សម្រែកកូនខ្មែរ

សម្រែកកូនខ្មែរ This page is the news from the in cambodia and the world.

15/01/2025

ផ្សាយផ្ទាល់(ប៉ក់សារិទ្ធ)
ថ្ងៃទី១៥ខែ មករាឆ្នាំ២០២៥
ថ្ងៃនេះសិរីមង្គលអាពាណ៍ពិពាណ៍ក្មួយជ័យបារាំងនៅភូមិពពាលខែ២ឃុំដីឥដ្ឋ។

ក្រុមប្រឹក្សាខេត្តកណ្តាលអាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៨  ដើម្បីពិនិត្យពិភាក្សានិងអនុម័តការងារសំខាន់ៗរបស់ខេត្តខេត្តក...
15/01/2025

ក្រុមប្រឹក្សាខេត្តកណ្តាលអាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យពិភាក្សានិងអនុម័តការងារសំខាន់ៗរបស់ខេត្ត

ខេត្តកណ្តាល៖
ក្រុមប្រឹក្សាខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានស្នើឱ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ឱ្យឆ្លើយតបបានទៅនឹងតម្រូវជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែកនីមួយៗដូចជា៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានឯកភាពទៅលើចំណុចកែលម្អសំខាន់ៗ ដែលសមាជិក សមាជិកាបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗនៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ព្រមទាំងបានជំរុញដល់ មន្ទីរជំនាញអង្គភាពពាក់ព័ន្ធធ្វើការកែតម្រូវទៅតាមការផ្ដល់ជាមតិយោបល់របស់ក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ។

ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរផែនការខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំសហការគ្នា ដើម្បីជួយពន្លឿនដល់ការងារការរៀបចំផែនការអភិវឌ្ឍន៏រយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ឱ្យបានរួចរាល់ ឆាប់រហ័សតាមការកំណត់ ដើម្បីធ្វើជាគំរូទៅដល់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ ពីព្រោះរដ្ឋបាលក្រុង-ស្រុកក៏ត្រូវធ្វើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួនផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បើទោះបីជានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះមិនទាន់អនុម័តចុងក្រោយទៅលើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តក៏ពិតមែន តែក៏បានផ្ដល់នូវធាតុចូល និងការកែលម្អមួយចំនួនបានយ៉ាងល្អប្រសើរ សម្រាប់បំពេញបន្ថែមទៅក្នុងសេចក្តីព្រាងឯកសារសមាសភាពសំខាន់ៗ នៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដូច្នេះយើងនៅសល់ពេលវេលាដើម្បីធ្វើការកែសម្រួលបន្ថែមទៀត សម្រាប់ទុកដាក់ឆ្លងក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការអនុម័តជាលើកចុងក្រោយ។

មានប្រសាសន៍បិទកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម នូ សាខន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំនាថ្ងៃនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ។

មេីលមុខក្រុមកាប់យប់មិញនៅមុខផ្សារច្បារអំពៅ​ ខ្លាំងខ្លោច​ កកុំគិតថាគេចរួចខ្លួនប្អូនសមត្ថកិច្ចមិននៅស្ងៀមទេ​ទង្វេីប្អូនៗដទៃទ...
15/01/2025

មេីលមុខក្រុមកាប់យប់មិញនៅមុខផ្សារច្បារអំពៅ​ ខ្លាំងខ្លោច​ កកុំគិតថាគេចរួចខ្លួនប្អូនសមត្ថកិច្ចមិននៅស្ងៀមទេ​ទង្វេីប្អូនៗដទៃទៀតគួរកែប្រែទៅ​ កុំផ្គេីន​ អាណិតម៉ែឪ។
ដេកក្នុងគុកបានសម្រេចហើយអាក្មួយ។

លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង ...
14/01/2025

លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ហើយក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេទន៍ក្រហម ដើម្បីតាមចាប់ខ្លួន៕

ក្រុមការងារសប្បុរសធម៌ឃុំគគីរធំស្រុកកៀនស្វាយបាននាំយកថវិកា.សំភារៈមួយចំនួនជូនលោកយាយខ្វះខាតជីវភាព២នាក់នៅឃុំគគីរធំ(ស្រុកកៀនស្...
14/01/2025

ក្រុមការងារសប្បុរសធម៌ឃុំគគីរធំស្រុកកៀនស្វាយបាននាំយកថវិកា.សំភារៈមួយចំនួនជូនលោកយាយខ្វះខាតជីវភាព២នាក់នៅឃុំគគីរធំ

(ស្រុកកៀនស្វាយ)
ក្រុមការងារសប្បុរសធម៌ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលតែងតែចុះជួយឧបត្ថម្ភថវិកា.សំភារៈដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពជានិច្ច។
ជាក់ស្តែងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ក្រុមការងារសប្បុរសធម៌ឃុំគគីរធំបានដឹកនាំក្រុមការងារនាំយកថវិកា.សំភារៈជួយដល់ប្រជាពលរដ្ឋ២នាក់ដែលមានការខ្វះខាតជីវភាព។
ដឹកនាំដោយលោកសេង សុខហេងអនុប្រធានអចិន្ត្រៃយ៍ជាតំណាងលោកហួត សុផេងជាប្រធានជូនលោកយាយ២នាក់។

១/មានឈ្មោះលោកយាយប៊ុល ផល្លីអាយុ៨៦ឆ្នាំគាត់សំុដីគេធ្វើខ្ទបស្នាក់នៅបណ្តោះអាសន្នរស់នៅឃុំគគីរធំ។

២/ឈ្មោះលោកយាយទី រ៉េតអាយុ៨០ឆ្នាំមានបន្ទុកចៅ២នាក់មានជីវភាពខ្វះខាតនិងរស់នៅឃុំគគីរធំស្រុកកៀនស្វាយ។
សំភារៈដែលបានយកនាំជួយឧបត្ថម្ភដល់លោកយាយទាំងពីរនាក់ខាងលើរួមមានថវិកា.សំភារៈគ្រឿងឧបភោគបរិភោគមួយចំនួន។

លោកសេង សុខហេងមានប្រសាសន៍ថា!ថ្ងៃនេះក្នុងនាមលោកជាតំណាងលោកហួត សុផេងបានដឹកនាំក្រុមការងារមានថវិកា.គ្រឿងឧបភោគបរិភោគមួយចំនួនមកជូនលោកយាយដើម្បីជួយសម្រួលការខ្វះខាតជីវភាពបានមួយផ្នែកវាមិនបានគ្រប់គ្រាន់ទេ។

លោកសេង សុខហេងបន្តថា!ថវិកា.គ្រឿងឧបភោគបរិភោគយកមកជូនលោកយាយថ្ងៃនេះដោយមានការចូលរួមពីក្រុមការងារ.សប្បុរសជនជាពិសេសមានការចូលរួមពីព្រះសង្ឃ។

លោក សេង សុខហេងសូមអំពាវនាវ ឯកឧត្តម.លោកជំទាវនិងសប្បុរសជនមេត្តាជួយចូលរួមចំណែកជាមួយក្រុមការងារសប្បុរសធម៌ឃុំគគីរធំដើម្បីយកមកជួយឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពនឹងដើម្បីកាត់បន្ឋយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយហើយជាផ្នែកមួយចូលរួមអវិឌ្បន៍ប្រទេសជាតិក្រោមការដឹកនាំសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាដែលមានសុខសន្តិភាពល្អប្រសើរ។
ដោយៈសម្រែកកូនខ្មែរឈ្មោះ

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ករណីអំពើលួចយ៉ាងសកម្មត្រូវបានបញ្ចូនខ្លួនទៅតុលាការ! (ខេត្តកណ្តាល)ថ្ងៃទី១១ខែមក...
13/01/2025

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ករណីអំពើលួចយ៉ាងសកម្មត្រូវបានបញ្ចូនខ្លួនទៅតុលាការ!

(ខេត្តកណ្តាល)
ថ្ងៃទី១១ខែមករាឆ្នាំ២០២៥ម៉ោង ០៩:៣០នាទីនៅត្រង់
ចំណុចស្ថិតនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់
ឈ្មោះសិលា សម្បត្តិភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល ។
ជនសង្ស័យ០២នាក់
១/ឈ្មោះតាត វិចិត្រភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិរទាំងស្រុកកៀនស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ:ពេល៣ឆ្នាំធ្លាប់ជាប់ពន្ធនាគារយ:ពេល៨ខែពីបទធ្វើឲ្យខូចខាតដោយចេតនា ។
-លទ្ធផលតេស្តរកសារធាតុញៀន(+)វិជ្ជមាន
២/ឈ្មោះថន វណ្ណាភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ:ពេល១ឆ្នាំ ។
-លទ្ធផលតេស្តរកសារធាតុញៀន(+)វិជ្ជមាន។
សំភារ:បាត់បង់:
ដែកកញ្រ្ចែងម៉ាស៊ីនផលិតជី ទម្ងន់២៦kg ។
វត្ថុតាងចាប់យក:
ដែកកញ្រ្ចែងម៉ាស៊ីនផលិតជី ទម្ងន់២៦kg ។
នៅចំពោះមុខនគរបាលជនសង្ស័យទាំង២នាក់ បានសារភាពថា:ខ្លួនបានលួចយកដែកកញ្ចែងម៉ាស៊ីនផលិតជីរបស់ជនរងគ្រោះមែនមូលហេតុពួកខ្លួនត្រូវការប្រាក់ទិញទឹកត្នោតជូរយកមកផឹក។ក្រោយពីសាកសួររួច កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ដោយៈសម្រែកកូនខ្មែ

ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកៀនស្វាយបានអញ្ចើញសំណេះសំណាលជាមួយសមាជិកបក្ស!(ស្រុកកៀនស្វាយ)គណបក្សប្រជាជនកម្ពុជាស្...
12/01/2025

ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកៀនស្វាយបានអញ្ចើញសំណេះសំណាលជាមួយសមាជិកបក្ស!

(ស្រុកកៀនស្វាយ)គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយខេត្តកណ្តាល។
នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកបក្សថ្មីចំនួន១២០នាក់នៅទីស្នាក់ការបក្សស្រុកកៀនស្វាយក្រោមអធិបតីភាពឯកឧត្តមសែ សុឃនអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកៀនស្វាយនឹងជាប្រធានថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំគគីរនិងលោកអ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុកនិងលោក.លោកស្រីអភិបាលរងស្រុក។
ដោយៈសម្រែកកូនខ្មែរ

12/01/2025

ផ្សាយផ្ទាល់(ប៉ក់សារិទ្ធ)
ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយខេត្តកណ្តាល។
បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកបក្សនៅទីស្នាក់បក្សស្រុកកៀនស្វាយ។

11/01/2025

ផ្សាយផ្ទាល់(ប៉ក់សារិទ្ធ)
ថ្ងៃនះសិរីមង្គលការកូនលោកវង សែអធិការ រងនគរបាលស្រុកកៀនស្វាយខេត្តកណ្តាល។
នៅល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២៥

11/01/2025

ផ្សាយផ្ទាល់(ប៉ក់ សារិទ្ធ)
ពិធីថ្ងៃមង្គលការកូនលោកវង សែអធិការ រងនគរបាលស្រុកកៀនស្វាយខេត្តកណ្តាល។
នៅល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២៥

11/01/2025

ផ្សាយផ្ទាល់
ពិធីថ្ងៃមង្គលការកូនលោកវង សែអធិការ រងនគរបាលស្រុកកៀនស្វាយខេត្តកណ្តាល។
នៅល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២៥

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាលខេត្តកណ្តាល៖ រសៀលថ្ងៃ...
10/01/2025

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖
រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល។

ក្នុងពិធីបិទសន្និបាតនេះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលទ្ធផលបូកសរុបអង្គសន្និបាតក្នុងរយៈពេលពីរថ្ងៃ ។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនេះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យ កាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ។
ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមាន បេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែល សម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំ ចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋាន គ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់រដ្ឋបាលខេត្តកណ្ដាល គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និង ថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ ត្រូវបង្ការទប់ស្កាត់ និង បង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែល ប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរ ក្នុង សង្គម។ ខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធ- ភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឱ្យមាន អំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់ តួអង្គពាក់ព័ន្ធ ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ។ ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូន ប្រជាពលរដ្ឋ គឺជាគោលបំណង និង ជាទិសដៅការងារដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ។ ត្រូវពង្រឹងយន្តការសម្របសម្រួល និង ដោះស្រាយបញ្ហាទំនាស់, ជម្លោះ និង ការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ ណែនាំ, បែបបទ និង នីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុក- ចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការ- រស់នៅ, ការវិនិយោគ និង ការប្រកបអាជីវកម្មផ្សេងៗ ។

09/01/2025

#លោកសុខពិសិដ្ធ អភិបាល រងស្រុកពញាឮអញ្ចើញក្នុងឱកសពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកាឃុំភ្នំបាត!

ចេញផ្សាយថ្ងៃទី០៩ខែមករាឆ្នាំ២០២៥
លេខតេឡេក្រាមលេខ០៩៧.៨២៩.៣៦.៣៦

09/01/2025

#ក្រុមការងារសប្បុរសធម៌ប្រចាំឃុំគគីរធំ បានជួយឧបត្ថម្ភកង់០១គ្រឿង សំភារៈសិក្សាមួយចំនួន ដល់សិស្សក្រីក្រ ដែលរៀននៅអនុវិទ្យាល័យគគីរធំ

ចេញផ្សាយថ្ងៃទី០៩ខែមករាឆ្នាំ២០២៥
លេខតេឡេក្រាម០៩៧.៨២៩.៣៦.៣៦

លោកសុខ ពិសិដ្ធ អភិបាលរងស្រុកពញាឮអញ្ចើញក្នុងឱកសពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូម...
09/01/2025

លោកសុខ ពិសិដ្ធ អភិបាលរងស្រុកពញាឮអញ្ចើញក្នុងឱកសពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកាឃុំភ្នំបាត!

ខេត្តកណ្តាល៖
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដែលមានក្បាលដីចំនួន ១,៧៤៨ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានថ្លែងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បាន​ធ្វើការ​សំណូមពរ ដល់ប្រជា​ពលរដ្ឋត្រូវប្រញាប់​រួសរាន់ទៅពិនិត្យមើល​ការបិទឯកសា​រ នៃការវិនិច្ឆ័​យដីធ្លីដែ​ល មានរយៈពេល១៥ (គិតចា​ប់ពីថ្ងៃទី៨ ខែមករា រហូតដល់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥)គឺរា​ប់បញ្ជូលទាំ​ងថ្ងៃឈប់សម្រាក់ ដើ​ម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទា​ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើ​ការតវ៉ាក្នុង​ករណីមានការខុសឆ្គង បើក្នុងករ​ណីផុតរយៈពេ​លកំណត់នៅកា​របិទផ្សាយបងប្អូន​ប្រជាពលរដ្ឋមិនអា​ចជំទាស់​តវ៉ាបានទៀតឡើយ។

ថ្លែងក្នុង​ឱកាសនោះលោក សុខ ពិសិដ្ឋ អភិ​បាលរងស្រុកពញាឮ បាន​លើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម។

លោកអភិបាលរងស្រុក ក៏បានបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាស បិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

សូមបញ្ជាក់ថា៖សម្រាប់ទូទាំងខេត្តកណ្តាល បានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋបានចំនួន ២៥៧ លើករួចមកហើយសរុបចំនួន ៤៣៦,០៨៦ ក្បាលដី ហើយនេះ គឺជាលើកទី ២៥៨ ។ ដោយឡែកក្រុមទី៧ បាន បិទផ្សាយរួច ចំនួន ១៨លើក ដែលមានចំនួនក្បាលដីសរុប ២៥,០៨៩ ក្បាលដី ហើយនេះគឺជាលើកទី ១៩ ដែលយើង ធ្វើការបិទផ្សាយទិន្នន័យចំនួនសរុប ១,៧៤៨ក្បាលដី នៅភូមិត្រពាំងវាស ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល៕

ប៉ូលិសកម្ពុជានឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្រប...
09/01/2025

ប៉ូលិសកម្ពុជានឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី

08/01/2025

#កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០៦នាក់ករណីលួចម៉ូតូនឹងជួញដូរនូវសារធាតុញៀនខុសច្បាប់

ចេញផ្សាយថ្ងៃទី០៩ខែ ករាឆ្នាំ២០២៥
លេខតេឡេក្រាម០៩៧.៨២៩.៣៦.៣៦

08/01/2025

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ ៧មករានៅខេត្តស្វាយរៀង!

ចេញផ្សាយថ្ងៃទី០៨ខែមករាឆ្នាំ២០២៥
លេខតេឡេក្រាម០៩៧.៨២៩.៣៦.៣៦

Address

Kandal

Website

Alerts

Be the first to know and let us send you an email when សម្រែកកូនខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share