Chheng Vuthy

Chheng Vuthy Hello my name Milky latte

12/12/2025

បងៗដែលមានពេលវេលាអាច
ឈ្លាតមួយជួយផងបងៗយើង
ត្រូវការកម្លាំងស្ម័កចិត្ត
បន្ថែមទៀតណាបងៗ🙏🏻

11/12/2025

Thailand destroyed World Heritage Sites in Cambodia.

ប្រទេសថៃបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងបូរណភាពទឹកដីខ្មែរ

11/12/2025

យើងត្រូវការកម្លាំងបន្ថែមបងៗ🙏🏻🙏🏻🙏🏻

10/12/2025
📣 ដើម្បីចូលរួមរក្សាសុវត្ថិភាពវីរៈកងទ័ពយើង សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវព័ត៌មានខាងក្រោម លើគ្រប់បណ្ដាញសង្គម ‼️១. សកម...
10/12/2025

📣 ដើម្បីចូលរួមរក្សាសុវត្ថិភាពវីរៈកងទ័ពយើង សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវព័ត៌មានខាងក្រោម លើគ្រប់បណ្ដាញសង្គម ‼️
១. សកម្មភាពប្រតិបត្តិការយោធា
២. ផែនទី
៣. ការចល័ត ឬការពង្រាយកងទ័ព
៤. ទីតាំងឈរជើងកងទ័ព
៥. ទីតាំងលេណដ្ឋាន (ត្រង់សេ)
៦. ជំរុំជម្រកកងទ័ព
៧. ការចល័តសព្វាវុធ
៨. ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ
៩. ស្បៀងអាហាររបស់កងទ័ព

យើងជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខរបស់កម្ពុជាក្នុងការការពារនូវបូរណភាពទឹកដី អធិបតេយ្យជាតិខ្មែរឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

សូមបួងសួងដល់បារមីបុព្វបុរសខ្មែរ និងវត្ថុសក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមអភិបាលឃុំគ្រងថែរក្សាវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាឱ្យមានសុខសុវត្ថិភាព និងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះ។

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក យូរណាស់មកហើយ មិនត្រូវមានការវាយប្រហារដោយសារសង្រ្គាមនោះឡើយ។ នេះគឺជាកំ...
10/12/2025

ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក យូរណាស់មកហើយ មិនត្រូវមានការវាយប្រហារដោយសារសង្រ្គាមនោះឡើយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ ប្រាស់ចាកនៃច្បាប់ និងគុណធម៌សឹកសង្គ្រាម។

Preah Vihear Temple, long inscribed as a UNESCO World Heritage Site, must never be targeted in armed conflict. Any attack on it constitutes a serious violation of international law and the ethical principles governing warfare.

UNESCO UNESCO Cambodia International Criminal Court - ICC

ចូលរួមប្រើ Hastag នេះជាមួយពួកយើងដើម្បីជួយសង្រ្គោះប្រាសាទព្រះវិហារ

09/12/2025
09/12/2025

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

09/12/2025

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។

ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

Unofficial Translation
Press Release

Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia

The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 1st Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia.

The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows:
1. The statement published by the official page of the Thai 1st Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information.
2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets.

The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible.

08 December, 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

09/12/2025

សេចក្តីអំពាវនាវ

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Chheng Vuthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share