12/12/2023
(ឧត្តរមានជ័យ)មន្ត្រីជំនាញរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបានចុះពន្យល់ណែនាំដល់ម្ចាស់យានដ្ធានកែឆ្នៃជួសជុលរថយន្តធ្វើអាជីវកម្មនៅតាមយានដ្ឋានក្នុងតំបន់ទីប្រជុំជនក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣ កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឈឿងផល្លាងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តចាត់លោកពីវឆេងប្រធានការិយាល័យដឹកជញ្ជូនដឹកនាំមន្ត្រីជំនាញ៤ទៅ៥នាក់ ចុះបង្ហាញ សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការដឹកជញ្ជូន ជាក់ស្តែងដោយជម្រាបដល់ម្ចាស់យានដ្ធានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងរថយន្ត ទាំងអស់បើពុំទាន់បានទៅបំពេញ ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្តនៅក្នុងទីតាំងភូមិសាស្ត្រដែលយានដ្ឋានតាំងនៅនោះទេសូមប្រញាប់រួសរាន់ទៅបំពេញពាក្យស្នើសុំចុះបញ្ជីនិងសុំផ្តល់លិខិតអនុញាតិដើម្បីធ្វើអាជីវកម្មយានដ្ធានជួសជុល កែឆ្នៃតម្លើងយាន្តឲ្យបានត្រឹមត្រូវមុនថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ។ លោកពីវឆេងប្រធានការិយាល័យដឹកជញ្ជូនបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅថ្ងៃនេះយើងចុះនៅទីប្រជុំ ចាប់ពីស្អែកតទៅនឹងចុះទៅតាមយានដ្ធាននៅតាម បណ្តាស្រុកទៀត ដោយឡែកចំពោះយានដ្ឋានជួសជុលរថយន្តឬយានដ្ឋានកែច្នៃដំឡើងរថយន្តក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សឹងតែគ្រប់កន្លែងទៅហើយលោកតែងតែចុះពន្យល់អប់រំណែនាំដល់ម្ចាស់អាជីវកម្មរួចរាល់អស់ហើយដែរកន្លងមក មួយវិញទៀតបើយោងតាមប្រកាសរបស់ក្រសួងសាធារណ:ការនិងជញ្ជូន យានដ្ធានកែឆ្នៃដែលមានទំហំអតិបរមាត្រឹម២៥០ម៉ែត្រការ៉េត្រូវទៅបំពេញ ត្រូវទៅបំពេញពាក្យស្នើសុំនៅអង្គច្រកចេញចូលតែមួយនៅរដ្ធបាលរាជធានីខេត្ត ដែលជាសេនាធិការ ឲ្យរដ្ឋបាលកណ្តាលក្រសួងសាធារណការដឹកជញ្ជូននៅក្នុងភូមិសាស្ត្រដែកយានដ្ឋាននោះតាំងនៅតែម្តង។ គួររំលឹកថានៅក្នុងកិច្ចប្រតិបត្តិការដែលធ្វើឡើងនៅថ្ងៃទី១២ខែធ្នួឆ្នាំ២០២៣នេះបើតាមការអះអាងពីមន្ត្រីជំនាញរបស់មន្ទីរសាធារណការខេត្តបានពិនិត្យឃើញមានយានដ្ធានដែលបានចុះបញ្ជីមានច្បាប់ត្រឹមត្រូវ១២យានដ្ធាន។ផ្អាកយានដ្ធាន ចំនួន៨ហើយធ្វើកិច្ចសន្យាចំនួន៨យានដ្ធាន ហើើនៅក្នុងនោះមានឡានក្រុងដឹកអ្នកដំណើរមានច្បាប់ចំនួន២ ក្រុមហ៊ុនដឹកជញ្ជូនអត់ច្បាប់ចំនួន២ នឹងក្រុមហ៊ុនដឹកអ្នដំណើរចំនួន៣ផងដែរ។ សូមបញ្ជាក់ផងដែរថា យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន ទុករយៈពេលឱសានឱវាទឲ្យត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ បើម្ចាស់យានដ្ធានកែឆ្នៃ ជួសជុលរូបណាដែលពុំមានច្បាប់អនុញាតិ ហើយនៅបន្តធ្វើអាជីវកម្មតតៀត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយស្ថាប័នមានសមត្ថកិច្ចនឹងចាត់វិធានការចុះបិទយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងរថយន្តទាំងអស់នោះដែលគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ដោយពុំលើកលែងឡើយ។ឈឹម.កុសល។
(ឧត្តរមានជ័យ)មន្ត្រីជំនាញរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបានចុះពន្យល់ណែនាំដល់ម្ចាស់យានដ្ធានកែឆ្នៃ...