ដារ៉ាអេសធីភី-ធីវីអនឡាញ

ដារ៉ាអេសធីភី-ធីវីអនឡាញ ចូលរួមសាងអំពើល្អ ទាំងអស់គ្នា
http://www.darastp-tvonline.com/ ផ្សព្វផ្សាយព័ត៌មានផ្សេងៗ

26/01/2025

នាព្រឹកថ្ងៃ អាទិត្យទី ២៦ ខែមករា ឆ្នាំ២០២៥ លោក ប្រាក់ វាស្នា ប្រធានសមាគម សម្ព័ន្ធយុវជន ដើម្បីសន្តិភាព សាខាស្រុកសំរោង និងលោក ហ៊ាង ផល្លាអនុ ប្រធានសមាគម ព្រមទាំងសមាជិក ក្រុមការងារ និងលោក មេភូមិរូង លោក
ជា សុន បាននាំយក អំណោយ សប្បុរសជន របស់លោក សាន សុបញ្ញា តាមរយៈសមាគម មកផ្ដល់ជូន លោកពូញ៉យ៉ុង.ភេប្រុស មាន អាយុ ៦៧ឆ្នាំ ដែលជួប និង ការខ្វះខាតទីទាល់ក្រផង ថែមទាំងជួប គ្រោះថ្នាក់ ចរាចរណ៍ទៀតបច្ចុប្បន្ន លោកពូ រស់នៅ
ភូមិ ច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ អំណោយរួមមានដូចជា:
អង្ករ ១បាវ=25.គីឡូ
ទឹកត្រី ១.យួរ
ទឹកស៊ីអ៊ីវ ១.យួរ
មី ១ កេះ
ប៊ីចេង ស្ករស អំបិល
ត្រីខ ១.យួរ
និងថវិកា ចំនួន.១០ ម៉ឺនរៀល
ក្នុងនាមយើងខ្ញុំ ជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារ សមាគមសម្ព័ន្ធ យុវជន ដើម្បីសន្តិភាព សាខាស្រុកសំរោង ខេត្តតាកែវ។
សូមថ្លែងអំណរអរគុណ ជូនចំពោះ លោក សានសុបញ្ញាព្រមទាំង ក្រុមគ្រួសារ គឺជួប តែ ពុទ្ធ ពរ ទាំង៥ ប្រការ គឺអាយុវណ្ណៈសុខៈពលៈ កុំបី ឃ្លាន ឃ្លាត ឡើយ៕
សូមអរគុណ~អរគុណសន្តិភាព

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនា...
26/01/2025

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ

25/01/2025

អាកាសធាតុ ពេលព្រឹក ព្រលឹមអព្វចុះ ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥
នៅក្នុងមូលដ្ឋាន.ភូមិខ្វាវភូមិ.ឃុំលំចង់.ស្រុកសំរោងខេត្តតាកែវ។
អត្ថបទដោយ.Pahlla. STP

ភ្នំពេញ:មនុស្សស្លាប់៤នាក់ និងកំពុង សង្គ្រោះ ចំនួន ៥ នាក់ ករណីប្រជ្រៀត គ្នាយក អាំងប៉ាវ នៅមុខ ភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់ន...
23/01/2025

ភ្នំពេញ:មនុស្សស្លាប់៤នាក់ និងកំពុង សង្គ្រោះ ចំនួន ៥ នាក់ ករណីប្រជ្រៀត គ្នាយក អាំងប៉ាវ នៅមុខ ភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

ប្រជាពលរដ្ឋ ដែល ប្រមូលផ្ដុំប្រជៀត គ្នា នៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួល យកអាំងប៉ាវ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួប ហេតុការណ៍ខ្យល់គ ដួលជា បន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្សស្លាប់ និងសន្លប់ កំពុងធ្វើ ការសង្គ្រោះ។

ហេតុការណ៍នេះកើតឡើង នៅមុខផ្ទះ អ្នកឧកញ៉ា សុខ គង់ ដែល ប្រជាពលរដ្ឋ នាំគ្នាទៅ ប្រជ្រៀត ប្រមូលផ្ដុំ គ្នានោះ មានទីតាំងស្ថិត នៅតាម បណ្ដោយ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជាបឋម: មានអ្នកស្លាប់ បានកើនដល់ ៤នាក់ និងកំពុងសង្គ្រោះចំនួន ៥នាក់ ក្នុងករណី ប្រជ្រៀត គ្នាយក អាំងប៉ាវ នៅមុខ ភូមិគ្រឹះ អ្នកឧកញ៉ា នៅ កណ្តាល រាជធានី ភ្នំពេញ។

ជនរងគ្រោះ ដែលស្លាប់ មាន (ប្រុស២នាក់ និង ស្រី២នាក់) មានអាយុច្រើន ហើយប្រហែល ជាខ្សោយខ្លាំង ទើបបណ្តាលឲ្យស្លាប់ ពេល ប្រជ្រៀតគ្នា នៅទីនោះ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ។

នៅទីតាំង កើតហេតុ គេឃើញមាន វត្តមាន របស់លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដ សង្គ្រោះបន្ទាន់ ដើម្បីជួយ អន្ដរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ និងសម្រួល ចរាចរណ៍ បំបែកនូវ ការជួបជុំនោះ៕

21/01/2025

#ស្នងការនគរបាល រាជធានីភ្នំពេញ និងបង្កើត ក្រុម សមត្ថកិច្ច ចល័តដើម្បី តាមពិនិត្យ អនុវត្តលើ អ្នកដំណើរ ទាំងឡាយ ណាដែលសមត្ថកិច្ច មានការ សង្ស័យថាមានជាតិស្រវឹង ទោះអ្នក ទាំងនោះ មិនធ្វើដំណើរ ឆ្លងកាត់ ដាក់ គោលដៅអនុវត្តក៏ដោយ។

ប្រភព: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ ស្តីពីការអនុវត្ត ប្រាក់ឈ្នួល អប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវា...
20/01/2025

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ ស្តីពីការអនុវត្ត ប្រាក់ឈ្នួល អប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។

ស្នងការនគរបាលខេត្តព្រះសីហនុ សូមជំរាបជូនសាធារណៈជនឲ្យបានជ្រាបថា ករណីម្ដាយចាប់កូនស្រីយកទៅឲ្យឪពុកចុងនោះ មិនមែនជារឿងពិតទេ ..ខ...
20/01/2025

ស្នងការនគរបាលខេត្តព្រះសីហនុ សូមជំរាបជូនសាធារណៈជនឲ្យបានជ្រាបថា ករណីម្ដាយចាប់កូនស្រីយកទៅឲ្យឪពុកចុងនោះ មិនមែនជារឿងពិតទេ ..

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់​ និងបានអញ្ជើញម្តាយ​ កូនមកកាន់ប៉ុស្តិ៍នគរបាល​ ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ​ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។ បន្ទាប់ពីការសួរនាំ​ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំ​ភាគីទាំងពីរដូចខាងក្រោម៖
-ម្តាយ និងឪពុកមិនឲ្យប្រើហឹង្សាមកលើកូន
-កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឲ្យមានការភាន់ច្រឡំតទៅទៀត ៕

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ...
19/01/2025

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ ៖ នៅសាលាស្រុកសំរោងទង នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមលោកប្រធាន អនុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក, អធិការ អធិការរងស្រុក ផ្នែកសឹករងសំរោងទង និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកមួយចំនួនទៀត ។

ដោយតែងតាំង លោកវរសេនីយ៍ត្រី បេ ចំរើន ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ជំនួស លោកវរសេនីយ៍ត្រី វិន ឡេងហួង ដែលត្រូវបានថ្នាក់ដឹកនាំផ្លាស់ទៅកាន់ការងារថ្មី បន្ទាប់ពីលោក នាយការិយាល័យបុគ្គលិកបានអានសេក្តីសម្រេចរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទងរួចមក។
លោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។

ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ។

នាកិច្ចបញ្ចប់ នៃកម្មវិធី ជាទឹកចិត្តរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភនូវថវិការដល់ រដ្ឋបាលស្រុកចំនួន ១,០០០,០០០ រៀល ,អធិការស្រុកចំនួន ១,០០០,០០០ រៀល ,ផ្នែកសឹករងសំរោងទងចំនួន ១,០០០.០០០រៀល និងអាវុធហត្ថស្រុកចំនួន ១,០០០,០០០ រៀលផងដែរ៕

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក...
19/01/2025

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធកបឋមសិក្សា សម្ដេចសង្ឃរាជ បូរ គ្រី និងសមិទ្ធផលនានា ក្នុងវត្តសិរីមង្គលកន្សបារាម (ហៅវត្តស្លែងអំពិលបី) ស្ថិតក្នុងភូមិជីឃ្មល់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។

ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
17/01/2025

ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

សេចក្តីជូនដំណឹង ស្ដីពីការជួសជុលផ្លូវជាតិលេខ២ ដោយចាក់កៅស៊ូACគ្របលើ(Overlay)
15/01/2025

សេចក្តីជូនដំណឹង ស្ដីពីការជួសជុលផ្លូវជាតិលេខ២
ដោយចាក់កៅស៊ូACគ្របលើ(Overlay)

ខេត្តតាកែវ -តាមប្រភពពីរប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថានៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ មានការកាយយកអា...
11/01/2025

ខេត្តតាកែវ -
តាមប្រភពពីរប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថានៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ មានការកាយយកអាចដីប្រឡាយទៅលក់ ស្ថិតក្នុងភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ

សូមគោរពមកលោកពូ ចៅសង្កាត់រកាក្នុង ខ្ញុំបាទ និពន្ធនាយក សារព័ត៌មាន ដារ៉ាអេសធីភីធីវី អនឡាញ ប្រចាំខេត្តតាកែវ ដោយមានការស្នើសុំអំពីបងប្អូនប្រជាពលរដ្ឋ និងមានការងើយឆ្ងល់ ចំពោះដីប្រឡាយនៅចំណុច ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ថាមានការកាយយកអាចដីដឹកចេញយកទៅលក់ ក្នុងមួយឡានតម្លៃ (៥០០០០ម៉ឺនរៀល) តើពិតដែរឬទេ ?

ប្រជាពលរដ្ឋបានបន្តការស្នើសុំមកអង្គភាពយើងខ្ញុំ ឲ្យជួយធ្វើការសាកសួរ ?ថាតើពេលដែលកាយយកអាចដីចេញពីបាតប្រឡាយហើយនោះ អាចប៉ះពាល់ដល់ការបាក់ដីដែរឬទេ?
ហើយនៅពេលដែលត្រូវធ្វើផ្លូវតើបានអាចដីពីណាសម្រាប់ដឹកចាក់ដាក់លើខ្នងទំនប់នេះវិញជាសំណួរ ?
ហើយអាចម៍ដីនោះលោកចៅសង្កាត់អនុញ្ញាតឱ្យឈ្មួញ ដឹកយកទៅណាដែរ ?
ដោយប្រភពបានបញ្ជាក់ប្រាប់មកអង្គភាពយើងខ្ញុំថា មានការកាយអាចដីយកទៅលក់តើមែនដែរឬទេ?
សារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងមកលោកចៅសង្កាត់រកាក្នុង ដែរតែគ្មានការឆ្លើយតប តាមតេឡេក្រាម មុននឹងធ្វើការផ្សព្វផ្សាយ អង្គភាពព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺ អំពីអាជ្ញាធរដែលពាក់ព័ន្ធ
រាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មានសូមអរគុណ អរគុណសន្តិភាព ។ទំនាក់ទំនងទូរសព្ទ ០៩៧.៨៣២៣៤១៩

10/01/2025

ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់ ។
#លីងគ្រុបសម្រាប់បងប្អូនផ្ដល់ព័ត៌មាន
👉https://t.me/darastpgroup25

នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត...
09/01/2025

នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ

បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ថ្នាក់មូលដ្ឋានក្នុងខេត្តទាំងមូល និងចាត់មន្ត្រីជំនាញ ក្រមឱវាទដឹកនាំដោយ
១.លោកវរះសេនីយ៍ ទោ សុខ ដារា មេបញ្ជាការរង និងជានាយសេនាធិការ ២.លោកវរៈសេនីយ៍ទោ ចក់ សារឿន នាយសេនាធិការរង ឲ្យចុះធ្វើការល្បាញតាមដងផ្លូវ ជាតិលេខ ០២ និងលេខ ០៣ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង ១០
និងភូមិសាស្ត្រសំខាន់ៗទូទាំងខេត្តតាកែវដើម្បីរក្សាការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងមូល គ្មានចោរកម្ម គ្មានក្មេងទំនើង និងក្រុមបងតូចបងធំទៀតនោះទេ។

05/01/2025

ខេត្តតាកែវ:ចេញផ្សាយ/០៥.០១.២០២៥
ប្រភពពី ប្រជាពលរដ្ឋ បានប្រាប់មកកាន់ អង្គភាពយើងខ្ញុំថាមាន គ្រឿងចក្រ ជាច្រើនគ្រឿង កំពុងតែ មាន សកម្មភាពកាយអាចម៍ដីយកទៅលក់ ធ្វើឱ្យរណ្ដៅដីកាន់តែជ្រៅឡើងៗ នៅចំណុច.ភូមិវះពោះ.ឃុំខ្វាវ.ស្រុកសំរោង.ខេត្តតាកែវ.ប្រជាពលរដ្ឋមានចម្ងល់ថា តើអាជីវកម្មកាយអាចម៍ដីលក់មានច្បាប់អនុញ្ញាតឲ្យកាយអាចម៍ដីមានជម្រៅប៉ុន្មានដែរ?
ប្រភពដ៍ដែរបានលើកឡើងថា
តើមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលមានដែរចាត់មន្ត្រីជំនាញឲចុះត្រួតពិនិត្យដែរឬទេ?បើជម្រៅដីសឹងដល់ក្បាលប្រេតហើយនោះ។

រឿងដដែលៗនៅក្នុងមូលដ្ឋានកើតមាន ចោរកម្មជាបន្តបន្ទាប់ !ជាក់ស្ដែងកាលវេលាយប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៥ ភូមិពងទឹក ឃុំលំចង់ ស្...
03/01/2025

រឿងដដែលៗនៅក្នុងមូលដ្ឋានកើតមាន ចោរកម្មជាបន្តបន្ទាប់ !ជាក់ស្ដែងកាលវេលាយប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៥

ភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ប្រភពប្រជាពលរដ្ឋបានរាយការណ៍មកសារព័ត៌មានយើងបានឱ្យដឹងថា មានករណីក្រុមចោលចូលលួចគោរបស់ពួកគាត់ អស់ចំនួន ៤ក្បាល រំលងអាធ្រាត្រឈៀងចូលថ្ងៃទី ០៣ខែ មករា ឆ្នាំ២០២៥ មីងម្ចាស់គោឈ្មោះ រដ្ឋ សារ៉ូ ត្រូវបានក្រុមចោលចូលលួចគោរបស់គាត់យកទៅអស់ពីក្រោល គ្មានសល់លោះព្រឹកឡើងគាត់ក៏បានតាមរកក្បែរៗផ្ទះ ក៏ប្រទះឃើញនៅកូនគោមួយក្បាលដែលក្រុមចោលដឹកឡើងលើរថយន្តមិនកើត យកទៅបានតែគោ ៣ក្បាលប៉ុណ្ណោះ ប្រជាពលរដ្ឋម្ចាស់គោបានស្នើសុំមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំឲ្យជួយផ្សព្វផ្សាយ និងស្នើសុំអាជ្ញាធរដែលមានសមត្ថកិច្ច ពាក់ព័ន្ធមេត្តាជួយស៊ើបនិងស្វែងរកគោជូនពួកគាត់ផងដោយក្ដីអនុគ្រោះ។

20/12/2024

គម្រោងសាងសង់ផ្លូវមូលនិធិឃុំមួយខ្សែដែលកំពង់ស្ថាបនាសាងសង់ជិតរួចរាល់ហើយ ដែលមានប្រវែងបណ្ដោយ.១៣៨៨.មែត មានទទឹង ៥.មែត បេតុងអាមេ មូលនិធិឃុំ ឆ្នាំ ២០២៤
មូលនិធិឃុំ ២៩៩.៩០២.៨៥៧៛ ទុនចូលរួម ៥០០.០០០៛
សរុប ៣០០.៨០២.៨៥៧៛ សាងសង់ដោយក្រុមហ៊ុន (ជលសារ សំណង់)ដែលស្ថិតក្នុងភូមិ អង្គរំពាក់ ភូមិដកវ៉ាន និង ភូមិចុងអាង ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ឲ្យចុះជួយពិនិត្យមើលផង។

នៅថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មាន យើងខ្ញុំបានចុះទៅផ្ដិតយករូបភាពនៃសកម្មភាពការសាងសង់ដោយផ្ទាល់ និងបានធ្វើការសាកសួរ លោកអ៊ំមេភូមិ អង្គរំពាក់ និងមេការសំណង់ផ្លូវបេតុងអំពីបញ្ហាខ្លះៗនៃការសាងសង់ ដោយលោកអ៊ំមេភូមិបានប្រាប់ថាគាត់ចុះមកមើលជាប្រចាំ ប៉ុន្តែបញ្ហាលក្ខណៈបច្ចេកទេស យ៉ាងណានោះគាត់ពុំបានដឹងច្បាស់ទេ ទាល់តែសួរអ្នកមើលការហ្នឹងទៅ ហើយមេកានោះដែលខ្ញុំពុំបានស្គាល់ឈ្មោះ បានរៀបរាប់ប្រាប់មកអ្នកសារព័ត៌មានយើងថា ក្រុមហ៊ុនបានចុះកុងត្រាដោយប្រើសម្ភារៈដែក ៨.លីថ្នាំងអំពៅ និងស៊ីម៉ង់ត៍ សញ្ញាផ្កាយ៥ កម្រាស់១.៥តឹកកន្លះ តែពុំបានបញ្ជាក់ពីគុណភាពនោះទេ ដោយក្រុមការងារយើងខ្ញុំបានពិនិត្យមើលឃើញការត្រាស់សេបាតទម្របេតុង មានសភាពប៉ោង នឹងរួយគ្រោះថ្មមិចពីលើបន្ថែម ពុំបានកិនបង្ហាប់ និងរបៀបដាក់ដែកវៀច បរទេសកិនប៉ោង កន្លែងខ្លះកប់ដី និងបេតុងដែលបានចាក់ហើយ ឃើញថាមានសភាព សុះដុំៗមូលហេតុដោយឃើញថាប្រើខ្សាច់មានកម្ទេចឈើច្រើនគ្មានគុណភាព

ដូចនេះប្រជាពលរដ្ឋបានស្នើសុំ មកអាជ្ញាធរដែលពាក់ព័ន្ធ លោកមេឃុំឧត្តមសុរិយា ជាពិសេសលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក ត្រាំកក់ និងលោកប្រធាននាយកទីចាត់ការ លទ្ធកម្មស្រុក ជួយចុះពិនិត្យមើលផងទានដោយក្ដីអនុគ្រោះ សូមអរគុណ អរគុណសន្តិភាព រាយការណ៍ដោយ សារព័ត៌មាន ដារ៉ាអេស ធីភីធីវីអនឡាញ ។

ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ នេះជាទិដ្ឋភាពនិងសកម្មភាព នៃការជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវទំនប់ បឹងក្រចាប់ ដែលស្ថិតនៅ ភូមិ...
07/12/2024

ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ នេះជាទិដ្ឋភាពនិងសកម្មភាព នៃការជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវទំនប់
បឹងក្រចាប់
ដែលស្ថិតនៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ឆ្ពោះទៅ ភូមិធម្មន័ ឃុំលំចង់ ស្រុកសំរោង ដែលមានកំណាត់ផ្លូវ ប្រវែង ១៣០០.ម៉ែតដែលជាគម្រោងស្ដារជួសជុលនិងថែទាំ របស់ មន្ទីរធនធានទឹក ខេត្តតាកែវ

ដោយមានការយកចិត្តទុកដាក់អំពីសំណាក់ថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ទីរធនធានទឹកចំពោះសុវត្ថិភាពចរាចរណ៍នូវចរន្តការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

Address

110BT
Phnom Penh
12000

Alerts

Be the first to know and let us send you an email when ដារ៉ាអេសធីភី-ធីវីអនឡាញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share