Love Life Story

Love Life Story ជីវិតជាទុក្ខ Finding true love is difficult, but it requires both physical and mental understanding, a rational understanding, and a reasonable reason for love.
(5)

Sacrifice requires sacrifice, and sacrifice must be worth a sacrifice. Then, if you give up without considering the price, you will inevitably suffer.

[…] កូនអើយ ចូលអោយសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវ...
08/05/2024

[…] កូនអើយ ចូលអោយសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវិតផ្សេងពីកូនទេតើ។ញញឹមហើយទទួលយកគ្រប់យ៉ាងទៅ រឿងរ៉ាវរបស់ជីវិតគឺបែបនេះហើយ អោយតែកូនច្បាស់ក្នុងចិត្តថា កូនមិនបានខុសលើគេទេនោះ គឺគ្រប់គ្រាន់ហើយ កូនត្រូវផ្តល់សេរីភាពអោយគេ កុំអោយគេយល់ថា គេមិនបានរស់នៅដើម្បីខ្លួនគេ ហើយមករស់នៅដើម្បីកូននោះ។
លោកពូ🙏🙏🙏

[…] គេរំជើបរំជួលនឹងរឿងបុរសម្នាក់ ហ៊ានសម្លាប់ខ្លួនដើម្បីនារីម្នាក់ដែលខ្លួនស្រលាញ់ តែចុងក្រោយនាងអត់ស្រឡាញ់ទេ ទាំងដែលកន្លងម...
07/05/2024

[…] គេរំជើបរំជួលនឹងរឿងបុរសម្នាក់ ហ៊ានសម្លាប់ខ្លួនដើម្បីនារីម្នាក់ដែលខ្លួនស្រលាញ់ តែចុងក្រោយនាងអត់ស្រឡាញ់ទេ ទាំងដែលកន្លងមកនាងចាយលុយបុរសនោះអស់ជាច្រើនម៉ឺនដុល្លារ ហើយលុយនោះជាញើសឈាមដែលបុរសនោះរកបាននិងចាយយ៉ាងសន្សំសំចៃ ក្នុងមួយថ្ងៃចាយស្ទើរតែមិនដល់ 5000រៀលផង។ ទីបំផុតនារីនោះបានប្រាប់ថាគេមិនបានស្រលាញ់រូបបុរសនោះឡើយ ដោយឈឺចិត្តពេក រូបគេក៏លោតទឹកសម្លាប់ខ្លួន ហើយមុនងាប់បានផ្តាំអ្នកដទៃថា ខ្លួនចង់ស៉ីនំ Macdonal ធ្វើអោយប្រជាជនចិនជាច្រើនអាណិតអាសូររូបគេ និងបានយកនំនោះមកសែនអោយនៅកន្លែងកើតហេតុ។ មនុស្សច្រើនណាស់គេរំជួលចិត្តថានោះជាការលះបង់ស្រលាញ់ពិតប្រាកដរហូតហ៊ានសម្លាប់ខ្លួន។ យើងគិតហេតុផលទៅមើល តើបុរសដែលមានឈ្មោះក្នុងហ្គេម អនឡាញថា Fat Cat នោះ ពិតជាបានស្រលាញ់នារីដែលស្គាល់គ្នាក្នុងហ្គេមអនឡាញដូចគ្នាដែរឬទេ? គឺទេ មិនបានស្រលាញ់នាងទេ។
-ចុះម៉េចបានជាគេហ៊ានអោយលុយដល់ទៅរាប់ម៉ឺនដុល្លារដល់នាង?
+ព្រោះគេចង់បាននាងមកស្អំបេះដូងខ្លួនប៉ុណ្ណោះ Fat Cat ស្រលាញ់ខ្លួនឯងទេ មិនបានស្រលាញ់នាងពិតទេ ស្រលាញ់គេដើម្បីខ្លួនឯងប៉ុណ្ណោះ។
-ហេតុអីបានថាស្រលាញ់ដើម្បីខ្លួនឯង?
+ព្រោះលទ្ធផលដែលFat Cat រំពឹងទុកគិតថាបានមកខ្លួននូវនារីដ៏ស្រស់ស្អាតម្នាក់ចូលមកក្នុងជីវិតខ្លួន ត្រូវបាននាងបដិសេធ ជាហេតុ FatCat ឈឺចិត្តជាខ្លាំង ព្រោះមិនបានដូចបំណង។ -មិចបានឈឺចិត្ត? ព្រោះអត់បានមកអញ។ នេះហើយជាស្នេហាអាត្មានិយមនៃមនុស្សដោយច្រើនលើលោកយល់ច្រឡំថាជាសេចក្តីស្នេហាពិត។

សេចក្តីស្រលាញ់ពិត គឺមើលឃើញតម្លៃគុណធម៌គួរអោយគោរពត្រង់ណាមួយ ទាញអោយចិត្តយើងចង់ចូលទៅជួយ មើលថែដោយមនោសញ្ចេតនា គ្មានចង់អោយគេតបមកវិញជាអ្វីមួយនោះទេ សូម្បីតែគេស្រលាញ់ខ្លួនវិញក៏ដោយ សូមតែម្យ៉ាងគឺតម្លៃគុណធម៌ ភាពស្មោះត្រង់ និងការផ្តល់អោយ តែបើអស់តម្លៃស្អីដែលយើងគោរពហើយ យើងមានតែការខកចិត្ត បែកគ្នាប៉ុណ្ណោះ គ្មានទេឈឺចិត្តរហូតទៅសម្លាប់ខ្លួនដើម្បីបញ្ចាក់ប្រាប់គេថាខ្លួនស្រលាញ់ លះបង់នោះ។

តើFat Catស្រលាញ់នាងត្រង់អ្វី? តើនាងនោះមានតម្លៃត្រង់ណាគួរអោយគោរពស្រលាញ់ទេ? គឺគ្មានទេ ផ្ទុយទៅនាងនោះជាស្រ្តីចរិតកន្រ្ទែតញី ឬហៅម្យ៉ាងថាមីញី គឺមិនមានភាពជាស្រីទេ មាយា រំអួយ រំអុក ចេះល្បិច រស់នៅមិនចេះខ្វល់នឹងទុក្ខនរណា គិតតែខ្លួនឯង ប្រយោជន៍សុខខ្លួនឯង ចិត្តតូចប៉ុនក្តិតម្ចុល តើត្រង់ណាជាគុណធម៌នាងនោះដែលទាក់ Fat Cat អោយស្រលាញ់? គឺគ្មានទាល់តែសោះ រូបជាមនុស្សតែចិត្តនាងដែលចេះល្បិច បោកលុយ Fat Cat ជាចិត្តនរកប្រេត គ្មានតម្លៃត្រង់ណាដែលគួរអោយស្រលាញ់ទេ។ ចុះ Fat Cat ដែលហ៊ានងាប់ដើម្បីនាងនោះ ស្រលាញ៉នាងត្រង់ណា? ក្រៅពីគុណធម៌ដែលនាងនេះគ្មានបន្តិចសោះនោះ គឺនាងនៅមានមួយចំនុចដែលទាក់ Fat Cat បាន នោះគឺ សម្បកជាមនុស្សដែលមានចិត្តនរកប្រេតកំពុងពួនសម្ងំ។ គឺនាងមានសម្បកជាស្រីស្អាត ទើបទាក់ Fat Cat អោយស្រលាញ់ និងផ្តល់លុយទៅបាន។ ឃើញទេ? Fat Cat មិនបានស្រលាញ់ចិត្តដែលជានាងទេ គឺរូបកាយឯណោះដែលគេស្រលាញ់ ដើម្បីបានកាយមកបម្រើអារម្មណ៍កាយរបស់ខ្លួន មិនមែនបម្រើអារម្មណ៍នៃចិត្តទេ។ លុះពេលមិនបានសម្បកកាយមកបម្រើសម្បកកាយរបស់ខ្លួន ក៏ទៅជាឈឺចិត្ត លោតទឹកសម្លាប់ខ្លួនទៅ។

តើគេស្រាលាញ់នាងមែនឬរហូតហ៊ានងាប់? អូ! ស្រលាញ់អត់ខ្វល់ពីមនុស្សដែលខ្លួនស្រលាញ់ថានឹងត្រូវជួបរឿងបែបណាទេក្រោយខ្លួនងាប់ផ្អើលប្រទេសនោះ? តើនាងនឹងត្រូវកើតទុក្ខ ឈឺចាប់ប៉ុណ្ណាដែលខ្លួនហ៊ានធ្វើដល់ថ្នាក់ហ្នឹង? ហ្នឹងឬស្រលាញ់? ក្រែងស្រលាញ់ចង់អោយមនុស្សដែលខ្លួនបានសុខឬ? ក្រែងស្រលាញ់សុខទុក្ខមនុស្សដែលយើងស្រលាញ់ធំជាងសុខទុក្ខរបស់ខ្លួនឬ? ហេតុអីបានជាស្រលាញ់បង្កការលំបាកអោយមនុស្សដែលខ្លួនស្រលាញ់ទៅវិញ?

សរុបមកទាំង Fat Cat ដែលហ៊ានងាប់ព្រោះមិនបានមកខ្លួន ព្រោះចង់បានសម្បកមកប​ម្រើអារម្មណ៍័សម្បករបស់ខ្លួន ក៏មិនបានស្រលាញ់នាង និងទាំងនារីដែលបោក Fat Cat នោះ ក៏នាងមិនបានស្រលាញ់ Fat Cat ដែរ ភាគីទាំងសងខាងគ្មានបានស្រលាញ់គ្នាទេ។ មនុស្សច្រើនណាស់បែកចែកមិនបានអារម្មណ៍ស្រលាញ់នេះ ហើយច្រើនទម្រង់ណាស់ដែលកើតចេញពីទម្រង់ស្នេហាអាត្មានិយមប្រភេទនេះ រហូតករណីជាច្រើនដែលកើតក្នុងពិភពលោកបូកទាំងខ្មែរយើងផង មានទាំងប្តីសម្លាប់ប្រពន្ធព្រោះប្រច័ណ្ឌពេក ប្រពន្ធសម្លាប់ខ្លួនព្រោះអន់ចិត្តនឹងប្តី ច្រើនរាប់មិនអស់ តែគឺស្ថិតតែក្នុងទម្រង់តែមួយគត់ គឺគេមិនយល់ថាអ្វីទៅជាស្នេហាពិតប្រាកដ? គេច្រឡំថាស្រលាញ់ដើម្បីបានមកខ្លួនជាក្តីស្រលាញ់ពិតប្រាកដ នោះហើយជាបញ្ហានៃមនុស្សទូទាំងពិភពលោកនោះ៕

ប្រភព: https://www.facebook.com/share/p/LpdwfHUPJP7SctMf/?mibextid=cR73hX

[…] ក្នុងទំនាក់ទំនងប្តីប្រពន្ធ បើអ្នកមិនអាចឈ្វេងយល់បាននូវសេចក្តីត្រូវការនៃអារម្មណ៍របស់ដៃគូអ្នកបានទេ ហើយលើសពីនេះទៀត​ អ្នក...
03/05/2024

[…] ក្នុងទំនាក់ទំនងប្តីប្រពន្ធ បើអ្នកមិនអាចឈ្វេងយល់បាននូវសេចក្តីត្រូវការនៃអារម្មណ៍របស់ដៃគូអ្នកបានទេ ហើយលើសពីនេះទៀត​ អ្នកមិនទាំងយល់នូវអត្ថន័យពិតនៃសេចក្តីស្នេហាថាមានន័យយ៉ាងម៉េចទៅទៀតផងនោះ នោះទំនាក់ទំនងបែបនេះ នឹងបង្កើតឱ្យអ្នកនូវភាពឯកោយ៉ាងធំធេងក្នុងជីវិតរបស់អ្នកជាងអ្នករស់នៅម្នាក់ឯង។

ប្រភព: https://www.facebook.com/share/p/nwwTddLaw85693GP/?mibextid=WC7FNe

03/05/2024

រឿងត្រឹមត្រូវពីរយ៉ាងដែលឪពុកម្តាយត្រូវអោយកូនៗដឹង៖
១. ធ្វើអោយកូនដឹងថាឪពុកម្តាយស្រលាញ់កូន
២. ធ្វើអោយកូនដឹងថាឪម៉ែមិនបានទេ បើកូនៗធ្វើខុស ខូច មិនបានដាច់ខាត។

លោកពូ🙏🙏🙏

ពូបើកFacebook មកពេលណា ឃើញតែស្រីៗទួញសោកចង់បានប្រុសស្មោះ លឺតែប្រុសស្មោះៗ ស្នេហ៍ពិតៗ ប៉ុន្តែដល់ពេលវាយកនុយទៅបិតទាញយកស្នេហ៍ពិ...
02/05/2024

ពូបើកFacebook មកពេលណា ឃើញតែស្រីៗទួញសោកចង់បានប្រុសស្មោះ លឺតែប្រុសស្មោះៗ ស្នេហ៍ពិតៗ ប៉ុន្តែដល់ពេលវាយកនុយទៅបិតទាញយកស្នេហ៍ពិតគឺតែងខ្លួនអោយស្អាត។ នេះជានុយទាក់ទាញអារម្មណ៍ភេទរបស់មនុស្សប្រុស មិនមែនមនោសញ្ចេតនាដែលមនុស្សត្រូវមានចំពោះគូស្នេហ៍ទេ វាប្រឹងបង្ហាញទ្រព្យសម្បត្តិ លុយឡាន វីឡា ប៉ុន្តែក្នុងចិត្តចង់បានស្នេហ៍ស្មោះ។ លុយឡាន វីឡាទាក់បានតែប្រុសៗសម្លឹងឃើញលុយ ឡានវីឡាស្រក់ទឹកមាត់ប៉ុណ្ណោះ នុយរបស់វាជានុយសម្រាប់ស្ទូចឈ្លើង ប៉ុន្តែក្នុងចិត្តវាសង្ឃឹមស្ទួចបានបង្កង តើនុយសម្រាប់ស្ទូចសត្វឈ្លើងយកទៅស្ទូចបង្កងយ៉ាងម៉េចទៅកើត? បិតនុយឈ្លើងអោយឈ្លើងរបស់វាស៊ីដូចជាតែងខ្លួនអោយស្អាត បង្ហាញថាខ្លួនមានលុយ មានឡាន មានវីឡា ដល់ពេលស្ទូចបានមកជាឈ្លើង វាស្រែកយំ ថាម៉េចក៏បានឈ្លើងអញ្ចឹង ម៉េចក៏មិនបានបង្កងសោះអញ្ចឹង? ម៉េចក៏មិនបានប្រុសស្មោះ បានតែប្រុសក្បត់ ដំបូងដៃនិយាយថាស្រលាញ់តែវាមួយទេ ធ្វើអ្វីគ្រប់យ៉ាងដើម្បីវា តែនៅទីបំផុតសុទ្ធតែប្រុសបោក គ្មានស្នេហ៍ពិតសោះ។ ឃើញរបៀបចង់បានរបស់វិញ្ញាណវិប្បយុត្តិទេ? គិតដល់វិញ្ញាណពួកវាពេលណា អាណិតបន្តិច ចង់សើចបន្តិច។ វាឆ្កួតរហូតដល់រលាយផែនដីរាប់ដងមិនឈ្នះហើយ គឺព្រោះតែរបៀបដោះស្រាយរបស់វិញ្ញាណដឹងបញ្រ្ចាសនៃពួកវាហ្នឹងឯង។

លោកពូ🙏🙏🙏

27/04/2024

ផ្តល់ ព្រោះ តម្លៃ .❤️❤️.
តម្លៃនៃដៃគូជីវិត មិនត្រូវបានកំណត់ដោយរូបរាង ចំណេះដឹង ឋានៈតួនាទីក្នុងសង្គម ទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានកំណត់ដោយតម្លៃ បុគ្គលដែលយើងបានផ្តល់ឲ្យ សាកសមជាដៃគូជីវិតយើង។
ស្រឡាញ់ត្រូវមើលថែ បើត្រូវគឺតាម តែបើខុសគឺណែនាំ នេះគឺស្រឡាញ់របៀបមនុស្សជា។
ជាដៃគូនឹងគ្នា គឺព្រៀបបាននឹងដៃទាំងសងខាងអញ្ចឹង ទាំងឆ្វេងទាំងស្តាំ ត្រូវចេះជួយគ្នាទៅមក ក្នុងការធ្វើការអ្វីមួយ គឺមិនអាចខ្វះគ្នាបានឡើយ។
យើងមិនបានកើតក្នុងត្រូលតែមួយទេ យើងមកពីទីផ្សេងគ្នា ដូចច្នេះការយល់គ្នាគឺជារឿងសំខាន់ណាស់ ដែលធ្វើឲ្យយើងកើតទំនុកចិត្តរវាងគ្នានិងគ្នា។
មិន​ថា​យើង​កើត​ក្នុង​ត្រកូល​អ្នកមាន ឬ​ក្រ​ទេ យើង​គួរតែ​រៀន​ចេះ​កសាង​គំនិត​ដូចគ្នា ដោយមាន​ចំណាប់អារម្មណ៍​ដូចគ្នា ទើប​យើងអាច​ដើរ​ទៅមុខ​ជាមួយគ្នា​បាន​។ មនុស្សយើងដែលបានកសាងឧបនិស្ស័យស្រដៀងគ្នា និងជួបគ្នានាថ្ងៃណាមួយ ហើយក៏អាចរាប់អានទាក់ទងគ្នា រួមគ្នាកសាងបង្កើតបានសមិទ្ធផលជាច្រើនជាមួយគ្នា។
🎯ប្រពន្ធល្អ គឺជាមិត្តល្អ♥️
ប្តីប្រពន្ធល្អ គឺជាមិត្តល្អ មិត្តល្អ គឺជាមិត្តអាចនិយាយគា្នបានគ្រប់រឿង តែបេីនិយាយមិនបាន គឺមិនមែនមិត្តល្អទេ ប្រពន្ធល្អ/ប្តីល្អ គឺមិត្តល្អនឹងហើយ “មិត្តដ៏ស្មោះត្រង់ គឺជាទ្រព្យដ៏មានតម្លៃដំបូងក្នុងជីវិតរបស់អ្នក” ។
ជា “ឧប្បនិស្ស័យ” ទើបធ្វើឱ្យយើងបានជួបគ្នា ឬស្គាល់គ្នា ឬបានធ្វើជាមិត្តនឹងគ្នា ឬជាបងប្អូននឹងគ្នា ឬជាប្ដីប្រពន្ធនឹងគ្នា។
យើងអាចរស់នៅជុំគ្នាគ្រប់ជាតិបាន
បើយើងយល់គ្នា ស្មោះត្រង់នឹងគ្នា មានមនោសញ្ចេតនា នឹកគ្នា មានអនុស្សារីយ៌ជាមួយគ្នា៕

ប្រភព: https://www.facebook.com/share/v/ix7LTD1LWv8CZGLt/?mibextid=KsPBc6

[…] វត្តមានខ្ញុំក្នុងជីវិតអ្នក មិនមែនទាមទារអ្វីពីអ្នកនោះឡើយ បើមានចិត្តទាមទារវាមិនមែនជាសេចក្តីស្នេហាទេ វត្តមានរបស់ខ្ញុំក្...
27/04/2024

[…] វត្តមានខ្ញុំក្នុងជីវិតអ្នក មិនមែនទាមទារអ្វីពីអ្នកនោះឡើយ បើមានចិត្តទាមទារវាមិនមែនជាសេចក្តីស្នេហាទេ វត្តមានរបស់ខ្ញុំក្នុងជិវិតអ្នក វាត្រូវតែបានជាទីពឹងដល់អ្នក រួមសុខ រួមទុក្ខនឹងអ្នក វាមិនអាចសោះឡើយ ដែលសេចក្តីស្នេហា មានម្នាក់កំពុងកើតទុក្ខ ម្នាក់ទៀតអាចសប្បាយបានធម្មតានោះវាត្រូវតែជាកាយ២វិញ្ញាណមួយ។ តែបើអវត្តមានខ្ញុំក្នុងជីវិតអ្នក វាបានទៅជាជួយអ្នកអោយស្រាលទុក្ខសោក ការឈឺចាប់ទៅវិញ នោះវត្តមានស្នេហានេះវាគ្មានតម្លៃ គ្មានន័យ មិនមែនជាសេចក្តីស្រលាញ់ទេ។ អវត្តមានខ្ញុំក្នុងជីវិតអ្នក វាជារឿងគួរធ្វើបំផុតហើយ អោយតែអ្នកបានសុខ វត្តមានខ្ញុំលែងសំខាន់ទៀតហើយ ខ្ញុំអាចធូរចិត្តហើយនឹងឃើញអ្នករស់យ៉ាងមានក្តីសុខដោយគ្មានរូបខ្ញុំ៕

__លោកពូ __ 🙏🙏🙏

 #មិត្តភាព  មិនដើរលើមាគ៌ាជីវិតតែមួយទេ។ គេមានគូជីវិតគេដែលដើរលើផ្លូវជីវិតជាមួយគ្នា យើងគ្រាន់តែជាមិត្តទេ យើងមិនមែនជាគូជីវិត...
26/04/2024

#មិត្តភាព មិនដើរលើមាគ៌ាជីវិតតែមួយទេ។ គេមានគូជីវិតគេដែលដើរលើផ្លូវជីវិតជាមួយគ្នា យើងគ្រាន់តែជាមិត្តទេ យើងមិនមែនជាគូជីវិតនឹងគេទេ
តែ #ស្នេហា លក្ខខណ្ឌដាច់ណាត់ទោះប្រុសដូចគ្នា ស្រីដូចគ្នា គឺត្រូវតែប្រើខ្សែជីវិតរួមគ្នា មិនមានខ្សែជីវិតផ្សេងគ្នាទេ។ ទោះជួនកាលគេមិនបានរួមភេទនឹងគ្នាព្រោះគេមិនមែនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាទេក៏ដោយ តែគេនៅតែអាចលះបង់ជីវិតរៀបការនឹងភេទផ្ទុយ មកដើរជីវិត តែមួយនឹងមិត្តរបស់គេ ព្រោះក្នុងចិត្តរបស់គេមានតែមិត្តរបស់គេទេដែលផ្តល់អារម្មណ៍កក់ក្តៅអោយសេចក្តីត្រូវការក្នុងអារម្មណ៍ប្រចាំថ្ងៃរបស់គេបាន។ ការលះបង់មិនរៀបការ គឺជាការអោយតំលៃមួយយ៉ាងខ្ពស់ដល់ចំណងក្តីស្រឡាញ់របស់ពួកគេទាំងពីរ ដែលវាបានជាងហេតុនាំអោយគេទទួលអារម្មណ៍ថា មិត្តគេបានលះបង់ខ្ពស់សំរាប់គេជាងអ្នកណាទាំងអស់។ នេះជាអារម្មណ៍កក់ក្តៅមួយនៃជីវិតដែលគេបានទទួលពីគ្នាទៅវិញទៅមក។ ពេលត្រូវការភេទគេទៅដោះស្រាយរៀងខ្លួន បើគេគ្មានចំណង់ភេទជាមួយគ្នាទេ តែគេមិនបានបែកក្នុងជំរៅចិត្តនៅផ្លូវជីវិតដែលគេសច្ចាថានឹងដើរជាមួយគ្នានោះឡើយ។ ព្រោះគេយល់ច្បាស់ពីអារម្មណ៍ត្រូវការនៃជីវិតគេ ថាគេត្រូវការដៃគូជីវិតបែបហ្នឹងទើបជីវិតគេទទួលបានរសជាតិកក់ក្តៅក្នុងជវិតបាន។ ជួនកាលគេច្បាស់ក្នុងចិត្តថា មនុស្សមានភេទផ្ទុយមិនសូវអាចយល់អារម្មណ៍គ្នាបានដូចមិត្តមានភេទដូចគ្នាទេ ម្លោះហើយការលះបង់ដើម្បីបំពេញអារម្មណ៍អោយគ្នា មិនសូវស៊ីសង្វាក់ដូចដៃគូជីវិតដែលមានភេទដូចគ្នាទេ។ រៀបការនឹងមនុស្សផ្ទុយភេទដើម្បីអ្វី បើរៀបការហើយដួងចិត្តនៅតែឯកាដដែលហ្នឹង? តើនេះឬជាខ្សែជីវិតដែលមនុស្សត្រូវការ ឬគ្រាន់តែរៀបការតាមហ្វូងមនុស្សអោយផុតៗទៅ ហើយពេរៀបការរួចបានត្រឹមតែដោះស្រាយអារម្មណ៍ភេទ តែភាពបំពេញបាននូវតំរូវការអារម្មណ៍ពិតនៃជីវិតនៅតែមិនបានបំពេញតែដដែល ហើយមានបន្ថែមបន្ទុកជាការទទួលខុសត្រូវដែលកើតពីចំណងអាពាហ៍ពិពាហ៍យ៉ាងធ្ងន់កទៅទៀតយ៉ាងហ្នឹងនោះ? #ស្នេហាពិត ជាក្តីស្រឡាញ់មួយដែលនាំអោយបាន ជាការលះបង់អោយគ្នាទៅវិញទៅមកលើផ្លូវជីវិតតែមួយដើម្បីបំពេញសេចក្តីត្រូវការនៃអារម្មណ៍មនុស្សអោយមានភាពកក់ក្តៅពេញមួយជីវិតហ្នឹងឯង។ សូមកុំច្រឡំនឹងសេចក្តីស្នេហាភេទ នៃមនុស្សមានភេទផ្ទុយគ្នា ឬមានភេទដូចគ្នាដោយសារអារម្មណ៍ភេទនោះអោយសោះ។ ជួនកាលអាចមានការរួមភេទ តែជួនកាលអាចអត់ដែរក្នុងខ្សែរជីវិតរួមរបស់ពួកគេ។ បើមនុស្សយល់ពីសេចក្តីត្រូវការពិតនៃជីវិតរបស់គេ នោះគេងាយនឹងបំពេញបានសេចក្តីត្រូវការនោះទេ តែបញ្ហាមនុស្សច្រើនណាស់ ត្រូវការភាពកក់ក្តៅក្នុងជីវិត តែទៅជាបង្កើតចំណងស្នេហ៍ដែលនាំមុខដោយចំណង់ភេទទៅវិញ៕
លោកពូ🙏🙏🙏

26/04/2024

ភាពក្រីក្រគឺជាឡសម្រាប់លត់ដែក ហើយក៏ជាឡសម្រាប់ដុតឈើដែរ!

លោកពូ🙏🙏🙏

20/04/2024

ការទស្សទាយពីវីដេអូសុីមសូន (The Simpsons )ភាគច្រើនត្រូវជាមួយព្រឹត្តិការណ៍ដែលបានកើតឡើង!
(ដូចព្រឹត្តិការណ៍ឌូបៃដូចវីដេអូខាងក្រោមនេះចឹង)

19/04/2024

ភ្លៀងសប្បនិម្មិតឌូបៃ 🏙️

មុនវិនយោគគិតក្នុងចិត្តថា « វិនយោគទៅកុំឲ្យលំបាកក្រែងធូរធាជាងនេះ មានណាលំលើសដើម » 😇 #ស្រុករំដួល
25/03/2024

មុនវិនយោគគិតក្នុងចិត្តថា « វិនយោគទៅកុំឲ្យលំបាកក្រែងធូរធាជាងនេះ មានណាលំលើសដើម » 😇

#ស្រុករំដួល

18/03/2023

ពិធីបន់ស្រន់បួងសួងជាជំនឿសាសនារបស់ព្រះពុទ្ធឬ?

អ្នកក្រសុីបាយហើយដេក!
17/03/2023

អ្នកក្រសុីបាយហើយដេក!

ទោះជាខ្ញុំយល់ថាអ្នកមានតំលៃសមនឹងយកមកធ្វើជាគូជីវិតរបស់ខ្ញុំក៏ដោយ​ ឬខ្ញុំបានបាក់ចិត្តលង់ស្រឡាញ់អ្នកជ្រៅប៉ុណ្ណាក៏ដោយ​ បើអ្នក...
13/02/2023

ទោះជាខ្ញុំយល់ថាអ្នកមានតំលៃសមនឹងយកមកធ្វើជាគូជីវិតរបស់ខ្ញុំក៏ដោយ​ ឬខ្ញុំបានបាក់ចិត្តលង់ស្រឡាញ់អ្នកជ្រៅប៉ុណ្ណាក៏ដោយ​ បើអ្នកប្រាប់ខ្ញុំ​ថា ខ្ញុំមិនសមនឹងអ្នកទេ​ ឬធ្វើសកម្មភាពណាមួយបញ្ជាក់អោយខ្ញុំដឹងថា​ មនុស្សខ្ញុំមិនមានតំលៃសមនឹងធ្វើជាគូជីវិតរបស់អ្នកទេ​ នោះខ្ញុំនឹងកាត់ក្តីស្រឡាញ់នោះចោលភ្លាម​ ទោះវាមិនដាច់ភ្លាមៗក៏ដោយ​ក៏ខ្ញុំនឹងព្យាយាមដើរចេញពីអ្នកអោយបានដែរ​ ព្រោះខ្ញុំមានអារម្មណ៍ថា​ ក្តីស្រឡាញ់ដ៏ស្មោះត្រង់​ ប្រកបដោយការផ្តល់អោយដែលគ្មានបង្កប់ទំពក់​របស់ខ្ញុំ​ វាត្រូវតែបានទៅជាភាពកក់ក្តៅនៃជីវិតដៃគូស្នេហារបស់ខ្ញុំ តែបើក្តីស្រឡាញ់របស់ខ្ញុំមិនបានបំពេញលក្ខខណ្ឌនេះទេ​ តែវាបានទៅជាការមិនពេញចិត្តរបស់អ្នកទៅវិញ​ នោះការពាល់ត្រូវតំលៃក្នុងចិត្តខ្ញុំ​ វាប្រាប់ខ្ញុំថា​ ក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកវាជាចិត្តឬទង្វើដែលគ្មានតំលៃសមនឹងបន្តធ្វើទេ។

បើអ្នកមិនពេញចិត្ត នឹងការរស់នៅជាមួយខ្ញុំទេរស់នៅជាមួយខ្ញុំអ្នកតឹងតែងក្នុងផ្លូវអារម្មណ៌ អ្នកគ្មានសេចក្ដីសុខក្នុងផ្លូវចិត្តទ...
10/02/2023

បើអ្នកមិនពេញចិត្ត នឹងការរស់នៅជាមួយខ្ញុំទេរស់នៅជាមួយខ្ញុំអ្នកតឹងតែងក្នុងផ្លូវអារម្មណ៌ អ្នកគ្មានសេចក្ដីសុខក្នុងផ្លូវចិត្តទេ សូមអ្នកចាកចេញពីខ្ញុំចុះខ្ញុំបើកចំហរ រស់នៅជាមួយខ្ញុំសូមអ្នកកុំតឹងតែងក្នុងអារម្មណ៌អោយសោះ ដាច់ខាតខ្ញុំមិនឃាត់អ្នកទេ។
#លោកពូ🙏

[…] ផ្កាមួយបាច់អោយនៅថ្ងៃ១៤កុម្ភៈនេះ​ មិនមែនស្តែងអោយឃើញក្តីស្រឡាញ់ប្រកបដោយមនោសញ្ចេតនារបស់មនុស្សប្រុសចំពោះមនុស្សស្រីដែលគេប...
10/02/2023

[…] ផ្កាមួយបាច់អោយនៅថ្ងៃ១៤កុម្ភៈនេះ​ មិនមែនស្តែងអោយឃើញក្តីស្រឡាញ់ប្រកបដោយមនោសញ្ចេតនារបស់មនុស្សប្រុសចំពោះមនុស្សស្រីដែលគេបានអោយបាច់ផ្កានោះទេ​ ព្រោះវាច្បាស់ណាស់ថាបាច់ផ្កាមួយបាច់នោះ​ មិនអាចជួយអោយមនុស្សស្រីដែលទទួលបានបាច់ផ្កាពីមនុស្សប្រុសនោះ​ អាចយកវាទៅដោះស្រាយបញ្ហាលំបាកណាមួយក្នុងជីវិតរបស់នាងបានឡើយ។ ក្តីស្រឡាញ់ពិតដែលមនុស្សម្នាក់មានចំពោះគូស្នេហ៍របស់ខ្លួន​ វានឹងរុញចេញជាទង្វើគិតគូដល់សុខទុក្ខការខ្វះខាតសេចក្តីត្រូវការចាំបាច់ក្នុងជីវិតគូស្នេហ៍របស់ខ្លួន។ ផ្កាមួយបាច់មិនអាចដោះស្រាយបញ្ហាស្អីសូម្បីបន្តិចបានសោះឡើយ។ តែវាគ្រាន់តែជារបៀបផ្គាប់ផ្គុនរបស់ប្រុសចរិតព្រាននារីចំពោះមនុស្សស្រីណាម្នាក់តែប៉ុណ្ណោះ។ ការផ្គាប់ផ្គុនទាំងឡាយរបស់មនុស្សប្រុស​ វាគ្មានអ្វីក្រៅពីអារម្មណ៍ភេទដែលមានចំពោះនារីនោះតែប៉ុណ្ណោះឡើយ។ មានតែស្រីដែលចូលចិត្តរឿងភេទនេះដូចគ្នាទេដែលសប្បាយចិត្តពេលមនុស្សប្រុសណាម្នាក់ផ្គាប់ផ្គុននាងបែបអោយបាច់ផ្កាដ៏អត់ប្រយោជន៍មួយបាច់នោះ។ ស្រីមានសេចក្តីថ្លៃថ្នូរ​ និងមានស្នេហាដែលមានជំរៅមនោសញ្ចេតនា​ ពេលមនុស្សប្រុសប្រើរបៀបផ្គាប់ផ្គុននាងបែបនេះ​ នាងកើតអារម្មណ៍មើលងាយអត្តចរិតបែបមនុស្សលង់លិចនឹងផ្លូវភេទបែបនេះ។ នាងអាចនឹងសំគាល់ចរិតមនុស្សប្រុសប្រភេទនេះថា​ ជាមនុស្សដែលមានស្នេហាមិនស្មោះ​ ហើយជាមនុស្សគ្មានជំរៅ​ និងមានអារម្មណ៍ភេទដឹកមុខ​ ហើយបើនាងជាមនុស្សយល់ជ្រៅក្នុងរឿងចិត្តសាស្ត្រនាងអាចនឹងផ្តាច់ទំនាក់ទំនងជាមួយបុរសនោះ​ ព្រោះតែរឿងផ្គាប់ផ្គុនដែលជាសណ្តាននៃមនុស្សមានស្នេហាគ្មានតំលៃ​ គ្មានជំរៅមនោសញ្ចេតនាបែបនេះទៀតផង៕
#លោកពូ​ 🙏

ជាចិត្តរបស់ខ្ញុំផ្ទាល់​ ខ្ញុំអាចរស់នៅខ្វះលុយឡានទ្រព្យសម្បត្តិមុខមាត់ក្នុងសង្គម ភាពហុឺហាគឺបានទាំងអស់ តែដាច់ខាតខ្ញុំរស់មិន...
10/02/2023

ជាចិត្តរបស់ខ្ញុំផ្ទាល់​ ខ្ញុំអាចរស់នៅខ្វះលុយឡានទ្រព្យសម្បត្តិមុខមាត់ក្នុងសង្គម ភាពហុឺហាគឺបានទាំងអស់ តែដាច់ខាតខ្ញុំរស់មិនបាននោះទេ បេីអេាយខ្ញុំរស់ដាច់ដេាយឡែក​តែឯង​ ដេាយខ្វះក្ដីស្រលាញ់នឹងមនេាសញ្ចេតនាដ៏ស្មោះត្រង់មួយនេះ ទោះដឹងថានៅក្បែរអ្នកខ្ញុំត្រូវស្លាប់ មួយនាទីចុងក្រេាយក៏ខ្ញុំសុំក្បែរអ្នក ត្រឹមកាន់ដៃអ្នកស្លាប់ជាមួយអ្នកខ្ញុំសុខព្រម គឺសុខណាស់៕😔😔

07/02/2023

…ញញឹមលាក់ទុក្ខ​ ផ្តល់សុខអោយខ្ញុំ​ ដួងចិត្តអ្នកយំ​
អោយខ្ញុំសុខសាន្ត​…😓

07/02/2023

សូមអ្នកនៅចុះ​
ចិត្តស្មោះលាហេីយ…

[…] បើអ្នកពិតជាមានក្តីស្នេហាពិត​ចំពោះអ្នកណាម្នាក់ អ្នកត្រូវសំគាល់អោយច្បាស់ថា​ ក្នុងចិត្តអ្នក​ បានចំណាយ​ពេល​យ៉ាងច្រើនគិតដ...
05/02/2023

[…] បើអ្នកពិតជាមានក្តីស្នេហាពិត​ចំពោះអ្នកណាម្នាក់ អ្នកត្រូវសំគាល់អោយច្បាស់ថា​ ក្នុងចិត្តអ្នក​ បានចំណាយ​ពេល​យ៉ាងច្រើនគិតដល់សុខទុក្ខអ្នកនោះ​ ជាងការគិតថា តើត្រូវបានអ្វីខ្លះពីមនុស្សដែលអ្នកនិយាយថាអ្នកស្រឡាញ់នោះ៕

លោកពូ🙏

31/01/2023

ផ្តល់ព្រោះតម្លៃ​!
----------------

31/01/2023

មើលមេឃរំលែកចិត្តនឹក
------------------------------
ស្នេហាពិតត្រូវតែបង្កើតជម្រកគ្មានរូបរាងមួយ ដែលផ្តល់នូវភាពកក់ក្តៅបំផុតដែលគ្មានជម្រកណាលើលោកអាចផ្តល់ភាពកក់ក្តៅស្មើនឹងជម្រកដែលបង្កើតឡើងដោយស្នេហាពិតឡើយ។គ្មានស្នេហាពិតជីវិតឯកោណាស់ អន្ទះអន្ទែងណាស់ សោកសង្រេងណាស់ ល្ហល្ហេវណាស់។ដោយមិនផ្អែកលើភាពមានទ្រព្យឬអត់ទ្រព្យ នៅឆ្ងាយឬនៅជិតគ្នាឡើយ ទោះចម្ងាយរាប់លានយោជពីគ្នាក៏ដោយ ក៏ជម្រកដែលបង្កើតឡើងដោយស្នេហាពិតនោះ នៅតែអាចផ្តល់ភាពកក់ក្តៅ ផ្អែមល្ហែម និងការរំភើបញាប់ញ័រដល់ជីវិតគូស្នេហ៍នៃស្នេហាពិតនោះបានដែរ។ស្នេហាពិតត្រូវតែជាចំណងស្នេហ៍ដែលនាំមុខដោយមនោសញ្ចេតនា និងតម្លៃ។ស្នេហាពិត ជាប្រភេទស្នេហាដែលផ្អែមល្ហែម កក់ក្តៅ និងភ្លឺស្វាងបំផុត។ ស្នេហាពិត ជាប្រភេទស្នេហាដែលកើតមានដោយកម្របំផុតក្នុងជីវិតមនុស្ស។
#លោកពូ 🙏🙏🙏

"កូនអើយ!!! ចូរឱ្យសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវ...
30/01/2023

"កូនអើយ!!! ចូរឱ្យសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវិតផ្សេងពីកូនទេតើ!​ ញញឹមហើយទទួលយកគ្រប់យ៉ាងទៅ រឿងរ៉ាវរបស់ជីវិតគឺបែបនេះហើយ ឱ្យតែកូនច្បាស់ក្នុងចិត្តថា កូនមិនបានខុសលើគេទេនោះ គឺគ្រប់គ្រាន់ហើយ កូនត្រូវផ្តល់សេរីភាពឱ្យគេ កុំឱ្យគេយល់ថា គេមិនបានរស់នៅដើម្បីខ្លួនគេ ហើយមករស់នៅដើម្បីកូននោះ"។
#លោកពុកជាទីគោរព🙏

[…] អ្នកអាចរស់នៅតែម្នាក់ឯងបាន បើអ្នកមិនអាចស្វែងរកមនុស្សដែលមានតំលៃសក្តិសមនឹងការលះបង់របស់អ្នក។ ផ្ទុយទៅ វិញបើអ្នកនៅតែទទូចទទ...
29/01/2023

[…] អ្នកអាចរស់នៅតែម្នាក់ឯងបាន បើអ្នកមិនអាចស្វែងរកមនុស្សដែលមានតំលៃសក្តិសមនឹងការលះបង់របស់អ្នក។ ផ្ទុយទៅ វិញបើអ្នកនៅតែទទូចទទួលយកមនុស្សដែលគ្មានតម្លៃមករួមដំណើរជីវិតរបស់អ្នក នោះអ្នកនឹងមិនអាចរកឃើញនូវពន្លឺនៃសុភមង្គលបានឡើយ។ ចង់បានស្នេហាពិតអ្នកត្រូវ ស្វែងរកឲ្យឃើញពីតម្លៃនៃដៃគូរបស់អ្នក បើពុំដូច្នោះទេ ការរួមរស់នោះនឹងគ្រាន់តែដើម្បីបង្ករការឈឺចាប់អោយគ្នាទៅវិញទៅមកប៉ុណ្ណោះ និងបន្សល់ទុកនូវវិប្បដិសារីអស់មួយជីវិត។ អត្ថន័យពិតនៃគូរស្នេហ៍គឺការផ្តល់សុភមង្គលអោយគ្នាទៅវិញទៅមក ហើយយកសុភមង្គលនោះទៅធ្វើកិច្ចការដែលមានតម្លៃ នោះហើយគឺជាសេចក្តីស្នេហាដែលមានតម្លៃ ជាសេចក្តីស្នេហាដែលសក្តិសមជាគំរូរបស់គូរស្នេហ៍ទាំងឡាយ។

28/01/2023

ការរស់នៅម្នាក់ឯងវាមានភាពឯកោខ្លាំងណាស់ប៉ុន្តែបើការរស់ដែលមានគ្នារហើយតែយល់ពីគ្នាមិនបាន ការរស់នៅតែម្នាក់ឯងគឺជាជម្រើសដ៏ត្រឹមត្រូវ។

"ស្នេហាដែលទទួលបានភាពកក់ក្តៅបំផុតពីទំនាក់ទំនងស្នេហានោះគឺ​ កាលណាអ្នកទទួលបានការផ្តល់អោយរបស់ដៃគូជីវិតអ្នក​ ក៏អ្នកមានក្តីសុខ​...
28/01/2023

"ស្នេហាដែលទទួលបានភាពកក់ក្តៅបំផុតពីទំនាក់ទំនងស្នេហានោះគឺ​ កាលណាអ្នកទទួលបានការផ្តល់អោយរបស់ដៃគូជីវិតអ្នក​ ក៏អ្នកមានក្តីសុខ​ និងនៅពេលអ្នកផ្តល់អោយដៃគូជីវិតអ្នកវិញក៏មានអារម្មណ៍ថាពេញចិត្ត"។ ទាំងបានទទួលនិងអោយទៅសុទ្ធតែផ្តល់ក្តីសុខដល់អ្នកទាំងអស់​ តើនៅមានអ្វីទៀតដែលថាមិនភាពកក់ក្តៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកនោះ?​ តែរឿងនេះមានជំរៅណាស់​ ជាពិសេសក្តីសុខដែលកើតពីការពេញចិត្តក្នុងការផ្តល់អោយ​ វាជារឿងល្អិតសុខុមដែលអ្នកត្រូវតែយល់ដោយសីុជំរៅថា​ ការផ្តល់អោយឬការលះបង់ដ៏ពិតប្រាកដមិនមែនជាការអស់ទៅឡើយ​ តែវាជាចិត្តដែលទទួលបានទៅវិញទេ​ ហើយនិងតើដៃគូជីវិតអ្នកត្រូវមានលក្ខខណ្ឌអ្វីខ្លះទើបអាចទាញចិត្តអ្នកអោយមានចិត្តលះបង់ឬចិត្តផ្តល់អោយនោះ។​ ការផ្តល់អោយដោយគ្មានលក្ខខណ្ឌជាភាពឆោតល្ងង់មួយ​ដែលការពិត វាមិនមែនជាតំលៃទេ។​ មនុស្សច្រើនណាស់ដែលសុខតែក្នុងករណីទទួលបានទេ​ តែការផ្តល់អោយវិញ​ គឺជាការតឹងតែងក្នុងផ្លូវចិត្ត៕
លោកពូ🙏

[...] របស់មួយដែលអ្នកកាន់មកជាច្រើនឆ្នាំហើយអ្នកយល់ថារបស់នោះជាពេជ្រ ស្រាប់តែថ្ងៃមួយអ្នកបានដឹងដោយខ្លួនអ្នកថាមិនមែនជាពេជ្រពិត...
16/01/2023

[...] របស់មួយដែលអ្នកកាន់មកជាច្រើនឆ្នាំហើយអ្នកយល់ថារបស់នោះជាពេជ្រ ស្រាប់តែថ្ងៃមួយអ្នកបានដឹងដោយខ្លួនអ្នកថាមិនមែនជាពេជ្រពិតប្រាកដទេ គឺអ្នកច្រឡំថាជាពេជ្រទេ តាមពិតវាមិនមែនជាពេជ្រទេ។ តើអ្នកមានចិត្តគិតសំរេចយ៉ាងណាចំពោះពេជ្រក្លែងក្លាយនោះ? បើជាខ្សែវិញ្ញាណសុទ្ធសាធ គឺសំរាប់តែដឹងរឿងទាំងអស់ជាអារម្មណ៍ គ្មានអារម្មណ៍អញជំពាក់ជំពិនលើខ្សែដឹងនោះ វានឹងអោយដឹងជាអារម្មណ៍ថា អូ! ពិតជាខកចិត្តខ្លាំងណាស់ ព្រោះខំថែរក្សាវាយូរហើយដោយច្រឡំថាជាពេជ្រ ឥឡូវដឹងច្បាស់ហើយថាវាមិនមែនជាពេជ្រទេ ជារបស់ក្លែងក្លាយស្មោកគ្រោកថែមទៀតផង ខកចិត្តខ្លាំងណាស់ តែអោយយករបស់នោះមកថែទុកដូចដើមវិញ សំលាប់ខ្ញុំចោល ក៏ខ្ញុំធ្វើមិនកើតដែរ ខ្ញុំស៊ូទ្រាំនឹងការគិតដឹងថានេះមិនមែនជាពេជ្រ ហើយថែមទាំងជារបស់ស្មោកគ្រោកទៅទៀតនោះមិនបានទេ អោយខ្ញុំចំណាយទឹកចិត្តថែរក្សារបស់ក្លែងក្លាយស្មោកគ្រោកតទៅទៀតមិនបានដាច់ខាត ដាច់ខាតគឺមិនបាន។ ពូឃើញមនុស្សប្រុសស្រីសម័យនេះច្រើនណាស់ ដែលគូស្នេហ៍របស់ខ្លួនបែកទៅស្រឡាញ់អ្នកថ្មី ខ្លួននៅយំស្តាយស្រណោះអង្វរអោយគូនោះត្រលប់មករកខ្លួនវិញ។ អូយ! អីក៏ថោកទាបដល់ថ្នាក់នេះហ្ន! នេះបានចំជាវិញ្ញាណសត្វទុគ្គតិភព វិញ្ញាណក្លាយជាអារម្មណ៍ដឹងតម្រូវការអារម្មណ៍ភេទ ជាអារម្មណ៍ងាប់រស់មែនហ្នុងហើយ។ កម្ពុជាក្រោមបាត់បង់ទៅ ពលរដ្ឋរាប់លាននាក់រងទុក្ខវេទនាតរាប់ជំនាន់ព្រោះវិញ្ញាណសត្វទុគ្គតិភពដឹងតម្រូវការភេទជាអារម្មណ៍ ឯខុសនិងត្រូវ មានតម្លៃ ឬអត់តម្លៃ វិញ្ញាណមិនបានដឹងជាអារម្មណ៍ទេ នេះជាវិញ្ញាណសត្វទុគ្គតិភពមកយកសំបកមនុស្សហ្នឹងហើយ៕

———សំណេរលោកពូជាទីគោរព———🙏🏻🙏🏻
#ថ្ងៃទី០៣_ខែធ្នូ_ឆ្នាំ២០២១

📝សំណេរដើម៖ https://www.facebook.com/100006543093049/posts/3267825723445499/?mibextid=cr9u03

[...]បើអ្នកច្បាស់ថាមនុស្សអ្នកជាមនុស្សមានតម្លៃពិតប្រាកដមែនហើយនោះ​ អ្នកមិនអាចមានអារម្មណ៍ថាគេក្បត់អ្នកទេ​ តែអ្នកមានអារម្មណ៍...
11/01/2023

[...]បើអ្នកច្បាស់ថាមនុស្សអ្នកជាមនុស្សមានតម្លៃពិតប្រាកដមែនហើយនោះ​ អ្នកមិនអាចមានអារម្មណ៍ថាគេក្បត់អ្នកទេ​ តែអ្នកមានអារម្មណ៍ថា​ គេគ្រាន់តែបានជ្រើសរើសផ្លូវមួយផ្សេងពីអ្នកគិតទុកតែប៉ុណ្ណោះ​។

#លោកពូ🙏

[...] ត្រូវចំណាំថាមនុស្សដែលមានចិត្តផ្តល់អោយគឺជាប្រភេទមនុស្សដែលមានចិត្តទូលាយណាស់ គឺមិនមែនទូលាយដោយគិតត្រឹមតែគូស្នេហ៍របស់ខ្...
03/01/2023

[...] ត្រូវចំណាំថាមនុស្សដែលមានចិត្តផ្តល់អោយគឺជាប្រភេទមនុស្សដែលមានចិត្តទូលាយណាស់ គឺមិនមែនទូលាយដោយគិតត្រឹមតែគូស្នេហ៍របស់ខ្លួនទេ គឺចិត្តទូលាយចំពោះមនុស្សទូទៅ បើខ្លួនចង់ទទួលបានភាពកក់ក្តៅក្នុងជីវិត ត្រូវចាំថាគឺមនុស្សចិត្តធំ ឬចិត្តទូលាយ ចេះគិតចេះខ្វល់ពីរឿងគេក្នុងទំហំណា គឺចិត្តគេក៏ធំទូលាយក្នុងទំហំហ្នុងដែរ ហើយគេអាចផ្តល់នូវជម្រកនៃភាពកក់ក្តៅក្នុងជីវិតធំទូលាយកម្រិតនោះដែរ។ មិនអាចទាល់តែសោះ ចង់បានមនុស្សចិត្តទូលាយផ្តល់ភាពកក់ក្តៅក្នុងជីវិត តែផ្តល់អោយតែខ្លួន សួរខ្លួនឯងមើល តើខ្លួនអាងអី? ខ្លួនមានគុណសម្បត្តិអីដើម្បីអោយមនុស្សប្រុសចិត្តទូលាយម្នាក់ផ្តល់ភាពកក់ក្តៅមកតែខ្លួន? គឺអាងមនុស្សប្រុសមានអារម្មណ៍ភេទលើខ្លួនឬ? មនុស្សប្រុសដែលអាចមានអារម្មណ៍ធម្មតាជាមួយមនុស្សស្រីដែលមានចិត្តបែបនេះ គឺមនុស្សប្រុសថោកទាបដូចគ្នា។ តើមនុស្សប្រុសថោកទាបម្នាក់អាចមានចិត្តផ្តល់អោយជាជម្រក ដល់មនុស្សស្រីដែឬទេ? ហើយបើមនុស្សប្រុសដែលមានចិត្តចង់តែផ្តល់អោយនូវភាពកក់ក្តៅដល់ដៃគូខ្លួនតែម្នាក់បែបនេះ គឺជាមនុស្សចិត្តតូចណាស់ មិនមែនជាមនុស្សចិត្តទូលាយទេ បើមិនមែនជាមនុស្សចិត្តទូលាយផង តើអាចអោយគេផ្តល់ភាពកក់ក្តៅក្នុងជីវិតដៃគូបានដែរឬទេ?

មនុស្សស្រីដែលមានចិត្តទូលាយ មិនអាចរួមរស់នៅជាមួយមនុស្សប្រុសចិត្តតូចទេ ហើយមនុស្សប្រុសចិត្តទូលាយក៏មិនអាចរួមរស់នៅជាមួយមនុស្សស្រីចិត្តតូច ចិត្តចង្អៀតបានដែរ ដូច្នេះចង់បានដៃគូជាមនុស្សផ្តល់ជម្រកកក់ក្តៅក្នុងជីវិតខ្លួន ត្រូវសម្លឹងមើលខ្លួនថាតើខ្លួនមានគុណសម្បត្តិទាក់ទាញបានចិត្តបែបនេះបានដែរឬទេ? អ្វីដែលមនុស្សធម្មតាតំរូវឬទាមទារអោយដៃគូជីវិតមានចំពោះខ្លួន សំរាប់មនុស្សមានតំលៃ វាគ្រាន់តែជាលក្ខខណ្ឌទេ បើភាគីម្ខាងធ្វើមិនបានឬដៃគូជីវិតខ្លួនគ្មាន គឺត្រូវតែលែងលះគ្នាហើយ មិនអាចរួមរស់នឹងគ្នាបានទេ ព្រោះមិនមែនជាចិត្តទាមទារឡើយ៕

#លោកពូ🙏🙏🙏

Address

Chbar Ampeou

Alerts

Be the first to know and let us send you an email when Love Life Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love Life Story:

Videos

Share

Category

Nearby media companies