VIBOL News

VIBOL News ផ្សព្វផ្សាយពត៍មានពិត ដើម្បីសង្គមជា VIBOLKH MEDIAS

 #ចាប់ផ្តើមជក់ពេញភូមិទៀតហើយ​  #រដ្ឋបាលថ្នាក់ក្រោមជាតិជួយពិនិត្យតាមសាលារៀនផង
14/03/2024

#ចាប់ផ្តើមជក់ពេញភូមិទៀតហើយ​ #រដ្ឋបាលថ្នាក់ក្រោមជាតិជួយពិនិត្យតាមសាលារៀនផង

អបអរសាទរ កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ Wo...
13/03/2024

អបអរសាទរ កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ World Super-4 Championship ( Grand-Final 72Kg )

ទីក្រុងហុងកុង ប្រទេសចិន ថ្ងៃទី១២ មីនា ២០២៤

#កម្ពុជា #សន្តិភាពនៅកម្ពុជា

 #ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយសៀមរាប ៖ឧកញ៉ា ឡេង ...
12/03/2024

#ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ

សៀមរាប ៖ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិ
និយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងន
គរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
នេះនៅខេត្តសៀមរាប។
https://t.me/VIBOLNews/238?single

 #ពត៌មាន ក្តៅៗ
09/01/2024

#ពត៌មាន ក្តៅៗ

 #ដល់ថ្ងៃរកភួយសាច់ទៀតហើយ
05/01/2024

#ដល់ថ្ងៃរកភួយសាច់ទៀតហើយ

19/12/2023

#ត្រៀមៗភួយទាំងគ្នាសម្រាប់អ្នកអត់គូរ #អ្នកមានគូរចង់ទៅខេត្តណា #អ្នកអត់គូររកសេវាកម្មភួយសាច់

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពី “ការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”
13/09/2023

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពី “ការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”

សេចក្តីសម្រេចស្តីពី "ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី" #ហ៊ុនម៉ាណែត    #កម្ពុជា  https://t.me/VIBOLNews/236?...
25/08/2023

សេចក្តីសម្រេចស្តីពី "ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី"

#ហ៊ុនម៉ាណែត #កម្ពុជា

https://t.me/VIBOLNews/236?single
👉ដើម្បីទទួលព័ត៌មានថ្មីៗ សូម Join VIBOL News (https://t.me/VIBOLNews)

មកស្គាល់តំណាងរាស្រ្តខេត្តកំពង់ឆ្នាំងដែលជាប់ឆ្នោតអាណត្តិទី៧នេះhttps://t.me/VIBOLNews/235
21/08/2023

មកស្គាល់តំណាងរាស្រ្តខេត្តកំពង់ឆ្នាំងដែលជាប់ឆ្នោតអាណត្តិទី៧នេះ
https://t.me/VIBOLNews/235

ផ្លូវជាតិលេខ ៧៦ ស្នួល-រតនគិរី ( ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ) បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃទ...
07/08/2023

ផ្លូវជាតិលេខ ៧៦ ស្នួល-រតនគិរី ( ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ) បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

https://t.me/VIBOLNews/227?single

👉ដើម្បីទទួលព័ត៌មានថ្មីៗ សូម Join VIBOL News (https://t.me/VIBOLNews)

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិក...
07/08/2023

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

https://t.me/VIBOLNews/215?single

👉ដើម្បីទទួលព័ត៌មានថ្មីៗ សូម Join VIBOL News (https://t.me/VIBOLNews)

សម្ដេច ក្រឡាហោម ស ខេង៖ ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ក្រុមប្រឆាំងគ្មានឥទ្ធិពលចំពោះគណបក្សប្រជាជនកម្ពុជាhttps://t.m...
04/08/2023

សម្ដេច ក្រឡាហោម ស ខេង៖ ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ក្រុមប្រឆាំងគ្មានឥទ្ធិពលចំពោះគណបក្សប្រជាជនកម្ពុជា
https://t.me/VIBOLNews/213?single

 #ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី  #ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី_ព្រះក...
30/07/2023

#ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី #ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី
_

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា #មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសឯកឧត្តម ជា ចាន់តូ ។
មុនទទួលបានការតែងតាំងនេះ លោកជំទាវ ជា សិរី មានតួនាទីជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

[BREAKING NEWS]  សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដី ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣...
26/07/2023

[BREAKING NEWS] សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដី ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដី អស់រយៈពេល ២.២១៤សប្ដាហ៍ បើគិតជាខែ៤៦៣ខែ បើគិតជាឆ្នាំ៣៨ឆ្នាំ៧ ខែ ៨ថ្ងៃ និងគិតជាថ្ងៃ ១៤.0៩៩ថ្ងៃ ដែលនេះ ជាពេលវេលាធ្វើជានាយករដ្ឋមន្រ្ដីវែងជាងគេនៅលើពិភពលោក។

សេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដ...
19/07/2023

សេចក្តីជូនដំណឹង
រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕

សម្តេចតេជោ អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោមសម្ដេច​តេជោ​:​ ប៉ុន្មានថ្...
10/07/2023

សម្តេចតេជោ អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម

សម្ដេច​តេជោ​:​ ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

ចង់ដឹងអំពីគុណភាពសេវាទូរសព្ទ និងអុីនធឺណិតរបស់អ្នកមែនទេ?តោះ! ទាញយក MPTC Speed Test ម្នាក់មួយ ដើម្បីជួយលើកកម្ពស់គុណភាពសេវាទ...
15/06/2023

ចង់ដឹងអំពីគុណភាពសេវាទូរសព្ទ និងអុីនធឺណិតរបស់អ្នកមែនទេ?

តោះ! ទាញយក MPTC Speed Test ម្នាក់មួយ ដើម្បីជួយលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែប្រសើរ

កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ ងាយស្រួលប្រើ និងទទួលបានលទ្ធផលច្បាស់អំពី គុណភាពសេវាទូរសព្ទ និងអុីនធឺណិត ល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) និង មុខងារជាច្រើនទៀត។

ដើម្បីទាញយក សូមចូលតំណភ្ជាប់ខាងក្រោម៖

✅សម្រាប់ Android: https://play.google.com/store/apps/details?id=com.samknows.mptc

✅សម្រាប់ iOS: https://apps.apple.com/kh/app/mptc-speed-test/id1597737736

 #រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករកម្មការិនី និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ (ថ្ងៃទី២២- ២៣ -២៤  ខែកក្កដា ឆ្ន...
04/06/2023

#រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករកម្មការិនី និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ (ថ្ងៃទី២២- ២៣ -២៤ ខែកក្កដា ឆ្នាំ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ

 #ចូលរួមអបអរសាទរ❤️🤝🇰🇭 ក្រោយចប់ព្រឹត្តិការណ៍ SEA Games ឥឡូវនេះ កម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំម...
18/05/2023

#ចូលរួមអបអរសាទរ❤️🤝🇰🇭 ក្រោយចប់ព្រឹត្តិការណ៍ SEA Games ឥឡូវនេះ កម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំមួយទៀត គឺកីឡាយុវជនអាស៊ីលើកទី ៥ (The 5th Asian Youth Games 2029) ដែលទទួលស្គាល់ដោយ អូឡាំពិក ហើយមាន ៤៥ ប្រទេសចូលរួម🙏🏻❤️🇰🇭

សេចក្តីជូនដំណឹង ស្តីពីការបើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ...
05/05/2023

សេចក្តីជូនដំណឹង ស្តីពីការបើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

 #ក្រុមហ៊ុនចិននឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ ក្រុមហ៊ុនសាជីវកម្មស្ពាន និ...
28/03/2023

#ក្រុមហ៊ុនចិននឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើអភិបាលក្រុង/ខេត្តដែលស្ថិតនៅលើតម្រាយផ្លូវជួយសហការគាំទ្រដល់ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប នេះផង។

ក្រុង/ខេត្តដែលជាប់នឹងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួមមាន៖ ក្រុងភ្នំពេញ, ខេត្តកណ្ដាល, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, និងខេត្តសៀមរាប៕

https://t.me/VIBOLNews

 #សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស
28/03/2023

#សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស

ឯកឧត្តម​ ហ៊ុន​ ម៉ានី៖​ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួន...
20/03/2023

ឯកឧត្តម​ ហ៊ុន​ ម៉ានី៖​ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ព...
09/03/2023

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងនឹងចូលរួមផ្តល់ឱកាសការងារប្រមាណ ១៥០០កន្លែង

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង បំពេញបេសកកម្មចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធ និងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប។

ការរៀបចំឱ្យមានជាកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ។

សូមជម្រាបជូនដែរថា៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស៕

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើតទំព័រហ្វេសប៊ុក (page) ក្លែងក្លាយ ដោយប្រើប្...
03/03/2023

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើតទំព័រហ្វេសប៊ុក (page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបង្កចលាចលក្នុងសង្គម។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីទំព័រហ្វេសប៊ុកក្លែងក្លាយខាងលើ។ ដោយឡែក ម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និងលុបចោល នូវទំព័រហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

 #រាជរដ្ឋាភិបាល៖ ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារhttps://t.me/VIBOLNews/173?...
03/03/2023

#រាជរដ្ឋាភិបាល៖ ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ

https://t.me/VIBOLNews/173?single

👉ដើម្បីទទួលព័ត៌មានថ្មីៗ សូម Join VIBOL News (https://t.me/VIBOLNews)

យោងតាមព័ត៌មានពីបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បានទម្លាយឲ្យដឹងថា ភ្នាក់ងារសម្ងាត់ CIA ពីររូបគឺលោក ម...
01/03/2023

យោងតាមព័ត៌មានពីបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បានទម្លាយឲ្យដឹងថា ភ្នាក់ងារសម្ងាត់ CIA ពីររូបគឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

Facebook ដដែលនោះបានរៀបរាប់ទម្លាយព័ត៌មានយ៉ាងដូច្នេះថា៖ «ដំណឹងពីបរទេស ! ក្នុងពេលនេះជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសំងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

 #ខេត្តកំពង់ឆ្នាំង, ថ្ងៃពុធ ទី០១ មីនា ២០២៣ពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា នៃទីបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគ...
01/03/2023

#ខេត្តកំពង់ឆ្នាំង, ថ្ងៃពុធ ទី០១ មីនា ២០២៣

ពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា នៃទីបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភព÷

#ហ៊ុនម៉ាណែត
#កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកា ១០លាន រៀល ទៅម្ចាស់ក្ងោក។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀង នាយក...
01/03/2023

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកា ១០លាន រៀល ទៅម្ចាស់ក្ងោក។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀង នាយករងខុទ្ទកា ល័យ សម្តេចតេជោ ប្រាប់បណ្តាញព័ត៌មាននៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក សេង ទៀង បានបញ្ជាក់ទៀតថា ថវិកាជាអំណោយរបស់សម្តេចតេជោ ត្រូវបានលោកទាក់ទងលោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់ ហើយ។ បើតាមលោក សេង ទៀង ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ។

សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់ មានចំនួន ប្រមាណ ២០ក្បាល។

👉ដើម្បីទទួលព័ត៌មានថ្មីៗ សូម Join VIBOL News (https://t.me/VIBOLNews)

28/02/2023

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបន្ទាន់ឲ្យយកសត្វក្ងោក ជូនទៅម្ចាស់វិញដល់ផ្ទះនៅខេត្តកំពង់ឆ្នាំង, ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖ https://t.me/VIBOLNews/147

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។

ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូចគ្នាដែរនេះ។

សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»៕

Address

Mong Barang
Kampong Chnang
04204

Alerts

Be the first to know and let us send you an email when VIBOL News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VIBOL News:

Videos

Share