GM News

GM News I would like to show about the real news around Rotanakiri province in Cambodia.

ឯកឧត្តម ញ៉ែម សំអឿន៖ អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអា...
25/12/2024

ឯកឧត្តម ញ៉ែម សំអឿន៖ អស់លោក លោកស្រី
ដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិ
ភាពចំនួន៤

ឯកឧត្តម ញ៉ែម អំអឿន អភិបាលខេត្តរតនគិរី បានធ្វើ
ការផ្តាំផ្ញើដល់អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ជានាយក នាយរងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធាន
មនុស្ស និងប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនាថ្ងៃនេះ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តគ្រប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការ
ងារសំខាន់ៗ ជាអាទិភាពចំនួន៤រួមមាន៖

១. ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាព
ផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពសាលាខេត្ត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការ
ងារ និងធានានិរន្តភាពការងាររបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយការងាររដ្ឋបាល និងការងារដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល
ខេត្ត ។
២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជា ពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ មន្ត្រីរាជការត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវមានសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ ងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពសម្រាប់ខេត្តរតនគិរី។
៣.ត្រូវយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនា សម្ព័ន្ធសាលាខេត្ត ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តឡើងវិញនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការគ្រប់ទីចាត់ការ អង្គភាព ចាប់ពីនាយករដ្ឋបាលរហូត
ដល់មន្ត្រីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាង ណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ។
៤.ត្រូវស្លៀកពាក់ឯកសណ្ឋានមន្ត្រីរាជការស៊ីវិលអោយបានសមរម្យដើម្បីធ្វើជាគម្រូល្អដល់មន្ត្រី ថ្នាក់ក្រោមអង្គភាព និងត្រូវចូលរួមសហការគ្នាសម្អាត អនាម័យបរិស្ថានក្នុង និងក្រៅសាលាខេត្តអោយបានស្អាត។

ការផ្តាំផ្ញើនេះ របស់ឯកឧត្តម ញ៉ែម សំអឿន យ៉ាង
ដូច្នេះ គឺក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិប
តី ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល នីតិ
កាលទី៧ នៃរដ្ឋសភា ជារាជរដ្ឋាភិបាលបន្តវេនក្រោម
ការដឹកនាំដ៏ប៉ិនប្រសព្វ វាងវៃ ទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ
យុទ្ធសាស្រ្តបញ្ចកោណ ជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីក ចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យម កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០និងជាប្រទេស
មានចំណូលខ្ពស់នាឆ្នាំ ២០៥០។

សូមបញ្ជាក់ថា យោងតាមប្រកាសស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំងលោក មុឹង សុីនាថ ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ១ ជា នាយករដ្ឋបាលសាលាខេត្តរតនគិរី។ យោងដីកាស្តីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ របស់រដ្ឋបាលខេត្តរតនគិរី សម្រេចតែងតាំងមន្ត្រីរាជការ ចំនួន ០២រូប ចំណុះរចនាសម្ព័ន្ធសាលាខេត្តរតនគិរី ដូចខាងក្រោម៖
១.លោក មួង មករា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលា
ខេត្ត។
២.លោក វ៉ាន់ ជាលី ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ និងប្រគល់ភារកិច្ចជូនលោក ឈាង សុភ័ក្ត្រ ក្របខណ្ឌលេខាធិការ រដ្ឋបាល ក្រសួង
មហាផ្ទៃ ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះ រចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី៕

ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនៅព្រឹកថ្ងៃទី...
25/12/2024

ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខា
កាកបាទក្រហមកម្ពុជាខេត្តរតនគិរី

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម
សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ
ការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៣ និង០០នាទីទាប
ភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នង ដែល
មានម្ចាស់ឈ្មោះ លោក ណុប ណោ អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខ របរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង ក្នុងនោះក្នុង ផ្ទះ ០១ខ្នងប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x១៧ម៉ែត្រ និងសម្ភារក្នុងផ្ទះទាំងអស់ ។ មូលហេតុដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្ករឲ្យមាន គ្រោះដល់មនុស្សនោះទេ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានជម្រាបជូនថា ៖ « ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ។

ឯកឧត្តមប្រធានបានសម្តែងនូវក្តីអាណិតអាសូរ និងសោយស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ ហើយឯកឧត្តមបានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវដើម្បីកុំមានការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់មនុស្សស្លាប់ ឬបណ្តាលឱ្យកើតមានអគ្គីភ័យជាដើម។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះរួមមានៈ
-ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ថវិកា ២លានរៀល ភេសជ្ជៈ៣កេស និង ខោអាវ មុងភួយ ចំនួន៤ឃីត។
-សាខាកាកបាទក្រហម អង្ករ ៥០ គីឡូក្រាម មី១
កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១យួរ ទឹកត្រី១យួរ ឃីត(មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។
- រដ្ឋបាលស្រុកកូនមុំ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ ទឹកត្រី១យួរ និង ថវិកា ៦២ ម៉ឺនរៀល
-រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ ម៉ឺនរៀល និង ២០ដុល្លារ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជ...
25/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព

ក្នុងនាមរាជរដ្ឋាភិបាល​ ពិតជាថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា​ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​ ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ ផ្តោតលេីកការកសាងផ្លូវ​ក្រវាត់ព្រំដែន ក្រោមស្មារតីវប្បធម៌ចែករំលែក។

នេះជាប្រវត្តិសាស្ត្ររបស់យេីង​ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ​ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ​ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា​ តាមរយ:ការអភិវឌ្ឍផង​ និងប្រជាជនផង។

រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្រោយភ្លៀង, មេឃស្រឡះ! អ្នកសារព័ត៌មានទាំងអស់សូមផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីល...
25/12/2024

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ក្រោយភ្លៀង, មេឃស្រឡះ! អ្នកសារព័ត៌មានទាំងអស់សូមផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ១៩:៥៧ ដោយ EAC News

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ នៅរសៀលថ្ងៃអង្គារ៍នេះ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ លោកថា ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។
ការអំពាវនាវរបស់លោកបានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះពាក់ព័ន្ធនឹងអ្នកកាសែត ផាត់ ហ៊ន ហៅ ពូ ហន បានទទួលស្គាល់ជាសាធារណៈនូវកំហុសរបស់ខ្លួនក្នុងការរាយការណ៍ ជាពិសេសការប្រើប្រាស់ភាសាបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នតុលាការ ផ្សាយព័ត៌មាន និងធ្វើអត្ថាធិប្បាយព័ត៌មានដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ, ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម។
នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលសំបុត្រពីលោក ផាត់ ហ៊ន ហៅ ពូ ហន ដែលបានសម្តែងការសោកស្តាយបំផុតចំពោះទង្វើរបស់គាត់។ លោក នេត្រ ភក្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលកិច្ចសន្ទនាជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងថ្នាក់ដឹកនាំវិស័យយុត្តិធម៌ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ដោយស្រុះស្រួលគ្នាក្រៅប្រព័ន្ធតុលាការ។
ជាលទ្ធផល បណ្ដឹងប្រឆាំងនឹងលោក ផាត់ ហ៊ន ត្រូវបានដកចេញដោយបើកផ្លូវសម្រាប់ការផ្សះផ្សា ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន។
រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញដោយសង្កត់ធ្ងន់ថា «ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ»។
លោក កើត រិទ្ធ បានលើកឡើងនូវពាក្យស្លោក «ក្រោយភ្លៀង មេឃស្រឡះ» ជាពាក្យប្រៀបធៀបសម្រាប់ភាពច្បាស់លាស់នៃទំនាក់ទំនងជាមួយអ្នកសារព័ត៌មានជាមួយវិស័យយុត្តិធម៌។ លោកបានជំរុញឱ្យអ្នកសារព័ត៌មានអនុវត្តការផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលលោកហៅថា «ជាយន្តគាថាការពារខ្លួនដ៏សក្តិសិទ្ធិតាមផ្លូវច្បាប់»
ជាងនេះទៅទៀត លោក កើត រិទ្ធ បានដល់អំពាវនាវដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សំងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។(ប្រភព ពីផេកតេឡេក្រាមឯ ឧ នេត្រ ភក្រ្តា)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា....
25/12/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា....…………
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះ ត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរ ដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោក ក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គួរតម្រង់ទិសថា តើគោលបំណងធំចុងក្រោយចង់បានអ្វី និងត្រូវត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីសម្រេចគោលបំណងនោះ ស្របពេលដែលផ្លូវដើរទៅរកគោលដៅដែលចង់បាន អាចនឹងទទួលរងឥទ្ធិពលប្រែប្រួលជាបន្តបន្ទាប់ ដូចស្ថានភាពពិភពលោក នាពេលនេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ជាការពិត គោលដៅរបស់ក្រុមកីឡាករ កីឡាការិនី គឺយកមេដាយជូនជាតិ ប៉ុន្តែទន្ទឹមគ្នានេះ ការរៀបចំផែនការ និងការប្ដេជ្ញាចិត្តអនុវត្តប្រកបដោយគុណភាព ពិសេសគុណភាពនៃការហ្វឹកហាត់ គឺពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញឆន្ទៈផ្លាស់ប្ដូរពីប្រទេស ឬក្រុមដែលធ្លាប់តែចូលរួមកំដររោងនៃព្រឹត្តិការណ៍កីឡានានា ទៅជាប្រទេស ឬក្រុមដែលប្រជែងយកមេដាយជូនជាតិ តួយ៉ាកីឡាម៉ូតូទឹក ដែលពីមុនកម្ពុជាត្រឹមតែសុំគេចូលរួម ប៉ុន្តែតែពេលនេះឈានដល់ដណ្ដើមមេដាយពីគ្រប់ប្រទេស។

ពីវេទិកាសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងប្រភេទកីឡារួម (Team Sport) ជាកីឡាមានប្រជាប្រិយភាពបំផុតទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងត្រូវបន្តលើកទឹកចិត្តនិងផ្តល់ភាពងាយស្រួលឱ្យគ្រូបង្វឹក និងអត្តពលលិកខិតខំប្រឹងប្រែងស្វែងយល់ និងហ្វឹកហាត់ទាំងលើបទបញ្ជា និងបច្ចេកទេសថ្មីៗ នៃប្រភេទកីឡារបស់ខ្លួន ឱ្យទាន់តាមស្តង់ដារសកល ព្រមទាំងចៀសវាងដាច់ខាតនូវការពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំការកួតនានាក្នុងកម្រិតផ្ទៃក្នុង ឬមិត្តភាព រវាងក្រសួង-ស្ថាប័នលើប្រភេទកីឡាមានសក្ដានុពល និងផ្ដល់ឱកាសបន្ថែមទៀតឱ្យមានការចូលរួមពីមហាជនដែលអាចមានជនឆ្នើមបង្ហាញភាពលេចធ្លោលើប្រភេទកីឡាណាមួយ។ ជាមួយគ្នានេះ អង្គភាពចំណុះក្រសួង ក៏ត្រូវតែជំរុញមន្ត្រីខ្លួនឱ្យលេងកីឡាតាមដែលចូលចិត្ត ព្រោះអាចថា យើងនឹងទទួលបាននូវអត្តពលិកថ្មីៗ ពីសំណាក់អង្គភាពទាំងនោះ មកបញ្ចូលក្នុងសមាសភាពកីឡាផ្លូវការ។

24/12/2024

ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម

———————————-

#ការរៀបចំដែនដី #ការរៀបចំក្រុង #នគរបនយកម្ម #វសយសំណង់ #ការងារលំនៅឋាន #លនៅឋានតម្លៃសមរម្យ #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច #គណភាព #សវតថិភាព #សោភ័ណភាព #បរសថានរស់នៅដ៏ល្អត្រកាល #កអក
#ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

24/12/2024

រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត អញ្ចើញជាគណៈអធិបតីភាពក្នុងពិធី ទិវាជាតិលើកទី១៨ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤(...
24/12/2024

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត អញ្ចើញជាគណៈអធិបតីភាពក្នុងពិធី ទិវាជាតិលើកទី១៨ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤
(ខេត្តកណ្តាល)

នៅព្រឹកថ្ងៃអង្គារ០៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការខេត្ត គ ខ ប ជ ត្រូវបានអញ្ចើញចូលរួមជាគណៈអធិបតីភាពក្នុងពិធី ទិវាជាតិ លើកទី១៨ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤ អង្គពិធីនេះប្រារព្ធឡើងនៅសាលាស្រុកស្អាង។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្កភាព លោក លោកស្រីមន្រ្តីរាជការជុំវិញសាលាស្រុក លោកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ២០២៤(ខេត្តកណ្តាល)នៅព...
24/12/2024

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ២០២៤
(ខេត្តកណ្តាល)

នៅព្រឹកថ្ងៃអង្គារ០៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤នេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា​ និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំគណៈស្នងការ ដែលសមាសភាពចូលរួមមាន លោកស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យរដ្ឋបាល លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។

ឯកឧត្តម វ៉ាន់ សោភា៖ កំលាំងប្រដាប់អាវុធទាំងបីអភិបាលក្រុងស្រុកទាំង៩និងមន្ទីរអង្គភាពជំវិញខេត្តទាំងអស់ចូលរួមបង្រ្កាបបទល្មើសគ...
24/12/2024

ឯកឧត្តម វ៉ាន់ សោភា៖ កំលាំងប្រដាប់អាវុធទាំងបីអភិបាលក្រុងស្រុកទាំង៩និងមន្ទីរអង្គភាពជំវិញខេត្តទាំងអស់ចូលរួមបង្រ្កាបបទល្មើសគ្រប់ប្រភេទទាំង
អស់ក្នុងដែនសម្ថកិច្ចរៀងៗខ្លួន

ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាន
ដឹកនាំប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពនិងលេខាធិការដ្ឋាប្រលងប្រណាំងគោលនយោ
បាយភូមិឃុំសង្កាត់មានសុវត្តិភាព។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត រសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣. ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋ
បាលខេត្ត. លោកប្រធាន មន្ទីរបរិស្ថានខេត្ត. លោក
ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប
ទាខេត្ត. លោកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្ត. លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោកស្រីប្រធាន មន្ទីរកិច្ចការនារីខេត្ត. លោកប្រធាន មន្ទីររ៉ែ និងថាមពលខេត្ត. លោកប្រធានស្តីទី មន្ទីរផែនការខេត្ត. លោកប្រធាន អង្គ
ភាពអគ្គិសនីខេត្ត. លោកប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត។

កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួន៣គឺ
១-ពិនិត្យនិងវាយតំលៃលើបុគ្គលឆ្នើមក្នុងការអនុវត្តគោលនយោបាលភូមិឃុំសង្កាត់មានសុវត្តិភាពប្រចាំឆ្មាំ ២០២៤។
២-បូកសរុបរបាយការណ៍ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤។
៣-បញ្ហាផ្សេង។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាន់ សោភាបានជំរុញអោយកងកំលាំងប្រដាប់អាវុធទាំងបី អភិបាល
ក្រុងស្រុកទាំង៩ដែលជាប្រធានគណៈបញ្ជាការឯក
ភាពក្រុងស្រុក និងមន្ទីរអង្គភាពជំវិញខេត្តទាំងអស់ចូលរួមបង្រ្កាបបទល្មើសគ្រប់ប្រភេទទាំងអស់ក្នុងខេត្ត និងដែនសម្ថកិច្ចរៀងៗខ្លួន។ ឯកឧត្តម វ៉ាន់ សោភាក្នុងនាមប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព ក៏បានអំអរគុណផងដែរ ដល់មេបញ្ជា មេបញ្ជាការរងកងកំលាំងទាំងបីប្រភេទគ្រប់លំដាប់ថ្នាក់ អភិបាលក្រុងស្រុកទាំង៩ ប្រធានលេខាធិការដ្ឋានក្រុងស្រុកទាំង៩ មន្ទីរអង្គភាពនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសវត្តិភាព និងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនិងអ្នកវិនិយោគទទួលទានរកស៊ីទាំងអស់ក្នុងខេត្តរតនគិរីរយៈពេលពេញមួយឆ្នាំទទួលបានជោគជ័យនិងលទ្ធផលល្អ ។ មន្ទីរអង្គ
ភាពពាក់ពន្ធ័និងមន្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋបាលខេត្តរតនគិរីដែលជាសេនាធិការជូនគណៈអភិបាលខេត្តរតនគិរីដែលបានបំពេការងារមិនខ្លាចនឿយហត់ដើម្បីជំរុញដល់ការអនុវត្តនិងសម្រេចអោយបានតាមគោលនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១នៅថ្នាក់ក្រោមជាតិក្នុងអាណត្តទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ជួបសម...
24/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(រាជធានីភ្នំពេញ)

នៅព្រឹកថ្ងៃអង្គារ៩រោច ខែមិគសិរ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន អនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដឹកនាំដោយលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lê Hoài Trung (ឡេ ហាយជ...
24/12/2024

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lê Hoài Trung (ឡេ ហាយជុង) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ថ្ងៃអង្គារ០៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម វ៉ាន់ សោភា៖ រយៈពេលជិត៩ឆ្នាំមកហើយដែលខេត្តរតនគិរី បានផ្តួចផ្តើមឲ្យមានការអនុវត្តន៍គោលការណ៍ការទទួលខុសត្រូវរបស់សាជីកម...
23/12/2024

ឯកឧត្តម វ៉ាន់ សោភា៖ រយៈពេលជិត៩ឆ្នាំមកហើយ
ដែលខេត្តរតនគិរី បានផ្តួចផ្តើមឲ្យមានការអនុវត្តន៍គោលការណ៍ការទទួលខុសត្រូវរបស់សាជីកម្ម
ចំពោះសង្គមធុរកិច្ច និងការវិនិយោគប្រកបដោយ
ការទទួលខុលត្រូវ

ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាង
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការ
ទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមរបស់ ក្រុមហ៊ុនកសិឧស្សាហកម្មនិងអាជីវកម្មរ៉ែ។សិក្ខាសាលាប្រារព្ធធ្វើឡើងនៅនៅអគារBសាលាខេត្ត ដោយ
មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងក្រុមហ៊ុនកសិឧស្សាហកម្ម និងអាជីវកម្មរ៉ែ
លោក លោកស្រី ជាប្រធានមន្ទីរនិងលោ លោកស្រី
ប្រធានការិយាល័យជុំវិញខេត្ត។

សិក្ខាសាលាមានបំណង ដើម្បីសិក្សាស្វែងយល់និងការចែករំលែកបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនស្តីពីការរៀបចំផែនការ និង អនុវត្តគោល ការណ៍ស្ម័គ្រ
ចិត្ត អំពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរឡើងរវាងអាជ្ញាធរ សហគមន៍ វិស័យឯកជន និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងខេត្តដើម្បីដោះ
ស្រាយបញ្ហាដែលជាឧបសគ្គក្នុងការអនុវត្តន៍គោល
ការណ៍ស្ម័គ្រ ចិត្ត ស្តីពីការទទួលខុសត្រូវរបស់សាជីវ
កម្មចំពោះសង្គម។

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម វ៉ាន់ សោភា បានលើកឡើង រយៈពេលជិត៩ឆ្នាំមកហើយដែលខេត្តរតនគិរីបានផ្តួចផ្តើមឲ្យមានការអនុវត្តន៍គោល ការណ៍ការទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមធុរកិច្ចនិងការវិនិយោគប្រកបដោយការទទួលខុលត្រូវ អំពីសិទ្ធិមនុស្សរបស់ក្រុមហ៊ុនកសិឧស្សាហកម្មនិងអាជីវកម្មរ៉ែដោយក្រុមការងារអាជ្ញាធរខេត្ត ក្រុម
ហ៊ុនកសិ ឧស្សាហកម្ម អាជីវកម្មរ៉ែនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលដៅតែមួយគឺលើកកម្ពស់សុខ
ដុមរមនីយកម្ម រវាងអ្នក ប្រតិបត្តការគម្រោង
(ក្រុមហ៊ុនវិនិយោគ) ជាអ្នកទទួលខុសត្រូវចំពោះអ្នកទទួលផលពីគម្រោង (សហគមន៍រង ផលប៉ះពាល់) តាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រមសីលធម៌ និងឥរិយាបថនិងតម្លាភាព។

ឯកឧត្តម អភិបាលរងខេត្តបន្តថាដើម្បីសម្រេចបាន
នូវគោលដៅខាងលើក្រុមការងារបានឯកភាពរៀបចំបង្កើតក្រុមការងារបច្ចេកទេសមួយឈ្មោះ ថាក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមខេត្តរតនគិរី។ជាមួយគ្នានេះខេត្ត រៀបចំចងក្រងសេចក្តីព្រាងក្របខ័ណ្ឌការងារសម្រាប់ក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះ សង្គមដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងនោះមាន ក្រុមហ៊ុនកសិឧស្សាហកម្មអាជីកម្មរ៉ែ អង្គការ មិនមែន រដ្ឋាភិបាលក្នុងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ឋ អាជ្ញាធរ ស្រុកជាពិសេស អាជ្ញាធរខេត្ត ដែលបានផ្តល់អនុសាសន៍ ល្អៗដែលធ្វើអោយក្រុមការងារឲ្យសម្រេចបាននូវសេចក្តីព្រាងក្របខ័ណ្ឌ ការងាររបស់ខ្លួនមួយ ប្រកបដោយ គុណភាព៕

1296 សូមជម្រាបសួរ1296 គឺជាលេខទូរស័ព្ទបន្ទាន់ ឥតគិតប្រាក់ 24ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ...
23/12/2024

1296 សូមជម្រាបសួរ

1296 គឺជាលេខទូរស័ព្ទបន្ទាន់ ឥតគិតប្រាក់ 24ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តសៀមរាប ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

ដូច្នេះបើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។

អាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ចើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ន...
23/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ចើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់

បេក្ខជនទាំងអស់ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ លទ្ធផលដ៏ប្រសើរនេះពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។

ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។

រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ០៨រោច ខែមិគសិរ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម មួង ប៉ាង៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ...
23/12/2024

ឯកឧត្តម មួង ប៉ាង៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ

ឯកឧត្តម មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះបាន
អញ្ជើញជាអធិតីក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្នាក់ខេត្តដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត និងលោក លោកស្រី អភិបាលក្រុង ស្រុកទាំង៩។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម មួង ប៉ាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយជម្រុញល្បឿន ការកាត់បន្ថយភាពក្រីក្រឱ្យបាន ឆាប់រហ័ស និងឈានទៅការលុបបំបាត់ភាពក្រីក្រជាពិសេសនៅតាមតំបន់ជនបទដែលមានភាពក្រីក្រកម្រិតខ្ពស់ ។

ដើម្បីឱ្យដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិង គ្រួសាររងហានិភ័យនៅតាមភូមិ ឃុំ សង្កាត់ ប្រព្រឹត្តិទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ឯកឧត្តម មួង ប៉ាង បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំត្រូវយកចិត្តទុកដាក់សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិសូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ឬប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានាឱ្យ ការអនុវត្តត្រឹមត្រូវតាមនីតិវិធី។
ជម្រុញបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិឱ្យពិនិត្យមើលគ្រប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែល មានជីវភាពខ្វះខាតពិតប្រាកដ និងជាក់ស្តែង ដើម្បីណែនាំ និងពន្យល់ពួកគាត់ឱ្យស្នើសុំបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យមកក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីធ្វើការសំភាសន៍ទៅតាមនិតិវិធី និងបច្ចេកទេសដែលមានស្រាប់ ។ ដូច្នេះសូមលោក លោកស្រីផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជាមួយក្រុម
ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមឃុំ សង្កាត់ និងថ្នាក់ខេត្ត ដើម្បីឱ្យដំណើរការនេះ នៅតាមឃុំ សង្កាត់នីមួយៗ ទទួលបានជោគជ័យ៕

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើក រវាងរថយន្ដ បុករថយន្ដបញ្ច្រាសទើសគ្នា ពីលិចទៅក...
22/12/2024

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើក រវាងរថយន្ដ បុករថយន្ដបញ្ច្រាសទើសគ្នា ពីលិចទៅកើត នៅលើផ្លូវជាតិលេខ ៥៧ នៅចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ចំណុចទលើមុខកាហ្វេឃុននារី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ករណីនេះបណ្ដាលឱ្យមានមនុស្សស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំនួន០១នាក់(ប្រុស ១នាក់) និងរបួសស្រាល០១នាក់ប្រុស,ខូចខាតរថយន្ដកម្រិតធ្ងន់០២គ្រឿង ដូចខាងក្រោម៖
-ភាគីបង្កឈ្មោះ មាស សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅកន្លែងកេីតហេតុ) បេីកបររថយន្ត ម៉ាក់ព្រុសពណ៌ខៀវ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខបាត់ដំបង2B-5952 ទិសដៅពីលិចទៅកេីត ខូចខាតកម្រិតធ្ងន់ ។
-ភាគីរងគ្រោះ ឈ្មោះ សួន ពុន្និកា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល បេីកបររថយន្ដម៉ាកTOYOTA HILUX REVO ពណ៌កណ្ដុរប្រមេះ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ2BR-0533 ទិសដៅពីកេីតទៅលិច ខូចខាតកម្រិតធ្ងន់ ។
បច្ចុប្បន្ន៖ សាកសព ខាងភាគីបង្កត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
-ចំណែក៖ភាគីរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
មូលហេតុ៖បណ្ដាលមកពីកត្តាមនុស្ស បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង រំលោភចំណាយផ្លូវ ជ្រុលទៅបុកភាគីរងគ្រោះ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា (ពីកាលទៅលិច)។
+ វត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ដោយកឹមឈៅ

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស(អេ A)ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានរង្វាន់ជាម៉ូតូ១គ្រឿងក្នុ...
22/12/2024

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស(អេ A)ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានរង្វាន់ជាម៉ូតូ១គ្រឿង
ក្នុងមួយនាក់
(ខេត្តកណ្តាល)

នៅព្រឹកថ្ងៃអាទិត្យ០៧រោច ខែមិគសិរ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់សិស្សប្រឡងជាប់ជានិទ្ទេស(អេ A)ចំនួន២០នាក់ នៅបរិវេណវត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណកាល និងដឹកជញ្ជូន ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លោកជំទាវ ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក មន្ទីរអង្កភាព លោក លោកស្រី មន្រ្តីរាជការជុំវិញសាលាស្រុក ព្រះសង្ឃ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

Address

Phnom Penh
120158

Telephone

+855977753327

Website

https://t.me/gmnewsinfo

Alerts

Be the first to know and let us send you an email when GM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GM News:

Videos

Share

GM News

This is the official of Great Mekong Daily News.