ពោធិ៍មាស ញ៉ូស៍

ពោធិ៍មាស ញ៉ូស៍ សារព័ត៌មាន «ពោធិ៍មាសញ៉ូស៍» ផ្តល់នូវពត៌មានពិតគ្រប់ពេលវេលា គ្រប់ទីកន្លែង ទំនាក់ទំនងផ្សាយ តាមរយៈលេខទូរស័ព្ទ៖ 017 898 487/ 098 898 487

លោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងប្រេីកណ្តាប់ដៃដែក ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន និងដកហូត...
25/01/2025

លោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
ប្រេីកណ្តាប់ដៃដែក ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន និងដកហូតគ្រឿងញៀន និងរថយន្ត នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង

យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់៖

១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាងបាន៖

-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។ ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត

១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ

២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ

៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ

៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ

៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ)

៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)

៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)

បន្តាប់ពីសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ដូចខាងក្រោម៖
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម
-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់
-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
-រថយន្ត ចំនួន ០២ គ្រឿង
.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ ស ផ្លាកលេខ.........។
.ម៉ាក TOYOTA LANDCRUISER ពណ៌ ស ផ្លាកលេខ..........និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

Update៖ បន្ទាប់ពីមានការផ្សាយតាមបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ពេលនេះ ភរិយាលោក ដួង អក្ខរា បានប្រាប់សារព័ត៌មានពោធិ៍មាសញ៉...
24/01/2025

Update៖ បន្ទាប់ពីមានការផ្សាយតាមបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ពេលនេះ ភរិយាលោក ដួង អក្ខរា បានប្រាប់សារព័ត៌មានពោធិ៍មាសញ៉ូស៍ ថា ៖ កូនស្រីគាត់ឈ្មោះ អក្ខរា មុនីរចនា រកឃេីញវិញហេីយ ហេីយពេលនេះ អក្ខរា មុនីរចនា កំពុងស្នាក់នៅផ្ទះមិត្តភក្តិរបស់គាត់

ទុក្ខ ជាន់លេី ទុក្ខ ប្រពន្ធលោក ដួង អក្ខរា រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងបន្ទាប់ពីស្វាមីខ្លួន លោក ដួង អក្ខរា ត្រូវបានឃុំខ្ល...
24/01/2025

ទុក្ខ ជាន់លេី ទុក្ខ ប្រពន្ធលោក ដួង អក្ខរា រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងបន្ទាប់ពីស្វាមីខ្លួន លោក ដួង អក្ខរា ត្រូវបានឃុំខ្លួន ឥឡូវត្រូវបានកូនស្រី ដ៏ស្រស់សោភា បាត់ខ្លួនពីផ្ទះទៀត ។

សូមបងប្អូនជួយស៊ែយកតែបុណ្យទៅ🙏🙏 កូនស្រី លោក ដួង អក្ខរា ឈ្មោះ អក្ខរា មុនីរចនា បានបាត់ខ្លួនពីផ្ទះ ពេលនេះមិនទាន់រកឃេីញទេ បេីបងប្អូនបានឃេីញ ស្គាល់សូមជួយទំនាក់ទំនងមកអង្គភាព សារព័ត៌មាន «ពោធិ៍មាសញ៉ូស៍» 017 898487 / 098 898487 រឺលេខម្តាយក្មេងស្រីផ្ទាល់ 097 722 844 7 សូមអរគុណ🙏🙏💝💝🙏🙏

Update  ៖ អ្នកឧកញ៉ា សុខ គង់ ប្រកាសចែកអាំងប៉ាវ ម្នាក់ទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម ធ្វើឲ្យមនុស្សស្លាប់ដល់៤នាក់ និ...
23/01/2025

Update ៖ អ្នកឧកញ៉ា សុខ គង់ ប្រកាសចែកអាំងប៉ាវ ម្នាក់ទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម ធ្វើឲ្យមនុស្សស្លាប់ដល់៤នាក់ និងរងរបួស៥នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់សារព័ត៌មានថា ៖ ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ បើតាមរយៈវីដេអូ ឃើញមនុស្សខ្ទង់ពាន់នាក់បានប្រជ្រៀតចូលយកអាំងប៉ាវ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា ៖ អត្តសញ្ញាណជនរងគ្រោះ រួមមាន៖
* សង្គ្រោះនៅពេទ្យអង្គឌួង ចំនួន ៤នាក់ ស្លាប់ចំនួន ០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
– អ្នកស្លាប់ រួមមាន៖
១. ឈ្មោះ ម៉ាន់ ស៉ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
២. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
– អ្នកសង្គ្រោះបន្ទាន់៖
១. ឈ្មោះ ជិន តុន ភេទប្រុស អាយុ៧៥ ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ
២. ឈ្មោះ ភេទប្រុស អាយុ (មិនទាន់ស្គាល់អត្តសញ្ញាណ)។
* សង្គ្រោះនៅពេទ្យកាល់ម៉ែត្រ ចំនួន៥នាក់
– សង្រោះបន្ទាន់ (៣នាក់)៖
១. ឈ្មោះ កែវ ភឿន អាយុ៦៥ ឆ្នាំ ភេទ ប្រុស
២. ឈ្មោះ ហេង សានី ភេទប្រុស អាយុ ១៣ឆ្នាំ
៣. ឈ្មោះ នូ ស៉ី ភេទស្រី អាយុ ៣៥ឆ្នាំ
ករណីនេះគាត់ទៅមើលគេ ហើយលឺថាបងខ្លួនស្លាប់ក៏សន្លប់តែម្តង។
– ករណីស្លាប់ ចំនួន ២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
១. ឈ្មោះ រឿន ចេក ភេទស្រី អាយុប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
២. ឈ្មោះ យស់ សារឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង។
ដោយឡែកប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ៖ ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ (លុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម) ហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍ភ្លាមៗ ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។

សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលមានប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះដើម្បីសុវត្ថិភាព និងសម្រួលដល់ការធ្វើចរាចរណ៍ ៕

21/01/2025

បឋម៖ អ្នករត់តាក់ស៊ីម្នាក់បានដឹកភ្ញៀវ ពីភ្នំពេញ ឆ្ពោះទៅអន្លង់ជ្រៃ ត្រូវជនសង្ស័យ ជាភ្ញៀវ យកកន្ត្រៃ និងខ្សែរិត ក ប្ល…ន់បានសម្រេច តែរត់មិនរួចដោយសារតែសោឡាននៅឯម្ចាស់ ខ្លាចសមត្ថកិច្ចតាមទាន់ក៏សំរេចចតរថយន្តទុកចោលតាមផ្លូវ រួចរត់គេចខ្លួនបាត់ស្រមោល ។ យប់ថ្ងៃ២១ខែមករាឆ្នាំ២០២៥

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ព...
21/01/2025

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេច ៖មាត្រា១..បានប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia។

មាត្រា២ ..លិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងការប្រើឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអានុភាពគតិយុត្តអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាម បទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤ ..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន  អ្នកសារព័ត៌មានអាចត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណ ប្រសិនបើនៅតែបន្តផ្សាយជាសា...
21/01/2025

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកសារព័ត៌មានអាចត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណ ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយ ទី១ សម្ភាសអ្នកបែកថ្នាំ ទី២ សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន និង សម្ភាសអ្នកមានសតិមិនគ្រប់។ ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាសិទ្ធិឯកជនរបស់បុគ្គលម្នាក់ៗផងដែរ។ មិនត្រូវសម្ភាស៍ពួកគេ ហើយផ្សាយបែបលេងសើចនោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានដកអាជ្ញាប័ណ្ណចំពោះអង្គភាពព័ត៌មានដែលផ្សាយកិច្ចសម្ភាសន៍ជាមួយជនមិនគ្រប់កាយសម្បទា។

លោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានសាលាដំបូងខេត្តតាកែវសម្...
20/01/2025

លោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានសាលាដំបូងខេត្តតាកែវសម្រេចឃុំខ្លួនពីបទ ស៊ីសំណូក និង រំលោភអំណាច។

នៅរសៀលថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទីរសៀល លោក សេង គន្...
20/01/2025

នៅរសៀលថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទីរសៀល លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញលោក ឌី សុខខែម អភិបាលរងខណ្ឌ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងដាក់ឡូតូ និងមាន់ជល់អនឡាញ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-ទូរសព្ទដៃ ៥គ្រឿង
-laptop ១គ្រឿង
-IPad ១គ្រឿង
-ម៉ូតូ ៣គ្រឿង
-និងឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ក្នុងនោះភេទស្រី ០២នាក់

សម្ភារៈពាក់ព័ន្ធនឹងទីតាំងដាក់ឡូតូ និងមាន់ជល់អនឡាញខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងមនុស្សពាក់ព័ន្ធបញ្ចូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធី។

ត្រៀមខ្លួនឲ្យហេីយទៅអ្នកចូលចិត្តបេីកបរលឿន ៗ លេីផ្លូវ ៦០ម៉ែត្រ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការន...
20/01/2025

ត្រៀមខ្លួនឲ្យហេីយទៅអ្នកចូលចិត្តបេីកបរលឿន ៗ លេីផ្លូវ ៦០ម៉ែត្រ

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យជំនាញចាប់ផ្តើមបាញ់ល្បឿនលើផ្លូវ៦០ម៉ែត្រ និងផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់៦០Km/hដោយអនុវត្តចាប់ពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥តទៅ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕

បេក្ខនារីប្រលងសរសេរតាមអានជាសាធារណៈ ក្នុងកម្មវិធីសំណេរអង្គរលើកទី២ ដែលជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេ ក្នុងក្រុមអ...
20/01/2025

បេក្ខនារីប្រលងសរសេរតាមអានជាសាធារណៈ ក្នុងកម្មវិធីសំណេរអង្គរលើកទី២ ដែលជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេ ក្នុងក្រុមអាយុ ១៩ ឆ្នាំឡើងគឺបេក្ខជន អូន ប៉ី មកពីខេត្តសៀមរាប។

ប្រភព៖ BTV News

បឋម៖ មុននេះបន្តិចមានករណីបេីកបរបុកក្បាលនាគពុះចែកផ្លូវ ស្ថិតនៅខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ ជិតស្តុបក្រសួងមហាផ្ទៃ វេលាម៉ោង ...
19/01/2025

បឋម៖ មុននេះបន្តិចមានករណីបេីកបរបុកក្បាលនាគពុះចែកផ្លូវ ស្ថិតនៅខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ ជិតស្តុបក្រសួងមហាផ្ទៃ វេលាម៉ោង ៨ យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥

ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានហើយ ! ឃ..ាតក សម្ល...ាប់ស្ត្រី វ័យ ក្មេង ម្នាក់ នៅ អូតែល «ហូម ឈីក»ភ្នំពេញ ៖ ជនសង្ស័យ ពាក់ព័ន...
18/01/2025

ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានហើយ ! ឃ..ាតក សម្ល...ាប់ស្ត្រី វ័យ ក្មេង ម្នាក់ នៅ អូតែល «ហូម ឈីក»

ភ្នំពេញ ៖ ជនសង្ស័យ ពាក់ព័ន្ធ ករណី ឃាតកម្ម លេី ស្ត្រី វ័យ ក្មេង ម្នាក់ នៅ ខុនដូ ក្នុង ខណ្ឌ បឹងកេងកង ត្រូវ បាន សមត្ថកិច្ច នគរបាល ខណ្ឌ បឹងកេងកង និង មន្រ្ដី ជំនាញ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ និង ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល ស្រាវជ្រាវ ឃាត់ខ្លួន បានហើយ ដោយជនសង្ស័យ ឈ្មោះ Lee Tai S*k ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ កូរ៉េ ខាងត្បូង ។

សូមបញ្ជាក់ថា ៖ មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។�ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ភ្លាមៗនោះ ! កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ។ ចំពោះព័ត៌មានលម្អិត ចាំបន្តផ្សព្វផ្សាយជូននៅពេលក្រោយ បើសិនមានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច តើសម្លាប់ដោយសារមូលហេតុអ្វី?។

បច្ចុប្បន្នសមត្ថកិច្ចកំពុង សាកសួរ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់កាត់តាមច្បាប់ ៕

ករណីម្ដាយចាប់កូនស្រីយកទៅឲ្យឪពុកចុងនោះ មិនមែនជារឿងពិតទេ ..ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី...
18/01/2025

ករណីម្ដាយចាប់កូនស្រីយកទៅឲ្យឪពុកចុងនោះ មិនមែនជារឿងពិតទេ ..

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់​ និងបានអញ្ជើញម្តាយ​ កូនមកកាន់ប៉ុស្តិ៍នគរបាល​ ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ​ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។

បន្ទាប់ពីការសួរនាំ​ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំ​ភាគីទាំងពីរដូចខាងក្រោម៖
-ម្តាយ និងឪពុកមិនឲ្យប្រើហឹង្សាមកលើកូន
-កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឲ្យមានការភាន់ច្រឡំតទៅទៀត ៕

18/01/2025

ព័ត៌មានបឋម ៖ រឿងហួសចិត្ត ម្ដាយបង្កើតចាប់កូនស្រីខ្លួនឯង ទុកឱ្យប្ដីចុង កូនស្រីយំហៅអោយបងប្អូនប្រជាពលរដ្ឋជួយគាត់ផង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមប្រភពថា ម្ដាយជាជនជាតិវៀតណាម
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ប្រភពប្រជាពលរដ្ឋ

សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ លោកស្រី​ ម៉ន​ ដានី បាន​នៅ​យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥...
16/01/2025

សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ លោកស្រី​ ម៉ន​ ដានី បាន​នៅ​យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ​នេះ នៅ​ច្រក​ព្រំដែន​ អូរស្មាច់​ ខេត្ត​ ឧត្ដរមានជ័យ​ តាមដីការ​លេខ ១៥៦២ ដ.ច.ន ចុះ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់អ្នកបេីកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ ម៉ែត្រ
14/01/2025

សេចក្តីប្រកាសព័ត៌មាន
ស្តីពីការចោទប្រកាន់អ្នកបេីកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ ម៉ែត្រ

10/01/2025

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវឃាត់ឡានសារ៉ែន ដែលបើកនាំផ្លូវអ្នកលក់ឡេ ទៅស៊ីការនៅខេត្តពោធិ៍សាត់

Address

#A17, Phum Prey Pring Khang Cheung, Songkat Chom Chao3, Khan Por Senchey
Phnom Penh
12405

Alerts

Be the first to know and let us send you an email when ពោធិ៍មាស ញ៉ូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

ប្រាក់ ចាន់តូ អ្នកសារព័ត៌មានខ្មែរតែមួយ

សារព័ត៌មាន ពោធិ៍មាសជា៖ ពិភពចែកចាយ ពត៌មានទាន់ហេតុការណ៍, កំសាន្ត, សិល្ប:, តារា, ប្លែកៗ, ពីនេះពីនោះ... ។ ទំនាក់ទំនងតាមទូរសព្ទ័លេខ: ០៩៦៧៧២២៥៥២/០១៧៨៩៨៤៨៧