Islam-អ៉ីស្លាម

Islam-អ៉ីស្លាម ផ្សព្វផ្សាយធាតុពិតនៃសាសអ៊ីស្លាមតា?

26/05/2024
26/05/2024
26/05/2024
13/01/2024

ពេលថ្ងៃ ស្ហ៊ែអំពី ភាពជោគជ័យ របស់ក្រុមហាម៉ាស់ ដល់ពេលយប់ ស្ហ៊ែអំពី ការសម្លាប់រង្គាលប្រជាជន ប៉ាឡេស្ទីន។ តើខួក្បាលអ្នក សាងពីអ្វីអោយប្រាកដ? ប្រជាជនត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ គឺជាជ័យជំនះ?

បើដូច្នេះមែន មានន័យថា សម័យ ប៉ុល ពត គឺជាជ័យជំនះ របស់ប្រជាជនខ្មែរហើយ បើគ្មានការរំដោះ។

កាលមុនយើងនៅសង្ស័យថា គេងើបឈរសឡាវ៉ាតនៅក្នុងកម្មវិធីម៉ៅលុតដើម្បីអ្វី រហូតមានតួនសាឡាហ្វម្នាក់ ចេញបកស្រាយថា ធាតុដើមគឺពួកគេមាន...
07/10/2023

កាលមុនយើងនៅសង្ស័យថា គេងើបឈរសឡាវ៉ាតនៅក្នុងកម្មវិធីម៉ៅលុតដើម្បីអ្វី រហូតមានតួនសាឡាហ្វម្នាក់ ចេញបកស្រាយថា ធាតុដើមគឺពួកគេមានជំនឿថា ព្រលឹងណាពីមកដល់ហើយ នាំគ្នាងើបឈរគោរព។ កាលនោះមានតួន ដែលចូលចិត្តប្រការបង្កើតថ្មីជាច្រើន ចេញការពារ ថាមិនចឹងទេ កុំចេះចោទផ្តេសផ្តាស ឥលូវយើងឃើញច្បាស់ហើយ ខាងក្រោមនេះ👇 វាជារឿងដែលហួសស្មានបំផុត Anvary Ahmath

ចូលប្រធានបទនេះ យើងសួរបន្ថែមថា ចុះបើមនុស្សដែលល្អប្រសើរទាំងនោះមិនធ្វើខួបកំណើតណាពីផង តើយើងធ្វើតាមអ្នកណា? ឬអ្នកជំនាន់ក្រោយ ល...
06/10/2023

ចូលប្រធានបទនេះ យើងសួរបន្ថែមថា ចុះបើមនុស្សដែលល្អប្រសើរទាំងនោះមិនធ្វើខួបកំណើតណាពីផង តើយើងធ្វើតាមអ្នកណា? ឬអ្នកជំនាន់ក្រោយ ល្អជាងអ្នកជំនាន់មុន?

អរគុណតួន Basri Ali  (បណ្ឌិត) ដែលបានលើកយកលក្ខខណ្ឌទាំង៤នេះ មកដើម្បីធ្វើជាសំអាងថា ម៉ៅលុឌអាចធ្វើបាន សង្ខេបដូចខាងក្រោម៖1. ត្រ...
04/10/2023

អរគុណតួន Basri Ali (បណ្ឌិត) ដែលបានលើកយកលក្ខខណ្ឌទាំង៤នេះ មកដើម្បីធ្វើជាសំអាងថា ម៉ៅលុឌអាចធ្វើបាន សង្ខេបដូចខាងក្រោម៖

1. ត្រូវចៀសឆ្ងាយអំពីប្រការអាក្រក់ទាំងឡាយ
2. មិនត្រូវមានកំណត់នូវរបៀបធ្វើណាមួយ នៃកម្មវិធីម៉ៅលុឌ ដែលខកខានពុំបាន នោះឡើយ
3. មិនត្រូវកំណត់ធ្វើកម្មវិធីម៉ៅលុឌ តែក្នុងថ្ងៃ ឬយប់ ថ្ងៃទី12 ខែ រ៉ពីអុលអាវវាល់ នោះឡើយ
4. មិនត្រូវជ្រុលនិយម ទៅចំពោះរ៉សូលុលឡោះ ឬអ្នកវ៉ាលីរបស់អល់ឡោះ ណាម្នាក់ឡើយ។ មិនត្រូវសុំទូអាពីណាពី ឬជឿជាក់ ទៅលើជំនឿអ្វីមួយ នៅក្នុងថ្ងៃនោះឡើយ

-យើងសូមឆ្លើយតបថា៖
ទី១៖ តើលក្ខខណ្ឌទាំងនេះ អ្នកណាផ្តល់វ៉ះយូអោយតួន? ហេតុអ្វីក៏មាន ស្ហារ៉ាត់ អីក៏ទំនងម្ល៉េះ?
តើតួនមិនបានសូត្រ អាយ៉ាត់ខាងក្រោមនេះទេ ឬ?
﴿أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُمْ مِنَ الدِّينِ مَا لَمْ يَأْذَنْ بِهِ اللَّهُ ۚ ...﴾ [سورة الشورى(21)]
ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)ដែលពួក វាបានដាក់ច្បាប់សាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតចំពោះវាឬ?...

﴿وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ﴾ [سورة النحل(116)]
ហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។

ទី២៖ តាមពិតលក្ខខណ្ឌ ដែលតួនបានរៀបរាប់មកខាងលើនេះ នៅស្រុកខ្មែរ ស្ទើរតែ១០០% ដែលធ្វើខុស។ យើងនឹងលើកឧទាហរណ៍ ដែលមាននៅស្រុកខ្មែរ ជាក់ស្តែងមកបញ្ជាក់៖

លក្ខខណ្ឌទី១៖ ជាក់ស្តែង យើងឃើញស្រាប់ហើយ ម៉ៅលុឌនៅភូមិរការ ស្រែកច្រៀងពេញម៉ាស្ជិត ដែលជាផ្ទះរបស់អល់ឡោះដ៏ស្ងប់ស្ងាត់ និងជាកន្លែងដើម្បីរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ ដូចដែលទ្រង់បានមាន ព្រះបន្ទូលថា
﴿فِي بُيُوتٍ أَذِنَ اللَّهُ أَنْ تُرْفَعَ وَيُذْكَرَ فِيهَا اسْمُهُ يُسَبِّحُ لَهُ فِيهَا بِالْغُدُوِّ وَالْآصَالِ﴾ [سورة النور(36)]
(ពន្លឺដ៏ត្រចះត្រចង់នោះ)មាននៅក្នុងបណ្ដាម៉ាស្ជិទដែល អល់ឡោះបង្គាប់ឱ្យលើកតម្កើង(ការសំអាត ការធ្វើឱ្យមានកិត្ដិ-យស) និងឱ្យគេរំលឹកឈ្មោះរបស់ទ្រង់នៅក្នុងនោះកោតសរសើរ លើកតម្កើងទ្រង់នៅក្នុងនោះទាំងព្រឹកទាំងល្ងាច។

លក្ខខណ្ឌទី២៖ នៅក្នុងកម្មវិធីម៉ៅលុឌ យើងសង្កេតឃើញថា យកគីតាប ពើរហ្សាញជ្ជី مولد البرزنجي មកសូត្រ ហើយនាំគ្នា ងើបឡើងសឡាវ៉ាតព្រមៗគ្នាជាក្រុម ត្រង់កន្លែងមួយ ដែលបានកំណត់ច្បាស់លាស់នៃគីតាបនោះ

លក្ខខណ្ឌទី៣៖ នៅស្រុកខ្មែរ អ្នកណាក៏ដឹងដែរថា គេធ្វើម៉ៅលុឌ តែថ្ងៃទី12 ខែ រ៉ពីអុលអាវវ៉ាល់ហ្នឹងហើយ ទើបតែមានតួនៗសាឡាហ្វ ចេញបកស្រាយរឿងម៉ៅលុឌពិតអះ ទើបចេះបែកគំនិតខ្លះៗនៃការកំណត់ថ្ងៃនេះ ហើយក៏មាន តិចតួចដែរ ដែលមិនកំណត់ថ្ងៃ

លក្ខខណ្ឌទី៤៖ នៅក្នុងគីតាប مولد البرزنجي មានការលើកតំកើងណាពីជ្រុលហួស រហូតកើតមានដល់ ការសុំពីណាពី ស្មើនឹងអល់ឡោះ ដែលជាប្រការស្ហីរិកធំ។ ចូរពិនិត្យមើល មួយកន្លែង នៃការដកស្រង់ពីគីតាប مولد البرزنجي ខាងក្រោម👇

22/05/2023

មិនមែនលើកទី១ទេ ដែលយើងបានឃើញថា តួន حافظ الحاوي មើលគីតាបច្រឡំ មិនដឹងថាច្រឡំ ឬបន្លំទេ ព្រោះវាច្រើនដងពេក។ ពេលខ្លះគាត់មើលគីតាបមិនទាន់ស្គាល់ច្បាស់ផង គាត់យកមកផ្សព្វផ្សាយទាំងខុស។ មិនដឹងថាគាត់ទៅរៀនយ៉ាងម៉េចទេ បើគ្រាន់តែគីតាបមិនចេះមើលផង.....

22/05/2023

មិនមែនលើកទី១ទេ ដែលយើងបានឃើញថា តួន حافظ الحاوي មើលគីតាបច្រឡំ មិនដឹងថាច្រឡំ ឬបន្លំទេ ព្រោះវាច្រើនដងពេក។ ពេលខ្លះគាត់មើលគីតាបមិនទាន់ស្គាល់ច្បាស់ផង គាត់យកមកផ្សព្វផ្សាយទាំងខុស។ មិនដឹងថាគាត់ទៅរៀនយ៉ាងម៉េចទេ បើគ្រាន់តែគីតាបមិនចេះមើលផង.....

តាមពិត អត្ថបទក្រោយសម្រួល និងមិនទាន់សម្រួលមានន័យដូចគ្នា គ្រាន់តែគតិរបស់យើងតែងតែគិតថាគេខុស មិនយល់ មិនស្គាល់ប្រពៃណី មានតែក្...
01/05/2023

តាមពិត អត្ថបទក្រោយសម្រួល និងមិនទាន់សម្រួលមានន័យដូចគ្នា គ្រាន់តែគតិរបស់យើងតែងតែគិតថាគេខុស មិនយល់ មិនស្គាល់ប្រពៃណី មានតែក្រុមខ្លួនទេដែលរក្សាប្រពៃណី....ទើបកាត់យល់ទៅផ្សេង។ ការសម្រួលអត្ថបទឡើងវិញ ដោយសារការសរសេរដំបូងគិតថាមនុស្សធំៗប៉ុនណេះហើយ គេមិនយល់ខុសទេ.... ចង់សើច🤭🤭

Lok Gru

 #ការយល់ខុស🚫🚫🚫អ្នកឆ្លៀតឱកាសយកហិកម៉ះ ដែលជាព្រះបន្ទូលរបស់អល់ឡោះមកធ្វើជាខែលតែងតែនិយាយថា អោយតែក្រុមគេនិយាយអីក៏ខុសដែរ ទោះបីជា...
30/04/2023

#ការយល់ខុស🚫🚫🚫

អ្នកឆ្លៀតឱកាសយកហិកម៉ះ ដែលជាព្រះបន្ទូលរបស់អល់ឡោះមកធ្វើជាខែលតែងតែនិយាយថា អោយតែក្រុមគេនិយាយអីក៏ខុសដែរ ទោះបីជារឿងត្រឹមត្រូវក៏ដោយ។ តាមពិតពួកគេនោះហើយ ដែលសាកសមនឹងទស្សនៈខាងដើមនេះ អោយតែតួនៗនិយាយរឿងពិតអះគឺតែងតែមានមុខពួកគាត់មិនដែលលស់។ យ៉ាងណាមិញ ចំណេះដឹងដែលតួនៗសាឡាហ្វបកស្រាយ មានគ្រប់លំដាប់ចំនេះដឹងអំពីសុណ្ណះ មិនមែននិយាយតែពិតអះនោះទេ អាចតាមដាន ផេក @វេទិការអប់រំអំពីឥស្លាម។

ងាកមកមើលការយល់ច្រឡំខាងក្រោមនេះ តាមពិតអ្វីដែលជាគោលបំណងម្ចាស់ផេក គឺគាត់ចង់អោយមុស្លីមនៅខ្មែរយល់អោយច្បាស់ថា សម្លៀកបំពាក់វែងៗហ្នឹង មិនមែនបញ្ជាក់ពីសាសនាអ៉ីស្លាមទេ កុំអោយឃើញអ្នកផ្សេងពីមុស្លីមពាក់ មានប្រតិកម្មពេក។ ម្ចាស់ផេកមិនបានប្រតិកម្ម មិនអោយជនជាតិចាម្ប៍ស្លៀកពាក់បែបប្រពៃណីគេ មកដង្ហែរក្បួននោះទេ។ តាមពិតអត្ថបទរបស់ម្ចាស់ផេកងាយយល់ណាស់សម្រាប់អ្នកមិនចេះតែចាប់កំហុស។ យើងទទួលស្គាល់ថារូបភាពដែលម្ចាស់ផេកបានយកមកផុស វាជារូបភាពក្តៅគគុកតែអត្ថបទជារឿងចាស់ ដែលមុស្លីមនៅខ្មែរជាច្រើនយល់ច្រឡំអំពីសម្លៀកបំពាក់ និងសាសនា។ ចំណែកឯរបៀបសរសេរអត្ថបទរបស់ម្ចាស់ផេក យើងមើលឃើញថាមានរៀបល្អិតល្អន់ណាស់ ជាពិសេសអក្ខរាវិរុទ្ធ។ ជាទូទៅការសរសេរខុសបន្តិចបន្តួចមិនមែនជាបញ្ហាទេ ព្រោះយើងមិនអាចជៀសផុត តែការយល់អត្ថបទខុសជារឿងគ្រោះថ្នាក់ និងនាំចលាចល។

សំណូមពរអោយលោកគ្រូ រៀនអានអក្សរខ្មែរអោយច្រើន ជាពិសេសអានចំណេះដឹងទូទៅជាខ្មែរ ទើបយើងឆាប់យល់ខ្មែរគ្នាឯង។

តាមពិតមិនមែនតែលោកគ្រូទេ ដែលយល់ខុស បណ្តាអ្នកខមិនក្នុងផុសលោកគ្រូ ក៏មិនយល់ដូចគ្នា ហើយម្នាក់ៗសុទ្ធតែរៀនថ្នាក់ឧត្តម បែរជាមកមើលអត្ថបទសាមញ្ញមិនយល់ ឃើញហើយហួសចិត្ត។

សូមប្រុងប្រយ័ត្ន🚫🚫🚫 ផេកក្លែងក្លាយ👇👇👇ផេកខាងក្រោមនេះជាផេកក្រុមពិតអះ ដែលបន្លំធ្វើជាសាឡាហ្វ។ ខាងក្រោមជាការផុសចាស់ៗ ដែលបានបន្...
24/04/2023

សូមប្រុងប្រយ័ត្ន🚫🚫🚫 ផេកក្លែងក្លាយ👇👇👇

ផេកខាងក្រោមនេះជាផេកក្រុមពិតអះ ដែលបន្លំធ្វើជាសាឡាហ្វ។ ខាងក្រោមជាការផុសចាស់ៗ ដែលបានបន្សល់ដានសារជាតិពិតអះ ជេរអូឡាម៉ាកសាឡាហ្វ

បើសិនជាអ្នកមានអារម្មណ៍ថា ថ្ងៃនេះមិនបានធ្វើអ្វីសោះ មិនបានធ្វើសមិទ្ធិផលណាមួយដែលគួរឲ្យកត់សម្គាល់ ចូរអ្នកសូត្រស៊ីកៀតខាងក្រោម...
19/10/2022

បើសិនជាអ្នកមានអារម្មណ៍ថា ថ្ងៃនេះមិនបានធ្វើអ្វីសោះ មិនបានធ្វើសមិទ្ធិផលណាមួយដែលគួរឲ្យកត់សម្គាល់ ចូរអ្នកសូត្រស៊ីកៀតខាងក្រោមនេះ នោះអ្នកនឹងមានអារម្មណ៍ថា អ្នកបានធ្វើសមិទ្ធិផលមួយដែលល្អជាងអ្វីៗទាំងអស់ក្នុងទុនយ៉ាងនេះ គឺសូត្រ ៖

سُبْحَانَ اللهِ، وَالْحَمْدُ لِلَّهِ، وَلَا إِلَهَ إِلَّا اللَّهُ، وَاللَّهُ أَكْبَرُ

📚 ផ្អែកលើហាទីស អាពី ហ៊ូរ៉យរ៉ោះ រាយការណ៍ដោយមូស្លិម (២៦៩៥) ណាហ្ពីបាននិយាយថា បើសិនជាខ្ញុំសូត្រស៊ីកៀតថា ៖

سُبْحَانَ اللهِ، وَالْحَمْدُ لِلَّهِ، وَلَا إِلَهَ إِلَّا اللَّهُ، وَاللَّهُ أَكْبَرُ

នោះគឺវាល្អសំរាប់ខ្ញុំជាងអ្វីៗទាំងអស់ក្នុងទុនយ៉ាងនេះ។

(ចប់)

📍 ស៊ីកៀតខាងលើបានផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗ៤គឺ ៖

➡️១- ពាក្យថា «ស៊ុពហា-ណល់-ឡោហ» មានន័យថា "អ្នកការពារអល់ឡោះពីចំណុចខ្វះខាតផ្សេងៗ និងទទួលស្គាល់ស៊ីហ្វាតពេញលេញរបស់អល់ឡោះ"។

➡️២-ពាក្យថា «អាល់ហាំ-ទូលីល-ឡាហ» បង្ហាញអំពី "ការកោតសរសើរចំពោះអល់ឡោះដោយក្តីស្រលាញ់ពេញចិត្ត និងលើកតម្កើង"។

➡️៣- កាលីម៉ះតៅហេទ «ឡា-អ៊ីឡា-ហា-អ៊ីល-ឡោលឡោហ» ដែលមានន័យថា "គ្មានការធ្វើអ៊ីហ្ពាឌាត់ណាមួយត្រឹមត្រូវឡើយ លើកលែងតែចំពោះអល់ឡោះប៉ុណ្ណោះ"។

➡️៤- និងពាក្យថា «អល់ឡោហ៊ូអឹកពើត» ដែលមានន័យថា "អ្នកបានលើកតម្កើងអល់ឡោះដ៏មហាធំ និងអស្ចារ្យខ្លាំងលើសអ្វីៗទាំងអស់ក្នុងទុនយ៉ានេះ"។

📚ប្រភព៖ ដកស្រង់ចេញពីគេហទំព័រ ស្ហៃខ មហាំម៉ាត់ ពិន អ៊ូមើរ ហ្ពាហ្សមូល

✍️ ស្លេះ​ ម៉ាត់លី

25/09/2022

ជិតដល់ពេលខួបកំណើតណាពីហើយ តួនៗដែលដាក់វ៉ះគ្មានហិកម៉ះអាចសម្រាកបាន ទុកអោយតួនៗមានហិកម៉ះដាក់វ៉ះម្តងមើល។

*ភាគច្រើនអ្នកចូលចិត្តយកលេសរឿងហិកម៉ះមកនិយាយ គាត់មិនហ៊ានដាក់វ៉ះសូម្បីតែអ្នកនៅក្បែរគាត់ ហើយសូម្បីតែគាត់ផ្ទាល់ក៏មិនសូវជាអនុវត្តសុណ្ណះដែរ។ អ្នកខ្លះមានផ្ទះក្បែរម៉ាស្ជិទឬសូរ៉ាវ ក៏កម្រមកសឡាតពើរចាម៉ាអះដែរ..... និយាយជារួមហិកម៉ះរបស់គាត់ ជាហិកម៉ះការពារពិតអះ ដោយគាត់មានប្រតិកម្មតែជាមួយនឹងអ្នកនិយាយរឿងពិតអះ មិនដែលប្រតិកម្មចំពោះអ្នកធ្វើពិតអះ...

បើសិនជាអះលីសុណ្ណះជាក្រុមអាស្ហាអ៉ីរ៉ោះ នោះណាពី សហាហ្ពាត់ដែលខំតស៊ូជីវិត ស្លាប់ បែកពីគ្រួសារ លំបាក គ្មានន័យអ្វីទេ។👉គួរអោយស្...
02/08/2022

បើសិនជាអះលីសុណ្ណះជាក្រុមអាស្ហាអ៉ីរ៉ោះ នោះណាពី សហាហ្ពាត់ដែលខំតស៊ូជីវិត ស្លាប់ បែកពីគ្រួសារ លំបាក គ្មានន័យអ្វីទេ។

👉គួរអោយស្តាយណាស់សម្រាប់សារពត៌មានអ៉ីស្លាម ខ្វះការពិចារណា......

 #របៀបសន្សំលុយធ្វើគួរហ្ពាន ឆ្នាំនេះមិនបានធ្វើសង្ឃឹមថានឹងបានធ្វើវានៅឆ្នាំក្រោយ ដោយចាប់ផ្តើមសន្សំវាពីថ្ងៃនេះទៅإن شاء الله
28/06/2022

#របៀបសន្សំលុយធ្វើគួរហ្ពាន
ឆ្នាំនេះមិនបានធ្វើសង្ឃឹមថានឹងបានធ្វើវានៅឆ្នាំក្រោយ
ដោយចាប់ផ្តើមសន្សំវាពីថ្ងៃនេះទៅ
إن شاء الله

អ្នកខ្លះញុះញ៉ុងអោយគេស្អប់ វ៉ះពី ស្អប់ពួកគុយវ៉ែត ស្អប់ពួកមូទើ គិតថាក្រុមនេះដើរលើផ្លូវខុស។ តាមពិត នេះជាការបញ្ចូលមនោគមអោយដើ...
04/06/2022

អ្នកខ្លះញុះញ៉ុងអោយគេស្អប់ វ៉ះពី ស្អប់ពួកគុយវ៉ែត ស្អប់ពួកមូទើ គិតថាក្រុមនេះដើរលើផ្លូវខុស។ តាមពិត នេះជាការបញ្ចូលមនោគមអោយដើរផ្លូវផ្ទុយពីអះលីស៊ុណ្ណះប៉ុណ្ណោះ។ កុំថាឡើយអ្នកអាវ៉ាម បណ្តាម៉ៅឡាណាភាគច្រើនមិនស្គាល់ច្បាស់ពីវ៉ះពីឡើយ ពួកគាត់ត្រូវពួកបាប៊ើ ឬគ្រូៗស្ហៀខៗគាត់ពង្វក់សតិអារម្មណ៍ប៉ុណ្ណោះ។ អ្វីដែលគាត់និយាយសុទ្ធតែនិយាយតាមៗគ្នា គ្មានប្រភពច្បាស់លាស់ឡើយ។

ងាយស្រួលណាស់បងប្អូន! បើចង់ដឹងថាអ្នកម្នាក់ណានិយាយពិតពីវ៉ះពីឬអត់ បងប្អូនគ្រាន់តែសួរថា តើតួន ឬអូស្តើស ធ្លាប់អានគីតាបស្ហៀខ មូហាំម៉ាត់ ពិនអាប់ឌុលវ៉ះហាប់ ផ្ទាល់ ឬតួននិយាយតាមគេ ឬមួយ ទៅអានគីតាបអ្នកដទៃដែលនិយាយអាក្រក់ពីវ៉ះពី? បើគាត់ថាបានអានគីតាបស្ហៀខផ្ទាល់ ចូរអោយគាត់បង្ហាញគីតាបមក ពេលនោះបងប្អូននឹងឃើញម៉ៅឡាណាទាំងនោះធ្វើភ្នែកស្លឺៗហើយ ឬពួកគាត់ខឹងបងប្អូនហើយចោទបងប្អូនថា ជាវ៉ះពីក៏មិនដឹងផង😄 ពេលហ្នឹងដឹងថាម៉ៅឡាណាម្នាក់នោះត្រូវបានគ្រូៗគាត់ពង្វក់សតិអារម្មណ៍ លែងស្គាល់ស៊ុណ្ណះពិតហើយ។ នេះជាវិធីសាស្ត្រសាមញ្ញៗ ដើម្បីពិសោធន៍ថាម៉ៅឡាណាម្នាក់នោះស្គាល់វ៉ះពីពិត ឬក៏អត់។

👉ខាងក្រោមនេះជាទង្វើរបស់វ៉ះពី ចូលអានអត្ថបទរបស់តួនហើយពិចារណាតាមការគួរចុះ។

តាមពិត វ៉ះពីគ្រាន់តែគេដាក់ងារចង់អោយអាក្រក់ប៉ុណ្ណោះ ជាក់ស្តែងវ៉ះពីគឺ ជាអះលីស៊ុណ្ណះនោះហើយ។ ពួកជនខិលខូចទាំងនោះ ដាក់ងារអះលីស៊ុណ្ណះជាដរាប ដើម្បីអោយគេដើរខុសសុណ្ណះ កាលមុនសម័យ ប៉ុល ពត គេដាក់ងារថា ពួកមូទើ ក្រោយមក គេដាក់ងារពួកគុយវ៉េត ក្រោយមកទៀតគេដាក់ថាវ៉ះពី។ ពួកពិតអះពូកែរកងារមកដាក់ណាស់ តែយ៉ាងណាអល់ឡោះការពារស៊ុណ្ណះជានិច្ច ធ្វើអោយពួកពិតអះបរាជ័យរហូត ពួកគេខំប្រឹងដូរពីឈ្មោះមួយ ទៅឈ្មោះមួយក្នុងការបង្វែរមនុស្សចេញពីស៊ុណ្ណះ។ ចូរបងប្អូនគិតសារឡើងវិញ កុំឆាប់ជឿម៉ៅឡាណា ឬអាមៀរៗទាំងនោះពេក អល់ឡោះបង្កើតអាកាល់ដើម្បីអោយយើងចេះគិតនោះហើយ។

Address

Street 5
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Islam-អ៉ីស្លាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category