26/01/2020
រូបមន្ត ចំណី បង្កង! តម្លៃថោក តែ គុណភាព ល្អណាស់!
សារធាតុ និង សមាសធាតុ រួមផ្សំសំខាន់ៗ មានដូចជា ៖
1) ម្ស៉ៅពោតក្រហមម៉ត់ សំបូរប្រូតេអុីន ៤៥% (1គីឡូ ប្រហែល ៨៥០៛)
2) ម្ស៉ៅដំឡូងមីស្ងួតម៉ត់ សំបូរប្រូតេអុីន ៤០%(1គីឡូ ប្រហែល ៨០០៛)
3) កន្ទក់ ឬ ម្ស៉ៅចុងអង្ករ សំបូរប្រូតេអុីន ៤៥% (1គីឡូ ប្រហែល ៨៥០៛)
4) ម្ស៉ៅកាល់ស្យូម (កាល់ស្យូមកាបូណាត Caco + ម៉ាញ៉េស្យ៉ូមកាបូណាត MgCo3 ដែលជំរុញលូតលាស់សំបកបង្កង និង ទប់ស្កាត់ការពារជំងឺ (1គីឡូ ប្រហែល ៤០០០៛)
5) ម្ស៉ៅត្រី កិនអោយម៉ត់ ជំរុញការលូតលាស់លឿន ប្រូតេអ៊ីន ៥០% (បេីអាចមាន! )
6) ម្ស៉ៅសណ្តែកសៀង ប្រូតេអ៊ីនខ្ពស់ ៤៨% (បេីអាចមាន! )
7) ម្ស៉ៅទឹកដោះគោ មានជាតិឡាក់តូស (បេីអាចមាន! )
8) ម្ស៉ៅកាកដូង (បេីសិនជាអាចមាន! )
9) ទឹកជី EM ឬ EXM ឬ ជី SMB ផលិតពីត្រីត្រាំ
10) អំបិល
11) ប្រេងឆា
12) ម្ស៉ៅបាសម៉ិច ឬ ហៅថា Nutri Mix
ការលាយផ្សំ សមាមាត្រ តាម តារាង រូបមន្ត ដូច ចំណីមាន់ ទា និង ជ្រូក ដូចខាងក្រោមដែរ!
ក្រៅពីនោះ អាច បន្ថែម អាហារ ជំនួយ ដែលសំបូរ វីតាមីន ប្រូតេអ៊ីន និង រ៉ែសកម្ម ដូចជា ៖
១) ត្រកួនកិនអោយម៉ត់
២) ឆាយ៉ា ឬ បន្លែផ្អែមកិនអោយម៉ត់
៣) ខ្ញី
៤) ប្រទាលកន្ទុយក្រពើ
៥) ខ្ទឹមស
៦) អាសូឡា ឬ ចកតូច
ប៉ុន្មាន មុខនេះ អាច កូរបបរក៏បាន ឬ បាចឆៅក៏បាន!
សរុបចំណាយ ការលាយ ចំណី នេះ តម្លៃ មិនលេីសពី ១០០០៛ ឡេីយ! ក្នុងមួយគីឡូក្រាម! ប៉ុន្តែគុណភាព ចំណី នេះ ពិតជាល្អណាស់!