សាលាបឋមសិក្សា កោះធំ Primary School :Koh Thom

សាលាបឋមសិក្សា កោះធំ Primary School :Koh Thom Well come to my page

យើងខ្ញុំជាគណៈកម្មការគ្រប់គ្រងសាលា នាយក/នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលា បឋមសិក្សាកោះធំ ភូមិកោះធំ ឃុំព្រៃគ្រ...
19/08/2024

យើងខ្ញុំជាគណៈកម្មការគ្រប់គ្រងសាលា នាយក/នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលា បឋមសិក្សាកោះធំ ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សូមគោរព និងអំពាវនាវ

សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក/លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងក្នុង និងក្រៅស្រុក

ចូលរួមជាថវិកា ដើម្បីរៀបការ៉ូបណ្ណាល័យមួយបន្ទប់ ដើម្បីសម្រួលឱ្យសិស្សអង្គុយអានសៀវភៅបានស្រួល ដែលជាកត្តាជំរុញដ៏សំខាន់ឱ្យសិស្សស្រឡាញ់ការអានសៀវភៅ និងរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សារបស់ សិស្ស និងដើម្បីលើកកម្ពស់វិស័យអប់រំក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្នថែមទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក/លោកស្រី អ្នកនាងកញ្ញា សប្បុរសជន ក្នុង និងក្រៅស្រុក ដែលមានចិត្តបុណ្យ មេត្តាចូលរួមជាថវិកាទោះតិចក្តី ឬច្រើនក្តីតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

24/03/2024
24/03/2024
ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រ...
19/03/2024

ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកតា ប៉ូច លន (ជាគណ:កម្មការគ្រប់គ្រងសាលា) និងភរិយាព្រមទាំងកុលបុត្រ កុលធីតា កូនប្រសារ ប្រុស/ស្រី និងចៅៗទាំងអស់ដែលបានចូលរួមជាថវិកា និងសម្ភារ:ដើម្បីកែលម្អរ
បរិស្ថានសាលាកោះធំឲ្យបានមានសោភ័ណ្ឌភាពស្អាតគួរជាទីមេត្រី សម្រាប់ទាំងអស់គ្នា
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរលោកតា
និងភរិយា ព្រមទាំងកុលបុត្រ កុលធីតា កូនប្រសារ ប្រុស/ស្រី និងចៅៗទាំងអស់សូមជួបនូវ
ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏។

លទ្ធផលការសិក្សាសិស្សថ្នាក់ទី៦(ក)ខែកុម្ភ: សាលាបឋមសិក្សាកោះធំ
01/03/2024

លទ្ធផលការសិក្សាសិស្សថ្នាក់ទី៦(ក)ខែកុម្ភ: សាលាបឋមសិក្សាកោះធំ

លទ្ធផលការសិក្សាសិស្សថ្នាក់ទី៥(ក)ខែកុម្ភ: សាលាបឋមសិក្សាកោះធំ
01/03/2024

លទ្ធផលការសិក្សាសិស្សថ្នាក់ទី៥(ក)ខែកុម្ភ: សាលាបឋមសិក្សាកោះធំ

សេចក្ដីជូនដំណឹង សាលាបឋមសិក្សាកោះធំសូមជម្រាបជូនដំណឹង ដល់ឪពុកម្ដាយឬអាណាព្យាបាលសិស្សដែលមានសិស្សរៀននៅសាលាបឋមសិក្សាកោះធំពីថ្ន...
26/02/2024

សេចក្ដីជូនដំណឹង សាលាបឋមសិក្សាកោះធំសូមជម្រាបជូនដំណឹង ដល់ឪពុកម្ដាយឬអាណាព្យាបាលសិស្សដែលមានសិស្សរៀននៅសាលាបឋមសិក្សាកោះធំពីថ្នាក់ទី១-ទី៦ឲ្យបានជ្រាបថា នៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៤សាលាកោះធំត្រូវសម្រាកការបង្រៀនចំនួនមួយថ្ងៃគឺថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៣ ដោយសារលោកគ្រូអ្នកគ្រូទាំង៤នាក់ត្រូវទៅសិក្ខាសាលា
នៅទីរួមខេត្តកំពង់ឆ្នាំង ដូចនេះសូមឪពុកម្ដាយ
ឬអាណាព្យាបាលសិស្សជ្រាបជាពត៌មាន
សម្រាប់ពត៌មានផ្សេងៗសូមទាក់ទងមកខ្ញុំបាទ
ផ្ទាល់តាមរយ:លេខទូរស័ព្ទ 010710023
សូមអរគុណ🙏🙏🙏

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាកោះធំ បានប...
22/02/2024

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាកោះធំ បានបើកការប្រជុំបច្ចេកទេសថ្នាក់កម្រងព្រៃគ្រី ធ្វើថ្នាក់និទស្សន៍
បង្រៀនដោយ អ្នកគ្រូ ធឹម គឹមស្រៀង

ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលា និង សិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគ...
21/02/2024

ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលា និង សិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្រុស បៃ ភារុណ និងបងស្រី បូ សេងហួង ព្រមទាំងបុត្រ បាន
ឧបត្ថម្ភថវិកាចំនួន៦ម៉ឺនរៀលស្មើនឹងតម្លៃដី១ឡាន ក្នុងការចាក់ដីនៅក្នុងបរិវេណសាលាបឋមសិក្សាកោះធំ។
សូមគោរពជូនពរបងប្រុស និងក្រុមគ្រួសារ ព្រមទាំងបុត្រ សូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរឲ្យបងទាំងពីរ
រកទទួលទានកាន់តែមានបាន និងមានសេចក្ដីសុខក្នុងក្រុមគ្រួសារ រួចផុតចាកទុក្ខពីជំងឺទាំងឡាយ សូមអរគុណ!។🙏🙏🙏

ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលា និង សិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគ...
21/02/2024

ខ្ញុំបាទជាគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលា និង សិស្សានុសិស្ស នៃសាលាបឋមសិក្សា កោះធំ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក បូ ធូ និង អ្នកស្រី
សុខណា បានឧបត្ថម្ភថវិកាចំនួន៦ម៉ឺនរៀលស្មើនឹងតម្លៃដី១ឡាន ក្នុងការចាក់ដីនៅក្នុងបរិវេណសាលាបឋមសិក្សាកោះធំ។
សូមគោរពជូនពរលោកប្រធាន និងក្រុមគ្រួសារសូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ🙏🙏🙏។

នៅថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាកោះធំបានបើកកម្មវិធីប្រ...
21/02/2024

នៅថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក
ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ
ឆ្នាំ២០២៤ នៅសាលាកោះធំបានបើកកម្មវិធី
ប្រជុំមួយស្ដីពី ការបំប៉នគណ:កម្មការគ្រប់គ្រង
សាលារៀនដើម្បីឆ្លុះបញ្ចាំងពីបញ្ហារប្រឈម រក
ដំណោះស្រាយ និងធ្វើផែនការបន្តដើម្បីអភិវឌ្ឍ
សាលារៀន ជាចុងក្រោយក្នុងនាមខ្ញុំបាទជា
គណៈគ្រប់គ្រងសាលា សូមគោរពជូនពរគណ:
កម្មការគ្រប់គ្រងសាលា សមាជិកអង្គប្រជុំទាំង
មូល សូមជូបតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ:
សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

អរគុណកូនៗដែលបានជួយលោកគ្រូ🙏🙏🙏♥️
12/02/2024

អរគុណកូនៗដែលបានជួយលោកគ្រូ🙏🙏🙏♥️

យើងនឹងបន្តដំណើរទៅមុខជាមួយគ្នា មិនថាដើរលឿនឬយឺតនោះទេ សំខាន់យើងដើរមិនឈប់ ដើម្បីអនាគតកូនៗ និងប្រទេសជាតិយើង
12/02/2024

យើងនឹងបន្តដំណើរទៅមុខជាមួយគ្នា មិនថាដើរលឿនឬយឺតនោះទេ សំខាន់យើងដើរមិនឈប់ ដើម្បីអនាគតកូនៗ និងប្រទេសជាតិយើង

Address

Phnom Penh

Telephone

+85510710023

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា កោះធំ Primary School :Koh Thom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សាលាបឋមសិក្សា កោះធំ Primary School :Koh Thom:

Videos

Share

Category