បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

ថ្ងៃអង្គារ ៨ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម...
30/09/2025

ថ្ងៃអង្គារ ៨ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំមេបញ្ជាការរង និងជានាយសេនាធិការ អញ្ជើញចូលរួម កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម។

ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម ( សាលប្រជុំធំ )។

ថ្ងៃចន្ទ ៧ កើត ខែអស្សុជ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេ...
29/09/2025

ថ្ងៃចន្ទ ៧ កើត ខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម មហាសន្និបាតវិសាមញ្ញតំណាងសហគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ស្ថិតនៅ ទីស្ដីការក្រសួងមហាផ្ទៃ។

ថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេ...
27/09/2025

ថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយទាហាននៃកងរាជអាវុធហត្ថខេត្តដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន ៣រូប រួមមាន ÷
១.លោកវរសេនីយ៍ត្រី ចាន់ វឌ្ឍនៈ
- អង្ករ ០២បេ
- មី ០១កេស
- ទឹកសុទ្ធ ០២កេស
- ថវិកាចំនួន ៤០០,០០០រៀល
២.លោកវរសេនីយ៍ត្រី ខាយ រិន
- អង្ករ ០២បេ
- មី ០១កេស
- ទឹកសុទ្ធ ០២កេស
- ថវិកាចំនួន ៤០០,០០០រៀល
៣.លោកវរសេនីយ៍ត្រី សុខ ចំរើន
- អង្ករ ០២បេ
- មី ០១កេស
- ទឹកសុទ្ធ ០២កេស
- ថវិកាចំនួន ៤០០,០០០រៀល
ដើម្បីកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ។

-អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិ...
27/09/2025

-អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទលើ្មសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្កកំពង់ចាម ៖
👉លទ្ធផល ៖ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
+ វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៍សថ្លា សរុបចំនួន ១៦កញ្ចប់ (ធំ៤ តូច១២ ) ទម្ងន់សរុប ៤៧.៧២ ក្រាម ថ្លឹងទាំងសម្បកថង់ ។
-ជញ្ជីងថ្លឹងថ្នាំអេឡិចត្រូនិច ០១ គ្រឿង ។
-បារីអេឡិចត្រូនិចម៉ាកយ៉ូស មួយចំនួន ។
-ឧបករណ៍សេពគ្រឿងញៀន មួយចំនួន ។
-ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ។
-ម៉ូតូ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ថ្ងៃសុក្រ ៤ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម ...
26/09/2025

ថ្ងៃសុក្រ ៤ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈកម្មវិធី ZOOM ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ស្ថិតនៅសាលប្រជុំបន្ទប់ Video conference សាលាខេត្ត។

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំរោង សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេប...
25/09/2025

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំរោង សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំ ពង្រឹងលើការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ។
សមាសភាពអញ្ជើញចូលរួម÷
មេបញ្ជាការរង
ប្រធានមន្ទីរ
នាយការិយាល័យ
និងនាយ នាយរងចំណុះមន្ទីរ ។

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេង...
25/09/2025

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និសិ្សតជ័យលាភី នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម។

ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងនិស្សិត នៅសាលមជ្ឈមណ្ឌលសន្តិភាព ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២១ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេ...
21/09/2025

ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី២១ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌទី១៤ នៅវត្តជោតនារាម (ហៅវត្តគរ) ស្ថិតក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបាននាំយកបច្ច័យនិងទេយ្យទានទៅប្រគេនព្រះសង្ឃរួមមាន ៖
-អង្ករ ០២បេ
-សាដក ០១ឈុត
-មីចំនួន ២០កេស
-ទឹកបរិសុទ្ធចំនួន ២០កេស
-ទឹកក្រូចចំនួន ២០កេស
-បច្ច័យកសាងវត្ត ចំនួន៤,០០០,០០០រៀល
-បច្ច័យរាប់បាត្រ ថវិកាចំនួន ១,៧០០,០០០រៀល
-ជូនលោកតាលោកយាយ ថវិកាចំនួន ១,៦០០,០០០រៀល
-គណៈកម្មការវត្ត ថវិកាចំនួន ៥០០,០០០រៀល
-ប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពារ ថវិកាចំនួន ៥០០,០០០រៀល ។
សរុបថវិកាអស់ ១០,៤០០,០០០រៀល ។

ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។  លោកឧត្ដមសេនីយ៍ត្រី ថេង ...
18/09/2025

ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងពិនិត្យវាយតម្លៃ អង្គភាព និងបុគ្គលឆ្នើម ដើម្បីស្នើសុំប័ណ្ណសរសើរ លិខិតសរសើរជូនបុគ្គលដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២៥។
សមាសភាពអញ្ជើញចូលរួម÷
លោកមេបញ្ជាការរង និងជានាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ នាយលេខាធិការដ្ឋាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ។

ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេ...
18/09/2025

ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីដាំផ្កាជើងគោដើម្បីលម្អនៅតាមបណ្ដោយផ្លូវជាតិលេខ៧។

ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ស្ថិតនៅស្ពានអន្លង់ជ្រៃ(ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ) ភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ។

ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេប...
17/09/2025

ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨។

ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ស្ថិតនៅ សាលាខេត្តកំពង់ចាម( សាលសន្និសីទ )។

ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។    លោកឧត្ដមសេនីយ៍ត្រី ថេង ឆេង...
16/09/2025

ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ស្ថិតនៅគេហដ្ឋាននៃសព ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

Address

Kâmpóng Cham

Website

Alerts

Be the first to know and let us send you an email when បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share