NMR-TV-News

NMR-TV-News ការកំសាន្ដ ចំណេះដឹង និងពត៌មាន ការកំសាន្ដ ចំណេះដឹង និងពត៌មាន, ប្លែក រហ័ស ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

🤝ឱកាសការងារ!🤝សូមជម្រាប់ជូន៖ ខុនដូប៉ាវលីមេនសិន ត្រូវការជ្រើសរើសបុគ្គលិកទាំង២ភេទ មានដូចខាងក្រោម៖👉ផ្នែក Receptionist ធ្វើកា...
30/05/2023

🤝ឱកាសការងារ!
🤝សូមជម្រាប់ជូន៖ ខុនដូប៉ាវលីមេនសិន ត្រូវការជ្រើសរើសបុគ្គលិកទាំង២ភេទ មានដូចខាងក្រោម៖
👉ផ្នែក Receptionist ធ្វើការងារពេញម៉ោង (5:00am-8:00pm)
👉ផ្នែកទីផ្សារ(លក់-ជួល) ខុនដូ ធ្វើការងារពេញម៉ោង (5:00am-8:00pm)
👉លក្ខខណ្ឌ៖ អាចនិយាយ និងសរសេរភាសាចិន ព្រមទាំងចេះប្រើប្រាស់កុំព្យូទ័រឮ
👉ឧស្សាហ៍ព្យាយាម មានទនួលខុសត្រូវការងារ និងចេះធ្វើការងារជាក្រុម
👉ប្រាក់ខែ៖ ពេលសំភាសន៍អាចពិភាក្សាបាន បន្ទាប់ពីរយៈពេលសាកល្បងការងារ នឹងមានការដំឡើងប្រាក់ខែ។
👉សម្រាកថ្ងៃអាទិត្យនិងបុណ្យជាតិធំៗ
🏢ទីតាំងការងារ៖ ផ្លូវ139ផ្ការាំទឹករាំជិតYes Ktv ក្រោយសាលាបាក់ទូក (ជ័យថាវី)
☎️លេខទំនាក់ទំនង: 010652224/068652224

01/03/2022
🙏សូមអនមោទនា! ពិធីបុណ្យមាឃបូជាការបា្ររព្ធពិធីបុណ្យមាឃបូជាគឺដើម្បី ប្រារព្ធនូវព្រឹត្តិការណ៍ធំ៣យ៉ាង៖🙏១.ដើម្បីប្រារព្ធនូវការ...
16/02/2022

🙏សូមអនមោទនា! ពិធីបុណ្យមាឃបូជា
ការបា្ររព្ធពិធីបុណ្យមាឃបូជាគឺដើម្បី ប្រារព្ធនូវព្រឹត្តិការណ៍ធំ៣យ៉ាង៖
🙏១.ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
🙏២.ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ
🙏៣.ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ

16/02/2022

🙏សូមអនមោទនា! ពិធីបុណ្យមាឃបូជា
ការបា្ររព្ធពិធីបុណ្យមាឃបូជាគឺដើម្បី ប្រារព្ធនូវព្រឹត្តិការណ៍ធំ៣យ៉ាង៖
🙏១.ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
🙏២.ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ
🙏៣.ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
🍾អំពីស្រាសុខភាពរាជវង្សចិន Royal Health Wine

ស្រាសុខភាពរាជវង្ស Royal Health Wine សូមចូលរួមអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ថ្ងៃទី២៣...
23/10/2021

ស្រាសុខភាពរាជវង្ស Royal Health Wine
សូមចូលរួមអបអរសាទរខួប ៣០ឆ្នាំ
នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន៖
១ សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា
២ ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ
៣ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន
៤ ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

រីករាយបុណ្យចេញព្រះវស្សា!...................................................................................ចេញព្រះវស្សាគ...
21/10/2021

រីករាយបុណ្យចេញព្រះវស្សា!...................................................................................
ចេញព្រះវស្សាគឺ​ជា​​ពេល​ដែល​ព្រះសង្ឃ យកចំណេះដឹង ដែលព្រះអង្គ បានសិក្សាក្នុងពេលចូលវស្សា ទៅ​បង្ហាត់​​ប្រៀនប្រៀនប្រដៅដល់ពុទ្ធបរិស័ទ ឱ្យ​បាន​ជ្រួតជ្រាប និងប្រតិបត្តិ ដើម្បីជា​ប្រយោជន៍​។

ដោយសារទឹកកក​សមុទ្រ​អា​ក​ទិ​ក​បាន​រលាយ​ជាលំដាប់​ ​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​កត់ត្រា​ផ្កាយរណប​នៅ​ឆ្នាំ​ ​១​៩​៧​៩​ ​ប៉ុន្តែ...
19/10/2021

ដោយសារទឹកកក​សមុទ្រ​អា​ក​ទិ​ក​បាន​រលាយ​ជាលំដាប់​ ​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​កត់ត្រា​ផ្កាយរណប​នៅ​ឆ្នាំ​ ​១​៩​៧​៩​ ​ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បាន​ចេញ​មក​ជាមួយនឹង​ការ​ព្យាករណ៍​ថា​ ​នៅ​ចុង​សតវត្ស​នេះ​ទឹកកក​សមុទ្រ​អា​ក​ទិ​ក​អាច​នឹង​រលាយ​បាត់​នៅ​រដូវក្តៅ​ ​ដែល​អាច​ជំរុញ​ឱ្យ​ខ្លាឃ្មុំ​តំបន់​ប៉ូល​ ​និង​ប្រភេទ​សត្វ​ដែល​ពឹងផ្អែក​លើទឹក​កក​ដទៃទៀត​ឈាន​ទៅ​រកការ​ស្លាប់​ផុតពូជ​ ​។​

​«​តំបន់​ទឹកកក​ចុងក្រោយ​»​ ​គឺជា​តំបន់​មួយ​ដែល​ផ្ទុក​ទឹកកក​អាក់​ទិ​ក​ចាស់​ជាងគេ​និង​ក្រាស់​បំផុត​ ​។​ ​វា​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​ ​១​ ​លាន​គីឡូ​ម៉ែត្រការ៉េ​ពី​ឆ្នេរ​ខាងលិច​នៃ​ប្រជុំកោះ​អា​ក​ទិ​ក​កាណាដា​ ​រហូតដល់​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​ហ្គ្រោ​អង់​ឡង់​(​Green​land​) ​។​ ​នៅ​ពេល​អ្នកវិទ្យាសាស្ត្រ​ដាក់ឈ្មោះ​តំបន់​ទឹកកក​ដែល​មាន​ក​ម្រាស់ ​៤​ ​ម៉ែត្រ​ ​ពួកគេ​គិតថា​ ​វា​នឹង​មាន​រយៈពេល​រាប់​ទសវត្សរ៍​ ​។​

​ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្រោម​សេ​ណារី​យ៉ូ​ដែល​មាន​ទាំង​ស្ថានភាព​សុទិដ្ឋិនិយម​បំផុត​និង​ទុទិដ្ឋិនិយម​បំផុត​ ​សម្រាប់​ការ​ឡើងក​ម្តៅ​ផែនដី​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​ ​ទឹកកក​សមុទ្រ​នឹង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​ ​២​០​៥​០​ ​។​ ​សេ​ណារី​យ៉ូ​ដែល​មាន​សុទិដ្ឋិនិយម​បំផុត​ ​ដែល​ការ​បញ្ចេញ​កា​បូ​ន​ត្រូវ​បាន​ទប់​ស្កាត់​ភ្លាម​ៗ​និង​យ៉ាង​ខ្លាំង​ ​ដើម្បី​ការពារ​ការ​ឡើងក​ម្តៅ​ផែនដី​ដ៏​អាក្រក់​បំផុត​ ​អាច​បណ្តាល​ឱ្យ​មាន​ទឹកកក​មាន​ក​ម្រិ​ត​នៅ​ក្នុង​តំបន់​ ​។​ ​យោង​តាម​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​នៅ​ក្នុង​ការសិក្សា​ថ្មី​មួយ​ ​ក្នុង​សេ​ណារី​យ៉ូ​ទុទិដ្ឋិនិយម​បំផុត​ថា​ ​ការ​សាយភាយ​បន្ត​ក្នុង​អត្រា​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​ ​ទឹកកក​រដូវក្តៅ​ ​ខ្លាឃ្មុំ​តំបន់​ប៉ូល​ ​និង​ឆ្មា​ទឹក​ដែល​រស់នៅ​លើទឹក​កក​ ​អាច​បាត់បង់​នៅ​ឆ្នាំ​ ​២​១​០​០​ ​។​

​សហ​អ្នកនិពន្ធ​របាយការណ៍​សិក្សា​ ​លោក​ ​Robe​r​t​ ​Newt​on ​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯ​កន្លែង​អង្កេត​ផែនដី​ ​L​am​on​t​-​Do​her​t​y​ ​Earth​ ​របស់​សាកលវិទ្យាល័យ​កូឡុំ​បៀ​បាន​និយាយ​ថា​៖​ ​«​ជាអកុសល​នេះ​គឺជា​ការពិសោធ​ដ៏​ធំ​មួយ​ដែល​យើង​កំពុង​ធ្វើ​ ​។​ ​ប្រសិនបើ​ទឹកកក​ពេញ​មួយ​ឆ្នាំ​រលាយ​បាត់​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ដែល​ពឹងផ្អែក​លើទឹក​កក​ទាំងមូល​នឹង​ដួល​រលំ​ ​ហើយ​អ្វី​ដែល​ថ្មី​នឹង​ចាប់ផ្តើម​»​ ​។​

​គម្រប​ទឹកកក​សមុទ្រ​អា​ក​ទិ​ក​លូតលាស់​និង​រួញ​តូច​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ឈាន​ដល់ក​ម្រិ​ត​អប្បបរមា​នៅ​ចុង​រដូវក្តៅ​នៅ​ខែកញ្ញា​ ​មុននឹង​ងើបឡើង​វិញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​ ​ដើម្បី​ឈាន​ដល់ក​ម្រិ​ត​អតិបរមា​នៅ​ខែ​មីនា​ ​។​ ​ប៉ុន្តែ​ដោយសារ​កា​បូ​ន​ឌី​អុក​ស៊ី​ត​និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដទៃទៀត​បាន​រួមចំណែក​ដល់​ការ​ឡើងក​ម្តៅ​នៃ​បរិយាកាស​ ​វិសាលភាព​នៃ​ទឹកកក​សមុទ្រ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ ​១​៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​នាំមក​នូវ​ក​ម្រិ​ត​ទឹកកក​សមុទ្រ​ ​១​៥​ ​ទាប​បំផុត​នៅ​ក្នុង​កំណត់​ត្រា​ផ្កាយរណប​ ​នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល​និង​ទឹកកក​ជាតិ​ (NS​I​D​C) ​៕

ដោយមើលឃើញតម្រូវការ និងការកែលំអរសោភ័ណ្ឌភាព សុវត្ថិភាពនៃខេត្តព្រះសីហនុកាលពីរសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ...
19/10/2021

ដោយមើលឃើញតម្រូវការ និងការកែលំអរសោភ័ណ្ឌភាព សុវត្ថិភាពនៃខេត្តព្រះសីហនុកាលពីរសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ។

ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងសាងសង់បន្ទប់អគ្គិសនី និងទីតាំងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ) នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំបងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ព្រោះភ្ញៀវត្រូវការភាពស្អាត និងបរិស្ថានល្អ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរៀបស្មើរ ដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់៕

ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១បានចេញមុខច្រានចោលរបាយការណ៍ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៊ីលល្បឿ...
19/10/2021

ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១បានចេញមុខច្រានចោលរបាយការណ៍ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០២១នេះ ដូចទៅនឹងការអះអាងរបស់សារព័ត៌មាន Financial Times កាលពីចុងសប្តាហ៍កន្លងទៅនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចាវ លី​ជាន (Zhao Lijian) បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ប៉េកាំងថា វា​មិនមែនជា​ការបាញ់​សាកល្បង​មី​ស៊ី​ល​នោះទេ តែ​វា​ជាការ​ធ្វើតេស្ត​សាកល្បង​យានអវកាស ដោយ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​លើ​បច្ចេកវិទ្យា​ក្នុងការ​ប្រើប្រាស់​វា​ឡើងវិញ​។​

សូមជម្រាបថា កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ សារព័ត៌មាន Financial Times បានចេញ​ផ្សាយ​ពី​របាយការណ៍​មួយ ដោយ​បង្ហាញថា ប្រទេស​ចិន​បានធ្វើការ​សាកល្បង​បាញ់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង hypersonic missile ដែលមាន​សមត្ថភាព​បំពាក់​ថាមពលនុយក្លេអ៊ែ​រ កាលពី​ខែសីហា​កន្លងទៅ​៕

បន្ទាប់ពីឡើងកាន់តំណែង មិនទាន់បាន៥ថ្ងៃពេញផង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង ល...
19/10/2021

បន្ទាប់ពីឡើងកាន់តំណែង មិនទាន់បាន៥ថ្ងៃពេញផង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Pursat Provincial Hall នៅថ្ងៃទី១៨ តុលា ២០២១នេះ។
តាមប្រភពដដែលបានបញ្ជាក់ថា ជាក់ស្តែងគេសង្គេតឃើញថាក្រុមការងារសហការដោយមន្ទីររ៉ែ និងថាមពល និងក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី បច្ចុប្បន្នបាននឹងកំពុងរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED ដើម្បីងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។

សារព័ត៌មាន អិន.អឹម.អ ធីវីញ៉ូស៍ (NMR TV News)សូមចូលរួមការរំលឹក និងគោរពដ៏ខ្ពង់ខ្ពស់ខួបទី៩ នៃការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះក...
15/10/2021

សារព័ត៌មាន អិន.អឹម.អ ធីវីញ៉ូស៍ (NMR TV News)
សូមចូលរួមការរំលឹក និងគោរពដ៏ខ្ពង់ខ្ពស់
ខួបទី៩ នៃការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-២០២១។

សូមបងប្អូនរស់នៅតំបន់តាតៃ មានការប្រុងប្រយ័ត្នផង! ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានប្រកាសបើកទ្វារទំនប់ទឹក នៅរសៀលថ្ងៃទី១២ ខែតុល...
13/10/2021

សូមបងប្អូនរស់នៅតំបន់តាតៃ មានការប្រុងប្រយ័ត្នផង! ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានប្រកាសបើកទ្វារទំនប់ទឹក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទឹកភ្លៀងពីខ្សែទឹកខាងលើអាងស្តុកទឹកវារីអគ្គសនីតាតៃ កំពុងកើនឡើងជាលំដាប់។

តាមការរំពឹងទុករបស់ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានឱ្យដឹងថា ការបើកទ្វារទឹក បានធ្វើឡើងកាលពីរសៀលម៉ោង ១៤:០០ ដែលលំហូរទឹកបញ្ចេញមាន ១២០០ ម៉ែត្រគូបក្នុងមួយវិនាទី។

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ថ្ងៃនេះបិណ្ឌទី៦
27/09/2021

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
ថ្ងៃនេះបិណ្ឌទី៦

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ថ្ងៃនេះបិណ្ឌទី៤
26/09/2021

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
ថ្ងៃនេះបិណ្ឌទី៤

26/09/2021

ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ជំនាញដូចជា៖
-អ្នកផលិតព័ត៌មាន
-សរសេរព័ត៌មាន
-ជំនាញ Graphic Design
-អ្នកអានព័ត៌មាន
-អ្នកយកព័ត៌មាន
សូមធ្វើការទំនាក់ទំនងមកការិយាល័យព័ត៌មានផ្ទាល់ ឬទំនាក់ទំនងតាមរយៈ៖
លេខទូរស័ព្ទ៖ 070 70 16 09/ 085 49 69 09/ 097 611 47 21
អ៊ីមែល៖ [បាន​លាក់​អ៊ីមែល]
វេបសាយ៖ www.nmr-news.com

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
25/09/2021

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

24/09/2021

រាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងធម្មការនិងសាសនា ចេញសេចក្តីណែនាំចំនួន ៣ចំនុច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរា...
24/09/2021

ក្រសួងធម្មការនិងសាសនា ចេញសេចក្តីណែនាំចំនួន ៣ចំនុច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រាត្រីសួស្ដី! យប់ថ្ងៃសែនព្រះខែ សូមជូនពរឱ្យបងប្អូនទាំងអស់គ្នា មានសុភមង្គល សុខភាពល្អ និងមានសំណាងល្អ
21/09/2021

រាត្រីសួស្ដី! យប់ថ្ងៃសែនព្រះខែ សូមជូនពរឱ្យបងប្អូនទាំងអស់គ្នា មានសុភមង្គល សុខភាពល្អ និងមានសំណាងល្អ

19/09/2021

ក្រសួងធនធានទឺក និងឧតុនិយម ចេញសេចក្ដីប្រកាសអំពីការប្រែប្រួលអាកាសធាតុ

លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាសរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១
19/09/2021

លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាសរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១

Address

#426 St69Bt Sangkat Boung Tompun, Khan Meanchey
Phnom Penh
12000

Alerts

Be the first to know and let us send you an email when NMR-TV-News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NMR-TV-News:

Videos

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All