02/01/2024
#បែកធ្លាយរឿងប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ ចំណាយលុយរដ្ឋច្រើនរយលានរៀល ដោយភាពមិនប្រក្រតី ?
📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី ០៥រូប ការពារក្ដីខ្លួន បើលោកអ្នក ពឹងពាក់មេធាវី តាមរយៈយើងខ្ញុំទទួលសេចក្ដីទុកចិត្តខ្ពស់
កំពង់ស្ពឺ៖តាមប្រភពព័ត៌មានពីខេត្តកំពង់ស្ពឺ បានប្រាប់ថា នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានលោក ថន ថារិន ជាប្រធានមន្ទីរនោះច្រើនឆ្នាំមកនេះបានដឹកនាំមន្ទីរ និងចំណាយថវិកាជាតិដោយមិនប្រក្រតីយ៉ាងច្រើន។
តា
មប្រភពព័ត៌មានបានបន្តថា នៅឆ្នាំ២០២៣កន្លងទៅមន្ទីរអប់រខេត្តកំពង់ស្ពឺ បានចំណាយថវិកាជាតិទិញ តុ កៅអីសិស្សអង្គុយ២នាក់ សម្រាប់សិស្ស មតេយ្យ បឋម និងមធ្យមសិក្សា តុគ្រូ ទូដាក់ឯកសារ ។ល។ ទិញ កុំព្យួរទ័រលើតុ កុំព្យូទ័រយួរដៃ ព្រីនធ័រ ម៉ាស៊ីនហ្វូតូកូពី តាមលទ្ធកម្មមួយដែលបង្កភាពងឿងឆ្ងល់ និងសង្ស័យថា ឃុបឃិតគ្នាដោយតម្លៃផ្ដើមដេញ គឺ ៩៩០ ០០០ ០០០រៀល ប៉ុន្តែក្រុមហ៊ុន ELG aphivodth ដេញបានក្នុងតម្លៃត្រឹមតែ ៩៨០ ១៤០ ០០០រៀល ពោល គឺ ចុះថ្លៃបានត្រឹមតែ៨ ៦០០ ០០០រៀល គិតជាភាគរយក្រោម១% នៃតម្លៃផ្ដើម។
តាមប្រភពបានបញ្ជាក់ថា នៅពេលបើកការដេញថ្លៃនៅថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៣ មន្ទីរអប់រំ ខេត្តកំពង់ស្ពឺ បានបើកការដេញថ្លៃរកអ្នកផ្គត់ផ្គងសម្ភារះ តុ កៅអីសិស្សអង្គុយ២នាក់ សម្រាប់សិស្ស មតេយ្យ បឋម និងមធ្យមសិក្សា តុគ្រូ ទូដាក់ឯកសារ ។ល។ ទិញកុំព្យួរទ័រ លើតុ កុំព្យូទ័រយួរដៃ ព្រីនធ័រ ម៉ាស៊ីនហ្វូតូកូពី។ ហើយនៅថ្ងៃទី០៥ ឧសភា ២០២៣ ក្រុមលទ្ធកម្មមន្ទីរអប់រំខេត្តកំពង់ស្ពឺ ដែលមានលោក ថន ថារិន ជាប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម បានសំរេចជ្រើស និងប្រគល់កិច្ចសន្យាទៅក្រុមហ៊ុន ELG aphivodth តែម្ដង។
ការដេញថ្លៃខាងលើនេះ ត្រូវបានចាត់ទុកថា ដេញថ្លៃចង់ម៉ុង ដែលផ្ដើមការត្រូវរ៉ូវគ្នារវាងលោក ថន ថារិន ប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ ទើបការដេញថ្លៃចុះតម្លៃដ៏សែនតិច ខណៈតម្លៃគម្រោងគេលើកសែនខ្ពស់ ដើម្បីទុកយកផលប្រយោជន៏ចែកគ្នា។ ក្រៅពីរឿងខាងលើ លោក ថន ថារិន ប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ ទាក់ទងការចំណាយលើការទិញ ក្រដាសរ៉ាម សឺមីក្រដាស ក្រូណូ មេកឹប គ្រាប់កឹបឃ្នាបស-ខ្មៅ ម៉ាស៊ីនគិតលេខ...ដែលគេដឹងថា នៅឆ្នាំ ២០២៣ បានចំណាយថវិកាជាតិអស់ខ្ទង់១០០លានរៀល គឺ ជាការចំណាយមិនប្រក្រតី ដោយសារក្រដាស និងសម្ភារះឯកសារនេះសម្រាបប្រើក្នុងមន្ទីរ ហេតុអ្វីចំណាយច្រើនបែបនែះ។
តាមប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះដែរ មន្ទីរអប់រំខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយលោក ថន ថារិន ជាប្រធានមន្ទីរ ក៏បានចំណាយថវិកាជាតិខ្ទង់១៧០០លានរៀល លើងារងាររួមមាន៖ ចាក់ដីបំពេញទីធ្លា ៤កន្លែង និងជុសជុលអគារសិក្សា របងទីលានកីឡា ចាក់ប៉េតុងទីលានកីឡាក្នុងមន្ទីរ ។ល។ ចំពោះការជុសជុលទាំងនេះ គឺ មិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែតម្លៃ នៃ ការចំណាយខ្ពស់កប ដូច្នេះរឿងនេះមិនប្រក្រតីឡើយ។
សូមរំលឹកថា លោក ថន ថារិន ត្រូវបានតែតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ តាមសេចក្ដីប្រកាសលេខ ១០០៤ អយក.ប្រក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ និងត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ រហូតដល់ពេលនេះ៧ឆ្នាំគត់នៅខ្វះតែ២១ថ្ងៃប៉ុណ្ណោះ។
ករណីភាពមិនប្រក្រតីរបស់លោក ថន ថារិន ប្រធានមន្ទីរអប់រំ ខេត្តកំពង់ស្ពឺ មានច្រើនបង្គួរ ប៉ុន្តែដោយពេលវេលា មានកំណត់ សូមបន្តនៅពេលក្រោយទៀត។
ទាក់ទងព័ត៌មានខាងលើនៅរសៀលថ្ងៃទី០២ មករា ឆ្នាំ២០២៤ គេហទំព័រ ផែនដីថ្មី PDT-News មិនអាចរកការបំភ្លឺពីលោក ថន ថារិន ត្រូវបានតែតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បាននោះទេ៕