20/09/2022
ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម កែវ ពៅ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកកំពង់លែង ទទួលបន្ទុកឃុំកំពង់ហៅ និងលោក ឆាយ លាភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកំពង់ហៅ បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះមូលដ្នានឃុំកំពង់ហៅចំនួន ៣០ រូប ចូលរួមពិធីកាន់បិណ្ឌវេនទី៩ ចំនួន ០៥វត្ត ក្នុងឃុំកំពង់ហៅមាន វត្តពោធិ៍អណ្តែត , វត្តថ្មី(ហៅវត្តកំពង់បឹង) , វត្តកោះក្អែក , វត្តភ្នំទេពីគិរីធម្មបាល , វត្តដូនវៀត ។
ក្នុងពិធីកាន់បិណ្ឌទី៩នេះ ឯកឧត្ដម និងក្រុមការងារ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ព្រមទាំងបានរៀបចំប្រារព្ធពិធីតាមបែបសាសនា រាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់ក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ្រឹស្តសករាជ ២០២២ នេះ ឯកឧត្តម បានបួងសួងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន សំបូរសប្បាយ និងមានសុវត្ថិភាពក្នុងពេលធ្វើដំណើរ ។
បច្ច័យវេរប្រគេនព្រះសង្ឃចំនួន ០៥វត្ត រួមមាន៖
- បច្ច័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៤,០០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្ដមបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្ដម កែវ ពៅ ចំនួន ៥៣០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ២,៦៣០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារភូមិ ឃុំ ស្រុក ខេត្ត ចំនួន ១,៤៨០,០០០ រៀល
បច្ច័យសរុបរួមចំនួន ៩,៦៤០,០០០ រៀល
១. វត្តថ្មី (វត្តកំពង់បឹង)
- បច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១,០០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្តម កែវ ពៅ ចំនួន ៤៣០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ៥៥០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារខេត្ត ស្រុក ឃុំ និងភូមិចំនួន ២៥០,០០០ រៀល
បច្ច័យសរុបចំនួន ២,២៣០,០០០ រៀល
២. វត្តពោធិ៍អណ្ដែត
- បច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១,០០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្តម កែវ ពៅ ចំនួន ១០០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ៥៧០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារខេត្ត ស្រុក ឃុំ និងភូមិចំនួន ៤១០,០០០ រៀល
បច្ច័យសរុបចំនួន ២,០៨០,០០០ រៀល
៣.វត្តដូនវៀត
- បច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១,០០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្តម កែវ ពៅ ចំនួន ១០០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារខេត្ត ស្រុក ឃុំ និងភូមិចំនួន ២៣០,០០០ រៀល
បច្ច័យសរុបចំនួន ១,៧៣០,០០០ រៀល
៤. វត្តភ្នំទេពីគិរីធម្មបាល
- បច្ច័យរបស់ ឯកឧត្ដមបណ្ឌិត សឹង សំណាង ៥០០,០០០ រៀល
- បច្ច័យរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារខេត្ត ស្រុក ឃុំ និងភូមិចំនួន ៤០០,០០០ រៀល
បច្ច័យសរុបចំនួន ១,៩០០,០០០ រៀល
៥. វត្តកោះក្អែក (ភូមិកោះក្អែក)
- បច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១,០០០,០០០ រៀល
- បច្ច័យរបស់ លោក ឆាយ លាភា ចំនួន ៥០០,០០០ រៀល
- បច្ច័យរបស់ក្រុមការងារខេត្ត ស្រុក ឃុំ និងភូមិចំនួន ១៩០,០០០ រៀល
បច្ច័យសរុបចំនួន ១,៦៩០,០០០ រៀល