Pheng Vannak News

Pheng Vannak News Pheng Vannak News​, A Leading Digital Media in Cambodia. Pheng Vannak News brings reliable, timely news to people living in Asian countries.
(438)

រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន សូមធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ 7ជាន់នៅក្...
15/12/2024

រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន សូមធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មានដែលបានបង្ហោះផ្សាយអំពីការបាក់អគារ 7ជាន់នៅក្នុងខេត្តកែប

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថាការបាក់រលំអគារនៅខេត្តកែបនេះគឺជាព័ត៌មានចាស់ទេ ដែលលបានកើតឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០​ ។

ព្រះរាជ​ក្រឹត្យ​ បញ្ចប់​គោរមងារ​ អ្នកឧកញ៉ា​ ពី​ អ្នកឧកញ៉ា​ ហេង​ សិទ្ធី​ !
15/12/2024

ព្រះរាជ​ក្រឹត្យ​ បញ្ចប់​គោរមងារ​ អ្នកឧកញ៉ា​ ពី​ អ្នកឧកញ៉ា​ ហេង​ សិទ្ធី​ !

ជនជាតិ​សិង្ហបុរី​មួយរូប​គឺ​លោក​ Phua Gek Seng បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឈ្មោះ​ ហេង​ សិទ្ធី​ ពីបទ​ បរិហារកេរ្តិ៍​ និង​គ...
15/12/2024

ជនជាតិ​សិង្ហបុរី​មួយរូប​គឺ​លោក​ Phua Gek Seng បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឈ្មោះ​ ហេង​ សិទ្ធី​ ពីបទ​ បរិហារកេរ្តិ៍​ និង​គំរាមកំហែង​ទារប្រាក់​ !

តាមខ្លឹមសារ​ក្នុង​ ពាក្យ​បណ្ដឹង​ ដែល​យើង​ខ្ញុំ​ទទួល​បាន​បាន​បញ្ជាក់​ថា​ នៅថ្ងៃ​ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ឈ្មោះ​ ហេង​ សិទ្ធី​ បាន​ផ្ញេី​សារជំរឹតទារលុយជនរងគ្រោះ​ចំនួន​ ២លានដុល្លារ​ ដោយទុកពេល​អោយជនរងគ្រោះ​ ៣០​ នាទី​ ដេីម្បី​វេរលុយទៅ​ ។ ដោយ​ជ​នរងគ្រោះ​មិនព្រម​ប្រគល់​លុយទៅតាមការជំរឹតទារ​របស់​ឈ្មោះ​ ហេង​ សុទ្ធី​ នៅថ្ងៃទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ឈ្មោះ​ ហេង​ សិទ្ធី​ បាន​បង្ហោះ​រូបថត​ជនរងគ្រោះ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ TikTok ធ្វើ​ការ​បរិហារកេរ្តិ៍​ ចោទប្រកាន់​មួលបង្កាច់​ជនរងគ្រោះ​ថារកស៉ី​ស្គេម​អនឡាញ​ខុសច្បាប់​ទៅវិញ​ ។

ដោយមេីលឃេីញ​ទង្វើ​របស់​ឈ្មោះ​ ហេង​ សិទ្ធី​ ធ្វើ​អោយប៉ះពាល់ដល់​កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​នៅថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ជនរងគ្រោះ​បានដាក់​ពាក្យ​បណ្ដឹង​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

រឿងឧកញ៉ា​ high show ហេង​ សិទ្ធី​ ដែល​បង្ហោះ​អួតយន្តហោះឯកជនថាជារបស់ខ្លួននោះ​ ធាតុ​ពិត​ជាក់​ស្ដែង​មិនមែន​ជា​យន្តហោះ​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ​ ។ ប្រភពមួយទៀតបង្ហេីប​ប្រាប់​ថា​ គោរមងារ​ អ្នកឧកញ៉ា​របស់​ ឈ្មោះ​ ហេង​ សិទ្ធី​ ក៏​ត្រូវ​បានបញ្ចប់​ផងដែរ​ ។ ពេល​នេះ​ ឈ្មោះ​ ហេង​ សិទ្ធី​ កំពុង​រត់​គេចខ្លួន​ទៅក្រៅ​ប្រទេស​ ។

ក្អែក​ពាក់​ស្លាក​ហង្ស​ ?  ប៉ុន្មាន​សប្តាហ៍​កន្លង​មកនេះ​ នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ និង​ TikTok គេឃេីញ​ ឧកញ៉ា​  ហេង​ ...
15/12/2024

ក្អែក​ពាក់​ស្លាក​ហង្ស​ ?

ប៉ុន្មាន​សប្តាហ៍​កន្លង​មកនេះ​ នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ និង​ TikTok គេឃេីញ​ ឧកញ៉ា​ ហេង​ សិទ្ធី​ បង្ហោះ​អត្ថបទ​ព័ត៌មាន​ វាយប្រហារ​ទៅលេី​ អ្នកនេះ​ អ្នកនោះ​ ជាពិសេស​ វាយប្រហារ​ទៅលេី​ ស្ថាប័ន​នគរបាល​ព្រហ្មទណ្ឌ​ ដោយចោទ​ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ និង​ ភស្តុតាង​ ថា​ លោក​ប្រធាន​នាយកដ្ឋាន​ ពាក់​ព័ន្ធ​បទល្មើស​អញ្ចេះ​ បទល្មើស​អញ្ចុះ​ ថែមទាំង​ភ្ជាប់​រូបថត​ជនជាតិ​សឹង្ហបុរី​ម្នាក់​ថា​ជា​មេ​ស្គេម​អនឡាញ​ថែមទៀត​ផង​ ។

ព័ត៌មាន​រសើប​បែបនេះ​ មាន​បងប្អូន​អ្នកតាម​ដាន​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​ TikTok ផ្ញេីមកខ្ញុំ​ជាហូរហែរ​ តែខ្ញុំ​មិន​ផ្សាយភ្លាមៗទេ​ ដោយត្រូវ​ស្រាវជ្រាវ​រក​ប្រភព​នានាមក​បញ្ជាក់​បន្ថែម​ទេីបខ្ញុំ​អាចផ្សាយ​បាន​ ។

ឥលូវ​នេះ​ ខ្ញុំ​បានដឹង​រឿង​ច្បាស់​ហើយ​ ឧកញ៉ា​ ហេង​ សិទ្ធី​ ជាជន​បោកប្រាស់​ម្នាក់​ ដែល​បានយករូបថត​ថតជាមួយ​ថ្នាក់ដឹកនាំ​ទៅ​បោកប្រាស់​ ជនបរទេស​យកលុយរាប់​សិបលានដុល្លារ​ ។ មាន​ជន​បរទេស​ច្រើន​ណាស់​បានរងគ្រោះ​ដោយ​ឧកញ៉ា​ ហេង​ សិទ្ធី​ បានបានដាក់​ពាក្យ​បណ្ដឹង​ មក​សមត្ថកិច្ច​កម្ពុជា​អោយ​ជួយ​រកយុត្តិធម៌​ ។

ប្រភព​ពី​សមត្ថកិច្ច​កម្ពុជា​បាន​បង្ហេីប​អោយដឹងថា​ សមត្ថកិច្ច​ពិតជាបាន​ទទួលពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ដែល​ប្ដឹង​ឈ្មោះ​ ហេង​ សិទ្ធី​ ពិតប្រាកដ​មែន​ ។ ខណៈ​ពេល​នេះ​ដោយឈ្មោះ​ ហេង​ សិទ្ធី​ គេចខ្លួន​ទៅ​ក្រៅប្រទេស​ ទេីប​សមត្ថកិច្ច​ស្នេីសុំ​ ដីកា​តាមចាប់​ខ្លួន​ជាអន្តរជាតិ​តាម​រយៈ​ នគរបាល​អន្តរជាតិ​ (​ និវេទន៍ក្រហម​ )​ ដេីម្បី​ចាប់ខ្លួន​ ឧកញ៉ាបោកប្រាស់រូបនេះ​ មកទទួល​ខុសត្រូវ​ចំពោះមុខច្បាប់​ ។

ខ្ញុំ​នឹង​បង្ហាញ​ភស្តុតាងនានា​ពាក់ព័ន្ធទង្វេី​ល្មេីសច្បាប់​របស់​ ឧកញ៉ា​ហេង​ សិទ្ធី​ នៅ​ថ្ងៃស្អែក​ ។

ពីរនាក់​បានហេីយ​ !  រីករាយ​ថ្ងៃ​សម្រាក​ចុងសប្ដាហ៏​ !  សូមជូនពរ​បងប្អូន​អញ្ជើញ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ជាពិសេស​សូម...
14/12/2024

ពីរនាក់​បានហេីយ​ !

រីករាយ​ថ្ងៃ​សម្រាក​ចុងសប្ដាហ៏​ !

សូមជូនពរ​បងប្អូន​អញ្ជើញ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ជាពិសេស​សូមចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់​គ្នា​ 🙏

13/12/2024

ខ្ញុំមិនដែល​ ទទួល​ចោរ​ ហ្វេសប៊ុក​ទេ​ជាពិសេស​ពួក​ locked profile បេីពួកហែងមិនចង់អោយអញស្គាល់ផង​ពួកហែង​ចង់​ស្គាល់​អញធ្វេីស្អីអាងាប់?

13/12/2024

ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

រមនីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​ ស្រស់ស្អាត​ម្ល៉េះ​ទេនៅខេត្ត​មណ្ឌលគិរី​ 🌲🍀🌳🌴🌵
13/12/2024

រមនីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​ ស្រស់ស្អាត​ម្ល៉េះ​ទេនៅខេត្ត​មណ្ឌលគិរី​ 🌲🍀🌳🌴🌵

13/12/2024

ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកសម្ពោធពិពរណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

ភ្ញាក់​ពីដំណេក​ពេល​ព្រឹក​ព្រលឹម​ អង្គុយ​ផឹក​តែ​ស្ដាប់​ចង្រឹតយំ​ ប្រគុំជាតន្រ្តី​ពិរោះ​រណ្ដំ​ចិត្ត​ គយគន់​អ័ព្ទ​ពណ៌​សដូចដ...
12/12/2024

ភ្ញាក់​ពីដំណេក​ពេល​ព្រឹក​ព្រលឹម​ អង្គុយ​ផឹក​តែ​ស្ដាប់​ចង្រឹតយំ​ ប្រគុំជាតន្រ្តី​ពិរោះ​រណ្ដំ​ចិត្ត​ គយគន់​អ័ព្ទ​ពណ៌​សដូចដុំពពក​ ! អូស​ ហូ​ រៀបរាប់​ដូចកវីនិពន្ធហ្ន៎​ 😜😜

អង្គុយ​អាំងភ្លេីងលេីភ្នំ​ ដៃកាន់ទូរស័ព្ទ​ លួចលាក់​ឆាតជាមួយ​សង្សារ​ហេីយញញឹមម្នាក់ឯង​ 😜😜
12/12/2024

អង្គុយ​អាំងភ្លេីងលេីភ្នំ​ ដៃកាន់ទូរស័ព្ទ​ លួចលាក់​ឆាតជាមួយ​សង្សារ​ហេីយញញឹមម្នាក់ឯង​ 😜😜

ខ្លាញ់​ក៏លេីស​ អាស៉ីតក៏លេីស​ ស្កក៏លេីស​ ឈាម​ក៏លេីស​ គីឡូ​ក៏លេីស​ យី​ !លេីសគ្រប់យ៉ាងហ្មង​ តែបែជា​ខ្វះលុយទៅវិញ​ ? ម៉េចបានម...
12/12/2024

ខ្លាញ់​ក៏លេីស​ អាស៉ីតក៏លេីស​ ស្កក៏លេីស​ ឈាម​ក៏លេីស​ គីឡូ​ក៏លេីស​ យី​ !លេីសគ្រប់យ៉ាងហ្មង​ តែបែជា​ខ្វះលុយទៅវិញ​ ? ម៉េចបានមិនលេីសលុយដែរទៅ​ ?

នៅលេីលោកនេះ​គ្មាន​អ្នកណា​ល្អឥតខ្ចោះ​ទេ​ កំហុស​តិចតួច​តែងតែ​មាន​ តែ​លោក​ សម្បត្តិ​ កុសល​ មិនមែន​កំហុស​តិចតួច​ទេ​ ទង្វើ​រប...
10/12/2024

នៅលេីលោកនេះ​គ្មាន​អ្នកណា​ល្អឥតខ្ចោះ​ទេ​ កំហុស​តិចតួច​តែងតែ​មាន​ តែ​លោក​ សម្បត្តិ​ កុសល​ មិនមែន​កំហុស​តិចតួច​ទេ​ ទង្វើ​របស់​គាត់​ សុទ្ធ​តែ​ជាបទល្មេីស​ព្រហ្មទណ្ឌ​ ដែលមិនគួរអត់ឱនទេ​ ។

ករណី​ទី១​ បាញ់​គំរាម​មន្ត្រី​ក្រោមឱវាទ​១០គ្រាប់​ មន្ត្រី​ក្រោមឱវាទ​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង​មកថ្នាក់លេី​ ។ ស្ងាត់​ៗតែងតាំង​ជា​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ នឹង​តម្លេីង​ឋានន្តរសក្ដិ​បន្តបន្ទាប់​ពី​ វរសេនីយ៍​ទោ​ មកជា​ វរសេនីយ៍​ឯក​ ចុងក្រោយ​ ឧត្ដមសេនីយ៍​ត្រី​ (​ មានស្នាដៃក្នុងការ​បាញ់​បោះ​គំរាម​មន្ត្រី​ក្រោមឱវាទ​ )​ ។

ករណី​ទី២​ បែកធ្លាយ​ សម្លេង​រត់​ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ​។ ល្មេីសវិន័យកងកម្លាំង​ និង​ប្រព្រឹត្ត​អំពេី​ឆបោក​ពលរដ្ឋ​ ។ ឥលូវ​ស្ងាត់ឈឹងទៀតហេីយ​ មិនដឹងថា​ ស្ងាត់​ៗលេីកនេះ​ តម្លេីង​ឋានន្តរសក្ដិ​ជា​ ឧត្ដមសេនីយ៍​ទោ​ ឬ​ ឡេីង​ជា​ស្នងការ​ផងក៏មិនដឹង​ ។

សូមដាក់វិន័យ​អោយ​មាន​តម្លាភាព​ កុំរេីសអេីងបក្សពួក​និយម​ ឬ​ ដាក់​វិន័យតែ​អ្នកអត់​ខ្សែ​ អ្នកមានខ្សែ​ទុយោ​ ប្រព្រឹត្តយ៉ាងណាក៏គ្មានទោស​ ?

ដកតំណែង​ស្នងការ​រង​ខេត្ត​កណ្ដាល​គឺ​ លោក​ឧត្ដមសេនីយ៍​ត្រី​ អុល​ ប៊ុណ្ណា​ មកជា​មន្រ្ដី​ និង​បន្ថយ​ ឋានន្តរសក្ដិ​មួយថ្នាក់​...
10/12/2024

ដកតំណែង​ស្នងការ​រង​ខេត្ត​កណ្ដាល​គឺ​ លោក​ឧត្ដមសេនីយ៍​ត្រី​ អុល​ ប៊ុណ្ណា​ មកជា​មន្រ្ដី​ និង​បន្ថយ​ ឋានន្តរសក្ដិ​មួយថ្នាក់​ពី​ ឧត្ដមសេនីយ៍​ត្រី​មកនៅ​ វរសេនីយ៍​ឯក​ មូលហេតុ​ ល្មេីស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ។

នៅមានទៀត​ ជាពិសេស​មហាជន​កំពុង​តាមដានមេីល​ករណី​ ឧត្ដមសេនីយ៍​ត្រី​ សម្បត្តិ​ កុសល​​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ ដែល​សំបូរទៅដោយរឿង​អាស្រូវ​និង​ធ្លាប់​បាញ់​គំរាម​មន្ត្រី​ក្រោមឱវាទ​ជិត​ ១០គ្រាប់​ ឯណោះ​ កាលនៅ​ជាអធិការ​ ។

អ្នកចេញគោលការ​ អ្នកចុះ​អនុវត្តន៍​ អ្នកដេីរយកលុយប្រចាំខែ​ ជាគ្រួសារតែមួយ​ ​តេីអាចធ្វេីអោយការងារមួយជោគជ័យទេ​ ?  ឬ​ គ្រាន់​...
10/12/2024

អ្នកចេញគោលការ​ អ្នកចុះ​អនុវត្តន៍​ អ្នកដេីរយកលុយប្រចាំខែ​ ជាគ្រួសារតែមួយ​ ​តេីអាចធ្វេីអោយការងារមួយជោគជ័យទេ​ ? ឬ​ គ្រាន់​តែ​និយាយ​យកល្អ​លេី​ហ្វេសប៊ុក​? សេីច.....

10/12/2024

ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរចាកចេញ...
09/12/2024

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរចាកចេញពីរដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីដូហា រដ្ឋកាតា

រដ្ឋធានីរីយ៉ាដ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

ចង់​បាន​ រូបបេះដូង​តាម​ TikTok និយាយ​ស្ដី​មិនចេះគិត​ និយាយ​ហួសសិទ្ធិដែលខ្លួនមាន​ បំពាន​ច្បាប់​ ក្លាយ​ជា​អ្នកញុះញង់​ ។  ម...
09/12/2024

ចង់​បាន​ រូបបេះដូង​តាម​ TikTok និយាយ​ស្ដី​មិនចេះគិត​ និយាយ​ហួសសិទ្ធិដែលខ្លួនមាន​ បំពាន​ច្បាប់​ ក្លាយ​ជា​អ្នកញុះញង់​ ។ មិនមែន​នៅសុខៗគេចាប់ទេ​ ហេីយក៏មិនមែនគ្រ់ាន់តែរិះគន់ដេីម្បី​ស្ថាបនា​គេចាប់ទេ​ ។

ថ្ងៃ​ក្រោយ​កែខ្លួន​ កុំពុលទឹកមាត់​ កុំចង់បាន​ បេះដូង​ ហួសហេតុ​ពេក​ ព្រោះសព្វថ្ងៃនេះ​នៅ​ក្នុង​ TikTok និង​ ហ្វេសប៊ុក​ សំបូរ​អ្នករុញស៉ីក្លូចូលឡានណាស់​ បេីជោរតាមគេរុញ​ដឹងតែស្ពៃហេីយ​ ។

Address

Kandal
08251

Telephone

+85512933883

Website

https://t.me/PVNNews

Alerts

Be the first to know and let us send you an email when Pheng Vannak News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share