វិទ្យុអប្សរា FM ៩៩MHz Apsara Radio FM 99 MHz

វិទ្យុអប្សរា FM ៩៩MHz Apsara Radio FM 99 MHz វិទ្យុអប្សរា FM 99 Mhz ដើម្បីមាតុភូមិ
APSARA FM

ក្រសួងព័ត៌មានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ (ភ្នំពេញ)៖ នៅព្រឹក...
13/02/2023

ក្រសួងព័ត៌មានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃនេះ។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កញារិទ្ធ ប្រការ១៖ «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»។

សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះ ធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ។

សូមជំរាបថា វីអូឌី គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលដំណើរការដោយមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) ៕ ប្រភព ៖ ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ ...
13/02/2023

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃ

ឡាវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វេលាម៉ោង ៩:២០​ នាទី​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាពិនិត្យឡាវ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ នឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕ ដោយ វណ្ណលុក

19/08/2021
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃទី១៩...
19/08/2021

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤ ...
07/08/2021

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា ២០២១

សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាបន្ទាន់ ដើម្បីសម្រួលដល់បងប្អូនពលរដ្ឋ ដែលឆ្លងកាត់ ព្រំដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជ...
06/08/2021

សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាបន្ទាន់ ដើម្បីសម្រួលដល់បងប្អូនពលរដ្ឋ ដែលឆ្លងកាត់ ព្រំដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ដាក់ចេញវិធានការបន្ទាន់ ដើម្បីសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ ព្រំដែនពីប្រទេសថៃ ចូលមកក្នុង ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។

តាមរយៈសារសម្លេងពិសេសផ្ញើជូនជនរួមជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ គឺ យើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-19 ប្រភេទដែលតា បូកបន្ថែមដោយការជួបជុំទៅដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ហើយឥឡូវ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការ ព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែនមកទទួល សេវាព្យាបាលនៅខាងទឹកដីរបស់យើង បន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គង់បងប្អូននៅ ទីនោះ ប៉ុន្តែដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីនិងពន្យារនូវការបិទខ្ទប់នោះទេ ហើយ លើសពីនោះទៅទៀត យើងក៏មានបំណងបើកទល់ដែនឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបម្រើឱ្យ កិច្ចការងារនេះ តែមានកិច្ចការងារមួយចំនួនដោយចាំបាច់អភិបាលរាជធានី-ខេត្ត នៅខាងក្នុងត្រូវធ្វើ៖ ទី១ គឺអភិបាល រាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកពីត្រឡប់មកវិញ ត្រូវរៀបចំឲ្យបានច្បាស់លាស់ ដោយខិតខំ បញ្ជូនអ្នកដែលកំពុងធ្វើចត្តឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានការមានស្ថានភាពធូរស្រាល ឲ្យ ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ។ សម្ដេចថា ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំកន្លែងសម្រាប់ បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស ដូច្នេះសូមឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី សូមរៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក សម្រាប់ ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ក៏ដូចជាដើម្បីទទួលយកបងប្អូនដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមទីកន្លែងដែលបានរៀបចំ អញ្ចឹងម្ខាង គឺត្រូវរៀបចំកន្លែងថ្មី និងម្ខាងទៀត គឺ ត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបំរុងទុកកន្លែងនេះ សំរាប់ទទួលបងប្អូនមកពីប្រទេសថៃ, កិច្ចការទី២ គឺសូមឲ្យកងអង្គភាពដឹកជញ្ជូនរបស់កងយុទ្ធពលខេមរភូមិន្ទ ត្រូវ បញ្ជូនរថយន្តបន្ថែមទៅខាងក្រោម ដែលបានត្រៀមរៀបចំប្រមាណ ២០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនធ្វើចត្តាឡីស័ក នៅមណ្ឌលតាមព្រំដែនកម្ពុជា-ថៃ បានចំនួន ៧ថ្ងៃរួចមកហើយនោះ ចូលទៅកាន់ខេត្ត-រាជធានី នៅខាងក្នុង ដើម្បីឲ្យ បន្តធ្វើចត្តាឡីស័ក ដោយការធ្វើយ៉ាងនេះ ដើម្បីឱ្យបងប្អូនដែលមាននៅមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ មានកន្លែងសម្រាប់ឱ្យបងប្អូនដែលវិលមក និងកំពុងស្នាក់នៅត្រើយម្ខាងព្រំដែន ចូលមកធ្វើចត្តាឡីស័កជំនួសកន្លែង នោះ ។

សម្ដេចតេជោ បន្ថែមថា វិធីនេះ គឺជាវិធីដែលត្រូវតែឲ្យកងកម្លាំងជាពិសេសផ្នែកកងទ័ព ដែលទទួលបន្ទុកដឹកជញ្ជូន បង្កើនរថយន្ត ហើយ រៀបចំការដឹកជញ្ជូនបងប្អូនដែលធ្វើចត្តាឡីស័កបាន ៧ថ្ងៃរួចមកហើយ មកកាន់ខេត្តរាជធានីនៅខាងក្នុង ដើម្បីយក កន្លែងសម្រាប់ឱ្យបងប្អូនមកពីប្រទេសថៃ បានមកធ្វើចត្តាឡីស័កនៅក្នុងមណ្ដល់ចត្តាឡីស័កនេះ។ ក្នុងករណីដែល បងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តន៍នូវរបៀបមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះ ចូលមកកាន់ខេត្តខាងក្នុងតែម្ដង ដើម្បីយកមកធ្វើចត្តាឡីស័កនៅខាងក្នុង ដូច្នេះបញ្ហានេះ បានក្លាយទៅជាបញ្ហាបន្ទាន់ សម្រាប់ឲ្យមន្ត្រីរបស់យើង ធ្វើកិច្ចការងារនេះជាបន្ទាន់ទាំងខាងមុខ និងខាងក្រោយ ។ សម្ដេចក៏បានអំពាវនាវ ដល់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយខេត្ត-រាជធានី ជួយឧបត្ថម្ភ ជួយមើលការខុសត្រូវ ទៅលើបញ្ហានេះ រួមចំណែកជាមួយខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងហើយ ស្រេច និងអ្នកដែលបានទើបនឹងវិលត្រឡប់ពីប្រទេសថៃ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឱ្យអនុវត្តនូវការចាក់វ៉ាក់សាំងដុសទី៣ សម្រាប់បណ្ដា ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកអាទិត្យទី២ សប្តាហ៍ទី២ អាចថាខានស្អែក ឬខានស្អែកមួយ ចាប់ផ្ដើមអនុវត្ត ការចាក់ដុសទី៣ ឲ្យផ្នែកជួរមុខតាមព្រំដែនកម្ពុជា-ថៃទាំងអស់ ដែលនៅម្ដុំទទួលសេវា ព្រោះបងប្អូនទាំងនេះ នឹងទទួល ហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់មកពីប្រទេសថៃ ឬអាចឡើងលើសពីហ្នឹងទៅទៀតចូលមក ដែលបងប្អូនទាំង នោះ នឹងទទួលនូវការលំបាក ដូច្នេះត្រូវដឹកបន្ទាន់នូវវ៉ាក់សាំងអត្រាសេនីកាទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ។ សម្ដេចថា ត្រូវធ្វើកិច្ចការងារ នេះបន្ទាន់បំផុត ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់អាស្រ្តាសេនីការ ដែលចាក់នៅទីនោះ ។ សម្ដេចបានប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធ រួមមានទាំងអង្គភាពបណ្ដារ កងពលធំ កងពលតូច បណ្ដាវីរសេនាធំ វរសេនាតូច និងអង្គភាពដែលធ្វើកិច្ចការងារនេះ ពាក់ព័ន្ធនឹងអាវុធហត្ថ នគរបាលជាតិ និងមន្ត្រីស៊ីវិលរបស់យើង ប្រមាណជា ៣ ឬ ៤ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះវាមិនច្រើនទេ ហើយសូមឲ្យក្រុម គ្រូពេទ្យនៃបណ្ដាយុទ្ធភូមិភាគ កងពលធំ កងពលតូច វីរសេនាធំ វីរៈសេនាតូច ហ្វឹកហាត់ និងត្រៀមចាក់ ដែលបងប្អូន ធ្លាប់បានដំណើរការរួចមកហើយ ពេទ្យខេត្តណា គឺចាក់នៅខេត្តហ្នឹងតែម្ដង ឈរជើងនៅក្នុងភូមិសាស្ត្រណា គឺវ៉ាក់សាំង ត្រូវទៅដល់ ដូច្នេះសូមលោកជំទាវ ឱ វណ្ណឌីន ត្រូវពង្រាយវ៉ាក់សាំងបន្ទាន់ វ៉ាកសាំងអត្រាសេនីកា សម្រាប់ដុសទី៣ ឬដុសជំរុញ ដែលយើងបានព្រមព្រៀងរួចមកហើយ ដែលឱ្យចាក់ក្នុងសប្តាហ៍ទី២ ដែលពីមុន រង់ចាំដល់ខែកញ្ញា ប៉ុន្តែ យើងមិនអាចរងចាំបានទេ ហានិភ័យខ្ពស់សម្រាប់មន្ត្រីជួរមុខរបស់យើង ដែលត្រូវតែសម្រេចធ្វើការងារនេះឲ្យបាន។

ជាថ្មីម្ដងទៀត សម្ដេចតេជោ បានរំលឹកថា យើងធ្វើតាមជំហាន ដោយខេត្តខាងក្នុង ត្រូវតែប្រុងប្រៀបបន្ទាន់ ទី១ គឺយក ចេញនៅអ្នកដែលធ្វើចត្តាឡីស័កនៅផ្នែកខាងក្រោយ ហើយមានជំងឺស្រាលយកទៅឲ្យធ្វើចាក់ដីសាក់នៅតាមផ្ទះ ហើយ ជាមួយនោះ រៀបចំបន្ថែមនៅកន្លែងធ្វើចត្តាឡីស័កនៅទីកន្លែងសមស្រប ដើម្បីត្រៀមបម្រុងកន្លែងទាំងនេះ សម្រាប់ការ ដឹកជញ្ជូនបងប្អូនដែលធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមកដល់ពេលនេះ មានជាង ១ម៉ឺននាក់ ដោយពុំ មានការថមថយចំនួនទេ គឺនៅសល់ជាង ១ម៉ឺននាក់បន្ថែមទៀត ដែលធ្វើចត្តាឡីស័កបាន៧ថ្ងៃហើយ គឺត្រូវតែដឹកជញ្ជូន មកធ្វើចត្តាឡីស័កនៅផ្នែកខាងក្នុង គឺធ្វើតគ្នា ដើម្បីយកកន្លែងដែលនៅតាមព្រំដែនកម្ពុជា-ថៃ យកបងប្អូន ដែលឆ្លងកាត់ ពីថៃចូលមកកម្ពុជា ធ្វើចត្តាឡីស័កបន្តគ្នា, កិច្ចការទី១ គឺត្រូវធ្វើនៅខាងក្នុង។ កិច្ចការទី២ កម្លាំងកងទ័ព ត្រូវដឹកជញ្ជូន អ្នកដែលធ្វើចត្តាឡីស័កបាន ៧ថ្ងៃហើយ តម្រង់ឆ្ពោះមកតាមបណ្តាខេត្តនៅខាងក្នុង ហើយឲ្យមានកិច្ច សហការ ដើម្បី ខេត្តណាត្រូវទៅទទួលយ៉ាងណា ទាក់ទងគ្នាយ៉ាងណា ដើម្បីឲ្យដឹងពីកន្លែងមកដល់គោលដៅ ដែលត្រូវ ដឹកជញ្ជូន ត្រូវ ធ្វើកិច្ចការងារនេះបន្ទាន់ តាមរយៈនៃមធ្យោបាយដែលយើងមាន បន្ថែមដោយរថយន្តត្រូវទៅពីខាងក្រោម អាចចល័ត រថយន្តជាបន្ទាន់ពីខាងក្រោមឡើងទៅខាងមុខ ដើម្បីធ្វើយុទ្ធនាការដឹកជញ្ជូនបងប្អូនដែលកំពុងធ្វើចត្តាឡី ស័កជាង ១ម៉ឺននាក់ ហើយដែលបានធ្វើចត្តាឡីស័ក៧ថ្ងៃរួចហើយ នៅតាមព្រំដែនកម្ពុជា-ថៃ ចូលមកធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កនៅតាមបណ្ដាខេត្ត-រាជធានី នៅខាងក្នុងជំនួសវិញ។ ក្នុងករណីដែលមកលើសចំណុះ នៃការទទួលបានធ្វើ ចត្តាឡីស័កនៅតាមព្រំដែន គឺយើងត្រូវធ្វើកិច្ចការងារដឹកជញ្ជូន ធ្វើតេស្តហើយដឹកជញ្ជូនបងប្អូនទាំងនោះ ទៅរកគោល ដៅធ្វើចត្តាឡីស័កនៅខេត្តខាងក្រោយតែម្ដង ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីសម្រេចកិច្ចការងារនេះ សូមឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែល ចុះជួយខេត្តនីមួយៗ ជួយមើលការខុសត្រូវ រួមចំណែកក្នុងការផ្គត់ផ្គង់ថវិកា សម្ភារៈចាំបាច់នានា ដើម្បីជួយទៅដល់ខេត្ត បន្ថែមទៅលើថវិកាជាតិ ដែលត្រូវបាន ផ្ដល់ ហើយសូមរំលឹកជាថ្មី លោកជំទាវ ឱ វណ្ណឌីន ត្រូវតែអនុវត្តក្នុងការពង្រាយ វ៉ាក់សាំងបន្ទាន់ បន្ទាប់ពីការទទួលនូវសារ សម្លេងនេះ ជូនទៅបណ្ដាខេត្តនៅតាមព្រំដែន ដើម្បីចាក់ក្នុងរង្វង់ថ្ងៃអាទិត្យ ឬថ្ងៃចន្ទ គឺត្រូវតែចាក់ឲ្យបងប្អូន ព្រោះជា ចំណុចដែលទទួលហានិភ័យខ្ពស់ សម្រាប់ការទទួលបងប្អូនដែលមកពី ព្រះរាជាណាចក្រថៃ ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេសនៅរសៀល ថ្ងៃព្រ...
05/08/2021

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។

ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។​ លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជាបានថ្លែងបន្តថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃចក្រភពអង់គ្លេសដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាចំនួន៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាកក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគកន្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនានាក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងរាជរដ្ឋាភិបាលបានខិតខំនឹងព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការដែលមានជាតិទ្វេភាគីក្តីជាពហុភាគីក្តដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយចាប់ពីថ្ងៃទី១ ខែសីហា២០២១ កម្ពុជាក៏បានសម្រេចបោះមួយជំហានទៀតគឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំដែលមានប្រមាណជាង២លាននាក់បន្ថែមទៀត ។

សម្តេចជោបានមានប្រសាសន៍បញ្ជាក់ថាវ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជុំវិញ ។ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ ។

មុននឹងបញ្ចប់ សម្ដេចតេជោក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនិងជម្ងឺ Covid-19 ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ ន...
01/08/2021

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ បានធ្វើឡើងនៅវិមានសន្តិភាព។

ការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ។ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏បាននាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចតេជោ ហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល្ម៥ចំនួន១០លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀតដែលកត្ដាទាំងនោះ៥រួមមាន៖
១-កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
២-កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ។
៣-កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។
៤-កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
៥-មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។

នៅថ្ងៃនេះផងដែរ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ចំពោះការរិះគន់ ការចេញទទួល វ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។ សម្ដេចតេជោ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣ ដែលជាដូសជំរុញ។ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ដែលចាក់វ៉ាក់សាំងអាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចង់ បានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកុមារ ក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការ អនុម័តឬទទួល ស្គាល់ពីអង្គការសុខភាពិភពលោក(WHO)សិន។​ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវអោយឨពុកម្តាយ ដែលមានកូនចៅ ដែលមានអាយុត្រូវចាក់វ៉ាក់សាំងត្រូវនាំកូនចៅមកទទួលវ៉ាក់សាំងកូវីដ-១៩ចាប់ពីថ្ងៃនេះតទៅ និងសូមអោយយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យ និងជូនពរអោយប្រជាពលរដ្ឋទាំងអស់បានជៀសផុតពីជំងឺក៏កាចសាហាវនេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ក្រោម១៨ ឆ្នាំ នៅ...
01/08/2021

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ក្រោម១៨ ឆ្នាំ

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។

ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។

ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។

គេហទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៧:៣០នាទីព្រឹក ពីវិមានសន្តិភាព រាជធានីភ្នំពេញ៕

សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវក...
30/07/2021

សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។

សម្ដេចតេជោ បាបន្តថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

សម្ដេច បានបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះសម្ដេចតេជោ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

សម្ដេចតេជោ បានឱ្យដឹងទៀតថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕

30/07/2021
សារាចររបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំង...
29/07/2021

សារាចររបស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំង​ប្រទេស សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១!

28/07/2021
សេក្តីជូនព័ត៌មានបន្ថែម​ ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១...
28/07/2021

សេក្តីជូនព័ត៌មានបន្ថែម​ ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

24/07/2021
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ ម...
24/07/2021

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ខាងមុខនេះវិញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យបានជ្រាបថា សម្តេចតេជោ បានសម្រេចផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះវិញ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលវ៉ាក់សាំងផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជា ក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ទៅ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេស ការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង ។

បើទោះបីជាយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ» ៕

24/07/2021
នៅថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូល...
24/07/2021

នៅថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ហ៊្សូ ជេន​ ប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន​ ប្រទេសចិន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក​។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ​ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹក​ ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា​ ៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​ក្នុងនាមកាកបាទក្រហមកម្ពុជា បុគ្គលិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង​​ចំពោះ​ ឯកឧត្តម ចំពោះសមាគមជាតិកាកបាទក្រហមចិន​​ ​និងប្រជាជនចិន ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពខាងលើនេះវិលមកប្រក្រតីភាពឡើងវិញឆាប់ៗ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ​​។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន លោក ហ៊្សូ ជេន​ ៖

ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម ចូលរួមប្រជុំគណៈកម្មការកិច្ចការបរទេសនៃ C...
24/07/2021

ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម ចូលរួមប្រជុំគណៈកម្មការកិច្ចការបរទេសនៃ CLV
=======
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា តាមរយៈប្រព័ន្ធនិម្មិត (ZOOM) នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន។

នៅថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២១សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរ...
24/07/2021

នៅថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២១សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក Shri Ram Nath Kovind​ ប្រធានកាកបាទក្រហមឥណ្ឌា ចំពោះគ្រោះរអិលបាក់ដី នៅក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «​ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មនុស្សរាប់សិបនាក់បានស្លាប់ នៅទីក្រុងម៉ុមបៃ បន្ទាប់ពីមានភ្លៀងមូសុង និងបានបង្កឱ្យមានបាក់ដី​ កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០២១​ កន្លងទៅ។ ព្យុះលាយឡំ និងផ្គររន្ទះដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមទីក្រុងនៃប្រទេសឥណ្ឌា នាពេលនេះ គឺពិតជារឿងមិនធ្លាប់កើតមានសោះឡើយនៅក្នុងឆ្នាំនេះ។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា​ ៖ «ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​ ក្នុងនាមបុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូនសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម កាកបាទក្រហមឥណ្ឌា និងប្រជាជនឥណ្ឌា ជាពិសេសចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ។​​ ខ្ញុំសូមបួងសួងឲ្យស្ថានភាពដ៏អាក្រក់ខាងលើនេះឆាប់វិលមកប្រក្រតីភាពឡើងវិញ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ដែលរងការខូចខាតខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះឆាប់បានល្អប្រសើរឡើងវិញ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​ លោក Shri Ram Nath Kovind​ ៖

24/07/2021
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសា...
24/07/2021

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ
ដែលក្នុងនោះរួមមាន៖
១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់
៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និង
៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។

នៅរាត្រីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ​ ទៅទទួលវ៉ាក់សាំង។ សម្តេចតេជោបានប្រកាសថាទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ៕

ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPingភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្...
23/07/2021

ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ៕

ព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ​២០២១ ឯកឧត្ដម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជ...
22/07/2021

ព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ​២០២១ ឯកឧត្ដម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ អអញ្ជេីញជាអធិបតីប្រគល់សម្ភារៈបរិក្ខារ​ គ្រឿងឧបភោគ​បរិភោគ​ និងថវិកា​សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ជូនសាលាស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងសាលាស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ នៅទីស្នាក់ការសាលាឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង។

ឯកឧត្តម ទេព យុទ្ធី ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ=======ន...
22/07/2021

ឯកឧត្តម ទេព យុទ្ធី ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ
=======
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ភួយ១ និង ថវិកាចំនួន ៤ម៉ឺនរៀល។

ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ ឱ្យយកចិត្តទុកដាក់គ្រប់គ្រងថែទាំប្រជាពលរដ្ឋ និងបានអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឱ្យខិតខំថែទាំសុខភាព អនាម័យ ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និង ការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកែប លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាខេត្តកែប លោកប្រធាន-សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្រុកដំណាក់ចង្អើរ លោកមេឃុំពងទឹក និងលោកអនុប្រធានភូមិចំការបីផងដែរ។

ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៨ ព្រឹទ្ធសភា

Address

Street Nº 69, Street 57, 57, Beoung Keng Kang
Phnom Penh

Telephone

+85592500234

Website

Alerts

Be the first to know and let us send you an email when វិទ្យុអប្សរា FM ៩៩MHz Apsara Radio FM 99 MHz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុអប្សរា FM ៩៩MHz Apsara Radio FM 99 MHz:

Videos

Share


Other Phnom Penh media companies

Show All