HONG DAVIT

HONG DAVIT Telegram. : https://t.me/+6lhAKzAuVloxZWM1

Website News. : https://www.news007.tv/

Official Center : 010777709, 011567575 ☎️

🥸តុលាការបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដែលបាញ់សម្លាប់២នាក់គូរដណ្តឹង ឱ្យជាប់ពន្ធនាគារចំនួន៣១ឆ្នាំ និ...
24/12/2024

🥸តុលាការបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដែលបាញ់សម្លាប់២នាក់គូរដណ្តឹង ឱ្យជាប់ពន្ធនាគារចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

សូមរម្លឹកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់លើកឡើងថា លោក នឹងបញ្ជូលឈ្មោះឧក្រិដ្ឋជនស្រី ស៊ីណា ទៅក្នុងបញ្ជីអ្នកទោសដែលមិនអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបាន។🇰🇭

🥸ជនបរទេសម្នាក់ជិះម៉ូតូធំម៉ាក kawasaki Z800 លឿនដូចហោះ បុកបង្កាន់ដៃដាច់ដៃ ដាច់ជើងខ្ទិច ស្លាប់ភ្លាម ហើយម៉ូតូក៏ខ្ទេចផងដែរ ករ...
21/12/2024

🥸ជនបរទេសម្នាក់ជិះម៉ូតូធំម៉ាក kawasaki Z800 លឿនដូចហោះ បុកបង្កាន់ដៃដាច់ដៃ ដាច់ជើងខ្ទិច ស្លាប់ភ្លាម ហើយម៉ូតូក៏ខ្ទេចផងដែរ
ករណីនេះ នៅលើកំណាត់ផ្លូវវាងក្រុង-ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃសៅរ៍នេះ ។🇰🇭

ប្រភព: ស៊ាន លាង

21/12/2024

🥸ឈឺចាប់ជំនួសកសិករណាស់🥺សូមជួយពួកគាត់ផង ត្រសក់ដាំបានផល ល្អណាស់ប៉ុន្តែគ្មានទីផ្សារ បើមានតំលៃថោក មិនរួចថ្លៃពលកម្ម ជី និងពេលវេលារបស់ពួកគាត់ផង ម្យ៉ាងទៀត ជំពាក់លុយធនាគារ។🇰🇭ប្រភព: ទិត្យ ច្រាំងខ្ពស់

🥸ការចុះវាយតម្លៃស្ថានភាពប្រមូលផលស្រូវធ្ងន់នាងខុននៅឃុំព្រៃស្វាយ ស្រុកមោងឬស្សីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 19 ធ្នូ 2024។មកដល...
21/12/2024

🥸ការចុះវាយតម្លៃស្ថានភាពប្រមូលផលស្រូវធ្ងន់នាងខុននៅឃុំព្រៃស្វាយ ស្រុកមោងឬស្សីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី 19 ធ្នូ 2024។
មកដល់ពេលនេះការប្រមូលផលស្រូវស្រាល និងស្រូវកណ្តាលចប់សព្វគ្រប់ហើយ នៅសល់តែស្រូវធ្ងន់ចុងរដូវដូចជានាងខុនប្រមាណ 1500 ហិកតាស្មើនឹងផលប្រហែល 5000 តោន ដែលនឹងចាប់ផ្តើមប្រមូលផលនៅចុងសប្តាហ៍ក្រោយរហូតដល់ដើមខែមករា 2025។
យើងបានណែនាំឲ្យលោកស្រីមេឃុំ មន្រ្តីកសិកម្មឃុំនិងមេភូមិរៀបចំជាផែនការប្រមូលផលដោយកំណត់ថ្ងៃណាប្រមូលផល បរិមាណប៉ុន្មានតោន និងកន្លែងប្រមូលផ្តុំសម្រាប់ដឹកជញ្ជូន។ក្រសួងនឹងសហការជាមួយរោងម៉ាស៊ីនកិនស្រូវដើម្បីទិញស្រូវឲ្យចំគោលដៅក្នុងតម្លៃសមរម្យ។ទន្ទឹមនេះកសិករក៏ត្រូវយកចិត្តទុកដាក់លើគុណភាពផងជាពិសេសភាពសុទ្ធរបស់ពូជ។🇰🇭

🥸រោងម៉ាស៊ីនធំៗក្នុងស្រុកសហការបង្កើនការទិញស្រូវធ្ងន់ចុងរដូវទោះបីជាប្រភេទស្រូវនេះមានតំរូវការតិចសម្រាប់ការនាំចេញ1) ក្រុមហ៊ុ...
21/12/2024

🥸រោងម៉ាស៊ីនធំៗក្នុងស្រុកសហការបង្កើនការទិញស្រូវធ្ងន់ចុងរដូវទោះបីជាប្រភេទស្រូវនេះមានតំរូវការតិចសម្រាប់ការនាំចេញ

1) ក្រុមហ៊ុនស៊ីកនេត ឈ័រ រ៉ាយ បន្ទាយមានជ័យ
(លេខទំនាក់ទំនង 077 965660) បានទិញស្រូវនាងខុនចំនួន 211 តោននៅថ្ងៃទី 20 ធ្នូ 2024 ហើយនឹងបន្តទិញថែមទៀតដើម្បីយកទៅកែច្នៃជាអង្ករ Parboiled សម្រាប់នាំចេញ។

2) ក្រុមហ៊ុន CITY RICE ( រោងចក្រ កិនស្រូវ កែច្នៃអង្ករ ឡាយ សែ)
ស្រុកថ្មគោល ខេត្ត បាត់ដំបង
(លេខ: 078 811 012) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការនាំអង្ករចេញ ក៏បានប្រមូលទិញស្រូវនាងខុនចំនួន 680 តោន នៅថ្ងៃទី 20 ធ្នូ 2024 ហើយគ្រោងទិញថែមទៀតដើម្បីជួយរក្សាស្ថេរភាពតម្លៃ។
ក្រៅពីនោះក៏មានរោងម៉ាស៊ីនជាច្រើនទៀតបន្តទិញនាងខុននិងស្រូវធ្ងន់ទៅតាមលទ្ធភាពស្តុកនិងឡសំងួត។
ទន្ទឹមនឹងនេះសូមបងប្អូនកសិករធ្វើការសំងួតស្រូវទុកឲ្យបានល្អដើម្បីប្រើជាសន្តិសុខស្បៀងគ្រួសារផង និងធ្វើការច្រូតដៃដើម្បីងាយស្រួលបន្សុទ្ធគ្រាប់ពូជស្រូវបានល្អដែលជួយឲ្យស្រូវបានតម្លៃល្អ។🇰🇭

🥸សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ🇰🇭
20/12/2024

🥸សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ🇰🇭

🥸(សុខភាព)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធាន ការការពារ សុខភាពពីជំងឺប...
20/12/2024

🥸(សុខភាព)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធាន ការការពារ សុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹង ថា នៅលើពិភពលោក វីរុសណូរ៉ូ «Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាល មកពី អាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។
អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុ ក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាត នៃជំងឺបង្កដោយវីរុសណូរ៉ូភាគ ច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការ ប្រមូលផ្ដុំ អាកាសធាតុ ត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំ របស់រាងកាយចុះខ្សោយ។
បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។
អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។
១) របៀបចម្លង៖
វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖
* ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារៈប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ
* ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ
* ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់
* អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ
២) របៀបបង្ការ៖
* ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់
* សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
* ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០អង្សាសេ
* ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។
បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក៕🇰🇭

🥸លទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ...
20/12/2024

🥸លទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖
១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មេីនឹងកេីនឡេីង​ ១៤៦គម្រោង​ = ៥៤%
២/​ ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មេីនឹងកេីនឡេីង​ ១,៩៧៣លានដុល្លារ​ =​ ៤០%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២០ ធ្នូ ២០២៤🇰🇭

20/12/2024

🥸ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖បើចៅក្រមខុស ចៅក្រមបំពានច្បាប់ ចៅក្រមត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។🇰🇭

🥸ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានព្រមានទុកមុនមិនអត់ឱនជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្...
20/12/2024

🥸ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានព្រមានទុកមុនមិនអត់ឱនជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី/ខេត្ត។
ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។
=============================
អភិក្រមការងារ លឿន ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ🇰🇭

19/12/2024
19/12/2024

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានព្រមានទុកមុនមិនអត់ឱនជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី/ខេត្ត។
ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។
=============================
អភិក្រមការងារ លឿន ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ

🥸សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ដែលមានបញ្ហា និងចង់សាកសួរព័ត៌មាន ពាក់ព័ន្ធជាមួយការងារព្រហ្មទណ្ឌ សូមមេត...
19/12/2024

🥸សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ដែលមានបញ្ហា និងចង់សាកសួរព័ត៌មាន ពាក់ព័ន្ធជាមួយការងារព្រហ្មទណ្ឌ សូមមេត្តាធ្វើការទំនាក់ទំនងមកកាន់ មន្រ្តីជាន់ខ្ពស់ និងជំនាញ ដូចដែលមានភ្ជាប់ជូន ។

18/12/2024

🥸សំណាង1 ក្នុងមួយមុឺនគ្រោះថ្នាក់🥺🥺

08/12/2024

🥸មានរឿងអ្វីនិង បានជាមកចាប់មនុស្សឆៅៗបែបនិង🥺🥺 facebook.,

03/12/2024

🥸ច្បាប់មិនមែនជារបស់ អ្នកមានលុយ រឺ អ្នកមានអំណាចនោះទេ..,

02/12/2024

🥸ខួចតំលៃសាសនាអស់ហើយ...,!!
By Face book

Address

ផ្លូវ ៦៩
Phnom Penh
12000

Alerts

Be the first to know and let us send you an email when HONG DAVIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HONG DAVIT:

Videos

Share