RTN Cambodia

RTN Cambodia News & Media Website, Media/News Company, Advertising/Marketing, Video Creator ចុច Like Page ដើម្បីទទួលបាន ព័ត៌មានថ្មីៗ ទាន់ហេតុការប្រចាំថ្ងៃ។

05/01/2025

⭕ ផ្សាយផ្ទាល់ - ស្វែងរកសាច់ញាតិ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់សន្លប់ស្ដូកស្ដឹង។នៅកណ្ដាលថ្នល់ នៅតាមបណ្ដោយផ្លូវព្រះព្រះនរោត្តម ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយ វ៉ាន់ថា

26/12/2024

🔴 BREAKING: ខណៈនេះ អគ្គិភ័យឆាបឆេះហាងលក់ទូរស័ព្ទ នៅក្បែរវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ៕

07/12/2024

⭕ ផ្សាយផ្ទាល់ - បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនបុករះ ស្លា-ប់-ម្មាក់-រងរបួសធ្ងន់-2-នាក់...❗

កើតហេតុនៅតាមបណ្ដោយផ្លូវ ១៨២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ៕

មើលរូបភាពសព👇
https://t.me/VTR_Reporter

27/11/2024

⭕ Clip Video - ស្ដែងៗ .....❗គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត LEXUS 470 បើកបរដោយបុរសចំណាស់ម្នាក់ ជ្រុលចង្កូតបុករះ ម៉ូតូ និងរថយន្តជាច្រើនគ្រឿងនិង យ៉ាងហោចណាស់ មានមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល....❗ កើតហេតុនៅលើបណ្ដោយផ្លូវ១៨២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ...❗

23/11/2024

⭕ LIVE - Toyota Vitz មួយគ្រឿងព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរទៅមុខលុយរួចនៅត្រង់ចំណុចខាងមុខស្ថានទូតវៀតណាម...❗

កើតហេតុនៅវេលាម៉ោង ០៨:០០ នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងមូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

27/08/2024

⭕️LIVE - យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯពីរនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងដោយសារ ដេញវ៉ៃគ្នានៅក្នុងបរិវេណកោះពេជ្រ ....❗

ហេតុការណ៍នេះកើតហេតុនៅវេលាម៉ោង ០៩:៣០ នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

18/08/2024

⭕️ ផ្សាយផ្ទាល់៖ បុរសម្នាក់បើករថយន្ដ MG ស៊េរីទំនើបមួយគ្រឿងប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវដាច់អស់ ២-កង់ ក្នុងស្ថានភាពស្រវឹង នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

វេលាម៉ោង ១១:០៣ នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

06/08/2024

⭕ផ្សាយផ្ទាល់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ស្ត្រីម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តពេញដំហឹងបណ្ដាលឲ្យរករបួសធ្ងន់ នៅចំណុចស្តុបចំការមន...❗

នៅវេលាម៉ោង 10:40 នាទីយប់ថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

04/08/2024

💢អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅសល់តែ១ថ្ងៃទៀតប៉ុន្នោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

០៤ សីហា ២០២៤ - ០៥ សីហា ២០២៤

ព្រែកជីកហ្វូណនតេជោ
កម្ពុជា - Cambodia

01/08/2024

⭕️ ផ្សាយផ្ទាល់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ Suzki ឡើងវ៉ាជែងរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿ ក៏វ៉ាក់អឺទៅបុករថយន្ដកូរ៉េមួយគ្រឿងដែលឈប់នៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ...❗

កើតហេតុនៅវេលាម៉ោង ១២:១៩ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល៕

ដោយ វ៉ាន់ថា

ភ្ញាក់ផ្អើលនៅប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវ១០៥កែងនិងផ្លូវ៤៨៨ ស្ថិតក្នុងទឹកដីសង្កាត់បឹងត្រែកខណ្ណចំកាមនរាជធានីភ្...
31/07/2024

ភ្ញាក់ផ្អើលនៅប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវ១០៥កែងនិងផ្លូវ៤៨៨ ស្ថិតក្នុងទឹកដីសង្កាត់បឹងត្រែកខណ្ណចំកាមនរាជធានីភ្នំពេញ
នាវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤ មានលោកយាយម្នាក់អាយុប្រហែលជាង៨០ឆ្នាំបានដើរវង្វេងធ្លាក់ប្រឡាយលូ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ហើយគ្នាជួយសង្គ្រោះទាន់ពេលវេលា ។

27/07/2024
24/07/2024

⭕ ថ្ងៃសៅរ៍ ១៥ កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក អុីសុខហុី កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានសហការណ៍ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការស្រាវជ្រាវនឹងបង្រ្កាបករណីលួចកាបូប នៅក្នុងផ្សារអុីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថៃ្ងទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី១ប្រុស១ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ https://t.me/VANTHAREPORT

01/06/2024

⭕ Breaking News ខណៈនេះមានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅដោយមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១២៣ កែង ៤២៨ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ០៦:៣០ នាទីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នេះ...❗

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្ដពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៏តែម្ដង៕

ដោយ វ៉ាន់ថា
https://t.me/VANTHAREPORT

03/05/2024

⭕️ផ្សាយផ្ទាល់-រថយន្ដស៊ឹរីទំនើប ២ គ្រឿងប្រលះគ្នាពេញទំហឹងត្រង់ចំណុចស្តុប វត្តលង្កា រងការខូចខាតទាំងសងខាងយ៉ងធ្ងន់ធ្ងរ និងគ្មានអ្នករងរបួស…❗️

កើតហេតុនៅវេលាម៉ោង ១១:៤០ នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

ដោយ វ៉ាន់ថា

30/04/2024

⭕️LIVE-ជនសង្ស័យបីនាក់ បម្រុងកាច់-ក ម៉ូតូម៉ាកនិច មួយគ្រឿង តែមិនបានសម្រេចនិងបានបា-ញ់មួយគ្រាប់ទាំងកណ្ដាលរាត្រី (គ្មានអ្នករងរបួស)…❗️

កើតហេតុនៅវេលាម៉ោង ១១:៣០ នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានសង្កាត់កាកាប១ ខណ្ឌពោធសែនជ័យ រាជធានីភ្នំពេញ៕

ដោយ វ៉ាន់ថា

23/04/2024

⭕️ផ្សាយផ្ទាល់៖ រថយន្ដ ហាយលែនឌ័រ 2AY-4352 មួយគ្រឿងបើកបរមិនប្រយ័ត្នក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីទីតាំងដើម រីឯរថយន្ដរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅចំណុចស្តុបព្រះអង្គអេង…❗️

កើតហេតុនៅវេលាម៉ោង ១១:១០ នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២៧៤ ក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ដោយ វ៉ាន់ថា

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when RTN Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RTN Cambodia:

Videos

Share