ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្តល់ទំនុកចិត្តជូនលោកអ្នកជានិច្ច

16/08/2024
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ដោយកី្តស្រឡាញ់ នឹករលឹក ដល់បុគ្គលមានស្នាដៃ ជួយកសាង និងអភិវឌ្ឍន៍នៅមូលដ្ឋានឃុំត្រពាំងគរ លោក ...
07/08/2024

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤

ដោយកី្តស្រឡាញ់ នឹករលឹក ដល់បុគ្គលមានស្នាដៃ ជួយកសាង និងអភិវឌ្ឍន៍នៅមូលដ្ឋានឃុំត្រពាំងគរ លោក ឆាយ វ៉ាន់ស៉ី ប្រធានក្រុមប្រឹក្សាស្រុក លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ លោកមេឃុំត្រពាំងគរ ក្រុមប្រឹក្សាឃុំ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញទៅសួរសុខទុក្ខ លោក តេង សេង អតីត មេឃុំត្រពាំងគរ ដែលកំពុងមានជំងឺប្រចាំកាយ ដោយបាននាំយកនូវអំណោយមានសំភារៈ គ្រឿងឧបភោគបរិភោគ និងថវិការ មួយចំនួនផងដែរ ។

06/08/2024
04/08/2024

អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៤​ ស្អែកនេះ​។

#❤️ 🇰🇭 ❤️

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជ...
26/06/2024

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា បានចាត់ លោក អូត ឈាងលី អភិបាលនៃគណ:ស្រុកជើងព្រៃ និងលោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ឲ្យនាំយកអំណោយ រួមមាន: -អង្ករ៥០គីឡូ -ត្រីខ៣ឡូ -ទឹកស៊ីអ៉ីវ ០១ យួរ -ទឹកត្រី ០១យួរ -ប៊ីចេង១កញ្ចប់ -តង់ខៀវចំនួន ១ និងថវិកាចំនួន ៧០០.០០០ រៀល ទៅឧបត្ថម្ភដល់គ្រួសារភ្លើងឆេះផ្ទះ ឈ្មោះ កែវ អូន ភេទស្រី អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិអារក្ស ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

-------------->*

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នា ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ...
18/06/2024

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នា ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ 💙

>

01/06/2024

អបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា

សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែរក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា៕

14/04/2024

អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះគ្រប់ៗគ្នា៕

ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្ស...
10/04/2024

ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង បានដឹកនាំក្រុមការងា មាន:
-លោក សេង ពៅ អនុប្រធានក្រុមការងារ
-លោក សុខ ឈុនហេង អនុប្រធានក្រុមការងារ
-លោក ឡូយ ចាន់ឡែន
-លោក រស់ ឈុន
-លោក ម៉ូវ ប៊ុនធឿន
-លោក ជឿង ហាវ
-លោក ផាង ពិសិដ្ឋ
-លោកប្រធានគណៈកម្មាធិការបក្សឃុំ
-លោកសមាជិកក្រុមប្រឹក្សាឃុំ
-លោកប្រធានយុវជនគណបក្សឃុំ
-លោកមេភូមិ អនុភូមិ និងសមាជិក
បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ អតីតមេភូមិ -អនុភូមិ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចំនួន ១០ គ្រួសារ ដោយ ១គ្រួសារ ទទួលបាន ៖
អង្ករ ទឹកក្រូច ទឹកផ្លែឈើ នំ ១ ធុង និងថវិការមួយចំនួនផងដែរ។

*ក្នុងនោះដែរ លោក ខាត់ សុខន
-បានចូលជួយឧបត្ថមរៀបចំស្នាក់ការគណបក្សឃុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-បានឧបត្ថម្ភ ធុងបាស ចំនួន ៤ភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-បានឧបត្ថម្ភ ជាងសំណង់ និងក្មេងកើតគ្រុនឈាម
-បានឧបត្ថម្ភ ក្រុមការងារគណបក្សមូលដ្ឋានឃុំ គោករវៀង ក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខនេះ។

09/04/2024

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។
ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖

១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។

៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។

៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។

យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕

Following a series of slanderous reports about the presence of Chinese troops at the Ream naval base, they now fabricate the story of the Techo Funan Canal, which falsely mentions that the canal will further facilitate the Chinese navy near the Vietnamese border even when the canal is still under construction.

Today I would like to remind friends or non-friends on the following points:

1. Cambodia needs Chinese troops for what?

2. Cambodia and Viet Nam are good neighbours and have good cooperation in all fields.

3. China and Viet Nam have good relations and are comprehensive strategic partners.

4. Why would Cambodia bring Chinese troops into its country, which violates the constitution? And why would China bring its troops to Cambodia, which is contrary to the principle of respect for Cambodia's independence?

5. In addition to Article 53 of the Constitution, which prohibits Cambodia from having foreign military bases on its territory, Article 55 clearly states that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be eliminated. This makes it clear that no agreement can be implemented if it is not in line with Cambodia's independence and sovereignty, as the Constitution has already been repealed.

6. The Techo Funan Canal purely serves socio-economic benefit as it provides more waterways to the southwestern Cambodia additional to the existing transport routes along the Mekong River. This vital infrastructure facilitates agricultural activities by providing water for crop cultivation, is good for water management during the rainy season, and increases freshwater fish production, among other benefits.

This canal has no impacts on the flow of the Mekong River as it does not connect directly to the Mekong but rather to the Bassac River.

Measures such as sluice gates prevent freshwater from entering the sea, in adherence to the 1995 Mekong Agreement. We follow the 1995 Mekong Agreement. Please ask the Mekong River Commission because we have already informed the Mekong River Commission this agreement.

We call on you not to slander us in order to oppose China in accordance with the geopolitical strategy. We also think of our national interests just as you do, and it does not mean that your brains are better than us.
Fortunately, you were born in a rich country and we were born in a poor country. That’s why you look down on us.

ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤លោក​ ខាត់ សុខន អនុប្រធានក្រុមការងារគណប...
09/04/2024

ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤

លោក​ ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំផ្តៅជុំ
បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈកម្មាការសាងសង់សាលាបឋមសិក្សាចាំនាង អមដំណើរដោយ
-លោក ជា ធីរិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំផ្តៅជុំ
-លោក នួន ម៉េងហួរ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំផ្តៅជុំ
-លោកប្រធានគណៈកម្មាធិការបក្សឃុំ
-លោកសមាជិកក្រុមប្រឹក្សាឃុំ
-លោកប្រធានយុវជនគណបក្សឃុំ
-លោកនាយកសាលា លោកគ្រូ អ្នកគ្រូ
-លោកមេភូមិ អនុភូមិ និងសមាជិក
-លោកតា គណៈកម្មាការ និងប្រជាការពារភូមិ

*ក្នុងនោះដែរ​ លោក ខាត់ សុខន និងលោក ជា ធីរិទ្ធ បានជួយឧបត្ថម្ភ​ថវិការ​ សាងសង់សាលារៀន ចាំនាងផងដែរ។

*បន្ទាប់មកទៀត លោក ខាត់ សុខន និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ លោក សាត ថន សមាជិកក្រុមប្រឹក្សាឃុំផ្តៅជុំ ដែលទើបមកពីព្យាបាលជំងឺនៅមន្ទីរពេទ្យ ។

31/03/2024
15/03/2024

បន្ទាប់ពីបានបង្ហោះរូបថតប៉ុន្មានសន្លឹក
មានរូបថតមួយសន្លឹកនេះទាក់ទាញ
ការចាប់អារម្មណ៍ច្រើនជាងគេ។
តាមពិតខ្ញុំក៏ទើបបានឃើញរូបថតនេះដែរមិនដឹងថាអ្នកណាជាអ្នកថត?ថតនៅឆ្នាំណានិងនៅឯណា?។
សូមបងប្អូនដែលបានដឹងជួយប្រាប់ឬ
ជួយស្រាវជ្រាវឱ្យផង។
សូមអរគុណទុកជាមុន

នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាប្រធ...
17/02/2024

នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេចជូនដល់ក្រុមការងារចុះជួយភូមិ និងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានអ្នកចូលរួម៖ ប្រធានគណបក្សឃុំ អនុប្រធាន និងសមាជិក សមាជិការផងដែរ។

ថ្ងៃព្រហស្បតិ៍្ត​ ទី១៨​ ខែមករា​ ឆ្នាំ២០២៤លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជា...
19/01/2024

ថ្ងៃព្រហស្បតិ៍្ត​ ទី១៨​ ខែមករា​ ឆ្នាំ២០២៤

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

បានចុះ ពិនិត្យមើលដំណាំស្រូវប្រជាជពលរដ្ឋដែលរងការខូចខាត ដោយខ្វះទឹកស្រោចស្រព និងសម្របសម្រួលដោះស្រាយដោយដាក់ម៉ាសុីនបូកទឹកចំនួន ២គ្រឿង និងឧបត្ថម្ភថវិកាចំនួន ១.៥០០.០០០ រៀល ទិញប្រេងម៉ាស៊ូត ដើម្បីជួយសង្គ្រោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិឈូក និងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ លើដីចំនួន ៣៩ ហ.ត ។

បន្ទាប់ពីនោះមក លោក ខាត់ សុខន ប្រធានក្រុមការងារ
-បានចុះសាកសួរសុខទុក្ខលោក សេង គា អតីតយុទ្ធជន និងប្រពន្ធឈ្មោះ ហុង ទន ដែលមានជំងឺប្រចាំកាយត្រូវកាត់ម្រាមជើង ទីទ័លក្រដោយមានការខ្វះខាត លោក ខាត់ សុខន បានឧបត្ថម្ភថវិកាចំនួន ២០០$ ដើម្បីយកទៅព្យាបាលជំងឺ។


#រួមសុខ​ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:

នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំ...
13/12/2023

នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារមានកូនភ្លោះ៣នាក់ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយអំណោយរួមមានដូចខាងក្រោម៖
១-អង្ករ៥០គីឡូ
២-ទឹកដោះគោ២កេះធំ
៣-ក្រម៉ា២ សារ៉ុង២
៤-ស្កសរ៥គីឡូ
៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន ២០លានរៀល។
👉ដោយឡែកសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសពចំនួន ២០លានរៀល,ឯកឧត្តមអភិបាលខេត្តកំពង់ចាម ២លានរៀល,រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ សរុបថវិកាដែលទទួលបានចំនួន ៤៧,២០០,០០០រៀល។
✍សូមបញ្ជាក់ថាៈកម្មការីនីរោងចក្រខាលីនតុន ឈ្មោះ សូ សាវ៉ាន អាយុ៤០ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្រាល(វះកាត់) កូនភ្លោះប្រុស៣នាក់ នៅមន្ទីរពេទ្យកាល់មែ៉ត ប៉ុន្តែជាអកុសលក្រោយពីសម្រាលកូនរួច ម្តាយក៏បានទទួលមរណភាព និងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ គឺស្លាប់ដោយជំងឺបេះដូង។

ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៣លោក ខាត់ សុខន ជាអនុប្រធានក្រុមការងារ...
03/12/2023

ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៣

លោក ខាត់ សុខន ជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ចុះជួយ ឃុំផ្តៅជុំ​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ វឌ្ឍនភាពការងារខែវិច្ឆិកា​ និងលើកទិសដៅអនុវត្តន៍ការងារបន្ត ដែលមានសមាសភាពចូលរួម​ :
-លោកប្រធាន-អនុប្រធានគណៈកម្មាធិការបក្សឃុំ
-លោកប្រធាន-អនុប្រធាន សាខាបក្សភូមិ សរុប ៣៥ នាក់។

ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣-----------លោក ខាត់ សុខន អនុប្រធា...
07/11/2023

ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣

-----------

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំផ្តៅជុំ បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសិកា ជឹម ពៅ ត្រូវជាម្តាយ លោក ជួន ឃន អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាឃុំផ្តៅជុំ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អមដំណើរដោយលោកប្រធានគណៈកម្មាធិការបក្សឃុំ លោកមេភូមិ និងក្រុមការងារ ។
ក្នុងនោះដែរ
-លោក ខាត់ សុខន បានចូលបុណ្យ ថវិកាមួយចំនួន និងទេយ្យវត្ថុ មានទឹកសុទ្ធ ទឹកក្រូច
-លោក សេង ពៅ និងលោកស្រី តែ សេងលាភ ម្ចាស់រោងម៉ាស៊ីន កិនស្រូវ សេក មាស ចូលបុណ្យសព អង្ករ ៥០ គ.ក ចំនួន ១ បាវ។

សូមជូនបុណ្យ ដល់ បង ប្អូន ប្រិយមិត្តទាំងអស់ ផងដែរ🙏🙏

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ...
02/11/2023

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង បានអញ្ជើញចុះសួសុខទុក្ខប្រជាជន ០១គ្រួសារ ឈ្មោះ សន ចាន់ ប្រពន្ធឈ្មោះ នួន សំបូរ នៅភូមិឈូក ឃុំគោករវៀង រងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះអស់សង្ក័សីចំនួន១៥សន្លឹកធំ កាលពីយប់ថ្ងៃទី ០១ ១១ ២០២៣។
ក្នុងនោះដែរលោក ខាត់ សុខន បានជួយឧបត្ថម្ភថវិកាមួយចំនួន ដើម្បីទិញសង្ក័សីប្រក់ផ្ទះឡើងវិញ។

នៅព្រឹកថ្ងៃទី12 10 2023 លោក ខាត់ សុខន អនុប្រធានទី១អចិន្រ្តៃយ៍ និងលោកអនុប្រធានក្រុមកាងារចុះជួយឃុំផ្ដៅជុំ រួមដំណើរដោយលោក ជ...
12/10/2023

នៅព្រឹកថ្ងៃទី12 10 2023
លោក ខាត់ សុខន អនុប្រធានទី១អចិន្រ្តៃយ៍ និងលោកអនុប្រធានក្រុមកាងារចុះជួយឃុំផ្ដៅជុំ រួមដំណើរដោយលោក ជិន ហ៊ុំអភិបាលរងស្រុក និងសហការី ក្រុមការងារ អាជីវករ បានចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ នៅតាមវត្តនានាក្នុងឃុំផ្ដៅជុំ ចំនួន៣វត្ត រួមមានៈ
1/វត្តមុសិខារាម ផ្ដៅជុំ
2/វត្ត មនោព្រហ្ម
3/វត្ត ត្នោតទុំ

* ក្នុងមួយវត្តៗរួមមាន
-ទឹកក្រូច5កេះ
-ទឹកសុទ្ធ 4កេះ
-មីម៉ាម៉ា 1កេះ
-នំធុង1ធុងកាហ្វេ3កញ្ចប់
-ផ្លែឈើរ1កន្ត្រក
-ចង្ហាន់ ១ ស្រាក់
-ថវិកាកសាង ១.៧០០.០០០ រៀល ។

ថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣លោក ខាត់ សុខន អនុប្រធានក្រុមការងារគណ...
08/10/2023

ថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣

លោក ខាត់ សុខន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង និងភរិយា បានអញ្ជើញចូលរួមវេនបិណ្ឌ ទី៩ ចំនួន ២ វត្ត គឺនៅវត្តប្រាសាទទួលបារមី (ទទោល ) និង វត្តបទុមារាម ( វត្តឈូក ) ជាមួយលោក ជិន ហ៊ុំ និងភរិយា លោក សេង ពៅ និងសហការី ។

ក្នុងនោះដែរ លោក ខាត់ សុខន និងសហការី ចូលរួមកសាង:
១. វត្តប្រាសាទទួលបារមី (ទទោល )
-បច្ច័យកសាង
-ជួយអកកេះ
-គ្រឿងឧបភោគបរិភោគ

២.វត្តបទុមារាម ( វត្តឈូក )
-បច្ច័យកសាង
-ជួយអកកេះ
-គ្រឿងឧបភោគបរិភោគ
-ជួយកសាងផ្លូវ ស៊ីម៉ង់ត៍ ១០ តោន។

Address

ផ្លូវជាតិលេខ ៦A, ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ
Kampong Cham

Telephone

+85587444421

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម:

Videos

Share


Other Social Media Agencies in Kampong Cham

Show All