មិនចង់ជួបមនុស្សដទៃច្រើន ជំងឺបាក់ទឹកចិត្តធ្វើឱ្យបុគ្គលនៅតែក្នុងបន្ទប់របស់ខ្លួនឬក៏មានជំងឺផ្លាស់ប្តូរអារម្មណ៍ ម្តងសប្បាយ ម្តងពិបាកចិត្ត។ លើសពីនេះ គាត់អាចមាននូវកត្តាជំងឺផ្សេងៗទៀតបូករួមទាំងការពិកា ឬការដែលមិនមានជំនាញធ្វើការទំនាក់ទំនងក្នុងសង្គម។ កត្តាធំទី ២ នោះគឺកត្តាខាងក្រៅ។ កត្តានេះអាចពាក់ព័ន្ធប្រពៃណីនិងវប្បធម៌។ ក្នុងសង្គមខ្លះ មនុស្សចូលចិត្តផ្តាច
សារៈសំខាន់នៃថ្នាក់បរិញ្ញាបត្រក្រោយបញ្ចប់ការសិក្សា
សារៈសំខាន់នៃថ្នាក់បរិញ្ញាបត្រក្រោយបញ្ចប់ការសិក្សា
ច្បាស់ណាស់ក្នុងឆ្នាំ ២០៥០ ប្រទេសយើងនឹងមានការរីកចម្រើនប៉ុន្តែបញ្ហាក៏អាចកើតមានដែរ។ យុវជ័យសព្វថ្ងៃនឹងក្លាយជាបុគ្គលពេញវ័ញដែលតម្រូវឱ្យចិញ្ចឹមគ្រួសារ។ អ្វីដែលខ្ញុំបារម្ភនោះគឺ និស្សិតមួយចំនួនរើសជំនាញខុស ឬមុខជំនាញដែលហួសសម័យ។ មុខវិជ្ជាមួយចំនួននឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា។ ដូចនេះ ការដែលនិស្សិតធ្វើការជជែកគ្នា មានការរៀបចំវេទិកាដើម្បីនិយាយអ្វីដែលគួរធ្វើ អ្វីដែលត្រូវធ្វើឱ្យល្អជាមុន អ្វីដែលគួរចោល។ សកលវិទ្យាល័យក្នុងប្រទេសកម្ពុជាគួរតែបញ្ជៀបចំណេះដឹងទាំងនេះទៅតាមសាលាចំណេះដឹងទូទៅដើម្បីឱ្យគាត់យល់ដឹងហើយអ្វីដែលត្រូវចាប់យកនាថ្ងៃអនាគត។
Checkout our website: https://avi-news.net/archives/13945
—————————
All of our media: linktr.ee/avinews
#avinews #cambodia #KhmerNews #CambodiaNews
ក្រមសីលធម៌នៃអ្នកបង្កើតមាតិកាក្នុងសម័យឌីជីថល
ក្រមសីលធម៌នៃអ្នកបង្កើតមាតិកាក្នុងសម័យឌីជីថល
បច្ចុប្បន្ននេះ ការបង្កើតមាតិកាមានភាពងាយស្រួលណាស់ដោយវាទាមទារតែគណនីក្នុងបណ្តាញណាមួយជាមួយនឹងឧបករណ៍ដែលអាចថតបាន។ ប្រសិនបើបុគ្គលណាថតហើយបានបង្ហោះ យើងអាចហៅគាត់ថា ជាអ្នកបង្កើតមាតិកា។ នាពេលសព្វថ្ងៃ មានព័ត៌មាននិងមាតិកាយ៉ាងសម្បូរបែបណាស់ ខ្លះនិយាយពីផ្នែកអប់រំ ខ្លះផលិតផ្នែកព័ត៌មាន។ នេះធ្វើឱ្យមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាននោះគឺវាធ្វើឱ្យយើងទទួលបានព័ត៌មានកាន់តែច្រើន។ ប៉ុន្តែព័ត៌មានច្រើននោះក៏អាចធ្វើជាផលអវិជ្ជមានផង ដែរ។ ប៉៉ុន្តែកត្តាអវិជ្ជមានដែលបានកើតឡើងក៏ដោយសារអ្នកផលិតដែរ។ អ្នកផលិតមាតិកាខ្លះគឺពឹងផ្អែកទៅលើសក្តានុពលនៃអ្នកគាំទ្ររបស់គាត់។ នេះបានធ្វើឱ្យគាត់គិតតែផលចំណេញផ្ទាល់ខ្លួនដោយមិនបានគិតពីចំណេះវិជ្ជាជីវៈរបស់គាត់ទេ។ ដូចនេះ ខ្លះបានរំលោភ
ឥទ្វិពលរបស់បច្ចកវិទ្យាមកលើកុមារ
ឥទ្វិពលរបស់បច្ចកវិទ្យាមកលើកុមារ
ពន្លឺនៃកញ្ចក់អេក្រង់អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនទៅលើកុមារ។ ទី ១ នោះគឺវាអាចធ្វើឱ្យមានការប៉ះពាល់ដល់ភ្នែករបស់កុមារដែលវាធ្វើឱ្យមានការឆាប់នឿយហត និងប៉ះពាល់ដល់សុខភាពភ្នែកនាថ្ងៃអនាគត។ មួយវិញទៀត ពន្លឺដែលចេញពីទូរស័ព្ទរបស់យើងឬក៏យើងហៅថា Blue Light អាចប៉ះពាល់ដល់ខួរក្បាលរបស់កុមារផងដែរ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ឌីជីថល និងអាកប្បកិរិយារបស់កុមារពិតជាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ សព្វថ្ងៃ ក្មេងចូលចិត្តលេង Game ក៏ដូចជាបណ្តាញសង្គមផ្សេងដូចជា Tik Tok, Facebook ជាដើម។ ទាំងអស់នេះសុទ្ធតែមានឥទ្ធិពលទៅលើកុមារ។ ការបណ្តាយឱ្យប្រើប្រាស់បែបនេះនឹងបណ្តាលឱ្យមានផលប៉ះពាល់ច្រើនដោយក្នុងបណ្តាញសង្គមមានព័ត៌មានជាច្រើនប្រភេទទាំងល្អ និងអាក្រក់។ មាតិកាខ្លះនិយាយពីអំពើហិង្សា ការសម្លាប់ ការបាញ់បោះដែលជាគ្រោះថ្នា
ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជា
ស្វែងយល់ពីសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជា
ពាក្យ ”សេដ្ឋកិច្ចឌីជីថល” នេះ មិនមែនជាពាក្យថ្មីនោះឡើយ។ តាមការពិតទៅពាក្យនេះ ត្រូវបានបង្កើតឡើងដោយលោក Don Tapscott តាំងពីឆ្នាំ ១៩៩៥ មកម៉្លេះ។ ចំពោះនិយមន័យនៃពាក្យ “សេដ្ឋកិច្ចឌីជីថល” នេះ គឺមិនមាននិយមន័យជារួមឡើយ។ ការឱ្យនិយមន័យនៃពាក្យនេះមានភាពខុសគ្នាទៅតាមប្រទេស ឬស្ថាប័ននីមួយៗ។ ឧទាហរណ៍៖ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ឬហៅកាត់ជាភាសាអង់គ្លេសថា OECD, បានឱ្យនិយមន័យនៃពាក្យ “សេដ្ឋកិច្ចឌីជីថល” ថាជាសកម្មភាពសេដ្ឋកិច្ចទាំងអស់ដែលពឹងផ្អែកលើ ឬអាចធ្វើឱ្យប្រសើរឡើង តាមរយៈការប្រើប្រាស់ធាតុចូលឌីជីថល ដែលរួមមានដូចជា៖ បច្ចេកវិទ្យាឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, សេវាឌីជីថល និងទិន្នន័យ ជាដើម។ ហើយពាក្យនេះក៏សំដៅដល់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ព
ទំនាក់ទំនងរវាងការហាត់ប្រាណ និងសុខភាពផ្លូវចិត្ត
ទំនាក់ទំនងរវាងការហាត់ប្រាណ និងសុខភាពផ្លូវចិត្ត
ជាទូទៅ ការដែលយើងមានសុខភាពផ្លូវកាយល្អ យើងក៏មានសុខភាពផ្លូវចិត្តល្អ ដែរ។ លើសពីជំរុញឱ្យរាងកាយរបស់យើងមានសុខភាពល្អ ការហាត់ប្រាណជួយជំរុញឱ្យខួរក្បាលយើងបង្កើតនូវដូប៉ាមីន។ វាជាអរម៉ូនមួយដែលធ្វើឱ្យយើងមានអារម្មណ៍ សប្បាយរីករាយ និងធ្វើឱ្យមានអារម្មណ៍សុខភាពល្អ។ អារម្មណ៍ល្អចំពោះអ្នកដទៃ គ្រួសារ និងចំពោះខ្លួនឯងនឹងឱ្យយើងគេងស្រួល ហូបអាហារឆ្ងាញ់ និងធ្វើការដោយយកចិត្តទុក ដាក់។ ប្រសិនបើយើងភ្ញាក់ពីគេងមកហើយធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យមានកម្តៅសាច់ដុំ និងកម្តៅរាយកាយរបស់យើង។ នេះធ្វើឱ្យចរន្តឈាមចាប់ផ្តើមដើរធ្វើឱ្យមានកម្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃរបស់យើង។ ដូចនេះ ការហាត់ប្រាណនាពេលព្រឹកជាការដាស់អារម្មណ៍ ស្មារតីរបស់យើងដើម្បីត្រៀមខ្លួនក្នុងការធ្វើការ។ ជាចុងបញ្
ការសិក្សាភាសា និងអនាគតរបស់យុវជនកម្ពុជា
ការសិក្សាភាសា និងអនាគតរបស់យុវជនកម្ពុជា
ការរៀនភាសាបរទេសមានការប្រែប្រួលខ្លាំងដោយវាជ្រាបចូលគ្រប់វិស័យ និងបច្ចេកវិទ្យា។ ក្នុងប្រទេសយើង ភាសាដែលពេញនិយមខ្លាំងជាងគេគឺ ភាសាអង់គ្លេស ដោយការរៀនភាសានេះត្រូវបានរដ្ឋាភិបាលយើងគាំទ្រយ៉ាងខ្លាំង ហើយបានដាក់ឱ្យសិក្សាតាំងថ្នាក់ទី ៦ ទៅ។ មិនយូរប៉ុន្មាន យើងនឹងមានភាសាអង់គ្លេស ភាសាបារាំង និងភាសាចិនដែលមានក្នុងសង្គមរបស់យើង។ សព្វថ្ងៃនេះ ភាសាដែលនាំមុខខ្លាំងជាងគេគឺ ភាសាអង់គ្លេស និងភាសាចិន។ ដោយយើងមានអ្នកវិនិយោគជនជាតិចិនច្រើននិងអ្នកនិយាយភាសាអង់គ្លេស យើងគួរតែចេះភាសាទាំងពីរនេះ។ យ៉ាងតិចណាស់ មួយក្នុងចំណោមភាសាទាំងពីរនេះត្រូវចេះឱ្យច្បាស់។ ពេលរៀនភាសា ត្រូវចេះឱ្យច្បាស់ មិនថាភាសាអង់គ្លេស ភាសាចិន ភាសាថៃឬវៀតណាមទេ ពីព្រោះ ភាសានឹងធ្វើឱ្យយើងឃើញរបទថ្មីក្នុងសង្គមរបស់យើង។ បើសិនយ
ឥទ្ធិពលរបស់សកលភាវូបនីយកម្មមកលើប្រទេសកម្ពុជា
ឥទ្ធិពលរបស់សកលភាវូបនីយកម្មមកលើប្រទេសកម្ពុជា
តាមការយល់ឃើញរបស់ខ្ញុំ សកលភាវូបនីយកម្មគឺជាការតភ្ជាប់នៃវិស័យទាំងអស់បូករួមទាំង វិស័យសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន ហើយការតភ្ជាប់នេះគួរតែកើតឡើងនូវគ្រប់កម្រិតបូករួមទាំងរដ្ឋ តួអង្គមិនមែនរដ្ឋ និងតួអង្គឯកជន ជាដើម។ ការតភ្ជាប់នេះបានរីកផ្សព្វផ្សាយទូទាំងពិភពលោកទើបក្លាយជាសកលភាវូបនីយកម្ម។ តាមការយល់ឃើញរបស់ខ្ញុំ សកលភាវូបនីយកម្មគឺជាការតភ្ជាប់នៃវិស័យទាំងអស់បូករួមទាំង វិស័យសេដ្ឋកិច្ច នយោបាយ សង្គម បរិស្ថាន ហើយការតភ្ជាប់នេះគួរតែកើតឡើងនូវគ្រប់កម្រិតបូករួមទាំងរដ្ឋ តួអង្គមិនមែនរដ្ឋ និងតួអង្គឯកជន ជាដើម។ ការតភ្ជាប់នេះបានរីកផ្សព្វផ្សាយទូទាំងពិភពលោកទើបក្លាយជាសកលភាវូបនីយកម្ម។ ដើម្បីស្វែងយល់ពីឥទ្ធិពលរបស់សកលភាវូបនីយកម្មមកលើសេដ្ឋកិច្ចកម្ពុជាយើង យើងត្រូវយល់ដឹងព
ការប្រើប្រាស់ AI ក្នុងអាជីវកម្មគ្រប់ទំហំ
ការប្រើប្រាស់ AI ក្នុងអាជីវកម្មគ្រប់ទំហំ
AI សំដៅលើ software ឬក៏យើងហៅថា code ដែលគេបានសរសេរឡើយសម្រាប់មុខងារណាមួយដើម្បីកាត់បន្ថយការចំណាយកម្លាំងរបស់មនុស្ស ហើយជួយឱ្យយើងធ្វើការងារបានលឿនជាងមុន។ ជាក់ស្តែងក្នុងការងារបណ្តាញផ្សព្វផ្សាយ AI អាចជួយកាត់សំឡេងឬក៏កាត់វីដេអូដោយមិនទាមទារឧបករណ៍ទំនើបពេក។ បើប្រៀបធៀបជាមួយនឹងមនុស្ស ការកាត់តវីដេអូអាចប្រើរយៈពេលដ៏ខ្លី។ វាមានការរីកចម្រើនក៏ពិតមែន AI មិនទាន់ដំណើរការទៅបានដោយខ្លូនឯងទេ វានុូវតែត្រូវការមនុស្ស។ ហើយបើសិនជាយើងចង់កាត់បន្ថយហនិភ័យ យើងត្រូវចេះប្រើបច្ចេកវិទ្យាទាំងនេះដើម្បីឱ្យវាជួយបង្កើនសមត្ថភាពផលិតរបស់យើង។ ទៅថ្ងៃមុខ AI នឹងក្លាយជាអ្វីមួយដែលមានភាពសាមញ្ញសម្រាប់យើងប្រៀបបីដូចជា ភាសាអង់គ្លេសអាចក្លាយជាភាសាមួយទូទៅ អ្នកណាក៏ចេះ។ បច្ចេកវិទ្យាក៏ដូចគ្នាដែរ បើយើងចង់ប្រកួតប្រជែងជ