
19/12/2024
កុំក្បត់មនុស្សដែលប្រគល់បេះដូងបរិសុទ្ធទៅអោយអ្នក គ្មានបំណងអ្វីក្រៅពីស្រឡាញ់អ្នក ហើយ ជ្រើសនៅក្បែរអ្នកដោយគ្មានលក្ខណ្ឌ។ ដឹងទេមនុស្សល្អបែបនេះមិនមានច្រើនទេ ហើយក៏មិនអាចជំនួសបានដែរ។ ថ្ងៃមួយអ្នកនឹងដឹងថាមិនប្រាកដថាអ្នកមានគ្រប់យ៉ាង ហើយអាចមានមនុស្សល្អក្បែរខ្លួនទេ។ ថែរក្សាមនុស្សល្អក្បែរខ្លួនអោយបានល្អ មិនមែនបាត់បង់ហើយទើបស្ដាយក្រោយដឹងខ្លួនខុសទេ។