Meatika.com - មាតិកា

Meatika.com - មាតិកា Meatika.com is a media website in Cambodia who are focusing on the health, technology and business content. Our slogan is Good Health, Smile Last.

Now it happens in Cambodia
01/06/2023

Now it happens in Cambodia

ក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើបការប្រាស្រ័យទាក់ទងគ្នាពីចម្ងាយគឺកាន់តែងាយស្រួល ប៉ុន្តែស្របពេលជាមួយគ្.....

រីករាយទិវាសិទ្ធិនារី
08/03/2023

រីករាយទិវាសិទ្ធិនារី

Happy women’s right day!

ភ្លេចថាអត់លុយ xD
10/09/2022

ភ្លេចថាអត់លុយ xD

10/09/2022

ធ្លាក់កង្ហារលេីមិនធ្វេីអោយដាច់កដូចការគិតរបស់យេីងទេ 😅 តែអាចបែកក្បាលបាន 😂

ដូចពាក្យចាស់ថា​ កុំចាប់ត្រីច្រេីនក្នុងពេលតែមួយ​។ A thoughtful speech...
27/05/2022

ដូចពាក្យចាស់ថា​ កុំចាប់ត្រីច្រេីនក្នុងពេលតែមួយ​។ A thoughtful speech...

ទម្លាប់ទាំង ៦ ដែលធ្វើអោយជីវិតយើងមានក្តីសុខ ;)
19/05/2022

ទម្លាប់ទាំង ៦ ដែលធ្វើអោយជីវិតយើងមានក្តីសុខ ;)

Save ទុក ឬក៍អានលេងទៅមិនខុសទេបងប្អូន ។
12/05/2022

Save ទុក ឬក៍អានលេងទៅមិនខុសទេបងប្អូន ។

Virtual Influencer
02/05/2022

Virtual Influencer

ដើម្បីផ្សព្វផ្សាយយីហ៊ោផលិតផល​ និងក្រុមហ៊ុនមួយចំនួន​បានជួលបុគ្គលល្បីៗ និង​​មនុស្សដែលមានឥទ្ធិពល ​( Human​​ Influen...

ការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ សម្រាប់វិធីធ្វើភេសជ្ជៈនេះគឺងាយស្រួលទេ ដោយគ្រាន់...
18/03/2022

ការទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ សម្រាប់វិធីធ្វើភេសជ្ជៈនេះគឺងាយស្រួលទេ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចបន្ថែមទឹកឃ្មុំធម្មជាតិ ១ ស្លាបព្រាបាយ រួចកូរឲ្យសព្វជាការស្រេច។ ដើម្បីទទួលបាននូវលទ្ធផលខ្ពស់ និងមានប្រសិទ្ធភាព លោកអ្នកគួរតែទទួលទាននៅពេលព្រឹក ៣០នាទី មុនបរិភោគអាហារពេលព្រឹក។ ... អានបន្ត https://meatika.com/article/benefits-of-drinking-warm-water-with-honey

សុភាសិតរបស់កំពូលទស្សនវិទូល្បីៗទាំង១៧រូប ដែលអ្នកគួរដឹង !
18/03/2022

សុភាសិតរបស់កំពូលទស្សនវិទូល្បីៗទាំង១៧រូប ដែលអ្នកគួរដឹង !

09/03/2022

នៅក្នុងសង្គមភាគច្រើនមានមនុស្សធាត់ ហើយការសម្រកគីឡូជារឿងពិបាក អ្នកត្រូវហាត់ប្រាណ និងការតមអាហារ ដើម្បីឱ្យ.....

"ខ្ញុំមិនចង់អោយអ្នកដាក់រូបខ្ញុំក្នុងការិយាល័យរបស់អ្នកទេ​ ព្រោះខ្ញុំមិនមែនជានិមិត្តរូប​ ឬអ្នកល្បីល្បាញនោះហេីយ។ អ្នកគួរដាក...
05/03/2022

"ខ្ញុំមិនចង់អោយអ្នកដាក់រូបខ្ញុំក្នុងការិយាល័យរបស់អ្នកទេ​ ព្រោះខ្ញុំមិនមែនជានិមិត្តរូប​ ឬអ្នកល្បីល្បាញនោះហេីយ។ អ្នកគួរដាក់រូបកូនៗរបស់អ្នកវិញ ព្រោះរាល់ពេលអ្នកសម្រេចអ្វីមួយ​ អ្នកត្រូវគិតដល់ពួកគេ។ "​ - Zelenskyy

ចំនុចទាំង ៧ ខាងក្រោមដែលអ្នកគួរយល់ដឹងអំពី Molnupiravir មុនពេលប្រើប្រាស់ដូចតទៅ៖(១) អាចការពារការវិវត្តរបស់ជំងឺថ្នាំប្រឆាំងវ...
23/02/2022

ចំនុចទាំង ៧ ខាងក្រោមដែលអ្នកគួរយល់ដឹងអំពី Molnupiravir មុនពេលប្រើប្រាស់ដូចតទៅ៖

(១) អាចការពារការវិវត្តរបស់ជំងឺ
ថ្នាំប្រឆាំងវីរុសឈ្មោះ Molnupiravir គួរតែត្រូវបានប្រើប្រាស់សម្រាប់តែអ្នកជំងឺកូវីដបានធ្វើរោគវិនិច្ច័យ ដោយបញ្ជាក់ជាមួយតេស្ដពិសោធន៍ ដែលអាចជឿជាក់បាន ព្រោះគោលដៅនៃការប្រើប្រាស់ថ្នាំនេះគឺការពារការវិវត្តរបស់ជំងឺកូវីដពីស្រាល ឬមធ្យមទៅកាន់ជំងឺកូវីដមានសភាពធ្ងន់ធ្ងរ។

(២) មិនអាចការពារមិនឲ្យឆ្លងមេរោគ
ថ្នាំប្រឆាំងវីរុសនេះមិនត្រូវប្រើប្រាស់សម្រាប់ការពារទាំងមុន និងក្រោយពេលប៉ះពាល់ជាមួយអ្នកជំងឺកូវីដនោះទេ។ ប្រសិនបើអ្នកសង្ស័យថា ខ្លួនបានឆ្លងរួច តែមិនទាន់បានធ្វើតេស្តនៅឡើយ អ្នកមិនគួរប្រើប្រាស់ថ្នាំនេះ ដើម្បីការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដនោះទេ ព្រោះថ្នាំនេះគ្មានសមត្ថភាពទប់ស្កាត់មេរោគ SARS-CoV-2 បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺមិនឲ្យឆ្លងចូលទៅក្នុងកោសិការបស់អ្នកបានឡើយ។

(៣) គួរប្រើប្រាស់លើបុគ្គលមានហានិភ័យខ្ពស់
ថ្នាំប្រឆាំងវីរុសនេះគួរតែត្រូវបានប្រើប្រាស់សម្រាប់បុគ្គល ដែលហានិភ័យខ្ពស់ក្នុងការវិវត្ដជំងឺកូវីដទៅកាន់សភាពធ្ងន់ធ្ងរដូចជា អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានជំងឺលើសឈាម អ្នកមានជំងឺរ៉ាំរ៉ៃនានា បូករួមទាំងអ្នក ដែលមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម។

(៤) ឥទ្ធិពលអវិជ្ជមានលើការលូតលាស់
ថ្នាំប្រឆាំងវីរុសនេះមិនត្រូវប្រើប្រាស់លើក្មេង ឬមនុស្សដែលមានវ័យតិចជាង ១៨ ឆ្នាំនោះទេ ដោយសារម៉ូលេគុលថ្នាំអាចចូលទៅក្នុងឆ្អឹងខ្ចី រួមទាំងឆ្អឹងវែងដែលកំពុងលូតលាស់ផងដែរ បណ្ដាលឲ្យមានបញ្ហាលើការលូតលាស់នាពេលខាងមុខ។

(៥) ប្រសិទ្ធភាពនៃការប្រើប្រាស់បានត្រឹមត្រូវ
ថ្នាំប្រឆាំងវីរុសនេះគួរត្រូវបានប្រើប្រាស់ភ្លាមៗ បន្ទាប់ពីទទួលបានលទ្ធផលតេស្ដវិជ្ជមានជាមួយនឹងមេរោគ SARS-CoV-2 ព្រោះថ្នាំមានសមត្ថភាពទប់ស្កាត់ការបង្កើនឡើងចំនួនរបស់មេរោគនៅក្នុងខ្លួនអ្នកជំងឺបន្ទាប់បានឆ្លងរួច ពោលគឺប្រើចំពេលមេរោគនៅមានចំនួនកាន់តែតិចកាន់តែប្រសើរ។

(៦) ប្រសិទ្ធភាពលើអ្នកជំងឺកំពុងឈឺធ្ងន់
ថ្នាំប្រឆាំងវីរុសនេះមិនគួរប្រើប្រាស់លើអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអ្នកកំពុងមានជំងឺកូវីដក្នុងសភាពធ្ងន់ធ្ងរទេ ព្រោះពុំទាន់មានទិន្នន័យណាអាចធ្វើជាភស្តុតាងមកបញ្ជាក់អំពីប្រសិទ្ធភាពក្នុងការការពារអ្នកជំងឺស្ថិតក្នុងស្ថានភាពទាំងនេះមិនឲ្យស្លាប់បាននោះឡើយ។

(៧) ផលប៉ះពាល់របស់ថ្នាំ
ថ្នាំប្រឆាំងវីរុសនេះគួរប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះស្រ្ដីកំពុងមានគភ៌ ពិសេសក្នុងត្រីមាសដំបូងតែម្ដង ពីព្រោះថ្នាំនេះអាចធ្វើឲ្យសត្វពិសោធន៍រលូតកូន និងខ្លះទៀតកើតកូនមកគ្មានអវៈយវៈគ្រប់គ្រាន់ នៅពេលគេពិសោធថ្នាំនេះលើសត្វកណ្ដុរ។ ផលប៉ះពាល់បន្ដិចបន្ដួចផ្សេងទៀតក៏ត្រូវបានរាយការណ៍ផងដែរដូចជា រាគ ចង្អោរ និងវិលមុខ បន្ទាប់ពីបានប្រើប្រាស់ថ្នាំ Molnupiravir នេះ។

រៀបរៀង និងរក្សាសិទ្ធ
ដោយវេជ្ជបណ្ឌិតចិត្ដធម៌

អង្គការសហប្រជាជាតិ៖ តើអ្នកធ្លាប់ឮមនុស្សមួយចំនួននិយាយថា អូមីក្រុងគ្រាន់តែជាជំងឺផ្តាសាយធម្មតាទេ?កូវីដ-១៩ ដែលបង្កឡើងដោយ អូម...
23/02/2022

អង្គការសហប្រជាជាតិ៖ តើអ្នកធ្លាប់ឮមនុស្សមួយចំនួននិយាយថា អូមីក្រុងគ្រាន់តែជាជំងឺផ្តាសាយធម្មតាទេ?

កូវីដ-១៩ ដែលបង្កឡើងដោយ អូមីក្រុង មិនមែនជាផ្តាសាយធម្មតានោះទេ។ វាអាចបង្កឱ្យយើងមានរោគសញ្ញាតិចតួច ឬឈឺធ្ងន់ធ្ងរ។ សម្រាប់មនុស្សមួយចំនួន ក៏អាចឈានទៅដល់ «ការស្លាប់បាត់បង់ជីវិត» ផងដែរ។ 🇰🇭

22/02/2022
ឱសថកូវីដដែលហាមឃាត់ដោយក្រសួងសុខាភិបាល
21/02/2022

ឱសថកូវីដដែលហាមឃាត់ដោយក្រសួងសុខាភិបាល

❤️💊 សង្ឈឹមថាការចែករំលែកនេះមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការបញ្ជាក់: រូបភាពថ្នាំគ្រាន់តែជាឧទាហរណ៍​ ដូច្នេះសូមមេីលតាមសារធា...
20/02/2022

❤️💊 សង្ឈឹមថាការចែករំលែកនេះមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ

បញ្ជាក់: រូបភាពថ្នាំគ្រាន់តែជាឧទាហរណ៍​ ដូច្នេះសូមមេីលតាមសារធាតុសកម្ម​ និងកម្រិតរបស់ថ្នាំ
បើមានចម្ងល់អាចសួរឪសថការី/ គ្រូពេទ្យ
សូមអធ្យាស្រ័យលើកំហុសណាមួយ


ប្រភព: lerksmey puth

Address

Boeung Keng Kong
Phnom Penh

Alerts

Be the first to know and let us send you an email when Meatika.com - មាតិកា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share