ថ្ងៃខ្លះអាចជាថ្ងៃអាក្រក់សម្រាប់យើង ប៉ុន្តែវាក៏អាចជាថ្ងៃល្អរបស់អ្នកដទៃ ហេតុនេះគួរចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ កុំបំផ្លាញថ្ងៃល្អរបស់គេ ដោយសារអារម្មណ៍របស់យើង 🙂
ពួកយើងរាប់អានគ្នាដើម្បីឱ្យល្អ និងរីកចម្រើនទាំងអស់គ្នា ប៉ុន្តែបើសិនជាទំនាក់ទំនងនោះក្លាយជាសម្ពាធឱ្យពួកយើងវិញ នោះគួរដល់ពេលដែលត្រូវលែងដៃគ្នា ដើរផ្លូវរៀងខ្លួនហើយ។
ធំៗអស់ហើយត្រូវចេះរៀនដោះលែង និងទទួលយកការពិត មនុស្សទោះស្រឡាញ់ខ្លាំងប៉ុណ្ណាគង់តែនឹងប្រែប្រួល 😊#remind #selflovebestlove
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟. 𝐍𝐨𝐛𝐨𝐝𝐲 𝐬𝐞𝐞𝐬 𝐭𝐡𝐞 𝐛𝐚𝐭𝐭𝐥𝐞𝐬 𝐲𝐨𝐮 𝐟𝐢𝐠𝐡𝐭 𝐞𝐯𝐞𝐫𝐲 𝐝𝐚𝐲.
ការដែលនៅម្នាក់ឯងក៏ជាជម្រើសដ៏ល្អមួយដែរ គ្មានការរំពឹងទុក ក៏គ្មានការខកចិត្ត
ការដែលនៅម្នាក់ឯងក៏ជាជម្រើសដ៏ល្អមួយដែរ គ្មានការរំពឹងទុក ក៏គ្មានការខកចិត្ត
ជីវិតមិនខុសពីការជិះរថភ្លើងទេ នៅពេលដែលទៅដល់ចំណតនីមួយៗតែងមានមនុស្សឡើងនិងចុះ ហើយយើងបានជួបមនុស្សថ្មីៗរហូត។ ហេតុនេះគួររៀនបើកចិត្តទូលាយ ចេះដោះលែង និងទទួលយករឿងរ៉ាវដែលបានកើតឡើង។
ទំនាក់ទំនងដែលព្យាយាមតែម្ខាងវាគ្មានផ្លូវអាចទៅរួចនោះទេ ដូចនេះជម្រើសដែលល្អសម្រាប់ពួកយើងទាំង២ គឺខ្ញុំដើរចេញពីជីវិតគេ
ហើយតួនាទីរបស់ខ្ញុំក៏ចប់ ចុងក្រោយរវាងយើងបានត្រឹមជាមនុស្សស្គាល់គ្នាធម្មតាតែប៉ុណ្ណោះ
គិតយ៉ាងណា បើគេស្អប់យើង?
_______________________
អ្នកណាដែលបង្កើតការស្អប់ អ្នកនោះនឹងរងទុក្ខ ហេតុនេះចូរអាណិតមេត្តាដល់អ្នកដែលស្អប់យើង ព្រោះគេកំពុងតែដុតភ្លើងក្នុងខ្លួនរបស់គេហើយ។
_______________________
ដកស្រង់ចេញពីសៀវភៅ ៖ មនោសញ្ចេតនា
និពន្ធដោយបងប្រុស ៖ សុខ ចាន់ផល
អានដោយ ៖ Le Mon
ចង់ដឹង Admin ដកស្រង់ចេញពីរឿងណា ចម្លើយនៅចុងវីដេអូ XD
បង្ហើបមួយចុះថារឿងនេះ Admin ចំណាយទឹកភ្នែកអស់ច្រើនសាហាវ 😑
នៅត្រង់ណានៃបេះដូងគេ?
ដកស្រង់ពីសៀវភៅ “បែបណាទើបល្អ?” បោះពុម្ពលើកទី២
🍀 បើកក់ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២
🍀 អ្នកកក់នឹងទទួលបាននូវស្នៀតសៀវភៅដ៏ស្រស់ស្អាត ព្រមទាំងហត្ថលេខាអ្នកនិពន្ធ
🍀 តម្លៃសម្រាប់អ្នកកក់៖ ២៨០០០រៀល
🍀 តម្លៃពេលចេញលក់៖ ៣២០០០រៀល
🍀 សូមផ្ញើសារមកកាន់ផេក ដោយផ្ទាល់សម្រាប់ការកក់
បញ្ជាក់៖ ខ្លឹមសារនៃសៀវភៅដែលបោះពុម្ពលើកទី២នេះ ដូចគ្នាទាំងស្រុងនឹងសៀវភៅដែលបោះលើកទី១
កុំលេងសើចជាមួយជំងឺបាក់ទឹកចិត្ត ព្រោះវាជាឃាតករលាក់មុខ។
សូមថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ 🌸
គិតពីខ្លួនឯង ឱ្យដូចគិតពីអ្នកដទៃ
ដកស្រង់ពីសៀវភៅមនោសញ្ចេតនា
ស្នាដៃអ្នកនិពន្ធ សុខ ចាន់ផល