មេសា-April

មេសា-April មេសាដើរតួជាគ្រឹះស្ថានបោះពុម្ព តាំងពីឆ្នាំ 2019 ក្នុងគោលបំណងលើកស្ទួយវិស័យអំណាន និងវិស័យតែងនិពន្ធ។
(3)

01/07/2024

អ្នកណាខ្លះបានកក់សៀវភៅ «រៀនរស់» ហើយ?
Comment ម្នាក់មួយមើល
🥰🩵

វាចាអ្នកនិពន្ធ សាលាបង្រៀនខ្ញុំច្រើនពីជំនាញការងារមួយ តែតិចតួចណាស់ពីជំនាញសម្រាប់ជីវិតក្រៅម៉ោងធ្វើការ។ ខ្ញុំចេះធ្វើការ តែមិ...
29/06/2024

វាចាអ្នកនិពន្ធ

សាលាបង្រៀនខ្ញុំច្រើនពីជំនាញការងារមួយ តែតិចតួចណាស់ពីជំនាញសម្រាប់ជីវិតក្រៅម៉ោងធ្វើការ។ ខ្ញុំចេះធ្វើការ តែមិនចេះបន្ធូរសម្ពាធបានពីការងារ។ ខ្ញុំចេះរកលុយ តែមិនចេះសន្សំសោះ។ ខ្ញុំធ្វើការបានលទ្ធផលល្អ តែសុខភាពចុះខ្សោយ។ ខ្ញុំអាចពិភាក្សាការងារ តែមិនអាចដោះស្រាយទំនាស់ខ្លួនជាមួយគ្រួសារនិងមិត្តភ័ក្តិ។ ខ្ញុំចេះរក្សាទំនាក់ទំនងការងារ ប៉ុន្តែមានអារម្មណ៍ឯកោជារឿយៗ។ ខ្ញុំចេះគ្រប់គ្រងរាល់ភារកិច្ចការងារបានល្អ តែមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ខ្ញុំចូលចិត្តការងាររបស់ខ្លួន តែមិនចូលចិត្តស្ថានភាពជីវិតខ្លួនដែលកំពុងមាន។ រហូតដល់វេលាមួយដែលខ្ញុំភ្ញាក់ពីគេងដោយរួមមានឈាមហូរតាមច្រមុះជារឿយៗ ទើបខ្ញុំភ្ញាក់ខ្លួនថាខ្ញុំត្រូវតែផ្លាស់ប្តូរ និងសំខាន់ជាងគេនោះគឺចាប់ផ្តើបសិក្សាស្រាវជ្រាវពីជីវិតឡើងវិញ។

🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនាដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ 2024

🌱អ្នកកក់នឹងទទួលបាន……
- សៀវភៅក្នុងតម្លៃ 28000៛
- ស្នៀតសៀវភៅចំនួន 3
- ហត្ថលេខាអ្នកនិពន្ធ

👉🏻សូមឆាតចូលផេកដើម្បីកក់

28/06/2024

ចុច នឹងឃើញឈ្មោះអ្នកចង់កក់សៀវភៅ «រៀនរស់»
ឱ្យ 😁🥰

27/06/2024

Raksmey ប្រាប់ថារឿង «សន្យារក្សាមិនបាន» ស័ក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់គេម្នាក់ឯង 🥹😁

កុំមើលរំលងសៀវភៅនេះ មិនថាអ្នកចង់រៀនជំនាញណាក៏ដោយ។ សៀវភៅនេះនឹងបង្រៀនអ្នកពីរបៀបរៀនត្រឹមត្រូវ ដែលនឹងជួយអ្នកកសាងសមត្ថភាពជាក់លា...
26/06/2024

កុំមើលរំលងសៀវភៅនេះ មិនថាអ្នកចង់រៀនជំនាញណាក៏ដោយ។ សៀវភៅនេះនឹងបង្រៀនអ្នកពីរបៀបរៀនត្រឹមត្រូវ ដែលនឹងជួយអ្នកកសាងសមត្ថភាពជាក់លាក់សម្រាប់ជីវិតនិងការងារ។

ក្នុងសម័យនេះ មិនខ្វះទេមុខវិជ្ជារៀន។ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានមានពេញអ៊ីនធឺណិតដែលយើងអាចសិក្សាបានដោយឥតគិតថ្លៃទៀត។ អ្វីដែលពិតជាខ្វះនោះគឺចំណង់និងសមត្ថភាពក្នុងការរៀន។

សៀវភៅនេះមិនប្រាប់អ្នកថាគួររស់ជីវិតបែបណាទេ ប៉ុន្តែនឹងណែនាំអ្នកពីរបៀបរៀនដែលមានប្រសិទ្ធភាព ដូចនេះអ្នកអាចលូតលាស់ក្លាយជាមនុស្សម្នាក់ដែលប្រសើរនិងកសាងនូវសមត្ថភាពដ៏មាំមួយសម្រាប់សម្រេចក្តីសុបិនរបស់អ្នក។

បើចំណេះជាអំណាច ការរៀននោះហើយជាមហាអំណាច។
តស់ ចូលរួមអានសៀវភៅ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត" ទាំងអស់គ្នា។

————————
🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនា ដល់ថ្ងៃទី01 ខែកក្កដា ឆ្នាំ 2024។

🌱អ្នកកក់នឹងទទួលបាន……
- សៀវភៅក្នុងតម្លៃ 28000៛
- ស្នៀតសៀវភៅចំនួន 3
- ហត្ថលេខាអ្នកនិពន្ធ

👉 សូមឆាតចូលផេកដើម្បីកក់

25/06/2024

✨បើកកក់សៀវភៅថ្មី

«រៀនរស់» ជាសៀវភៅដែលនិពន្ធដោយ Puthy ពុទ្ធិ ស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងរៀនវិទ្យាល័យ និងសាកលវិទ្យាល័យ ហើយនិងអ្នកដែលនៅស្រលាញ់ការរៀន ដោយចេះយកការរៀនមកធ្វើជាវិធីលូតលាស់ដ៏ប្រពៃសម្រាប់ជីវិត។ ហើយសៀវភៅនេះនឹងជួយបង្ហាញផ្លូវ ថាត្រូវដើរបែបណា? រៀនបែបណា? ដើម្បីអាចទៅដល់ក្តីស្រមៃ និងគោលដៅអ្នកបាន។

🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនាដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ 2024

🌱អ្នកកក់នឹងទទួលបាន……
- សៀវភៅក្នុងតម្លៃ 28000៛
- ស្នៀតសៀវភៅចំនួន 3
- ហត្ថលេខាអ្នកនិពន្ធ

👉🏻សូមឆាតចូលផេកដើម្បីកក់

មេសាដើរតួជាគ្រឹះស្ថានបោះពុម្ព តាំងពីឆ្នាំ 2019 ក្នុងគោលបំណងលើកស្ទួយវិស័យអំណាន និងវិស័យតែងន

✨បើកកក់សៀវភៅថ្មី«រៀនរស់» ជាសៀវភៅដែលនិពន្ធដោយ អ្នកនិពន្ធ Puthy ពុទ្ធិស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងរៀនវិទ្យាល័យ និងសាកល...
23/06/2024

✨បើកកក់សៀវភៅថ្មី

«រៀនរស់» ជាសៀវភៅដែលនិពន្ធដោយ អ្នកនិពន្ធ Puthy ពុទ្ធិស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងរៀនវិទ្យាល័យ និងសាកលវិទ្យាល័យ ហើយនិងអ្នកដែលនៅស្រលាញ់ការរៀន ដោយចេះយកការរៀនមកធ្វើជាវិធីលូតលាស់ដ៏ប្រពៃសម្រាប់ជីវិត។ ហើយសៀវភៅនេះនឹងជួយបង្ហាញផ្លូវ ថាត្រូវដើរបែបណា? រៀនបែបណា? ដើម្បីអាចទៅដល់ក្តីស្រមៃ និងគោលដៅអ្នកបាន។

🌱បើកកក់ចាប់ពីថ្ងៃទី22 ខែមិថុនាដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ 2024

🌱អ្នកកក់នឹងទទួលបាន……
- សៀវភៅក្នុងតម្លៃ 28000៛
- ស្នៀតសៀវភៅចំនួន 3
- ហត្ថលេខាអ្នកនិពន្ធ

👉🏻សូមឆាតចូលផេកដើម្បីកក់

 #ចង់មានលំនឹង_ត្រូវប្រឹងស្របគ្នាកាលនៅតូច យើងហាក់មិនទាន់មានភារកិច្ចច្រើននៅឡើយទេ ទោះជារវល់យ៉ាងណា ក៏អាចនិយាយបានថា យើងនៅទំនេ...
20/06/2024

#ចង់មានលំនឹង_ត្រូវប្រឹងស្របគ្នា

កាលនៅតូច យើងហាក់មិនទាន់មានភារកិច្ចច្រើននៅឡើយទេ ទោះជារវល់យ៉ាងណា ក៏អាចនិយាយបានថា យើងនៅទំនេរជាងមនុស្សធំ។ ជាក្មេងម្នាក់ យើងគ្រាន់តែត្រូវរៀនសូត្រ ជួយការងារឪពុកម្ដាយ ហើយក៏មានពេលធ្វើរឿងសប្បាយៗតាមរបៀបក្មេង។ កុមារខ្លះដែលកើតក្នុងគ្រួសារដែលមានជីវភាពលំបាក អាចគ្មានឱកាសបានរៀនសូត្រ តែត្រូវធ្វើការជួយសម្រាលបន្ទុកគ្រួសារ ឬរៀនបណ្ដើរ ធ្វើការបណ្ដើរ គ្មានពេលទំនេរដូចក្មេងដទៃ ដែលការណ៍នេះអាចឱ្យគេយល់ពីតម្លៃនៃពេលវេលា យល់ពីភាពរវល់នៃជីវិតបានលឿនជាងក្មេងដទៃ។

ក្លាយជាមនុស្សធំម្នាក់ដែលពោរពេញទៅដោយទំនួលខុសត្រូវ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍របស់យើង ហាក់មមាញឹកតាំងពីព្រឹកទល់ព្រលប់ បើយប់អាចសម្រាកគ្រប់គ្រាន់ មានសៅរ៍អាទិត្យនោះ គឺល្អណាស់ទៅហើយ។ យើងរវល់ ព្រោះត្រូវបំពេញកាតព្វកិច្ចជីវិត មិនខុសទេ តែបើយើងរវល់ព្រោះងប់ងល់នឹងរឿងមួុយ ហើយគ្មានពេលសម្រាប់រឿងផ្សេងនោះ គុណភាពនៃជីវិតរបស់យើងក៏មិនអាចប្រសើរដែរ។

ដើម្បីជីវភាព និងឧត្តមភាព យើងខំប្រឹងធ្វើការណាស់ សឹងតែពេលខ្លះគ្មានពេលសេសសល់សម្រាប់គ្រួសារ សម្រាប់ស្នេហា សម្រាប់មិត្តភាព សម្រាប់ការលំហែ ឬថែសុខភាពខ្លួនឯង។ ការលះបង់ពេលវេលាដោយឥតសោកស្ដាយសម្រាប់ការងារ យើងអាចនឹងទទួលបានសមិទ្ធផលសមតាមបំណង យើងអាចនឹងក្លាយជាអ្នកមាន ក្លាយជាអ្នកល្បី ជោគជ័យក្នុងអាជីពរបស់យើង ប៉ុន្តែសាកសួរខ្លួនឯងទៅមើលថា លុុយ មុខមាត់ និងភាពជោគជ័យទាំងនោះ ពិតជាធ្វើឱ្យយើងមានក្ដីសុខប៉ុនណា បើសិនគ្រួសារគ្មានសុភមង្គល ស្នេហាសោះកក្រោះ មិត្តភក្ដិបាត់អស់ សុខភាពយើងមិនរឹងមាំ?

ជីវិតនេះ ជាការវេចខ្ចប់នូវភាពរវល់ តែគប្បីយល់ថា ពេលវេលាសម្រាប់គ្រួសារ ស្នេហា មិត្តភាព ការលំហែ ការថែសុខភាព ក៏ជាភារកិច្ចសំខាន់សម្រាប់ជីវិត ដែលទាមទារឱ្យយើងត្រូវមានពេលវេលាចំពោះរឿងទាំងអស់នេះដូចគ្នា។ ចូររៀនបែងចែកពេលវេលាសម្រាប់ការងារ និងជីវិតឯកជនឱ្យបានល្អ។ កុំរវល់តែធ្វើការគ្រប់ពេលវេលា ហើយភ្លេចគិតថា យើងក៏មានតួនាទីក្នុងការបំពេញសុភមង្គលឱ្យគ្រួសារ ស្នេហា... ក្រៅពីគ្រាន់តែរកលុយ និងកិត្តិយសដ៏គួរឱ្យមោទនៈនោះ៕
____________

🌱ដកស្រង់ចេញពីសៀវភៅ “បែបណាទើបល្អ?”
🌱ស្នាដៃរបស់បងប្រុស កែវ សេងរដ្ឋា

17/06/2024

សៀវភៅប្រលោមលោកខ្លីទាំង៤ចំណងជើង សក្តិសមបំផុតសម្រាប់អ្នកទើបចាប់ផ្តើមអានដំបូងៗ 🥰🌱🩵

15/06/2024

ជាតិនេះមិនបាច់ក្លាយជាអ្នកមានក៏បានដែរ ឲ្យតែពេលសៀវភៅថ្មីចេញ មានលុយកក់រហូតទៅបានហើយ
🥲🥲

14/06/2024

អានសៀវភោរាល់ដងទាយសាច់ត្រូវមែនទេ?
ចា៎បើអានប៉ះរឿងនេះគឺមិនងាយមានអ្នកទាយត្រូវសោះឡើយ Plot Twist សាហាវឃោឃៅតែម្តង 🙂🩵
#សន្យារក្សាមិនបាន

តួប្រុសក្នុងប្រលោមលោករបស់មេសាមួយណាជា Type របស់អ្នកទាំងអស់គ្នា? 🥰🩵Admin សុំតាប៉ិនំបុ័ងហើយ មនុស្សអីសង្ហារហើយស្មោះទៀត😁
13/06/2024

តួប្រុសក្នុងប្រលោមលោករបស់មេសាមួយណាជា Type របស់អ្នកទាំងអស់គ្នា? 🥰🩵

Admin សុំតាប៉ិនំបុ័ងហើយ មនុស្សអីសង្ហារហើយស្មោះទៀត😁

ឱកាសពិសេសសម្រាប់ Top Fan បានត្រឡប់មកវិញហើយ🥰🥰👉🏻 Top Fan របស់មេសាដែលមានពិន្ទុច្រើនជាងគេ 3នាក់ នឹងទទួលបានសៀវភៅអានដោយឥតថ្លៃ។...
10/06/2024

ឱកាសពិសេសសម្រាប់ Top Fan បានត្រឡប់មកវិញហើយ🥰🥰

👉🏻 Top Fan របស់មេសាដែលមានពិន្ទុច្រើនជាងគេ 3នាក់ នឹងទទួលបានសៀវភៅអានដោយឥតថ្លៃ។ លទ្ធផលនឹងប្រកាសនៅចុងខែនេះ។

អរគុណដែលតែងតែគាំទ្រមេសារហូតមក 🍀

09/06/2024

«ធ្វើជាមនុស្សធំម្នាក់» សក្តិសមបំផុតសម្រាប់មនុស្ស ៦ប្រភេទនេះ 🍀🩵

ស្អែកចប់ Promotion ហើយណា 😊💖🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ 2024👉🏻...
08/06/2024

ស្អែកចប់ Promotion ហើយណា 😊💖

🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម
📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ 2024
👉🏻រាល់ការកម្មង់ចាប់ពី 3ក្បាលឡើងទៅ ដឹកជញ្ជូនឥតគិតថ្លៃ

☘️តម្លៃសៀវភៅនីមួយៗមាននៅខាងក្រោមរូប

ឈុតស្នេហាទុកអានពេលភ្លៀង 🥰កាហ្វេក្តៅៗ សៀវភៅមួយក្បាល ក្តីសុខហ្មង ☕️📚
08/06/2024

ឈុតស្នេហាទុកអានពេលភ្លៀង 🥰
កាហ្វេក្តៅៗ សៀវភៅមួយក្បាល ក្តីសុខហ្មង ☕️📚

បងប្អូនណាឈ្មោះ Savin ? មានអ្នកទិញកាដូឲ្យ 🥹🩵
07/06/2024

បងប្អូនណាឈ្មោះ Savin ? មានអ្នកទិញកាដូឲ្យ 🥹🩵

Promotion សល់តែ 3 ថ្ងៃទៀតទេណា  😊💖🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ ...
07/06/2024

Promotion សល់តែ 3 ថ្ងៃទៀតទេណា 😊💖

🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម
📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ 2024
👉🏻រាល់ការកម្មង់ចាប់ពី 3ក្បាលឡើងទៅ ដឹកជញ្ជូនឥតគិតថ្លៃ

☘️តម្លៃសៀវភៅនីមួយៗមាននៅខាងក្រោមរូប

05/06/2024

Top Fan ប្រចាំសប្តាហ៍នឹងត្រឡប់មកវិញឆាប់ៗនេះ...
🥰🥰

បញ្ចុះតម្លៃ $2 ចំពោះឈុតប្រលោមលោក អាថ៌កំបាំង រន្ធត់ ស៊ើបអង្កេត ទាំង3ចំណងជើងរបស់មេសា 🥰📍មានលក់ក្នុងផេក មេសា🌱ទិញចាប់ពី3ក្បាល...
04/06/2024

បញ្ចុះតម្លៃ $2 ចំពោះឈុតប្រលោមលោក អាថ៌កំបាំង រន្ធត់ ស៊ើបអង្កេត ទាំង3ចំណងជើងរបស់មេសា 🥰

📍មានលក់ក្នុងផេក មេសា
🌱ទិញចាប់ពី3ក្បាលឡើងដឹកជញ្ជូនឥតគិតថ្លៃ

Mid-Year Sales 💖🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ 2024👉🏻រាល់ការកម្ម...
02/06/2024

Mid-Year Sales 💖

🌱មេសា បញ្ចុះតម្លៃ 2$ គ្រប់ចំណងជើងដូចក្នុងរូបខាងក្រោម
📍ចាប់ពីថ្ងៃទី 02-09 ខែមិថុនា ឆ្នាំ 2024
👉🏻រាល់ការកម្មង់ចាប់ពី 3ក្បាលឡើងទៅ ដឹកជញ្ជូនឥតគិតថ្លៃ

☘️តម្លៃសៀវភៅនីមួយៗមាននៅខាងក្រោមរូប

01/06/2024

Special promotion is coming....
🥰🩵

 #ដោះលែងខ្លួនឯងប្រហែលជាមានមនុស្សដែលចង់ឃើញយើងញញឹម ឬព្យាយាមធ្វើឱ្យយើងសើច តែយើងបែរជានៅយំ ឬក្រៀមក្រំដោយសារមនុស្សដែលមិនខ្វល់ព...
29/05/2024

#ដោះលែងខ្លួនឯង

ប្រហែលជាមានមនុស្សដែលចង់ឃើញយើងញញឹម ឬព្យាយាមធ្វើឱ្យយើងសើច តែយើងបែរជានៅយំ ឬក្រៀមក្រំដោយសារមនុស្សដែលមិនខ្វល់ពីយើង។ ប្រហែលជាមនុស្សដែលនៅចាំលើកទឹកចិត្តយើង តែយើងបែរជានៅទន់ជ្រាយ ដោយសារតែមនុស្សដែលធ្វើឱ្យយើងឈឺចាប់ទៅវិញ។

តាមពិតទៅ ប្រហែលជាគ្មានអ្នកណាម្នាក់អាចធ្វើឱ្យយើងឈឺចាប់ទេ បើយើងមិនព្រមបណ្តោយចិត្តខ្លួនឯងឱ្យឈឺចាប់។ គ្មានអ្នកណាម្នាក់អាចធ្វើឱ្យយើងខកចិត្តឡើយ បើយើងខ្លួនឯងមិនបានដាក់ក្តីរំពឹងលើគេ។ ចំណងដែលបានចងជាប់ពីអតីតកាល ជាចំណងដែលពិបាកស្រាយ ប៉ុន្តែបើយើងមិនព្យាយាមស្រាយវាដោយខ្លួនឯងទេ គ្មានអ្នកណាអាចនឹងស្រាយវាជំនួសយើងឡើយ។

ចូរសាកល្បងរលាស់ខ្លួនចេញពីភាពទុក្ខសោក ភាពទន់ជ្រាយ និងការឈឺចាប់ដោយសារអតីតកាល ហើយងាកទៅរស់ក្នុងបច្ចុប្បន្នភាពជាមួយមនុស្សដេលចង់ឃើញអ្នកមានភាពរីករាយទៅមើល។ ពេលខ្លះបើយើងមិនព្រមចេញឱ្យផុតពីមនុស្សដែលទៅចោលយើងហើយនោះទេ យើងនឹងមិនដឹងទេថា អ្នកណាខ្លះដែលតែងតែត្រូវការយើងរហូតមក ហើយបើទោះជាគ្មានអ្នកណាត្រូវការយើងក៏ដោយចុះ ក៏ការដោះលែងខ្លួនឯងចេញពីសម្ពាធផ្លូវចិត្ត​ អាចឱ្យយើងរស់នៅបន្តទៅមុខ ប្រសើរជាងរស់ក្នុងគុកអតីតដែលឈឺចាប់៕

🍀ដកស្រង់ចេញពីសៀវភៅ ៖ ហឫទ័យ
☘️និពន្ធដោយបងប្រុស ៖ កែវ សេងរដ្ឋា

28/05/2024

ធ្វើជាមនុស្សធំម្នាក់ ❤️

គិតម៉េចដែរ? ដូចខានចែកកាដូថបហ្វេនយូរ  សង្ស័យបាត់អស់ហើយ 😅
27/05/2024

គិតម៉េចដែរ? ដូចខានចែកកាដូថបហ្វេនយូរ សង្ស័យបាត់អស់ហើយ 😅

ចង់ Pain ខ្លាំង អាន «កាលយើងអាយុ១៨»តែបើចង់ Pain ហើយប្រែជា Pink វិញអាន «សន្យារក្សាមិនបាន» 🌝💖
26/05/2024

ចង់ Pain ខ្លាំង អាន «កាលយើងអាយុ១៨»
តែបើចង់ Pain ហើយប្រែជា Pink វិញអាន «សន្យារក្សាមិនបាន» 🌝💖

មនុស្សធំហើយក៏អាចអាន ធ្វើជាមនុស្សធំម្នាក់បានដែរ 😝
25/05/2024

មនុស្សធំហើយក៏អាចអាន ធ្វើជាមនុស្សធំម្នាក់បានដែរ 😝

អានក្រោយគេ ប្រសើរជាងអ្នកខ្លះអានមុនគេ ហើយភ្លេចអស់ 😜
#ធ្វើជាមនុស្សធំម្នាក់

សៀវភៅដែលអ្នកទាំងអស់គ្នាគួរអានមុនចូលវ័យ ២០ឆ្នាំ....នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានបែងចែកជា២ផ្នែក៖👉🏻ផ្នែកទី១ ជាអត្ថប...
24/05/2024

សៀវភៅដែលអ្នកទាំងអស់គ្នាគួរអានមុនចូលវ័យ ២០ឆ្នាំ....

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានបែងចែកជា២ផ្នែក៖

👉🏻ផ្នែកទី១ ជាអត្ថបទលើកទឹកចិត្ត ដែលនិយាយពីក្តីស្រមៃ ការទទួលខុសត្រូវ មនោសញ្ចេតនា និងមេរៀនក្នុងជីវិតមួយចំនួនដែលអាចធ្វើឱ្យអ្នកអាន ស្វែងយល់បានកាន់តែច្រើនពីបញ្ហាដែលបានជួបប្រទះ។

👉🏻ផ្នែកទី២ ជាប្រលោមខ្នាតខ្លីដែលបង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនដល់អ្នកអាន។

☘️ស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងវង្វេងក្តីស្រមៃ និងត្រូវការកម្លាំងចិត្តជាពិសេស

☘️ជាស្នាដៃរបស់បងប្រុស កែវ សេងរដ្ឋា

📍មានលក់នៅ ផេកមេសា

ចំណុចខ្លះៗពីអ្នកនិពន្ធ លី មុនីពុទ្ធិ☘ ពុទ្ធិ ជាគ្រូបង្វឹកមានបទពិសោធដ៏មាំ ក្នុងការបង្វឹកយុវជនមកពីជាង២០ប្រទេសក្នុងតំបន់អាស...
23/05/2024

ចំណុចខ្លះៗពីអ្នកនិពន្ធ លី មុនីពុទ្ធិ

☘ ពុទ្ធិ ជាគ្រូបង្វឹកមានបទពិសោធដ៏មាំ ក្នុងការបង្វឹកយុវជនមកពីជាង២០ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏បានណែនាំយ៉ាងច្រើនទាក់ទងពីគុណតម្លៃនៃការរៀនសម្រាប់ជីវិត។

☘ ពុទ្ធិក៏ធ្លាប់បានចែករំលែកមេរៀនរបស់ខ្លួនក្នុងសន្និសីទមួយចំនួននៅទ្វីបអាស៊ី រួមទាំងការនិយាយលើ TEDx ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

☘ ពុទ្ធិ ជាអ្នកបង្កើត "រៀនរស់ផតខាស់" (Rean Ruos Podcast) ដែលត្រូវបានទទួលស្គាល់ថា ជាផតខាស់អប់រំលេខ១ នៅកម្ពុជា នៅលើ Apple Podcasts ។

☘ ពុទ្ធិមានការស្រឡាញ់ទាក់ទងពីការចែករំលែកចំណេះដឹង អំពីការរៀនសូត្រ និងការអភិវឌ្ឍផ្ទាល់ខ្លួន ដែលជាកត្តាចាំបាច់សម្រាប់បុគ្គលម្នាក់ៗក្នុងការរៀនរស់សម្រាប់ជីវិតមួយដ៏ប្រពៃ។

☘ គាត់ជឿថា សក្តានុពលរបស់យើងគ្រប់គ្នាមិនមានដែនកំណត់ឡើយ។ ល្បឿននៃការបំពេញសក្តានុពលនេះត្រូវបានកំណត់ដោយសមត្ថភាពនៃការសិក្សា ការកសាង និងការកែច្នៃខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីមួយដែលពុទ្ធិតែងតែរំឭកមនុស្សជុំវិញខ្លួននោះគឺ "ដរាបណានៅរស់ រៀនរស់" ព្រោះការរៀនគឺជាដំណើរមួយដែលយើងត្រូវធ្វើពេញមួយជីវិត។ ដូចនេះ ចូររៀន និងរៀនឱ្យបានត្រឹមត្រូវ។
_________

 #បែបណាទើបល្អ ☘️
28/11/2023

#បែបណាទើបល្អ ☘️

Address

Street 598
Phnom Penh
12151

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+85510662013

Website

Alerts

Be the first to know and let us send you an email when មេសា-April posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

មេសា

មិនថាពេលពិបាកចិត្ត ឬសប្បាយចិត្ត ស្វាគមន៍មកកាន់មេសា។