S.A TVHD POST

S.A TVHD POST ទូរទស្សន៍​អនឡាញ​ S.A TV HOT NEWs CAMBODIA'S No.1 TV ONLINE​ HD
07

ព័ត៌មានទាន់ហេតុការណ៍ រឿងរ៉ាវពេញនិយម វីដេអូ រូបថត របាយការណ៍ពិសេសៗនិងការសម្ភាសផ្តាច់មុខ
ព័ត៌មានបន្ថែម:0718181811/069757571

អបអរសាទរខួបលើកទី៣៦ ទិវាពិភពលោកគ្មានថ្នាំជក់ក្រោមប្រធានបទ៖ “ដាំដំណាំផ្ដល់អាហារ កុំដាំថ្នាំជក់” Grow food, not to***co ៣១ ...
31/05/2023

អបអរសាទរខួបលើកទី៣៦ ទិវាពិភពលោកគ្មានថ្នាំជក់
ក្រោមប្រធានបទ៖ “ដាំដំណាំផ្ដល់អាហារ កុំដាំថ្នាំជក់” Grow food, not to***co
៣១ ឧសភា ១៩៨៧ - ៣១ ឧសភា ២០២៣

29/05/2023

បទៈ «គ្រាប់ពេជ្រកម្ពុជា» ច្រៀងដោយ ៖ ឯកឧត្តមបណ្ឌិត ដួង អក្ខរា
ចូលរួមសម្ដែង ៖ ក្រុមសាខាកិត្តយស
ថតដោយ ៖ ប្រធានក្រុម លុន ស៊ីឡូ
បច្ចេកទេសកាត់ត ៖ ខែវីត
ជំនួយការបច្ចេកទេសសំឡេង ៖ កែវ វាសនា

ឃើញម៉ូតូ​គេចតមុខផ្ទះភ្លេចដកសោ​ យុវជនម្នាក់ធ្វើសកម្មភាព​លួច​បានសម្រេច​ គេចខ្លួន​បាន ២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្នំព...
13/05/2023

ឃើញម៉ូតូ​គេចតមុខផ្ទះភ្លេចដកសោ​ យុវជនម្នាក់ធ្វើសកម្មភាព​លួច​បានសម្រេច​ គេចខ្លួន​បាន ២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ៖ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្ម (លួចម៉ូតូ) ​កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៣០ កែងផ្លូវ១៣ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្ត្រី​នគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា ​ជនសង្ស័យ​មានឈ្មោះ​ ចាន់ ដេវីត ហៅ រតនា ភេទ​ប្រុស​ អាយុ ១៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន​ អ៊ឹងគឹមលី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦៧អឺ០ ផ្លូវលេខ១៤៨ ភូមិ០៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រីឯវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿង ម៉ាក​ Honda Scoopy ពណ៌ក្រហម (ត្រូវ​បាន​ជនសង្ស័យ​យក​ទៅបិតស្គុតពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ត្បូង​ឃ្មុំ​ 1F-5090 ដែលមានលេខតួ​ 8128761​ លេខ​ ម៉ាស៊ីន​ 8128761 ។

ប្រភពដដែលបានបន្តថា កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ​ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០៧​និង៣០នាទី​ ជនរងគ្រោះ​បាន​យកម៉ូតូ​ទៅចតមុខផ្ទះ ដែលជាកន្លែងកើតហេតុខាងលើ ដោយភ្លេចដកយកសោ​ម៉ូតូ​ ពេល​នោះជនសង្ស័យ ក៏បានធ្វើសកម្មភាពជិះរត់គេចខ្លួនបាត់តែម្តង ទើបជន​រងគ្រោះ​បាន​មកដាក់ពាក្យ​បណ្តឹង​ នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១​ ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹង ​កម្លាំង​ជំនាញ​ខណ្ឌ​ និងកម្លាំងប៉ុស្តិ៍​ បានធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ១៨​និង០០នាទី​ ស្រាប់​តែឃើញ​ជនសង្ស័យ​កំពុង​តែ​អង្គុយ​លើ​ម៉ូតូ​ នៅចំណុច​ផ្លូវ​លេខ​១៣០ កែងផ្លូវ​លេខ​១៣ ក៏បាន​ធ្វើការ​ឃាត់​ជន​សង្ស័យ​ ព្រម​ទាំង​វត្ថុតាង​ មកកាន់​ស្នាក់​ការ​ប៉ុស្តិ៍​ ដើម្បី​ធ្វើ​ការ​សាក​សួរ ក្រោយពីធ្វើការ​សាកសួរ​រួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។

បច្ចុប្បន្ន​ កម្លាំងប៉ុស្តិ៍បាននឹងកំពុង​កសាង​នីតិវិធី​ បញ្ជូនជនសង្ស័យមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ ដើម្បី​ចាត់វិធានការ​ទៅតាមផ្លូវច្បាប់ ។ ក្រោយមកកម្លាំងប៉ុស្តិ៍ក៏បានធ្វើសំណាក​រកជំងឺ​កូវីដ-​១៩​ ជាលទ្ធផល​ពុំមានវិជ្ជមានកូវីដ​-១៩ នឹងបានធ្វើតេស្តគ្រឿងញៀន រកសារធាតុញៀន ជាលទ្ធផលគឺមានសារធាតុញៀនក្នុងទឹកនោម ៕

ជា​ដំបូង​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ សូម​គោរព​ឧទ្ទិស​លទ្ធផល​នេះ​ ជូន​ចំពោះ​មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ ​គោរព​ជូន​...
10/05/2023

ជា​ដំបូង​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ សូម​គោរព​ឧទ្ទិស​លទ្ធផល​នេះ​ ជូន​ចំពោះ​មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ ​គោរព​ជូន​ថ្នាក់​ដឹកនាំ​ និង​ប្រជាជន​ខ្មែរ​គ្រប់​រូប​ ដោយ​ក្ដី​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែងរបស់​នាង​ខ្ញុំ​​🙏🇰🇭
សារ​ជូន​ពរ​របស់​ពុក​ម៉ែ​បងប្អូន​ ពិតជា​មាន​តម្លៃ​មហាសាល​ និង​មិន​អាច​កាត់​ថ្លៃ​បាន​ ប្រជាជន​ស្រុះស្រួល​សាមគ្គី​គ្នា​ ​ នុ៎ះ​នាវា​កម្ពុជា​ប្រកដ​ជា​លឿន​លយ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ភាព​ជឿជាក់​បំផុត​។
កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លេីក​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា​។
សូម​ពុក​ម៉ែ​បងប្អូន​ទទួល​នូវ​ការ​គោរព​ស្រលាញ់​អំពី​នាង​ខ្ញុំ​ សូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ សូម​អរគុណ​🙏🇰🇭💗
ស្រួង ភាវី កីឡារិនីស្នូកឃ័រ និងប៊ីយ៉ា

Address

N° #112, Street NR 1, Sangkat Nirouth, Khan Chbar Ampov
Phnom Penh
12200

Alerts

Be the first to know and let us send you an email when S.A TVHD POST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S.A TVHD POST:

Videos

Share

Nearby media companies


Other Phnom Penh media companies

Show All

You may also like