Sting Cup Legendary Reunion
ការប្រកួត Sting Cup Dota 2 Legendary Reunion បានបញ្ចប់ទៅដោយជោយជ័យ!
សូមអរគុណជាពិសេសទៅដល់ក្រុមការងារ VMAX ទាំងអស់ដែលជាអ្នកនៅក្រោយឆាករៀបចំការប្រកួតនេះឡើង
សូមអរគុណដល់ ក្រុមកីឡាករប្រកួតទាំងអស់ (JOL Lan, BBoy God, YeakSa, D-Roar CyberCafe, Team Hanuman, Over Gaming, Artifact Entertainment Gaming និង SN E-Sport Stadium ដែលតែងសហការណ៍ និងយោគយល់គ្នាវវាងទៅវិញទៅមក ហើយក៏យោគយល់នូវកំហុសបច្ចេកទេសដែលបានកើតមាន
សូមអរគុណទៅដល់ Sting Cambodia ដែលបានទុកចិត្ត និងផ្តល់ឪកាសអោយក្រុមការងារ VMAX រៀបចំការងារនេះឡើង
សូមអរគុណទៅដល់ទស្សនិកជនដែលតែងតែបានតាមដាន និងមើលការប្រកួតរបស់យើង ជាពិសេសប្រហែល 50 នាក់ ដែលពួកគាត់តែងតែមើលការប្រកួតយើងជាប់ជាងគេ
សូមអរគុណទៅដល់ Casters ទាំងពីរ K99 Gaming និង Reach KH ដែលបានអធិប្បាយការប្រកួតនេះតាំងពីដើមរហូតដល់ចប់
សូមអរគុណទៅភ្ញៀវកិត្តិយស Dota2 Legendary ដែលយល់ព្រមផ្តល់ការសំភាគនៅលើឆាក
សូមអរគុណដល់ដៃគូសហការក្នុងការរៀបចំការប្រកួតវគ្គពាក់
Sting Cup Legendary Reunion វគ្គផ្ដាត់ព្រ័ត្រ
ស្វាគមន៍មកកាន់ការប្រកួត Sting Cup Legendary Reunion ដែលវគ្គផ្ដាត់ព្រ័ត្រប្រព្រឹត្តទៅ ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២១
ថ្ងៃនេះហើយណា នៅ AEON SEK SOK CITY.
ទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយការលេងហ្គេមសប្បាយៗ
ដើម្បីមានឱកាសឈ្នះរង្វាន់
កុំភ្លេចចូលរួមទស្សនាឲច្រើនកុះករ
សម្រាប់ព័តមានបន្ថែម : https://bit.ly/3pl4sw4
#Sting #Dota2 #Stingcup
#NOTDead
អរគុណ Sting Cambodia ដែលតែងតែគាំទ្រវិស័យ eSports ពិសេស #Dota2
នេះជាការប្រកួត Highlight មួយចំនួនរបស់ Sting Cup Dota 2 Legendary Reunion កាលពីសប្តាហ៍មុន ដោយក្រុម Yeaksa បានយកឈ្នះក្រុម BBoy God, ក្រុម Artifact បានយកឈ្នះក្រុម D-Roar, ក្រុម SN Gaming បានយកឈ្នះក្រុម Over Gaming ហើយក្រុម Hanuman បានយកឈ្នះក្រុម JOL Lan។
សូមរង់ចាំតាមដានការប្រកួត Dota 2 ដ៏កម្រនេះជាមួយយើងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង 12 រសៀលតទៅ!
Sting Cup Legendary Reunion
Sting Cup សម្រាប់វិញ្ញាសារ Dota 2 បានត្រលប់មកវិញហើយ!!
ចូលរួមជាមួយយើងក្នុងការប្រកួត Sting Cup Legendary Reunion ដែលជាការប្រកួត ជួបជុំកីឡាករចាស់និងថ្មី រំលឹកវិជ្ជាគុណ ព្រមទាំងយុទ្ធសាស្រ្តលេងជាក្រុមមកវិញ ហើយដណ្តើមយកប្រាក់រង្វាន់ដ៏ធំសរុប ១៦,០០០,០០០ រៀល។
ចូលរួម គាំទ្រ និងតាមដានការប្រកួតនេះ ដើម្បីលើកតម្កើនសហគមន៍ Dota 2 អោយធំឡើងវិញជាមួយ Sting
ចុះឈ្មោះប្រកួតតាមរយៈ https://forms.gle/58Dt8xZj5Yu95Q8Y9
សម្រាប់ព័តមានបន្ថែម : https://bit.ly/3pl4sw4
#StingCup #Sting #Dota2
PRO SQUAD PUBG Mobile Tournament
ការប្រកួត PRO SQUAD លើវិញ្ញាសារ PUBG Mobile បានចាប់ផ្តើមហើយ 😁😊
យើងក៏បានអញ្ចើញកំពូលក្រុមកំរិត PRO ចំនួន 16 ក្រុម ដែលជាក្រុមសំណព្វរបស់អ្នកមកផងដែរ
ចុះឈ្មោះក្រុមរបស់អ្នក ដើម្បីបញ្ចេញសមត្ថភាព និងដណ្តើមយកប្រាក់រង្វាន់ដែលមានតម្លៃរហូតដល់ ៨,០០០,០០០ រៀល!!!
ចុះឈ្មោះឥឡូវនេះ pubgm.vmaxesports.com
#pubgmobile #prosquad
PRO SQUAD Teaser
ព្រឹត្តិការណ៍ថ្មីសម្រាប់អ្នកលេង PUBG MOBILE បានមកដល់ហើយ ចំពោះប្រាក់រង្វាន់វិញមានតម្លៃរហូតដល់ ៨,០០០,០០០ រៀលឯណោះ ។ ចុះឈ្មោះលេងដើម្បីបញ្ចេញទឹកដៃលើវិញ្ញាសារ PUBG MOBILE ទាំងអស់គ្នា ព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ……..
https://pubgm.vmaxesports.com
ការប្រកួត Hightligh រវាងក្រុម Impunity KH និង See You Soon នៅជុំទី 1
ការប្រកួតរបស់យើងបានមកដល់ជំុទី 3 ហើយ 🤜កុំភ្លេចតាមដានទាំងអស់គ្នានៅថ្ងៃស្អែក 😋 និងជុំផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ
Sting Se7en Pro Team
ឆុងឆាំងៗ!! សម្លេងសន្ធឹកផ្លែដាវប៉ះគ្នារវាងខ្លាទាំង៧ នៅកម្ពុជា
សូមស្វាគមន៍មកកាន់ ការប្រកួត SE7EN Pro Team ជាការប្រមូលផ្ដុំជើងឯក MLBB ៧ ក្រុមមកប៉ះគ្នានៅក្នុងសមរភូមិដ៏
អស្ចារ្យមួយនេះ។ ការប្រកួតប៉ះគ្នារវាងក្រុមទាំង៧ នេះនឹងប្រកួតគ្នាវិល
តាមវគ្គនិមួយដោយក្រុមនីមួយៗត្រូវប៉ះគ្នាជាមួយក្រុមដ៏ទៃទៀតគ្រប់ក្រុម។ ក្រុមទាំង ៧នឹងមកចូលរួមបញ្ចេញ បទពិសោធន៍ទឹកដៃនៃការលេង រៀងខ្លួនក្នុងការប្រកួតនេះ។
#SE7ENPROTEAM
STING SE7VENT PRO TEAM
រំភើប!!អស្ចារ្យ!!!
ជាមួយការប្រកួត STING SE7EN PRO TEAM អ្នកខ្លាំងប៉ះអ្នកខ្លាំង ខ្លាប៉ះខ្លា
នឹងធ្វើអោយរញ្ជួយសង្វៀន MLBB ហើយរញ្ជួយដល់អ្នកមើលផងដែរ។
#SE7ENPROTEAM