សហគមន៍អន្លង់តាអួរ បង្រៀនស្រ្តីមេផ្ទះ កែច្នៃត្រីទន្លេសាប ដើម្បីបង្កើនចំណូល
សហគមន៍អន្លង់តាអួរ បង្រៀនស្រ្តីមេផ្ទះ កែច្នៃត្រីទន្លេសាប ដើម្បីបង្កើនចំណូល
————————
ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅសហគមន៍នេសាទអន្លង់តាអួរ ភាគច្រើនជាអ្នកនេសាទ និងមួយចំនួនជាអ្នកបើកទូកទេសចរណ៍។ ដើម្បីបង្កើនចំណូលបន្ថែម សហគមន៍អន្លង់តាអួរ បានប្រមូលផ្តុំស្រ្តី ដែលទំនេរពីការងារផ្ទះ ចូលរួមកែច្នៃត្រី ទៅជាប្រហុក ផ្អក ម៉ាំ ត្រីងៀត វេចខ្ចប់ជាផលិតផលសម្រេច ដាក់លក់នៅផែសហគមន៍។ ចំណូលពីការលក់នេះ បានជួយដោះទាល់ជីវភាពគ្រួសារខ្លះៗផងដែរ។
ដោយ៖ ហេង ស្រីលីន
#សហគមនអេកូទេសចរណ៍អន្លង់តាអួរ
#ទន្លេសាប
#បាត់ដំបង
#ThmeyThmey25
#ThmeyThmey
អ្នកស្រី ម៉ារី ច្នៃត្រីងៀតពិសេស ដើម្បីឱ្យអ្នកហូបនឹកឃើញរសជាតិដើមរបស់ត្រី
អ្នកស្រី ម៉ារី ច្នៃត្រីងៀតពិសេស ដើម្បីឱ្យអ្នកហូបនឹកឃើញរសជាតិដើមរបស់ត្រី
អ្នកស្រី ឡឹប ម៉ារី ម្ចាស់សហគ្រាសកែច្នៃត្រីងៀត ត្រីហ្វីឡេ ត្រីឆ្អើរ និងប្រហុក យូនិកា លើកឡើងថា ការកែច្នៃត្រីងៀតពិសេស ដែលវះស្ដើងៗ និងប្រឡាក់អំបិល និងស្ករតិចៗ ដើម្បីឱ្យអ្នកទទួលទាននឹកឃើញដល់រសជាតិដើម។ ទោះផ្ដោតលើតម្រូវការទីផ្សារក៏ដោយ ក៏អ្នកស្រី ឡឹប ម៉ារី នៅតែគិតពីសុខភាពអ្នកទទួលទានផងដែរ។
ម្ចាស់អាជីវកម្មផលិតដាវ កាំបិត ដែលលក់សម្ភារឱ្យក្មេងទំនើង នឹងប្រឈមមុខផ្លូវច្បាប់
អ្នកនាំពាក្យ ព្រមានវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្មផលិតដាវ កាំបិត ដែលលក់សម្ភារឱ្យក្មេងទំនើង
==============
ភ្នំពេញ៖ ម្ចាស់អាជីវកម្មផលិតដាវ កាំបិត ឬអាវុធគ្រប់ប្រភេទ ដែលលក់សម្ភារឱ្យទៅក្មេងទំនើង នឹងប្រឈមមុខតាមផ្លូវច្បាប់។ នេះបើតាមលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលជាតិ ដែលបានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៦ មករា។
ក្នុងសន្និសីទសារព័ត៌មាននោះ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងជាច្រើននាក់ រួមមាន ក្រុមក្មេងទំនង រហស្សនាម ក្រុមធីមធូបមូស TM ,ក្រុមធីមគោកខ្សាច់ GK ,ក្រុមធីប ម្លុកតូច TM ,និងក្រុមធីម វត្តគីមសាន្ត WKS ។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា នៅក
លោកតា ឡាច រិ ជាបេក្ខជនចាស់ជាងគេចូលប្រកួតសំណេរអង្គរ
លោកតា ឡាច រិ ជាបេក្ខជនចាស់ជាងគេចូលប្រកួតសំណេរអង្គរ
ភ្នំពេញ៖ លោក ឡាច រិ អាយុ៨១ឆ្នាំ ជាបេក្ខជនសំណេរអង្គរ ដែលមានវ័យចាស់ជាងគេ ក្នុងចំណោមបេក្ខជនជាង១ពាន់អង្គ/នាក់។ លោកតា រិ ជាអតីតគ្រូបង្រៀននៅខេត្តបាត់ដំបង ដែលបានចុះឈ្មោះចូលប្រឡងសំណេរអង្គរជាមួយសមាជិកគ្រួសារ៣នាក់ទៀត។
ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
ដោយ៖ ផាត ដាណេ
សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថលថ្មីៗតាមរយៈ 012 900 132/081 699 329 ឬតេឡេក្រាម t.me/salesttn
ThmeyThmey Social Media:
Youtube: https://bit.ly/2RNzknr
Instagram: https://bit.ly/32QSFup
Twitter: https://bit.ly/3iTsTuS
Web: https://bit.ly/3hPEU3q
Facebook: https://bit.ly/2FGyvKY
Threads: https://bit.ly/44q1UPl
© All Rights Reserved & Copyrights by Thmey Thmey Digital Media (thmeythmey.com)
#thmeythmey
#thmeythmeynews
#cambodianess
#thmeythmey25
#trending
#cambodia
#ថ្មីៗ #សំណេរអង្គរ #សំណេរអង្គរលើកទី២
បុរាណវិទូ ពន្យល់លម្អិតពីប្រាសាទភ្នំក្រោម និងការងារអភិរក្សបុរាណស្ថានលើកំពូលភ្នំក្រោម
បុរាណវិទូ ពន្យល់លម្អិតពីប្រាសាទភ្នំក្រោម និងការងារអភិរក្សបុរាណស្ថានលើកំពូលភ្នំក្រោម
សៀមរាប៖ ព្រះបាទយសោវរ្ម័នទី១ ចូលចិត្តសាងសង់ប្រាសាទលើភ្នំខ្ពស់ៗ ដែលមានឥទ្ធិពលពីប្រាសាទបាគង ដោយព្រះបាទឥន្ទ្រវម៌្មទេវ (ឥន្ទ្រវរ្ម័ន ទី១)។ ប៉ុន្តែទម្រង់ប្រាសាទភ្នំនេះ គឺមានមុនសម័យអង្គរ មក ដែលមានប្រាសាទអកយំ និងប្រាសាទភ្នំរូង។ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ព្រះអង្គយកភ្នំខ្ពស់ ៗ ហើយសង់ប្រាសាទធំៗ ដែលមានខឿនច្រើន ជាន់ថ្នាក់ ជាងព្រះរាជាមុនៗ។ ព្រះបាទយសោវរ្ម័នទី១ ក៏ចាប់ចិត្តជាមួយភ្នំផ្សេងៗទៀត ដូចជា ភ្នំក្រោម ភ្នំបូក និងភ្នំដី។ ព្រះអង្គ ក៏បានសង់ប្រាសាទនៅលើកំពូលភ្នំទាំងនេះផងដែរ។
រដ្ឋបាលជលផល និងUNIDO បន្តគាំទ្រការកែច្នៃផលនេសាទ ដើម្បីសុវត្ថិភាពអ្នកបរិភោគ
រដ្ឋបាលជលផល និងUNIDO បន្តគាំទ្រការកែច្នៃផលនេសាទ ដើម្បីសុវត្ថិភាពអ្នកបរិភោគ និងតម្រូវការទីផ្សារ
«មរតកម្ហូបប្រពៃណីជាតិ» ផ្សារភ្ជាប់មុខម្ហូបខ្មែរ ពីបុរាណកាលដល់បច្ចុប្បន្ន
«មរតកម្ហូបប្រពៃណីជាតិ» ផ្សារភ្ជាប់មុខម្ហូបរបស់ប្រជាជាតិខ្មែរ ពីបុរាណកាលដល់បច្ចុប្បន្ន
ក្ដីស្រឡាញ់ចំពោះម្ហូបខ្មែរ ជំរុញឱ្យក្រុមការងារមាតុភូមិ ចងក្រងស្នាដៃសិល្បៈអរូបី គឺសៀវភៅ«មរតកម្ហូបប្រពៃណីជាតិ» ដែលជាបណ្ណសាររូបភាពម្ហូបចំនួន ៤៣៣មុខ។ កញ្ញា មាស ដាណា អ្នកស្រាវជ្រាវ និងរចនារូបភាពនៃសៀវភៅនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ព្រោះតែគុណតម្លៃ និងសេចក្តីស្រឡាញ់ចំពោះម្ហូបប្រពៃណីជាតិខ្មែរ បានជំរុញកម្លាំងចិត្តដល់ក្រុមការងារ ខិតខំប្រឹងប្រែង ស្រាវជ្រាវ ចងក្រងសៀវភៅនេះឡើង។
សៀវភៅ «លើសពីអង្គរ» រៀបរាប់រឿងរ៉ាវផ្សេងៗ ក្រៅពីប្រាសាទ លើទឹកដីអច្ឆរិយ
សៀវភៅ «លើសពីអង្គរ» រៀបរាប់រឿងរ៉ាវផ្សេងៗ ក្រៅពីប្រាសាទ លើទឹកដីអច្ឆរិយ
==============
សៀមរាប៖ «លើសពីអង្គរ» ជាវណ្ណកម្មថ្មីមួយ ដែលនឹងរៀបរាប់រឿងរ៉ាវផ្សេងៗ ក្រៅពីប្រាសាទ នៅលើទឹកដីយសោធរបុរ។ ដើមឈើ ទឹក បណ្ដាញផ្លូវគមនាគមន៍បុរាណ ប្រពៃណីនិងវប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗ គឺជាតួអង្គសំខាន់នៅក្នងសៀវភៅ«លើសពីអង្គរ»នេះ។
មនុស្សគ្រប់គ្នា ប្រាកដជាបានដឹង បានឮច្រើនហើយ ពីវត្តមាននៃប្រាសាទបុរាណ នៅលើទឹកដីអង្គរ។ ប៉ុន្តែពួកគេ ប្រហែលជាមិនសូវបានចាប់អារម្មណ៍ ពីវត្តមានដើមឈើ និងប្រព័ន្ធទឹកបុរាណ នៅក្បែរ និងជុំវិញប្រាសាទទាំងនោះឡើយ។ វត្តមានដើមឈើ និងប្រព័ន្ធទឹកទាំងនេះហើយ ដែលបានជួយជ្រោងឱ្យប្រាសាទដ៏ធំស្កឹមស្កៃ ឈរបង្អួតសម្រស់រាប់ពាន់ឆ្នាំមកនេះ។
សៀវភៅកម្រាស់៣០០ទំព័រនេះ ក៏បានរំលេចពីបណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ
សំរាមតាមទន្លេ មានប្រមាណ ៦០០លានតោនក្នុងមួយឆ្នាំ
សំរាមតាមទន្លេ មានប្រមាណ ៦០០តោនក្នុងមួយឆ្នាំ
ភ្នំពេញ៖ រដូវធ្លាក់ខ្យល់ត្រជាក់ ក្រុមការងារសម្អាតទន្លេ នៅតែបន្តសម្អាត និងប្រមូលសំរាមតាមទន្លេ ជារៀងរាល់ថ្ងៃ ៨ម៉ោងជានិច្ច ដល់៥ល្ងាច ដើម្បីសម្អាតសំរាមតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ លោក ហុង គីបូរ៉ា ប្រធានបេសកកម្ម អង្គការសំអាតទន្លេសមុទ្រ អះអាងថា ក្នុងមួយថ្ងៃសំរាមប្រមាណ ១-៥តោន ត្រូវបានក្រុមអ្នកសំរាមទន្លេសមុទ្ររើសតាមដងទន្លេនៅរាជធានីភ្នំពេញ ដើម្បីការការពារបរិស្ថាន និងធនធានក្នុងទឹក។
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖
ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
ដោយ៖ សែម ប្រាក់ដាវ និង សយ រតណ្ណៈវិសាល
សូមចុចចូលតេឡេក្រាមផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ t.me/thmeythmeymedia ដើម្បីទទួលបានព័ត៌មានរហ័ស និងសម្បូរបែប!
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានឌីជីថល
អ្នកផ្ទុកមេរោគអេដស៍ក៏មានសុខភាពល្អដូចមនុស្សធម្មតាដែរ បើព្យាបាលត្រឹមត្រូវ
——————
ភ្នំពេញ៖ មនុស្សជាច្រើនតែងគិតថា អ្នកដែលផ្ទុកមេរោគអេដស៍នឹងមានសុខភាពទ្រុឌទ្រោម និងឆាប់ស្លាប់។ ជុំវិញនេះ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា នាពេលបច្ចុប្បន្នការថែទាំ និងព្យាបាលលើអ្នកផ្ទុកមេរោគអេដស៍ មានភាពទំនើប ដោយអ្នកផ្ទុកមេរោគអេដស៍ក៏មានសុខភាពល្អដូចអ្នកធម្មតាដែរ បើព្យាបាលបានត្រឹមត្រូវ ។
ដេីម្បីឱ្យត្រីកែច្នៃខ្មែរមានស្ដង់ដារ និងមាននៅផ្សារទំនេីប
ស្រ្តីខ្មែរឥស្លាម ម៉ារី ព្យាយាមអភិវឌ្ឍន៍សមត្ថភាព ដេីម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ និងមាននៅផ្សារទំនេីប
ភ្នំពេញ៖ អ្នកស្រី ឡឹប ម៉ារី ម្ចាស់សហគ្រាស យូនីកា ដែលជាកន្លែងកែច្នៃត្រី ធ្វេីជាត្រីងៀត ត្រីហ្វីឡេ ត្រីឆ្អេីរ និងប្រហុក។ ម្ចាស់សហគ្រាសជាស្រ្តីរូបនេះ បានពង្រីកខ្លួន និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដេីម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ និងមាននៅផ្សារទំនេីប។
គ្រូៗសាលារាជបូណ៌ ចូលប្រកួត «សំណេរអង្គរ»
ធ្វើការក្នុងវិស័យអប់រំ និងស្រឡាញ់អក្សរសាស្ត្រជាតិ គ្រូៗសាលារាជបូណ៌ ចូលប្រកួត «សំណេរអង្គរ»
==========
សៀមរាប៖ ជាអ្នកដែលធ្វើការវិស័យអប់រំ និងស្រឡាញ់អក្សរសាស្ត្រជាតិ បណ្ដាលចិត្តគ្រូ បង្រៀនជាង ១០នាក់ នៃសាលាបឋមសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប នឹងចូលរួម ប្រកួតសរសេរតាមអានថ្នាក់ជាតិ នៅតំបន់អង្គរ «សំណេរអង្គរ»ឆ្នាំទី២ នៅស្ពានហាលប្រាសាទអង្គរវត្ត នៅថ្ងៃ១៩មករា ឆ្នាំ២០២៥។ ការចូលរួមរបស់គ្រូៗនៅពេលនេះ គឺដើម្បីបង្ហាញពីការគាំទ្រកម្មវិធីផង និងការបង្ហាញពីឆន្ទៈ គាំទ្រអក្សរសាស្ត្រជាតិពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏យូរអង្វែង។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ និងជាបេក្ខជនប្រកួត ដូចខាងក្រោម៖
ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
ដោយ